#រឿងភ្លើងស្នេហ៍បញ្ឆោតចិត្ត
#ភាគទី ៩#មន្ទីរពេទ្យ
អ៊ុនប៊ីបន្ទាប់ពីគេចមុខពីខៃ ហើយនាងក៏បានមកបន្ទប់ងូតទឹកផ្លាស់ប្ដូរសំលៀកបំពាក់ដើម្បីមកមន្ទីរពេទ្យ មើលប៉ារបស់នាង ដោយមានអាអឺមកជាមួយ
<< លោកប៉ា...យ៉ាងម៉េចហើយអ្នកម៉ាក់...បានគ្រាន់បើជាងមុនទេ >> អ៊ុនប៊ី ដើរចូលមកដាក់ខ្លួនអង្គុយក្បែរម្ដាយនាង ហើយក៏បានសួរពីអាការៈរបស់ប៉ានាងភ្លាម ។ ដោយអាអឺ នាងបានយករបស់ប្រើប្រាស់បន្តិចបន្តួចនិងផ្លែឈើ និងអាហារយកទៅទុកលើតុក្បែរនោះ
<< ប៉ារបស់កូនប្រសើរជាងមុនគ្រាន់ហើយ...ហើយគាត់ទើបតែគេងលក់អម្បាញ់មិញនេះឯង >> លោកស្រីឆយ បានឆ្លើយតបទៅកាន់កូនស្រីនិងសម្លឹងមើលមុខនាង ដោយអារម្មណ៍ដឹងខុសមិនទាន់រលុបចេញពីចិត្ត ព្រោះគ្រប់យ៉ាងដោយសារតែគាត់តែម្នាក់គត់
<< ជំរាបសួរអ៊ំស្រី >> នៅពេលដែលរៀបចំទុកដាក់អីវ៉ាន់ហើយ នាងក៏ដើរមករាក់ទាក់លោកស្រី ដោយស្នាមញញឹមគួរអោយស្រលាញ់
<< សួស្ដីក្មួយ...ក្មួយជាមិត្តភក្កិរបស់អ៊ុនប៊ីឬ >> នៅពេលដែលឃើញមុខក្មេងស្រីវ័យស្រករនឹងខ្លួនហើយ គាត់ក៏សួរទៅកាន់នាងដោយការមាននិស្ស័យ និងដោយការចង់ដឹងព្រោះកូនស្រីបងម្នាក់នេះ មិនងាយនឹងរាប់អ្នកណាធ្វើជាមិត្តនោះឡើយ
<< ចាសខ្ញុំជាមិត្តភក្កិរបស់អ៊ុនប៊ី...ដែលរៀននៅបរទេសជាមួយគ្នា >> នៅពេលដែលឮមនុស្សចាស់សួរ នាងក៏ឆ្លើយតបទៅកាន់គាត់វិញដោយសុភាពរាបសារ
<< ចុះ...គ្រួសាររបស់ក្មួយនៅឯណាហើយក្មួយស្រីស្នាក់នៅទីណា >>
<< ប៉ានិងម៉ាក់របស់ខ្ញុំគាត់រស់នៅប្រទេសចិន...ចំណែកខ្ញុំមករៀននៅបរទេស...នៅពេលដែលឮអ៊ុនប៊ី...មកទីនេះខ្ញុំក៏មកជាមួយនាងតែម្ដងទៅ...ហើយពេលនេះខ្ញុំកំពុងតែស្នាក់នៅអាផាតមិនរបស់បងប្រុសខ្ញុំ>>នាងក៏និយាយរៀបរាប់ប្រាប់ទៅកាន់លោកស្រីឆយ ដោយមិនបានប្រាប់គាត់លម្អិតអំពីគ្រួសាររបស់នាងឡើយ
<< អញ្ចឹងឬបើមិនយល់ទាស់អីទេ...ក្មួយមកស្នាក់នៅភូមិគ្រឹះរបស់អ៊ុំសិនក៏បានដែរ...>> លោកស្រីឆយ ដែលមាននិស្ស័យជាមួយនឹងក្មេងស្រីមុខស្រស់ គាត់ក៏ផ្ដល់យោបល់ដើម្បីឲ្យនាងស្នាក់នៅក្នុងភូមិគ្រឹះរបស់គាត់ យ៉ាងហោចណាស់ក៏នៅជាគ្នាបានជាមួយនឹងកូនស្រីរបស់គាត់ដែរដើម្បីកុំឲ្យនាងអផ្សុក
<< បានដែរឬអ៊ុំស្រី >> នៅពេលដែលឮគាត់និយាយដូច្នេះហើយ នាងក៏ស្ទាក់ស្ទើរក្នុងចិត្ត មិនមែននាងមិនចង់ស្នាក់នៅទីនោះទេ តែដោយសារតែនាងខ្លាចកូនប្រុសម្ចាស់ផ្ទះនោះតែប៉ុណ្ណោះ មនុស្សស្អីមិនដឹងនាងមិនដែលធ្វើអីគេពីមុនផង គ្រាន់តែឃើញមុខនាងសម្លឹងដូចចង់ស៊ីសាច់នាងទាំងរស់ធ្វើអោយនាងព្រឺសម្បុរ
<< ទៅនៅផ្ទះរបស់យើងទៅអាអឺ...បានជាគ្នាជាមួយយើង >> នៅពេលដែលឃើញឫកពារស្ទាក់ស្ទើររបស់មិត្ត រឿងក៏និយាយបញ្ចុះបញ្ចូលនាងភ្លាម
<< ក៏បាន...>> ដោយមិនរងចាំយូរ នាងក៏យល់ព្រមភ្លាម ព្រោះយ៉ាងហើយណាស់នាងក៏មិនបាននៅអផ្សុកតែម្នាក់ឯងដែរ ។ ហេតុបន្ទាប់មកពួកគេទាំងបីនាក់ និយាយសំណេះសំណាគ្នាពីនេះពីនោះមិនចេះចប់មិនចេះហើយ
YOU ARE READING
ភ្លើងស្នេហ៍ បញ្ឆោតចិត្ត
Random> អ៊ុនប៊ីដែរត្រូវជាបងស្រីភ្លោះបាននិយាយទៅ ប្អូនស្រីរបស់ខ្លួនដោយក្ដីបារម្ភ ព្រោះនាងគឺមនុស្សស្រីម្នាក់ដែរស្លូតត្រង់រហូត ដល់មិត្តរួមថ្នាក់ធ្វើបាបរាល់ថ្ងៃ ដោយមាននាងជានាក់ការពារជានិច្ច . . . > > > .... > > ..... > អ៊ុនប៊ី ដែរយំអោបរូបថតប្អូនស្រីរបស់ខ្...