ភាគទី១១៦

743 24 0
                                    

មកដល់ហើយចាស៎

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី១១៦

(ឯណាទៅពាក្យថាយុត្តិធម៌?)

ឡានពេទ្យបើកចូលមកដល់បរិវេណមន្ទីរពេទ្យធំមួយក្នុងទីក្រុង ទ្វារឡានសង្គ្រោះបើកឡើងស្របនឹងមានពេទ្យប៉ុន្មាននាក់យកគ្រែចេញមកទទួលជនរងគ្រោះដែលនៅក្នុងឡាន បងប្អូនត្រកូលអាន់ឌើតុនទាំងពីរនាក់ដែលរួមដំណើរមកជាមួយនឹងរាងកាយរបស់ប្អូនប្រុស មួយសន្ទុះក្រោយឡានរបស់វ៉ាយ៍លេតក៏ចូលមកដល់ម្នាក់ទៀត នាងក៏ប្រញាប់ចុះពីលើឡានមកស្របនឹងភាពប្រញាប់ប្រញាល់នឹងមិនបានដឹងឡើយថាទូរសព្ទ័របស់នាងមានអ្នកខលចូលមកនោះឡើយ។
...
ទឺត!ទឺត..
(សូមអភ័យទោសលេខដែលលោកអ្នកហៅមិនអាចទាក់ទងបានទេ សូមព្យាយាមម្ដងទៀត..) ការខលចូលជាច្រើនលើកច្រើនសាររបស់ជីមីនក៏បែរជាមិនបានទទួលផលអ្វីសោះក្រៅពីមិនអាចទាក់ទងបាន ពេលនេះវាម៉ោងជិត១១យប់ទៅហើយតែនាយនៅតែមិនអាចទាក់ទងទៅកាន់វ៉ាយ៍លេតបាន ក្នុងចិត្តគេកាន់តែព្រួយបារម្ភព្រោះមិនដឹងថាវ៉ាយ៍នាងទៅដល់ណាហើយទេ?
"ទទួលទៅវ៉ាយ៍ ទទួលទៅ" ជីមីននិយាយរអ៊ូតិចៗម្នាក់ឯង ភ្នែកក៏ងាកសំឡឹងមើលទៅវីនហ្សេនដែលកំពុងតែគេងលង់លក់នៅលើសាឡុងឯណោះព្រោះតែចាំម៉ាក់យូរពេក។
ជីមីនក៏មិនបានបោះបង់ចោលនឹងព្យាយាមចុចខលទៅរកវ៉ាយ៍បន្តទៀតតែខលទៅទាំងមិនមានសង្ឃឹមត្បិតដឹងថានាងមិនលើកទៀតហើយ។
"ហ៊ើយ!!" ជីមីនទម្លាក់ខ្លួនអង្គុយមួយទំហឹងទៅលើសាឡុងក្បែរនឹងកូនប្រុសតែមិនប្រយត្ន័ក៏អង្គុយចំតេឡេអោយវាបញ្ជាបើកទូរទស្សន៍ភ្លាម..
(ព័ត៌មានទាន់ហេតុការណ៍..ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតមានឡើងនៅតំបន់ប្រជុំជនក្បែរទីក្រុងដែលបង្កឡើងដោយសារឡានមួយគ្រឿងបុកក្មេងសិស្សសាលាដែលនាំឲ្យគេមានរបួសជាទម្ងន់...) ព័ត៌មានទាន់ហេតុការណ៍នោះហាក់ដូចជាទាញការចាប់អារម្មណ៍របស់ជីមីនពីការចុចខលទៅវ៉ាយ៍លេតឲ្យសំឡឹងមើលទៅព័ត៌មាននោះ។
"ស្លាក..ស្លាកលេខឡាន.." ជីមីនក៏ភាំងកាលបើបានឃើញឡានមួយគ្រឿងដែលគេបញ្ចាំងមុននោះវាដូចគ្នាទៅនឹងស្លាកលេខឡានរបស់វ៉ាយ៍លេតដែលនាំឲ្យគេចលាចលជាខ្លាំង នាយព្យាយាមនាំខ្លួនក្រោកឡើងទាញយកអាវក្រៅមកពាក់។
"វីន..វីនក្រោកឡើងមកកូន" ជីមីនមិនបានគិតថានឹងទៅម្នាក់ឯងហើយទុកកូនចោលឡើយ គេក៏ត្រកងបីកូនប្រុសដែលកំពុងតែងងុយគេងនោះចេញទៅជាមួយផងដែរ។
"តាក់សុីៗ.." ជីមីនអៀវកូនចុះមកដល់ជាន់ខាងក្រោមទាំងលំបាកបំផុត ជើងគេក៏មិនមែនល្អជាដូចជាគេឡើយតែគេនៅតែព្យាយាមអៀវកូនមកជាមួយរហូតដល់ជាន់ផ្ទាល់ដូរបស់អាគារខនដូនោះ។
"អញ្ជើញទៅណាដែរលោក.."
"ទៅមន្ទីរពេទ្យធំក្នុងក្រុង.." ជីមីននិយាយទាំងមិនស្ទាក់ស្ទើររួចក៏លូកដៃអោបកូនប្រុសជាប់ទ្រូងព្រមទាំងសំឡឹងមើលទៅផ្លូវខាងមុខទាំងទឹកមុខពោរពេញទៅដោយភាពព្រួយបារម្ភតែម្ដង។

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now