ភាគទី៧០+៧១

1K 34 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៧០+៧១

ម្ចាស់កាយមាំដែលនៅឈរខាងក្រៅឯណោះក៏លើកដៃវាសទឹកថ្លាមួយតំណក់ទៀតដែលហៀបនឹងស្រក់មុននឹងនាំកាយចេញពីទីនោះទៅ មកដល់ជាន់ខាងក្រោមក៏មានអង្គរក្សជាច្រើនកំពុងតែរង់ចាំជាស្រេច ក៏មានម្នាក់ចេញមករួចហុចសោរឡានជូនចៅហ្វាយតាមមុខនាទី ជីមីនទទួលយកវាពីដៃអង្គរក្សរួចក៏ឡើងបើកឡានចាកចេញទៅយ៉ាងលឿនស្លេវតែម្ដង។
"ចៅហ្វាយមើលទៅមិនស្រួលទេ ពួកឯង!!" ម្នាក់ក្នុងចំណោមពួកគេក៏និយាយឡើងទាំងគិតដឹងជាមុនថាគោលដៅបន្ទាប់ដែលចៅហ្វាយនឹងទៅបន្ទាប់ពីនេះជាកន្លែងអ្វីទើបពួកគេចាត់ចែងគ្នាប៉ុន្មាននាក់ទៅតាមឃ្លាំមើលចៅហ្វាយនាយ។
ត្រឡប់ទៅមើលជីមីនឯណោះវិញកាលបើចេញពីនាងទៅ នាយក៏បើកឡានទៅរកផាប់ណាដែលគេបើកថ្មើរនេះមិនមែនដើម្បីជួបអ្នកណាតែក៏ដើម្បីផឹកស្រាបំបាត់ទុក្ខទោម្នេញក្នុងទ្រូងនោះអី។
ឡានស្ព័រទំនើបឈប់ងក់នៅពីមុខផាប់មួយកន្លែងដែលនៅមិនជាឆ្ងាយប៉ុន្មានពីផ្ទះលំហែរបស់គេ កាយខ្ពស់ស្រឡះបោះជំហានឈាននាំខ្លួនឆ្លងកាត់ចូលទៅកាន់ផាប់មួយដែលមានភ្ញៀវគួរសមអាចនិយាយថាភ្ញៀវដែលកំសាន្តពីយប់នៅមិនទាន់ចេញទៅនៅឡើយទេ តែជីមីនឯណេះក៏ចូលមកដល់ដែរបាត់ទៅហើយ។
"អត់ទោសលោក..ហាងពួកយើងនៅមិនទាន់បើកទទួលភ្ញៀវថ្មីនៅឡើយទេ ផាំង!!!" អ្នកក្រឡុកស្រាដែលខំប្រឹងនិយាយប្រាប់នាយឯណោះក៏ត្រូវស្ងាត់មាត់ដូចជាគេចុកកាលបើលុយមួយកម្រាស់ក្រាស់ត្រូវទម្លាក់ពីមុខគេ ជីមីនក៏ទម្លាក់ខ្លួនអង្គុយនៅតុភ្ញៀវទាំងដៃសងខាងជ្រប់មុខខ្លួនឯងហាក់បីដូចជាតានតឹងខ្លាំងណាស់អ៊ីចឹង។
"វីស្គី.." ជីមីននិយាយបញ្ជាក់អ្វីដែលខ្លួនចង់បាន មុននឹងងាកក្រសែភ្នែកសំឡឹងមើលទៅសភាពអ្នកស្រវឹងដាបខ្លួននៅក្នុងផាប់នោះ មុននឹងងាកមកទាញយកកែវវីស្គីពីដៃអ្នកក្រឡុកស្រានោះរួចអកផឹកក្អឹកៗរហូតដល់អស់ ទម្លាក់ចុះឲ្យគេចាក់បន្ថែមទៀត គេនៅតែបន្តផឹកបែបនោះជារឿយៗរហូតដល់រាងកាយឡើងស្រវឹងស្រឿងៗទៅហើយ។
"មុននេះយើងគិតស្អី? យើងនេះហេស៎ដែលយំនោះ? ផ្ដេសផ្ដាសពេកហើយ" ជីមីនរឭកដល់ទឹកភ្នែកដែលហូរស្រក់កាត់ផែនថ្ពាល់របស់គេពេលមុននោះ កាន់តែគិតគេកាន់តែក្រពុលមុខលើសដើមថែមទៀត ដៃមាំលើកកែវវីស្គីឡើងមកផឹកជាបន្តទៀតតែក៏មានដៃមួយលូកមកកាន់ទប់ដៃរបស់គេជាប់ កែវភ្នែកស្រទន់មានមន្តស្នេហ៍សំឡឹងមើលទៅគេហាក់ដូចជាពេញទៅដោយភាពប្រាថ្នា ស្រីតូចឡើងអង្គុយកៅអីក្បែរនឹងនាយរួចក៏ទាញសំពត់ឆែកបន្តិចគងអន្ទាក់ខ្លាបញ្ចេញសាច់សខ្ចីអោយគេបានឃើញ។
