ភាគទី១២៣+១២៤

849 27 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី១២៣+១២៤

«ថ្ងៃនេះវីនញ៊ាំបបរឡើងប៉ោងពោះប៉ុណ្ណាណីហ៎ដេតឌី ហិហិ បបរម៉ាមីតែងតែឆ្ងាញ់រហូតនឹងដេតឌីអើយ» វីនហ្សែនក្រោយពីញ៊ាំអាហារពេលល្ងាចជុំគ្នាជាមួយគ្រួសាររួចមកគេក៏នៅតែទន្ទេញនឹងសរសើរពីអាហារដែលម្ដាយបានធ្វើមិនដាច់ពីមាត់តែម្ដង ទាល់តែមកដល់ក្នុងផ្ទះពេលនេះទៅហើយក៏គេនៅតែសរសើរប្រាប់ទៅលោកប៉ារបស់គេទៀត។
«បាទ៎ដេតឌីដឹងហើយណា៎ ដេតឌីធ្លាប់ញ៊ាំអាហារដែលម៉ាក់អូនវីនធ្វើតាំងពីកូនមិនទាន់ចាប់កំណើតមកម៉្លេះណា៎» ជីមីននិយាយអួតកូនស្របនឹងដៃម្ខាងលូកទម្លាក់បើកទ្វារនាំកូនចូលទៅកាន់បន្ទប់សម្រាកនៅខាងលើឯណោះ។
«ដេតឌី! និយាយចឹងដេតឌីនិយាយប្រាប់កូនបានទេ?»
«និយាយពីអីទៅកូន?» ជីមីនសួរនាំទៅកូនផង ដៃមាំក៏ទម្លាក់កូនឲ្យអង្គុយចុះទៅលើពូក វីនហ្សែនក៏ផ្ដេកខ្លួនគេងបើកភ្នែកម៉ក់ៗសំឡឹងទៅលោកប៉ារបស់គេយ៉ាងគួរអោយស្រឡាញ់នាំចិត្តអោយឪពុកគេខ្នក់ខ្នាញ់នឹងអង្គុយចុះក្បែរកូននាពេលនោះ។
«មុននេះកូនចង់ឲ្យប៉ានិយាយអីទៅ?» គ្រាន់តែលឺឪពុកជជីកសួរភ្លាមវីនហ្សែនក៏ប្រញាប់ញញឹមងក់ក្បាលឆ្លើយតបភ្លាមៗតែម្ដង ជីមីនក៏ទម្លាក់ខ្លួនគេងក្បែរកូនរួចក៏អោបកូនជាប់ក្នុងទ្រូងរបស់គេ រង់ចាំស្ដាប់សំនួរដែលកូនចង់សួរនាពេលបន្តិចទៀតនោះ។
«ដេតឌីជួយនិយាយប្រាប់វីនបានទេថាដេតឌីនឹងម៉ាមីជួបគ្នាបានដោយរបៀបណាទៅ? មិចក៏ដេតឌីស្រឡាញ់ម៉ាមីចឹង ហិហិ» ស្នាមញញឹមស្រស់បំព្រងដែលមានលើផ្ទៃមុខជីមីនមុននេះក៏បែរជាប្ដូរជំនួសមកជាស្រពាប់ស្រពោនវិញត្បិតថាសំនួរដែលកូនចោទសួរនោះវាហាក់ដូចជាកាំបិតមកចាក់ដល់ក្នុងក្រអៅបេះដូងរបស់គេរួចគាស់ចេញពីប្រអប់ទ្រូងអ៊ីចឹងដែរ ក៏ដោយសារតែកន្លងមកនេះគេបានសាងកំហុសទៅលើវ៉ាយ៍ រិះរកតែកលល្បិចដើម្បីបំបាក់វ៉ាយ៍ឲ្យខានតែបាន មិនដែលសូម្បីតែគិតចែករំលែកក្ដីស្រឡាញ់ពិតប្រាកដទៅអោយនាងឡើយ មកដល់ពេលនេះហើយទើបគេបានដឹងថាមនុស្សស្រីដែលគេប៉ងប្រាថ្នាគ្មានអ្នកណាឆ្ងាយឡើយក្រៅពីមនុស្សស្រីម្នាក់ដែលគេតែងតែមើលរំលងកន្លងមកនេះ។
«អឺ..គឺ..»
