ភាគទី១១៥

779 21 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី១១៥

ក្រឡេកមកមើលវ៉ាយ៍លេតឯណេះវិញ នាងចេញពីខនដូមកនាងក៏នៅមិនទាន់ចេញឡានទៅនៅឡើយ ពោលគឺនាងមកអង្គុយសម្ងំមើលកាំមេរ៉ាសុវត្ថិភាពនៅក្នុងផ្ទះមើលអោយឃើញថាជីមីននឹងអូនវីនកំពុងតែអង្គុយមើលតុក្កតាជាមួយគ្នានៅក្នុងផ្ទះ សើចក្អាកក្អាយយ៉ាងមានក្ដីសុខតែម្ដង។
បានឃើញកូនប្រុសរបស់នាងមានក្ដីសុខបែបនេះវ៉ាយ៍លេតដែលជាម្ដាយឯណេះក៏សប្បាយចិត្តដូចជាកូនដែរ ក្នុងមួយជីវិតនាងមិនចង់បានអ្វីឡើយក្រៅពីកូនមានក្ដីសុខនឹងមិនជួបរឿងបាត់បង់ដូចជាជីវិតក្មេងដទៃទៀត តែគិតមកដល់ចំណុចនេះទឹកមុខរបស់វ៉ាយ៍លេតក៏ប្រែប្រួលបន្តិចត្បិតនៅលើលោកនេះគ្មានអ្វីដែលជាអាថ៌កំបាំងឡើយ ថ្ងៃនេះនាងអាចកុហកថាជីមីនគ្មានជាប់ពាក់ពន្ធ័ជាមួយនឹងកូន ជីមីនក៏អាចបន្លំខ្លួនចូលមកជិតកូនក្នុងនាមជាពូ ជាអ្នកដទៃដែលមិនមានជាប់សាច់ឈាមគ្នា តែថ្ងៃណាមួយវីនក៏គង់តែដឹងដដែលគ្រាន់តែថា...
វាមិនទាន់ដល់ពេលនៅឡើយទេ...មែនទេ?

