ភាគទី១៥+១៦+១៧

1.1K 30 0
                                    

3ភាគសម្រាប់1.3Kភាគមុនណា៎ ហិហិ រីករាយអាន

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី១៥+១៦+១៧

(ប៉ាកាត់កាលកូន?)

"ពួកឯងនិយាយពីស្អី? ចង់លេងសើចជាមួយនឹងយើងពិតមែនទេអាល្អិត? ជីមីន!!" ក្នុងចំណោមពួកគេទាំងពីរក៏មានតែជីមីនម្នាក់ដែលហូស៊ុកធ្លាប់ស្គាល់ត្បិតថាគេជាក្មួយរបស់កូនប្រសារគេ ហើយបើម្នាក់ទៀតគេទើបតែបានឃើញថតprojectជាមួយនឹងវ៉ាយ៍ថ្មីៗនេះប៉ុណ្ណោះ ក៏ដោយសារតែមូលហេតុមួយនេះហើយដែលធ្វើឲ្យជីមីនហាក់បីដូចជាមានប្រៀបជាងថេយ៍ គេមិនព្រលែងឱកាសនោះចោលអត់ប្រយោជន៍ដែរដោយគេប្រញាប់ងើបក្បាលឡើងរួចសំឡឹងមើលទៅកាន់ហូស៊ុកព្រមជាមួយនឹងទឹកមុខស្លូតបូតចម្លែក។
"អ្នកនៅក្នុងវីដេអូនោះជាខ្ញុំ អូនវ៉ាយ៍នឹងខ្ញុំ ពួកយើងទាក់ទងគ្នាមកយូរគួរសមដែរហើយនៅថ្ងៃនោះ ថ្ងៃដែលពួកយើងជ្រុលជ្រួសជាមួយនឹងគ្នានោះទើបកើតមានវីដេអូនេះ ឌឹប" ជីមីនមិនទាន់បានបញ្ចប់ប្រយោគរបស់ខ្លួនផងក៏ត្រូវមួយកណ្ដាប់ដៃរបស់បុរសចំណាស់ដែលមានកំហឹងជាប់ខ្លួន ហើយនៅមកបានលឺអ្វីដែលជីមីនបាននិយាយរួចមក ជើងមាំទាត់ជើងជីមីនដែលកំពុងតែលុតនោះឲ្យដួលទ្រោបមកលើដី ដៃកាន់ផ្ដៅឯណោះក៏លើកវាត់ទៅលើជីមីនទាំងមិនសំចៃដៃ ជីមីនមិនបានតបតរអ្វីទៅកាន់ហូស៊ុកឡើយតែក៏ក្រោកលុតជង្គង់ជាថ្មីនៅស្ងៀមឲ្យហូស៊ុកវាត់ផ្ដៅលើគេទាំងកម្រោល ដៃមាំក្ដាប់ចូលគ្នាយ៉ាងស្ងៀមស្ងាត់អាចបង្ហាញថាគេពិតជាទ្រាំនឹងទណ្ឌកម្មមួយនេះខ្លាំងណាស់។
"ឯងក៏ដូចគ្នា..កុហកយើងហេស៎? កុហក" ហូស៊ុកមិនបានពិន័យតែម្នាក់ឡើយ សូម្បីតែថេយ៍ក៏ត្រូវទទួលការពិន័យដែរដែលគេចេញមុខមកកុហកមនុស្សចាស់ដើម្បីការពារវ៉ាយ៍លេតពីការទទួលពិន័យ គ្រាន់តែថាថេយ៍ត្រូវតិចជាជាងជីមីនដែលជាអ្នកបង្កបញ្ហា។
"ឆ្វាច់ គ្រឹប" មួយចុងផ្ដៅវាត់ខ្វាច់ទៅលើខ្នងជីមីន មុននឹងរាងកាយគេដួលគ្រឹបទៅដី រាងកាយមានកម្លាំងពេញព្រឹសអម្បាញ់មិញក៏បែរជាទន់ខ្សោយរកតែទប់ខ្លួនឯងមិនចង់រួច ហូស៊ុកដកដង្ហើមធ្ងន់ស្របនឹងដៃក្ដាប់កាន់ផ្ដៅបំណងប្រុងយារវាត់ទៅលើជីមីនបន្ថែមទៀត មុននឹងវត្តមានរបស់អ្នកបម្រើម្នាក់ចូលមករកគេទាំងប្រញាប់ប្រញាល់។