«ម៉ាមីនឹងដេតឌីជួបគ្នាក៏ព្រោះតែលោកប៉ារបស់អ៊ុនជីណា៎ គាត់នឹងលោកប៉ាកូនតែងតែទៅពិភាក្សាការងារនៅឯផ្ទះធំរ បស់លោកតាកូនរឿងការងារ..» គ្រាដែលជីមីនគាំងភ្លឹកមិនអាចឲ្យចម្លើយបាននោះ ក៏ស្រាប់តែមានវត្តមានរបស់អ្នកជាម្ដាយចូលមក ជីមីនងើបភ្នែកសំឡឹងមើលទៅដំណើរបោះជំហានរបស់វ៉ាយ៍លេត ស្នាមញញឹមដ៏សែនកក់ក្ដៅនឹងក្រសែភ្នែកភ្លឺថ្លារបស់នាងមើលមកកាន់កូនក៏ហាក់បីដូចជាធ្វើអោយគេកក់ក្ដៅតាមដែរ។
«ហើយម៉ាមីនឹងដេតឌីក៏ជួបគ្នាយ៉ាងចៃដន្យនាពេលដែលម៉ាក់ចូលធ្វើការងារជាinfluencerដំបូង លោកប៉ាកូនជាម្ចាស់កន្លែងដែលម៉ាក់ធ្វើការនោះ ហើយពួកយើងក៏ចាប់ផ្ដើមយល់ចិត្តគ្នាទៅវិញទៅមក..» វ៉ាយ៍លេតនិយាយរៀបរាប់ពីអតីតកាលកន្លងរវាងពួកគេទាំងពីរដែលនាំអោយអ្នកដែលនៅចាំស្ដាប់ម្នាក់ទៀតនោះរអៀសចិត្តត្បិតគ្រានោះចិត្តគេមិនស្រស់បំព្រងដូចជាអ្វីដែលនាងកំពុងតែព្យាយាមប្រាប់កូនឡើយ គេមានតែគំនុំនឹងភាពគំកួនទៅលើនាងនឹងគ្រួសារនាងប៉ុណ្ណោះ គិតមកដល់ពេលនេះក៏ដូចជាដាស់ស្មារតីគេថាគេចាយពេលវេលាល្អៗចោលជាច្រើនទាំងដែលគេក៏បានដឹងថាគ្រប់យ៉ាងវាមិនអាចត្រឡប់មកជាល្អដូចដើមឡើយបើសិនជាគេបន្តធ្វើបែបនោះ។
«អួយ៎ ហិហិចឹងម៉ាមីនឹងដេតឌីស្វីតណាស់» វីនហ្សែនកាលបើបានស្ដាប់អនុស្សាវរីយ៍ល្អៗដែលម្ដាយនិយាយប្រាប់គេក៏រំជើបរំជួលក្នុងចិត្តដល់សើចរមួលខ្លួនតែម្ដង វ៉ាយ៍លេតដែលទើបតែបន្ទន់ខ្លួនអោបកូនមុននោះក៏ញញឹមរួចឈ្មុលថើបថ្ពាល់កូនមួយខ្សឺតជាមួយស្នាមញញឹម មុននឹងងាកសំឡឹងចំទឹកមុខស្រងូតស្រងាត់របស់ជីមីនឯណោះ នាងក៏មិនអាចជួយអ្វីគេបានឡើយ នាងធ្លាប់បាននិយាយរួចទៅហើយថាយ៉ាងណាក៏នាងមិនអាចអោយកូនបានដឹងពីរឿងអតីតកាលស្មោគគ្រោកទាំងនោះឡើយ ប៉ារបស់កូននាងត្រូវតែជាមនុស្សល្អសម្រាប់កូនជានិច្ច។
មួយសន្ទុះក្រោយពីបានស្ដាប់ការនិយាយរៀបរាប់របស់ម្ដាយរួចមកអូនវីនក៏គេងលង់លក់បាត់មាត់បាត់ករតែម្ដង វ៉ាយ៍លេតញញឹមរួចថើបថ្ងាសកូនស្រាលៗស្របនឹងដៃតូចស្រឡូនលូកកាន់ទាញយកភួយមកដណ្ដប់អោយកូនតែនាងក៏មិនលឿនជាងជីមីននោះឡើយ។
«អូនគេងដែរទៅវ៉ាយ៍..»
