ភាគទី២៥

985 34 0
                                    

មកមុនម៉ោងបន្តិចហើយហិហិ តែថាមានហ្គេមឲ្យលេងដូចកាលពីម្សិលមិញអ៊ីចឹងណា៎..

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី២៥

(នាងមិនខ្លាចយើងអ៊ីចឹងហេស៎?)

ថ្ងៃថ្មីនាទីក្រុងឡុង
ពីមួយម៉ោងទៅមួយម៉ោងនាថ្ងៃនេះហាក់បីដូចជាដើរយឺតៗខុសពីធម្មតាត្បិតថាមនុស្សម្នាក់ដែលតែងតែក្រោកពីព្រឹកព្រលឹមដើម្បីទៅធ្វើការងារជាអ្នកបង្ហាញផលិតផលនឹងជួបមិត្តរបស់នាងនៅឯសាលាឯណោះ តែថាថ្ងៃនេះខុសប្លែកពីថ្ងៃធម្មតាដែលនាងត្រូវមកអង្គុយសំកុកនៅក្នុងបន្ទប់ធំទូលាយនោះម្នាក់ឯងទៅវិញ។
វ៉ាយ៍លេតអង្គុយសរសេរនៅលើសៀវភៅមួយក្បាលដែលគេបានបន្សល់ទុកឲ្យនាងជាមួយនឹងសម្លៀកបំពាក់មួយកាបូបប៉ុណ្ណោះ ដៃតូចលូកទាញចុងស្លាបកាចាស់យកទៅជ្រលក់ទឹកខ្មៅដែលនៅក្បែរនោះរួចកត់ត្រារឿងគ្រប់យ៉ាងដែលកើតឡើងទៅលើនាងតាមទម្លាប់ដែលនាងតែងតែជួបប្រទះតាំងពីដើមរហូតមកដល់ពេលនេះ។
"ថ្ងៃមង្គលការហេស៎?" រលឹកដល់ថ្ងៃមង្គលការរបស់នាងដែលទើបតែកន្លងផុតទៅមិនបានប៉ុន្មានថ្ងៃមក តែនាងក៏នៅតែមានអារម្មណ៍ថាឈឺចុកជាប់ទ្រូង រូបភាពអំពើថោកទាបដែលគេបានធ្វើនៅតែដក់ជាប់ក្នុងខួរក្បាលរបស់នាង ទឹកថ្លាមួយតំណក់ស្រក់ចុះស្របនឹងដៃម្ខាងក្ដាប់កូនកាំបិតលើកទាញអារផ្ដាច់ក្រដាសសៀវភៅកំណត់ហេតុជាទីស្រឡាញ់ដែលនាងថែដូចជាគ្រាប់ពេជ្រ តែពេលនេះនាងក៏អារវាផ្ដាច់ទាំងមិនស្ដាយស្រណោះអ្វីបន្តិចសោះ។ ដៃតូចទម្លាក់ទាញស្លាបកាមកសរសេរនៅលើក្រដាសសន្លឹកបន្ទាប់ព្រមជាមួយនឹងកែវភ្នែកក្រហមរងាលដូចជាភ្នក់ភ្លើងកំពុងឆាបឆួល។
(យប់ផ្សំដំណេក!ពួកគេដេកលើគ្រែរបស់ខ្ញុំ..ពួកគេក្បត់ខ្ញុំ! ទាំងមិត្តសំឡាញ់ ទាំងមនុស្សប្រុសដែលខ្ញុំស្រឡាញ់) នាងតូចសរសេរបន្តពីអារម្មណ៍ខឹងសម្បារនឹងអារម្មណ៍ចុកចាប់ដែលនាងតែងតែចង់បញ្ចេញមកតែក៏មិនអាចបានត្រឹមកត់ត្រាគ្រប់យ៉ាងទុកនៅទីនេះ ព្រោះនាងមិនអាចអោយអ្នកមកមើលងាយនឹងឃើញភាពទន់ខ្សោយរបស់នាងដោយសារតែការបោកប្រាស់របស់ប្រុសម្នាក់ឡើយ។
(អ្វីដែលគួរឲ្យភ្ញាក់ផ្អើលទៀតនោះគឺគេជាបងរបស់ស្រីថោកទាបម្នាក់នោះ ស្រីម្នាក់ដែលស្ទើរតែបំផ្លាញជីវិតគ្រួសារទាំងស្រុងរបស់បងហ្វីលីណានឹងអ្នកអង្គម្ចាស់..)
គ្រាំង!