"មានការស្អី?" ហូស៊ុកគ្រហឹមទាំងខឹងសម្បារ មុននឹងអោនទៅស្ដាប់អ្នកបម្រើនោះនិយាយរាយកាណ៍ប្រាប់ខ្លួន ទឹកមុខខឹងសម្បារអម្បាញ់មិញនោះក៏ប្ដូរប្រែជាមានកង្វល់ភ្លាមៗកែវភ្នែកមិនភ្លេចងាកសំឡឹងមើលកម្លោះសង្ហាទាំង២នាក់នោះរួចចាកចេញទៅយ៉ាងប្រញាប់។
ជីមីនក្ដាប់បបូរមាត់ខ្លួនឯង មុននឹងនាំខ្លួនក្រោកឡើងទាំងលំបាកលំបិន អាវរបស់គេក៏ដាច់រហែកទៅតាមស្នាមផ្ដៅទាំងនោះ កែវភ្នែកពេញទៅដោយភាពខឹងសម្បារនឹងភាពចង់ឈ្នះក៏ចោលសំឡឹងទៅកាន់គូសត្រូវដែលនៅទីនោះដែរ គេក៏បោះជំហានដើរមួយៗសម្ដៅទៅរកគេតែក៏ឈប់ក្បែរថេយ៍រួចក៏ងាកសំឡឹងមើលទៅគេ។
"ឯងគិតថាឯងនឹងឈ្នះមែនទេ? ដេកយល់សប្ដិទៅ វ៉ាយ៍ជារបស់យើងតែម្នាក់គត់ មិនបាច់មកឈឺឆ្អាលឡើយ" ជីមីនក៏ញញឹមចុងមាត់រួចអូសជើងចាកចេញទៅ ទុកឲ្យថេយ៉ុងនៅឈរទល់អណ្ដាតនឹងថ្ពាល់ខឹងសម្បារនឹងគេ ជាពិសេសខឹងដែលត្រូវមកចាញ់មនុស្សដូចជាជីមីន វីគ្រីសនឹងឯង ថេយ៍ទាត់ដុំថ្មមួយដុំក្បែរនោះរួចក៏ជ្រែងហោប៉ៅចាកចេញទៅទាំងកំហឹងពេញប្រៀបតែម្ដង។
នៅខាងក្នុងឯណេះគ្រាន់តែអ្នកបម្រើទៅប្រាប់ភ្លាមហូស៊ុកក៏ប្រញាប់រត់ហួសចូលទៅមើលមិនបង្អង់ រាងកាយតូចស្រឡូនរបស់កូនស្រីដែលសន្លប់ស្ដូកស្ដឹងមុននោះក៏បែរមកក្ដៅរងាញាក់នៅលើគ្រែដល់ថ្នាក់សូម្បីតែម្ដាយដែលនៅអង្គុយក្បែរនោះក៏មិនអាចទប់រឺក៏ឃាត់នាងឈ្នះឡើយ ហូស៊ុកទៅដល់ដាក់ខ្លួនអង្គុយចុះជាប់នឹងកូនស្រីរួចទើបលើកខ្មងដៃស្ទាបក្បាលនឹងដើមដៃរបស់កូនឃើញថានាងក្ដៅឡើងញ័រខ្លួនអស់ទៅហើយ។
"យកអូនវ៉ាយ៍ទៅពេទ្យទៅប៉ា..បើទុកយូរអាចនឹងមានគ្រោះថ្នាក់បាន នាងប្រហែលជាត្រូវពិសផ្ដៅហើយ" អ៊ែនហ្សូដែលទើបតែមកដល់ឯណោះគ្រាន់តែលឺថាប្អូនត្រូវប៉ាវាយគេក៏មកទីនេះមកចំពេលដែលប្អូនកំពុងតែឈឺរងាញាក់ខ្លួនបែបនេះទៀត ហូស៊ុកក៏ងក់ក្បាលឆ្លើយតបតាមសំណើររបស់ប្រុសកណ្ដាល អ៊ែនហ្សូក៏មិនបង្អង់លើកបីក្រសោបរាងកាយញ័រញាក់របស់ប្អូនចេញទៅបាត់ ហូស៊ុកឯណោះក៏បំណងនឹងចេញទៅតែ..
ព្រូស! លោកស្រី..
"អូនលេត" ហូស៊ុកឧទានទាំងភ្ញាក់ផ្អើលកាលបើភរិយារបស់គេក៏បែរជាដួលសន្លប់គ្រឹបនៅលើឥដ្ឋទាំងគ្មានមូលហេតុ ដៃមាំលូកក្រសោបបីភរិយាឡើងមុននឹងប៉ះនូវស្នាមរបួសបង្កឡើងពីផ្ដៅនៅលើខ្នងរបស់នាងនាំឲ្យគេកាន់តែស្លោរស្លន់លើសដើម នាយប្រញាប់លើកស្កាលេតចាកចេញទៅម្នាក់ទៀត គ្រាន់ឪពុកគេបីម្ដាយមកដល់ក្នុងឡានភ្លាមកម្លោះអ៊ែនហ្សូយើងក៏បើកឡានចេញទៅលឿនដូចជាហោះតែម្ដង។
ពេលល្ងាច..