«លោកប៉ានឹងបងជីនមានរឿងចង់និយាយជាមួយលោក» វ៉ាយ៍លេតក៏និយាយកំបុតៗជាមួយគេរួចក្រោកនាំខ្លួនឡើងពីគ្រែគេងចាកចេញទៅមុនជីមីនទៅទៀត ជីមីនក៏ងក់ក្បាលរួចនាំខ្លួនឡើងទៅតាមវ៉ាយ៍ដោយគ្មានការប្រកែកអ្វីឡើយ វ៉ាយ៍លេតនាំផ្លូវគេចេញមកកាន់កន្លែងតុញ៊ាំអាហារជុំគ្នាមុននោះក៏ឃើញថាពេលនេះគ្មានវត្តមានក្មេងៗឡើយមានតែវត្តមានរបស់ចាស់ៗប៉ុណ្ណោះដោយស៊ុកជីននឹងហូស៊ុកនៅអង្គុយចាំគេជាស្រេចនៅទីនោះ។
«មកដល់ល្មម..» ហូស៊ុកនិយាយស្របនឹងដៃម្ខាងលើកវីស្គីមកចឹបបន្តិចរួចទើបដាក់ចុះវិញ វ៉ាយ៍លេតនឹងជីមីនឯណោះក៏អង្គុយចុះក្បែរគ្នា រង់ចាំស្ដាប់ពាក្យនិយាយរបស់ចាស់ទុំសួរនាំ ពិសេសនោះគឺជីមីននឹងឯង។
«យើងហៅឯងមកសួរព្រោះចង់អោយឯងនិយាយការពិតទាំងអស់នឹងអ្នកនៅពីក្រោយរឿងទាំងអស់ ហើយកុំគិតថាឯងអាចកុហកបានព្រោះការឆ្លើយតាមត្រង់នាពេលនេះវាអាចជួយឯងអោយមានទោសស្រាលជាងមុនបាន ព្រោះខាងម៉ាកូឯណោះគេក៏ធ្វើបែបនេះដូចគ្នាដែរ» ស៊ុកជីនក៏និយាយស្រួលបួលជាមួយនឹងជីមីនក៏ព្រោះថាគេក៏កំពុងតែជួយនាយដូចគ្នាដែរ។
«ហើយយើងក៏ចង់សួរឯងដូចគ្នាថាឯងជាអ្នកចាក់វ៉ូយ៉នពិតមែនទេ? ព្រោះនាងនិយាយប្រាប់យើងថាអ្នកដែលចាក់នាងជាអ្នកដែលមានស្នាមសាក់ឥន្ទ្រីនៅលើដៃ..»
«មិនមែនទេ! បើទោះបីជាខ្ញុំធ្លាប់ធ្វើអាក្រក់តែខ្ញុំមិនដែលជ្រុលដៃសម្លាប់នរណាឡើយ» ជីមីនប្រកែកដាច់អហង្ការតែម្ដងថាគេមិនមែនជាអ្នកធ្វើឡើយ គេគ្រាន់តែជាអ្នកមកបំបាត់ដានឲ្យគេប៉ុណ្ណោះ។
«អញ្ចឹងវាជាអ្នកណា?»
.....
«អ្នកអង្គម្ចាស់មេគ៌ជាអ្នកចាក់លើវ៉ូយ៉ន វីគ្រីសក៏ព្រោះគេបាននិយាយប្រាប់ពួកយើងថាគេនឹងចាត់ការនាងហើយគេក៏ចាក់សាក់ដូចគ្នាទៅនឹងខ្ញុំដើម្បីអោយវ៉ូយ៉នបានឃើញនឹងគិតថាជាខ្ញុំ..»
«តែផ្ដាស!!!!»