ទ្វារបន្ទប់នាងក៏ស្រាប់តែបើកឡើងគ្រាំងដូចជាមានកម្លាំងអ្វីម៉្យាងបុកទម្លុះចូលទាំងដែលការពិតវាជាកម្លាំងដៃរុញរបស់ជីមីនសោះ កាយមាំទាំស្ថិតនៅក្នុងឈុតអាវធំសាកសមឥតខ្ចោះគួរឲ្យទាក់ទាញភ្នែក បើដូចជាសព្វដងវ៉ាយ៍លេតច្បាស់ជាញ៉ោចពាក្យសរសើរគេចូលទៅទាញសារ៉េក្រវ៉ាត់ករឲ្យគេបាត់ទៅហើយ តែថាពេលនេះគឺខុសគ្នា! សូម្បីតែចុងសក់របស់គេក៏នាងមិនចង់ឃើញដែរ។
"ស្អប់មុខបងណាស់រឺទើបងាកមុខចេញបែបនេះ?"
"បើដឹងហើយនៅមកឲ្យឃើញមុខស្អីទៀត? រំខាន" វ៉ាយ៍លេតទម្លាក់ស្លាបកាដាក់នៅក្នុងដបទឹកថ្នាំវិញរួចក៏ទាញបិទសៀវភៅកំណត់ហេតុនាង កាយតូចក្រោកនាំខ្លួនទៅកាន់កន្លែងទូរដាក់សៀវភៅចាស់ៗរួចក៏ដាក់សៀវភៅរបស់ខ្លួននៅក្នុងចំណោមសៀវភៅទាំងនោះហាក់ធ្វើដើម្បីកុំឲ្យនាងគិតខ្វល់ពីវត្តមានរបស់នាយម្នាក់នេះទៀត។
"អឹស..លែង! ចង់ធ្វើស្អី?" វ៉ាយ៍លេតភ្ញាក់កញ្ជ្រោលកាលបើមានដៃមាំមួយគូលូកមកអោបក្រសោបចង្កេះនាងជាប់ទាញកាយឲ្យថយក្រោយទាំងច្រវ៉ាក់ដែកនៅកកិតនឹងថ្មលាន់ក្រោកៗហឹងត្រចៀកតែម្ដង ជីមីនទាញនាងតូចឲ្យមកអង្គុយលើភ្លៅខ្លួន ចំណែកឯនាយក៏ដាក់ខ្លួនអង្គុយនៅលើពូកទាំងញញឹមបិទមាត់មិនជិត។
"យកអាហារមក"
"យកមកធ្វើស្អី?" វ៉ាយ៍លេតគំហកដាក់គេព្រមនឹងក្រសែភ្នែកងាកសំឡឹងមើលអ្នកកាន់ថាសអាហារនោះមកផងដែរ តែថាវត្តមានអ្នកកាន់ថាសអាហារនោះធ្វើអោយនាងល្អិតវ៉ាយ៍លេតកាន់តែទ្រាំលែងបានទៀត ហេតុអីក៏នាងត្រូវមកជួបមនុស្សអស់នេះត្រឹមពេលតែមួយប៉ព្រិចភ្នែកបែបនេះទៅវិញ?
"អេរ៉ានីខំធ្វើអាហារអោយអូនណា៎ ញ៊ាំបន្តិចទៅក្រែងមានកម្លាំងបម្រើប្ដីបន្តទៀត" អេរ៉ានីឯណោះមិនបាននិយាយអីតែក៏ដាក់ថាសអាហារនៅលើតុពីមុខនឹងគ្រែដែលវ៉ាយ៍លេតនឹងជីមីនអង្គុយនោះតែម្ដង ស្រីតូចពេបមាត់ហាក់ចង់ផ្ចាញ់ផ្ចាលជាមួយនឹងអេរ៉ានី ជើងតូចស្រឡូនដែលជាប់ច្រវ៉ាក់ក៏គ្រវាសរុញតុនោះឲ្យដួលនាំឲ្យអាហារទាំងអម្បាលម៉ានខ្ចាយអស់គ្មានសេសសល់ កម្ទេចសំណល់ទាំងប៉ុន្មានក៏កំពប់ប្រឡាក់ពាសពេញក្រណាត់រ៉ូបកាំម្ញីរបស់អេរ៉ានីតែម្ដង។
"វ៉ាយ៍លេត អាល់ម៉ាឌី!!" ជីមីនស្រែកស្របនឹងដៃមាំព្រលែងខ្លួននាងពីការអោប ខឹងសម្បារដែលនាងធ្វើអោយគេពិបាកគ្រប់គ្នាបែបនេះ វ៉ាយ៍លេតក៏ដាក់ខ្លួនអង្គុយផ្ទាល់នឹងពូករួចពើតពើងខ្លួនបន្តិចដូចជានាងកំពុងតែងងុយណាស់អ៊ីចឹងដែរ។
"សុំទោស! មុននេះសរសៃទាញព្រោះខានហាត់ប្រាណយូរ ម៉្យាងខ្លាចថាមិត្តសំឡាញ់ច្រឡំស្ងោរសម្លពស់មកឲ្យញ៊ាំទើបទាក់ឲ្យវាខ្ចាយបែបនេះ សុំទោសណា៎សំឡាញ់ សុំទោសណា លោកប្ដី ចាស៎" វ៉ាយ៍លេតពេបមាត់ធ្វើដូចជានាងមិនមានចេតនានឹងធ្វើបែបនោះទាំងដែលក្នុងចិត្តនាងកំពុងតែសើចសប្បាយនឹងទឹកមុខខឹងមិនចំជាខឹងរបស់អេរ៉ានី មិត្តទ្រុស្តមិត្តម្នាក់នេះ។