"ហ៊ឹម..យើងបានបញ្ជាឲ្យគ្រប់បណ្ដាញសង្គមនឹងព័ត៌មានចុះផ្សាយទាំងអស់លុបវីដេអូនឹងគ្រប់យ៉ាងដែលទាក់ទងជាមួយក្មួយវ៉ាយ៍អស់ហើយ" ណាមជុនដែលមានឈ្មោះថាជាអុំនោះក៏និយាយឡើងកាលបើខ្លួនបានធ្វើគ្រប់យ៉ាងតាមដែលអាចធ្វើទៅបានដើម្បីក្មួយស្រីអស់ទៅហើយ ពេលនេះគេក៏ឆៀងមកមើលនាងនៅឯមន្ទីរពេទ្យទៀតផង ទាំងគេនឹងជូហ្វីគ្រាន់តែបានទទួលដំណឹងភ្លាមពួកគេក៏ទៅរកក្មួយនៅវីឡាតែថាអ្នកនៅវីឡាបាននិយាយរៀបរាប់គ្រប់យ៉ាងទៅពួកគេ ទើបពួកគេមកមន្ទីរពេទ្យនេះ។
"បើទោះជាខឹងយ៉ាងណាឯងក៏មិនគួរលើកដៃវ៉ៃកូនដែរអាស៊ុក..កូននៅក្មេង នាងអាចនឹងភ្លើតភ្លើនជាមួយរឿងអស់ទាំងនេះជៀសលមិនផុតឡើយ ម៉្យាងឯងក៏បានដឹងហើយថាអ្នកណាជាអ្នកនៅក្នុងវីដេអូនោះ" ហូស៊ុកក៏ងក់ក្បាលទាំងទឹកមុខមិនសូវជាល្អប៉ុន្មានដែរ កែវភ្នែកក៏ងាកសំឡឹងមើលទៅភរិយាខ្លួនដែលកំពុងតែអង្គុយនិយាយជាមួយជូហ្វីទាំងទឹកមុខស្លេកស្លាំង ខ្លួននាងក៏ត្រូវដេកពេទ្យដូចគ្នាព្រោះតែជួយការពារកូន បានឃើញភរិយាបែបនេះម្នាក់ទៀតក៏ធ្វើឲ្យហូស៊ុកកាន់តែមានអារម្មណ៍ដឹងខុសខ្លាំងលើសដើមថែមទៀត។
"យើងអាចនឹងឆេវឆាវពិតមែន តែយើងស្រឡាញ់កូន យើងទ្រាំមិនបានឡើយដែរឃើញអ្នកគ្រប់គ្នាមើលងាយនាងតាមបណ្ដាញសង្គមបែបនេះ រឿងកិត្តិយសយើងវាមិនសំខាន់ឡើយ តែកិត្តិយសរបស់វ៉ាយ៍..ហ៊ើយ" ហូស៊ុកក៏ព្រលែងខ្យល់ដង្ហើមធំទាំងតានតឹងក្នុងអារម្មណ៍ជាខ្លាំង កាយមាំក៏ក្រោកឡើងជ្រែងហោប៉ោខ្លួនឯងឈរសំឡឹងមើលទៅកាន់ទិដ្ឋភាពទីក្រុងធំល្វឹងល្វើយនៅខាងក្រៅឯណោះ។
"ទីក្រុងមួយនេះវាគួរឲ្យខ្លាចសម្រាប់វ៉ាយ៍ពេកហើយ ទីកន្លែងដែលនាងតែងសប្បាយនឹងរស់នៅតែវាក៏បែរជាទីកន្លែងដែលជាន់ពន្លិចនាងដល់បាតទៅវិញ ព្រោះតែភាពចង់ល្បីល្បាញទាក់ទាញ ទើបពួកគេយកកិត្តិយសអ្នកដទៃមកបរិហារដោយគ្មានភាពជាមនុស្សធម៌បែបនេះ" ចិត្តឈឺចាប់របស់ឪពុកបញ្ចេញតាមរយៈពាក្យសម្ដីចាក់ដោតមួយឃ្លានេះ គេវាយកូនមិនមែនព្រោះតែគេស្អប់តែមកពីគេស្រឡាញ់កូនខ្លាំងពេក តក់ស្លុតខ្លាំងពេកដែលនាងហ៊ានធ្វើខ្លួនបែបនេះ ព្រោះជីវិតនាងគឺនាងជាអ្នកគ្រប់គ្រងគេមិនអាចតាមថែនាងរហូតឡើយ ចុះបើនាងព្រលែងដៃបែបនេះតើឲ្យគេគួរធ្វើបែបណាទៅ?