"cocktailមួយ!" ស្រីតូចដែលទើបតែឡើងមកអង្គុយកៀកក្បែរនឹងគេនោះក៏និយាយកម៉្មង់តាមអ្វីដែលនាងចង់បានរួចងាកភ្នែកសំឡឹងមើលម្ចាស់កាយដែលអង្គុយជិតនាង គេមើលទៅដូចជាសោកសៅចម្លែកពីធម្មតាទើបនាងចូលមកអង្គុយបានជាគ្នាជាមួយគេ។
"សោកសៅនឹងរឿងស្នេហាមែនទេ? ប្រុសសង្ហាដូចជាលោកមិនសមនឹងមកខូចចិត្តព្រោះតែមនុស្សស្រីនោះឡើយត្រូវទេ? លោកសង្ហាក៏សង្ហា អាចជាអ្នកមានថែមទៀត ហេតុអីក៏លោកមិនគិតរកអ្នកណាជំនួសមនុស្សស្រីម្នាក់នុងទៅ?" បបូរមាត់ក្រហមទុំពោលពាក្យសម្ដីលេបខាយដាក់នាយទាំងមិនដឹងថាអ្នកដែលនាងកំពុងតែលេបខាយជាមួយនេះមានគ្រួសារហើយថែមទាំងមានកូនម្នាក់ក្នុងបន្ទុកថែមទៀតផង ជីមីនក៏ងាកសំឡឹងមើលទៅនាងតូច អោនសំឡឹងមើលតាំងពីក្បាលដល់ចុងជើង មុខរបស់គេក៏ត្រូវបានអ្នកម្ខាងទៀតលូកកាន់ប៉ះអង្អែលពុកចង្ការដែលដុះរឹមៗតិចៗនោះរួចអោនមុខស្រាលៗទៅជិតគេ..
"អ្នកនាង.." មុខសង្ហាក៏ងាកចេញម្ខាងមិនព្រមទទួលយកការថើបពីនាងដែលនាំអោយភាគីខាងស្រីខ្មាសគេមិនស្ទើរ ស្រីតូចក៏ងើបខ្លួនដែលទោតទន់ទៅរកគេនោះឡើងវិញរួចអង្គុយត្រង់ខ្លួនទាំងកំហឹងពោរពាសក្នុងទ្រូង នេះគេហ៊ានបំបាក់មុខនាងបែបនឹងផងរឺ?
"ខ្ញុំ...មានប្រពន្ធហើយ! សុំទោសបាទ៎..អ្នកនាងអាចទៅរកប្រុសផ្សេងបាន អូខេ?!" ជីមីនញញឹមលិបភ្នែកបាត់ សភាពរបស់គេមើលទៅស្រវឹងខ្លាំងគួរសមហើយព្រោះគេអង្គុយផឹកអស់មួយសន្ទុះទៅហើយតាំងពីមុននាងម្នាក់នេះចូលមករកគេទៅទៀត។
"រកអ្នកផ្សេង ហ៊ឹស!!! ច្រាវ.." រាងកាយរបស់ជីមីនក៏ត្រូវបានអ្នកម្ខាងទៀតច្រានរហូតដល់ដាច់ផ្ងារធ្លាក់ពីកៅអីខ្ចាយស្រាវីស្គីពេញខ្លួនគេ ជីមីនទល់អណ្ដាតនឹងថ្ពាល់រួចនាំខ្លួនឡើងទាំងមុខក្រហមព្រោះស្រវឹងបូកផ្សំនឹងភាពខឹងសម្បារដែលនាយកំពុងតែមានផង។
"អាស៎.." ដៃមាំលូកចាប់ទាញដើមដៃនាងខ្លាំងៗដល់ថ្នាក់អ្នកម្ខាងទៀតស្រែកចាច៎ ជីមីនក៏សំឡឹងមើលនាងទាំងក្រសែភ្នែកបែបចំអក ត្បិតមុននេះនាងជាអ្នកមកអោយដៃគេមុនទេតើ..ហេតុអីត្រូវខឹងនោះ?