ភោជនីយដ្ឋានមួយកន្លែង ជាទីកន្លែងដែលនាងនឹងថេយ៍បានណាត់គ្នាមកដើម្បីឌីននើនឹងនិយាយពិភាក្សាគ្នាពីរឿងការងារផងដែរ វ៉ាយ៍លេតនាំខ្លួនចុះពីឡានព្រមជាមួយនឹងឈុតរាត្រីដែលសាកសមនឹងទាក់ភ្នែកអ្នកគ្រប់គ្នាដែលមានវត្តមាននៅក្នុងភោជនីយដ្ឋានមួយនោះមិនថាក្មេងមិនថាចាស់គ្រប់គ្នាសុទ្ធតែស្គាល់នឹងដឹងថានាងជានរណា។
"អ្នកនាងវ៉ាយ៍លេតចាស៎ សុំអញ្ជើញមកខាងនេះ" គ្រាន់តែនាងចូលមកដល់ខាងក្នុងក៏មានបុគ្គលិកផ្នែកវីអាយភីចូលមកទទួលនឹងនាំនាងចូលទៅកាន់បន្ទប់ដែលថេយ៍បានកក់ទុកនោះ បុគ្គលិកនោះបើកទ្វារនាំវ៉ាយ៍ចូលមកដល់ខាងក្នុងក៏បានឃើញថាមានការរៀបចំយ៉ាងស្រស់ស្អាតតាមទម្លាប់ដែលនាយតែងតែធ្វើមកលើនាង វ៉ាយ៍លេតក៏ញញឹមដាក់បុគ្គលិកដែលជូនមកនោះរួចនាងក៏ឈរសំឡឹងមើលទៅទេសភាពទីក្រុងដែលនៅខាងក្រៅឯណោះវិញ ទេសភាពប្រកបទៅដោយភ្លើងពណ៌នឹងចរាចរណ៍យ៉ាងមមាញឹកក្នុងតំបន់មួយនោះ។
ឈរៗមួយសន្ទុះទូរសព្ទ័របស់វ៉ាយ៍ក៏ស្រាប់តែរោទ៍ឡើងមក នាងក៏លើកមកមើលទើបដឹងថាវាជាលេខរបស់ថេយ៉ុង នាងក៏នាំខ្លួនមកអង្គុយចុះនៅតុអាហារឯណោះវិញរួចទើបនាងលើកទទួលឆ្លើយតបនឹងការខលចូលរបស់គេ។
"ថេយ៍..អាឡូថេយ៍លឺខ្ញុំនិយាយទេ?" វ៉ាយ៍លេតនាងបែរជាមិនអាចស្ដាប់អ្នកម្ខាងទៀតនិយាយបានព្រោះវាហាក់ដូចជាលឺដាច់ៗស្ដាប់មិនយល់ ម៉្យាងក៏លឺតែសំឡេងឡានបើកឡានលឿន..គឺលឿនខ្លាំងមែនទែនទើបនាងប្រញាប់ចុចបិទវិញរួចចេញទៅកាន់ខាងក្រៅវិញព្រោះគិតថាខាងក្នយងនេះអាចមិនមានសេវា នាងបារម្ភនឹងចង់ទាក់ទងទៅកាន់ថេយ៉ុងវិញតែថាមកដល់ខាងក្រៅនាងក៏បានជួបវត្តមានរបស់មនុស្សម្នាក់នៅទីនោះដែរ។
"អូនលូសុី? នេះមកជាមួយនរណានឹង?" គឺជាវត្តមានរបស់លូសុីនឹងឯង នាងទើបតែចេញពីបន្ទប់អាហារនៅក្បែរនោះដូចតែថានាងមិនបានមកម្នាក់ឯងនោះឡើយគឺនាងមកជាមួយប្អូនប្រុសនាងយ៉ុនហាន់ ពួកគេក៏បានខ្ចប់អាហារជាច្រើនយួរចេញដូចគ្នា។
"យ៉ុនហាន់? សួស្ដី.."
"អាវ៎ស្មានតែនរណា ការពិតជាបងស្រីស្អាតវ៉ាយ៍លេតសោះ នេះបងមានDateមែនទេ? តែងខ្លួនឡើងស្រស់ស្អាតតែម្ដង មើលសឹងតែមិនស្គាល់តែម្ដង" លូសុីក៏ងាកមើលមុខប្អូនប្រុសរួចក្រវីក្បាលបន្តិចហាក់ដូចជាហួសចិត្តបន្តិចតែថាទឹកមុខនាងក៏រៀងប្រែប្រួលបន្តិចកាលបើនាងបានលឺពីវត្តមានអ្នកដែលមកឌីននើជាមួយនឹងវ៉ាយ៍លេត។
"គឺថេយ៍ណាត់បងមកទីនេះ គេថាចង់ពិភាក្សារឿងការងារតែថ្មើរនេះនៅមិនទាន់ឃើញមកដល់ទៀត ខលទៅក៏មិនចូលទៀត បងបារម្ភទើបបានជាបងចេញមកខាងក្រៅនឹងព្យាយាមទាក់ទងទៅគេ"
"ចុះបងទាក់ទងបងថេយ៍បានរឺនៅ?" លូសុីឯណោះក៏លូកមាត់លូកករភ្លាមគ្រាន់តែបានលឺថាទាក់ទងថេយ៍មិនបានបែបនេះ វ៉ាយ៍លេតនាងក៏ហាក់ចាប់បានភាពព្រួយបារម្ភរបស់លូសុីតាមរយៈសំឡេងរបស់ប្អូន ដែលនាំអោយនាងប្រញាប់លើកទូរសព្ទ័ឡើងចុចខលទៅកាន់មិត្តសំឡាញ់ជាថ្មី តែស្របពេលនោះទូរសព្ទ័របស់លូសុីក៏រោទ៍ឡើងមកដូចគ្នាដែរ។
"អូ! គឺប្រុសពៅទេតើ.."