"តែខ្ញុំក៏ឆ្ងល់.." ជូហ្វីក៏និយាយឡើងនាំចម្ងល់ដល់អ្នកគ្រប់គ្នាដែលនៅក្នុងបន្ទប់នោះ នាងដើរតិចៗមកកាន់តុរបស់ប្រុសៗអង្គុយនោះរួចក៏ជ្រឹមចិញ្ចើមឆ្ងល់។
"វីដេអូនោះដើមឡើយវាបែកធ្លាយព្រោះតែស្នាដៃរបស់ឡរ៉ាម្នាក់គត់ ខ្ញុំក៏បានជួបនិយាយជាមួយនឹងនាងអស់ទៅហើយ ភស្តុតាងក៏ខ្ញុំយកទៅរំលាយចោលអស់ដែរ តែនេះមានរឿងអី? ពួកគេបានឃ្លីបនេះមកពីណា? រឺក៏..ឡរ៉ាគ្រាន់តែជានុយរបស់គេដូចគ្នា?" ជូហ្វីនិយាយមកដល់ចំណុចនេះនាងក៏បែរជាមួរមុខត្បិតនាងមិនដឹងថាអ្នកណាជាអ្នកដែលនៅពីក្រោយរឿងមួយនេះ រឹតតែមិនដឹងថាគេធ្វើបែបនេះមានបំណងអ្វីនោះឡើយ។
គ្រាំង! លោកប្រុស!!!
ទ្វារបន្ទប់ក៏បើកឡើងយ៉ាងតក់ក្រហល់ព្រោះតែស្នាដៃរបស់អ្នកបម្រើម្នាក់ដែលហូស៊ុកបានចាត់ចែងឲ្យនៅមើលថែវ៉ាយ៍នៅឯបន្ទប់ពិសេសឯណោះ នាយជ្រឹមចិញ្ចើមមិនពេញចិត្តនឹងអាកប្បកិរិយាមិនសមរម្យរបស់បាវបម្រើនាពេលនោះ គេក៏ដើរមកជិតអ្នកបម្រើនោះរួចសំឡឹងមើលការអោនគំនាបសុំទោសពីគេ។
"មានការស្អី? លើកក្រោយមុននឹងចូលបន្ទប់គួរតែគោះទ្វារប្រាប់ជាមុនផង ត្រូវមានសុជីវធម៌យល់ទេ?" ហូស៊ុកក៏រៀងតម្លើងសំឡេងបន្តិច ស្កាលេតឯណោះក៏ព្រលែងខ្យល់ដង្ហើមធំឃាត់ហូស៊ុកឲ្យឈប់ចាំស្ដាប់អ្នកបម្រើម្នាក់នោះវិញ។
"មានការអីក៏និយាយមក.." ស្កាលេតជាអ្នកនិយាយម្ដង។
"អ្នកនាងតូចបាត់ខ្លួនហើយ.." គ្រប់គ្នាក៏បែរជាភ្ញាក់ផ្អើលកាលបើលឺថាវ៉ាយ៍លេតបាត់ខ្លួនទៅបាត់ បាត់ទៅដោយរបៀបណាទៅ? ក្រែងនាងឈឺមិនអ៊ីចឹង?
"អ្នកនាងដឹងខ្លួនហើយខ្ញុំក៏បាននិយាយពីរឿងរបស់អ្នកប្រុសជីមីននឹងមិត្តអ្នកនាងមក អ្នកនាងក៏ដេញឲ្យខ្ញុំចេញទៅទិញទឹកដោះគោជូន តែពេលខ្ញុំមកវិញ អ្នកនាងវ៉ាយ៍ក៏ស្រាប់តែបាត់ខ្លួនពីបន្ទប់ទៅ..ខ្ញុំ..ខ្ញុំសុំទោសលោកប្រុស" អ្នកបម្រើម្នាក់នោះនិយាយទាំងញ័រខ្លួនសុំទោសដល់មេកើយ ស្កាលេតក៏ព្រលែងខ្យល់ដង្ហើមធំរួចប្រែខ្លួនបំនងនឹងចុះពីគ្រែតែក៏ត្រូវហូស៊ុកហាមឃាត់ភ្លាមៗតែម្ដង។
"អូននៅទីនេះហើយ បងនឹងទៅរកកូន"
"តែបងដឹងថានាងទៅទីណាដែររឺ?" ស្កាលេតសួរចំចំណុចរសើបដែលនាំឲ្យហូស៊ុកកាន់តែក្រពុលមុខខ្លាំងលើសដើមថែមទៀត គេក្ដាប់ម្រាមដៃខ្លួនឯងណែនទាំងខឹងសម្បារ ដំបូងគេគិតថាការប្រដៅប៉ុណ្ណេះកូនអាចនឹងត្រងត្រាប់ស្ដាប់បាន តែគេគិតខុសហើយ។
(កូនធ្វើឲ្យប៉ាអស់សង្ឃឹមណាស់)

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now