ឌឹប!!!!
ម្ចាស់កាយមាំទាំក៏មិនដឹងជាត្រូវនឹងអ្វីដែលនាំឲ្យគេដួលខ្ពោកទៅលើដី ជីមីនក្រវីក្បាលខ្លួនឯងតិចៗមុននឹងលើកដៃបៀកថ្ពាល់ខ្លួនឯងទើបឃើញថាវាមានឈាមហើយនឹងភាពឈឺផ្សា កាយមាំងើបភ្នែកសំឡឹងមើលក៏ឃើញថាមុននេះមានគេដាល់នាយ ហើយមនុស្សម្នាក់នោះក៏កំពុងតែឈរក្បែរស្រីអម្បាញ់មិញនេះឯង...
"គិតថាឯងជាស្អីទើបចង់មកទាក់ទងស្រីយើង?" ជីមីនក្រោកនាំខ្លួនឡើងតែម្នាក់ឯងទាំងដែលម្ខាងទៀតក៏មានគ្នាដល់ទៅ៥-៦នាក់ឯណោះ នាយលើកចិញ្ចើមហាក់ឌឺដងដល់អ្នកម្ខាងទៀតរួចក៏សំឡឹងមើលទៅស្រីដែលនៅឈរក្បែរគេនោះបន្តិច។
"ស្រីឯងហ៎?ស្អាត..តែក៏ពូកែអោយដៃបន្តិច"
"ឯង..ក្រឹប" អ្នកម្ខាងទៀតនោះខឹងជាខ្លាំងបំណងចូលមករកជីមីនតែក៏មានសំឡេងកេះកៃកាំភ្លើងបន្លឺឡើងមិនមែនតែមួយទេគឺមនុស្សមួយហ្វូង អង្គរក្សរបស់ជីមីនទាំងប៉ុន្មានក៏ចូលមកព្រមទាំងតម្រង់កាំភ្លើងទៅរកខាងម្សៀរមួយក្រុមនោះ ស្រីតូចដែលដើមឡើយបានសង្សាររបស់ខ្លួនមកកាងក៏បែរជាភ័យនឹងប្រញាប់លូកកេះដៃសង្សារនាងតិចៗភ័យសឹងតែលេចនោមទៅហើយ មិនមែនតែនាង សូម្បីតែសង្សាររបស់នាងក៏ដូចគ្នា។
"ឯងយ៉ាងមិច? និយាយទៅមើលអាកំប៉ោង!!" ជីមីនទាញយកកាំភ្លើងមួយពីកូនចៅរួចសម្ដៅចូលទៅរកនាយដែលឡើងចាងដាក់ខ្លួនមុននោះរួចក៏យកចុងកាំភ្លើងទៅអូសតាំងពីថ្ងាសរបស់គេទម្លាក់មកឈប់ត្រឹមក្បាលពោះរបស់គេដែលនាំឲ្យម្សៀរនេះភ័យឡើងបែកញើសទៅហើយនោះ ជីមីនក៏ងាកភ្នែកមើលស្រីជើងល្អក្បែរនោះរួចក៏ទម្លាក់កាំភ្លើងចុះបន្តិច។
"ថ្ងៃក្រោយមើលស្រីឯងក៏ល្អផង កុំចេះតែដើរអោយដៃប្រុសពាសវាលពាសកាលបែបនេះ ឯងក៏ដូចគ្នា! កុំអោយចឹងជួបមុខទៀត បើមិនចឹងទេ..ផាំង" ជីមីននិយាយស្របនឹងបបូរមាត់ហើបបង្ហាញសំឡេងកាំភ្លើងបំភ័យអ្នកម្ខាងទៀតនោះ។
"អរគុណ..អរគុណលោកបង! ពួកឯងឆាប់អរគុណលោកបងទៅ.." ពួកម្សៀរទាំងនោះក៏នាំគ្នាអោនក្បាលគោរពជីមីនដូចជាពួកកំសាកញី រួចពួកគេក៏នាំខ្លួនចេញពីទីនោះតែម្ដង អ្នកក្នុងហាងឯណោះកាលបើជីមីនងាកទៅចំពួកគេក៏នាំគ្នាងាកមុខចេញហាក់ខ្លាចរអាជាខ្លាំងចឹង ជីមីនក៏ទម្លាក់កាំភ្លើងឲ្យកូនចៅវិញរួចនាំកាយចេញទៅព្រមនឹងមានអ្នកហែហមជាច្រើនផង។
"ចៅហ្វាយគិតទៅណាទាន៎?"