«ស្ងាត់ៗ ទីនេះជាតុលាការ..» ក្រោយពីថ្ងៃពិភាក្សាគ្នានោះបានមួយសប្ដាហ៍មកពួកគេក៏ត្រូវបានតុលាការកោះហៅមកជាថ្មីតែលើកនេះក៏មានវត្តមានរបស់អ្នកអង្គម្ចាស់មេគ៌ដែលជាចុងចោទដូចគ្នាដែរ គ្រាន់តែបានលឺជីមីនិយាយថាគេជាឃាតករ អ្នកអង្គម្ចាស់មេគ៌ក៏ខឹងច្រឡោតភ្លាមតែក៏បានមាតាទ្រង់ទប់ជាប់មិនអោយតបតរនឹងទុកឲ្តតុលាការដំណើរការបន្តទៀត។
«តែការចោទប្រកាន់គ្មានភស្តុតាងឡើយមែនទេលោក ជីមីន វីគ្រីស? តែខាងអ្នកអង្គម្ចាស់មេគ៌គេមានភស្តុតាងថាលោកជាអ្នកចាត់ការរឿងព្រះនាងអែលលីនឹងបញ្ជូនទ្រង់ទៅកាន់ឃ្លាំងសម្ងាត់នោះ» ខាងតុលាការក៏ចោទប្រកាន់ផាំងៗទៅកាន់ជីមីនតែម្ដង អ្នកដែលនៅខាងជីមីនក៏បានត្រឹមតែជ្រឹមចិញ្ចើមតានតឹងមិនដឹងគួរធ្វើបែបណាបន្តទៀត។
«ការកាត់ក្ដីបញ្ចប់ត្រឹមនេះ ពួកយើងនឹងបើកសវនាការជាថ្មីពេលដែលមានសំណុំក្ដីថ្មីចូលមក..តុក!តុក..» សវនាការត្រូវបានបញ្ចប់ទាំងមិនមានវត្តមានរបស់សាក្សីម្នាក់ទៀតក៏ព្រោះតែស្ថានភាពគេមិនទាន់អំណោយផលនឹងអាចមកកាន់តុលាការកូរ៉េបាន។
«លោកជីមីន..លោកស្ថិតនៅក្រោមការឃុំខ្លួន៤៨ម៉ោងជាមុនសិន..» ក៏មានប៉ូលីស២នាក់ចូលមកចាប់ក្រៀកជីមីន អ្នកគ្រប់គ្នាក៏ភ្ញាក់ផ្អើលតែមិនមានអ្នកណាហ៊ានប្រឆាំងនឹងច្បាប់ ជីមីនត្រូវប៉ូលីសចាប់ខ្លួននឹងនាំចេញស្របនឹងអ្នកអង្គម្ចាស់មេគ៌ជាជនសង្ស័យដូចគ្នាតែទ្រង់ក៏បានដើរចេញពីតុលាការដោយគ្មានទោសទណ្ឌ័អ្វីសោះ។
«ហ៊ឺ ម៉ាមី! ហ៊ឹកម៉ាមីគេនាំដេតឌីទៅណា?»
«ម៉ាមីនោះជាប៉ូលីសមែនទេ? ដេតឌីធ្វើអីខុសបានជាប៉ូលីសចាប់ដេតឌីចឹង ហ៊ឹកៗ ដេតឌី!!! ដេតឌី ហ្អា៎!!!» វីនហ្សែនដែលដើមឡើយនៅអង្គុយក្នុងឡានចាំជាមួយម្ដាយក៏ចាប់កញ្ជ្រោលកាលបើឃើញគេចាប់លោកប៉ាចេញទៅ វ៉ាយ៍លេតក៏មិនអាចធ្វើអីបានក្រៅពីអោបឃាត់កូន លួងលោមកូនទាំងដែលក្នុងចិត្តនាងច្បាស់ជាងអ្នកណាទាំងអស់ថា..
(ជីមីនយ៉ាប់ហើយ! ច្បាប់ខ្មោចយ៍ទាំងនេះអាចឲ្យប្រជាជនជឿបានយ៉ាងមិចទៅ?)

បើបាន1.5Kនៅម៉ោង11ស្អែក2ភាគទៀត

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now