ភ្លើងស្នេហ៍បញ្ឆោតចិត្ត ៧

107 8 0
                                    

#រឿងភ្លើងស្នេហ៍បញ្ឆោតចិត្ត
#ភាគទី៧

#មន្ទីរពេទ្យ

នៅក្នុងមន្ទីរពេទ្យពេលនេះកំពុងតែសស្រាក់សស្រាំ ដើម្បីជួយជីវិតរបស់ក្មេងស្រីដែលស្លូតត្រង់ម្នាក់ក្រោមការរង់ចាំរបស់ក្រុមគ្រួសាររបស់នាងយ៉ាងតក់ក្រហលនៅខាងក្រៅបន្ទប់សង្គ្រោះបន្ទាន់
<< ហ៊ឹក...អ៊ុនហា >> អ៊ុនប៊ី ដែលជាមនុស្សរឹងមាំមិនងាយសម្រក់ទឹកភ្នែក ពេលនេះកំពុងតែសម្រក់ទឹកភ្នែកជោកជាំ ដោយសារតែពេលនេះប្អូនរបស់នាងនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់បានដឹងថាយ៉ាងម៉េចទៅហើយ
<< ឯងកុំបារម្ភអី...ប្អូនរបស់ឯងនាងមិនអីនោះទេ >> អាអឺ ដែលអង្គុយលើកទឹកចិត្តមិត្តភក្កិ ពេលដែលឃើញនាងយំឡើងទន់ខ្លួនទៅហើយ ។ បន្ទាប់ពីនិយាយចប់ភ្លាម ក្រុមគ្រូពេទ្យក៏បានដើរចេញមកដល់ទឹកមុខអស់សង្ឃឹមជាខ្លាំង
<< លោកគ្រូពេទ្យកូនរបស់ខ្ញុំយ៉ាងម៉េចហើយ >> លោកឆយ ដែលឃើញគ្រូពេទ្យដើរចេញមកគាត់ក៏បានសួរដោយតក់ក្រហល់ភ្លាម
<< សុំទោសផងពួកយើងបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ...>>
<< លោកគ្រូពេទ្យនិយាយថាយ៉ាងម៉េច >> លោកឆយ ក៏បានសួរទៅគ្រូពេទ្យម្ដងទៀតក្រែងលោគាត់ស្ដាប់ច្រឡំ
<< កូនស្រីរបស់លោកបានបាត់បង់ជីវិតហើយសុំទោសផង >>
<< មន្ទីរពេទ្យធំប៉ុនណាណី...ហេតុអ្វីក៏ជួយជីវិតប្អូនស្រីរបស់យើងមិនបាន >> ហ្សីយ៉ាង បានទៅក្របួចកគ្រូពេទ្យចំណាស់នោះដោយទឹកភ្នែកសស្រាក់ ដែលមន្ទីរពេទ្យគ្មានសមត្ថភាពជួយសង្គ្រោះជីវិតប្អូនរបស់គេ ។ ហើយពេលនោះផងដែរសាកសពរបស់អ៊ុនហា ត្រូវបានរុញចេញមក
<< ហ៊ឹក...មិនពិតទេ...ប្អូនស្រីរបស់ខ្ញុំមិនបានស្លាប់ទេ >> អ៊ុនប៊ី ក៏បានគ្មានកម្លាំងកំហែង នឹងនិយាយដោយមិនទទួលយកការស្លាប់របស់ប្អូនរបស់នាង
<< ហ៊ឹក...អ៊ុនហា...កូនម៉ាក់ឆាប់ដឹងខ្លួនវិញមក >> លោកស្រីឆយ ក៏បានស្ទុះទៅអង្រួនសាកសពកូនស្រីរបស់ខ្លួនដើម្បីឲ្យនាងដឹងខ្លួនឡើងវិញ
<< ហ៊ឹក...កូនខ្ញុំមិនបានស្លាប់...អូយ >> ពេលនោះដែរលោកឆយ រោគបេះដូងរបស់គាត់ក៏បានរើឡើងមកភ្លាមៗ
<< លោកប៉ា >> ពេលនោះដែរហ្សីយ៉ាង និង អ៊ុនប៊ី បានស្រែកហៅប៉ារបស់ខ្លួនដល់ការរន្ធត់ចិត្ត នៅពេលដែលឃើញរូបបេះដូងរបស់គាត់រើឡើងមកភ្លាមភ្លាម ហើយពេលនោះដែរហ្សីយ៉ាង ក៏បានរកទ្ររប៉ារបស់គេដើម្បីកុំឲ្យគាត់ដួល
<< បង...>> លោកស្រីឆយ ក៏បានទៅជិតស្វាមីទាំងទឹកភ្នែក
<< ឆាប់នាំអ្នកជំងឺទៅបន្ទប់សង្គ្រោះបន្ទាន់អោយលឿនឡើង >> លោកគ្រូពេទ្យម្នាក់នោះមែនឃើញស្ថានភាពមិនស្រួល ក៏បាននាំគ្នាបញ្ជូនលោកឆយទៅបន្ទប់សង្គ្រោះបន្ទាន់យ៉ាងលឿនបំផុត
<< ហ៊ឹក...ហ៊ឹក...>> អ៊ុនប៊ី ដែលឃើញស្ថានភាពគ្រួសារ របស់នាងដែលធ្លាប់តែសប្បាយរីករាយមកជួបនូវរឿងបែបនេះ នាងពិតជាទទួលយកមិនបាននោះទេ ។ ចំណែកឯហ្សីយ៉ាង វិញពេលនេះបានអង្គុយសម្រក់ទឹកភ្នែកស្ងាត់ៗ តែម្នាក់ឯង

ភ្លើងស្នេហ៍ បញ្ឆោតចិត្តWhere stories live. Discover now