"អាឡូ យ៉ុនហុន! បន្តិចទៀតបងនឹងទៅដល់-" ទឹកមុខញញឹមរបស់លូសុីឯណោះក៏ប្រែប្រួលភ្លាមៗស្របនឹងបបូរមាត់ញ័រទទ្រើត កាយវិការនាងក៏នាំអោយអ្នកនៅជុំវិញខ្លួននាងប្រញាប់ចូលទៅជិតនាងនឹងកាន់ស្មានាងជាប់ព្រមជាមួយនឹងភាពព្រួយបារម្ភ។
"លូសុី! លូសុីអូនមានរឿងអី?" វ៉ាយ៍លេតលូកកាន់ស្មាប្អូនរួចក៏សួរនាំនាងព្រមជាមួយនឹងទឹកមុខបារម្ភ តែលូសុីឯណោះក៏គាំងធ្មឹងព្រមនឹងទឹកភ្នែកប៉ុន្មានតំណក់ហូរស្រក់កាត់ផែនថ្ពាល់ខ្លួនឯងដែលនាំអោយវ៉ាយ៍លេតទ្រាំមិនបានក៏ទាញទូរសព្ទ័ពីប្អូនមករួចចុចបើកspeaker..
(សូមសាច់ញាតិរបស់ជនរងគ្រោះ យ៉ុនហុន អាន់ឌើតុនមកកន្លែងកើតហេតុ..)
"ហ៊ឹកៗ ប្រុសពៅ..ហ៊ឺ" លូសុីឯណោះក៏ប្រែជាឆ្លេឆ្លានឹងប្រញាប់រត់ចេញទៅ វ៉ាយ៍លេតនឹងយ៉ុនហាន់ក៏ប្រញាប់រត់ចេញទៅតាមលូសុីព្រោះបើសិនជានាងទៅទាំងបែបនេះវាអាចនឹងមានគ្រោះថ្នាក់ជាមិនខាន យ៉ាងណាក៏ពួកគេត្រូវតែទៅឲ្យបានជាគ្នាជាមួយនឹងលូសុីដែរ វ៉ាយ៍លេតឯណោះនាងក៏ចាកចេញទៅទាំងមិនបានប្រាប់រឺអោយដំណឹងទៅកាន់អ្នកដែលណាត់នាងឡើយ ព្រោះវាបន្ទាន់ខ្លាំងពេក។
កន្លែងកើតហេតុ..
គ្រាន់តែឡានបើកចូលមកដល់កន្លែងក្បែរនឹងបរិវេណផ្លូវទីប្រជុំជនឯណោះភ្លាម វ៉ាយ៍លេតនឹងអ្នកឯទៀតក៏អាចបានឃើញមានប៉ូលីសនឹងឡានពេទ្យនៅទីនោះជាស្រេចផងដែរ។
"បងលូសុី..ម៉ាក់បងលូសុីគាត់ទៅហើយ" យ៉ុនហាន់ដែលកំពុងតែនិយាយទូរសព្ទ័ឲ្យដំណឹងទៅកាន់អ្នកផ្ទះឯណោះក៏ស្រែកឡើងកាលបើបងស្រីកញ្ជ្រោលបើកទ្វារចុះពីឡានភ្លាម វ៉ាយ៍លេតឯណោះក៏ដោះខ្សែក្រវ៉ាត់នឹងរត់ចេញទៅទាំងនាងនៅស្លៀកឈុតរ៉ូបនៅឡើយ។
"បងលូសុី..បងលូសុីម៉ាក់ប្រាប់ថាឲ្យបងស្ងប់អារម្មណ៍"
(លូសុីកូនស្ដាប់ម៉ាក់..លូសុី) សំឡេងអ្នកម្ដាយដែលបន្លឺឡើងពីក្នុងទូរសព្ទ័ឯណោះក៏មិនអាចហាមឃាត់បងស្រីដែលកំពុងតែឈឺចុកទ្រូងនោះឡើយ លូសុីរត់ចូលមកដល់ក៏ប្រទះឃើញកាតាបប្អូនប្រុសប្រឡាក់ដាបសុទ្ធតែឈាមនៅលើថ្នល់ រហែកខ្ទេចអស់សឹងតែគ្មានសល់រូបរាង មុននឹងនាងក្រឡេកឃើញរាងកាយប្អូនកំពុងតែត្រូវពេទ្យលើកដាក់លើប្រង់កាទាំងឈាមស្រក់ដាប។
"យ៉ុនហុន.."
"ហ៊ឹកហ៊ឺ ម៉ាក់..យ៉ុនហុនអត់កើតអីទេណាម៉ាក់ ម៉ាក់ប្រាប់កូនមកថាប្រុសពៅមិនបានកើតអីទេ!! ហ៊ឹកហ៊ឺ កំហុសគ្រប់យ៉ាងមកពីខ្ញុំ បើខ្ញុំមិនភ្លេចទៅទទួលប្អូនគេក៏មិនទៅជាបែបនឹងដែរម៉ាក់.." លូសុីបន្តដំណើរដោយការឡើងលើឡានពេទ្យដែលកំពុងតែព្យាយាមដាក់អុកសុីសែនប្អូនឯណោះ នាងអោបប្អូនយំយែកមួយអស់ចិត្ត វ៉ាយ៍លេតដែលនៅក្បែរនោះក៏បានតែកាន់ស្មាប្អូនទាំងពេបយំដូចគ្នា។
"អូនហុន..អូនហុនក្រោក" យ៉ុនហាន់ក៏យំដូចគ្នា គេយំទាំងដៃអោបកាតាបដាច់រហែកប្រឡាក់ឈាមរបស់ប្អូនពៅ។
"យ៉ុនហុន..យ៉ុនហុនក្រោកឡើងមក! បងសុំទោស អ្ហា៎!អ្នកណា..អ្នកណាជាអ្នកបុកឯងយ៉ុនហុន ហ្អា៎!!!! ហ៊ឹកហ៊ឺ"

1.4Kម៉ោង10សម្រាប់ភាគទី116

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now