"ទៅផ្ទះ..អឹក..កូនវីនកំពុងចាំយើង" ជីមីនពោលពាក្យដែលនាំអោយគ្រប់គ្នាភ្ញាក់បន្តិចតែពួកគេក៏មិនបាននិយាយនឹងប្រញាប់បើកទ្វារអោយចៅហ្វាយអង្គុយនៅបាំងខាងក្រោយរួចបើកចេញទៅលឿនស្លេវ។
ផ្ទះលំហែ..
វ៉ាយ៍លេតក្រោយពីយំក្នុងបន្ទប់ទឹកអស់មួយសន្ទុះធំមកនាងក៏លុបលាងមុខសម្អាតខ្លួនចេញមកខាងក្រៅវិញ កែវភ្នែកមើលជុំវិញមិនឃើញវត្តមានរបស់នែលលីទៀតឡើយ សល់តែចានបបរថ្មីដែលហ៊ុយតិចៗដូចជាទើបតែលើកចូលមកតែនាងមិនបានខ្វល់នឹងប្រញាប់បង្ហូសនាំខ្លួនទៅគ្រែដេក ទម្រេតខ្លួនតិចៗទាំងអស់កម្លាំងកំហែង ត្របកភ្នែកបិទចុះបំណងនឹងដេកតែក៏មានអ្នកចូលមករំខាននាងជាមួយនឹងសំឡេងគ្រលរៗគួរឲ្យធុញ..
"កូនវីន..វីនកូនប៉ា! ប៉ាមកផ្ទះហើយ អឹក.." សំឡេងគ្រលរដែលគ្រាន់តែស្ដាប់ក៏ដឹងថាគេស្រវឹងដាបទៅហើយនោះ វ៉ាយ៍លេតចងចិញ្ចើមបន្តិចរួចក្រោកនាំខ្លួនឡើងបំណងចង់គេចគេតែមិនទាន់ទេ..
"អូនទៅណាហ្អា៎.. អឹប! ទៅណា? ជុប៎.." ដៃមាំលូកអោបក្រសោបចង្កេះនាងរួចឈ្មុលថើបថ្ពាល់ក្រពុំទាំងខ្លួនគេស្អុយស្រាអោយហួង វ៉ាយ៍លេតជ្រួញចិញ្ចើមរួចរុញគេចេញព្រោះតែស្អុយស្រា តែមិនបានការត្បិតថានាយអោបនាំនាងឡើងដេកលើគ្រែ ដៃមាំក៏ទាញនាងមកអោបជាប់ទ្រូងមិនលែងសោះ ទោះជានាងរើប៉ុណ្ណាក៏ដោយក៏គេនៅតែអោបថើបនាងទាំងស្នាមញញឹមជាប់ថ្ពាល់។
"នែ! ជីមីន វីគ្រីសលែង.."
"កុំរំខានយើងចង់ដេក..អោបកូន" មាត់និយាយតែដៃម្ខាងក៏ទម្លាក់ចុះអង្អែលនាងរួចក្រហឹមសប្បាយចិត្តខុសទំនង វ៉ាយ៍ឯណោះក៏ងើបសំឡឹងមើលគេទាំងចម្លែកចិត្ត។
(ស្រាចូលខ្លួនទៅរៀងដូចមនុស្សម្នាបន្តិច..)

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now