"នាងល្មមឈប់សម្ដែងបានហើយវ៉ាយ៍លេតអាល់ម៉ាឌី ចង់ធ្វើបាបអេរ៉ានីច្បាស់ប៉ុណ្ណឹងទៅហើយនាងនៅធ្វើខ្លួនដូចជាគ្មានចេតនាទៀត?"
"Aww..សម្ដែង? ខ្ញុំស្មានតែនិយាយពីខ្លួនឯងទេតើជីមីន វីគ្រីស? លោកសម្ដែងអោយខ្ញុំមើលរាប់ខែទៅហើយ ដល់ថ្នាក់ថាគ្រាន់តែខ្ញុំធ្វើរឿងអចេតនាប៉ុណ្ណេះលោកក៏មកចោទប្រកាន់ខ្ញុំទៅហើយ? មិនសមសោះ" ជីមីនក្ដៅស្លឹកត្រចៀកងឺងតែម្ដង គេបំណងចូលទៅជិតវ៉ាយ៍តែក៏ត្រូវអេរ៉ានីចាប់ដៃគេជាប់នឹងក្រវីក្បាលទៅមកហាក់ប្រាប់គេថានាងមិនអីនោះទេ ជីមីនក្ដៅចិត្តជាខ្លាំង ដៃមាំទាញដោះអាវក្រៅរបស់ខ្លួនដែលមានកម្ទេចសម្លខ្ទាតមកប្រឡាក់មិនខុសពីនាងតូចវ៉ាយ៍ដែលជាយរ៉ូបក្រណាត់លីនីននាងមានប្រឡាក់ដូចគ្នា។
"ផ្ញើទុកសិនចុះនាងជើងល្អ"
"ឆាប់មកយកផងលោកប្ដី.." ស្របនឹងដំណើរចាកចេញរបស់ជីមីន វ៉ាយ៍លេតក៏នៅតែតវ៉ាជាមួយមិនដាច់ នាងតូចយើងញញឹមមានគំនួចស្របនឹងអង្គុយគងអន្ទាក់ខ្លាសំឡឹងមើលទៅអេរ៉ានីដែលកំពុងតែប្រម៉ែប្រមូលចានពីលើឥដ្ឋមកវិញនោះ។
"ជុជុ..មិនដឹងថាគួរតែស្ញើចរឺក៏អាណិតឯងទេអេរ៉ា គេបានខ្លួនប្រាណហើយគេនៅមកឲ្យនាងធ្វើការដូចជាអ្នកបម្រើបែបនេះទៀត ហ៊ឹម" វ៉ាយ៍លេតជញ្ជក់ចុងមាត់ហាក់ដូចជាសង្វេគនឹងសភាពរបស់អេរ៉ានីណាស់អ៊ីចឹង នាងតូចម្ខាងទៀតឯណោះក៏មិនមាត់នឹងព្យាយាមប្រមូលចាននោះអស់ស្របនឹងអ្នកបម្រើចូលមកល្មម។
"ពួកនាងយកទៅចោលទៅ.." អេរ៉ានីបញ្ជាអ្នកបម្រើទាំងនោះ មុននឹងងាកបែរបម្រុងនឹងដើរចេញតែក៏មានសំឡេងមួយមកកាត់ការចាកចេញនោះ។
"បើនាងស្រឡាញ់គេមែនដោះលែងយើងទៅ យើងមិននៅធ្វើជាឆ្អឹងទទឹងករស្នេហាឆ្កួតឡប់អីរបស់ឯងទេអេរ៉ានី យើងដឹងថាឯងពិបាករកប្រុសម្នាក់មកជារបស់ខ្លួនខ្លាំងណាស់ មិនអីទេ! ចាត់ទុកថាយើងប្រគេនគេអោយឯងទៅចុះសំឡាញ់" សម្ដីចាក់ដោតមុតៗរបស់វ៉ាយ៍លេតនាំឲ្យអេរ៉ានីឯណោះខឹងដាច់ក្បាលដាច់កន្ទុយក្ដាប់ដៃនាំខ្លួនចាកចេញទៅ អ្នកដែលផ្ចាញ់ផ្ចាលគេឯណេះក៏បានតែដេកអស់សំណើចនឹងសភាពឆេះខ្លោចរបស់មនុស្សដែលក្បត់នាង ស្រីតូចងើបភ្នែកមើលទៅពិដានខាងលើរួចញញឹមបន្តិចដូចជាមិនបានខ្វល់ខ្វាយអ្វីសោះ។
"ឯងនៅជួបរឿងច្រើនទៀតសំឡាញ់ អុកក្ដានេះឯងប្រហែលជាត្រូវគេបោះចោលជាមិនខានឡើយ"

បើបាន1.2Kមុនម៉ោង7 អេតមីនជូន2ភាគទៀតណា៎ ហិហិអរគុណសម្រាប់ការអាន

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now