ភ្លើងស្នេហ៍បញ្ឆោតចិត្ត១៨

69 2 0
                                    

#រឿងភ្លើងស្នេហ៍បញ្ឆោតចិត្ត
#ភាគទី១៨

ចាប់តាំងពីអាអឺបានអោយប្រលោមលោកទៅអ៊ុនប៊ី អានពេលនេះក៏បានក្លាយជាចៃប្រលោមលោកតាមអាអឺបានសម្រេច ហើយនាងតែងតែចំណាយពេលវេលារបស់នាង អានសៀវភៅប្រលោមលោកនោះគ្រប់ពេល ។ ដោយពេលខ្លះខៃខលមកក៏មិនបានទទួល ក៏ធ្វើឲ្យអ្នកម្ខាងទៀតព្រួយបារម្ភនិងនាងជាខ្លាំង តែគេក៏បានសួរប្អូនរបស់គេពីនាង ថាមានរឿងអ្វីកើតឡើងចំពោះនាង។ តែនៅពេលដែលឮសំដីចេញពីមាត់ប្អូនរបស់គេហើយ ក៏ធ្វើឲ្យគេហួសចិត្តជាខ្លាំង ហើយនឹកច្រណែនសៀវភៅទាំងអស់នោះ ដែរនាងផ្ដល់ភាពសំខាន់អោយពួកវាច្រើនជាងគេ ។

ថ្ងៃនេះពួកនាងទាំងពីរនាក់ក៏បានមកហាងលក់សៀវភៅម្ដងទៀត ដើម្បីទិញសៀវភៅដែរទើបចេញថ្មីទោះបីសៀវភៅទិញកាលពីមុននោះអានមិនទាន់អស់ក៏ដោយក៏នាងត្រូវតែទិញទៀតដែរ ។ បន្ទាប់ពីទិញសៀវភៅហើយពួកនាងក៏ដើរចេញពីហាងលក់សៀវភៅ សំដៅមកឡានរបស់នាងដែលចតម្ខាងផ្លូវ ដោយមានក្រុមអង្គរក្សដើរតាមមិនដាច់ ដោយធ្វើឲ្យពួកនាងមានអារម្មណ៍ថាទើសទាល់ខ្លាំងមែនទែន ។
<< ចេញពីហ្នឹងយើងទៅញ៉ាំអីសិនល្អទេ...យើងមានអារម្មណ៍ថាឃ្លានណាស់ >> អាអឺ ដែលកំពុងតែដើរតាមផ្លូវ ក៏បានងាក់ទៅនិយាយជាមួយមិត្តរបស់អ្នក
<< ល្អ >> បន្ទាប់ពីលឺមិត្តនិយាយដូច្នេះហើយ នាងក៏បានយល់ស្រប ព្រោះនាងក៏មានអារម្មណ៍ថាឃ្លានដែរ ។ ហើយពេលនោះផងដែរពួកនាងក៏ដើរសំដៅមកឡានរបស់នាង
ឌឹប...
<< សុំទោស >> ពេលនោះផងដែលស្រាប់តែមានជនមិនស្គាល់មុខម្នាក់ ក៏បានដើរទៅមុខអ៊ុនប៊ីមួយទំហឹង ហើយក៏សុំទោសដើរឡើងម៉ូតូដែលគ្នារបស់គេម្នាក់ចតចាំបើកចេញទៅយ៉ាងហ្នឹង
<< អ៊ុនប៊ី...អ៊ុនប៊ី...អែងកើតអីហ្នឹង...ឈាម >> អាអឺ ស្រែកយ៉ាងអស់សំឡេង នៅពេលដែលនៅសុខៗ ស្រាប់តែអ៊ុនប៊ីនាងទន់ជង្គង់ក្ដោបពោះរបស់នាងដែលមានឈាមហូរមកជាច្រើន ។ ហើយនាងក៏បានទៅជិតមិត្តរបស់នាងនឹងយកដៃខ្ទប់ឈាមដោយការ ភិតភ័យជាខ្លាំង
<< ឆាប់តាមអាម្នាក់អម្បាញ់មិញឱ្យលឿន...យើងជូនអ្នកនាងតូចទៅពេទ្យ >> ក្រុមអង្គរក្ស នៅពេលដែលឃើញអ្នកនាងរបស់ខ្លួនដូច្នេះ ក៏ស្រាប់តែនាំគ្នាចែកជើង តាមចាប់អាម្នាក់អម្បាញ់មិញ ។ ហើយចំណែកឯអ្នកខ្លះក៏បញ្ជូនអ៊ុនប៊ី ទៅមន្ទីរពេទ្យឱ្យបានឆាប់បំផុត ព្រោះបាននាងមានរឿងអ្វីកើតឡើងធ្ងន់ធ្ងរជាងនេះគេក៏មិនរួចខ្លួនដែរ

ភ្លើងស្នេហ៍ បញ្ឆោតចិត្តWhere stories live. Discover now