ភាគទី៧៣+៧៤

986 25 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៧៣+៧៤

"អូ..ការពិតគឺបែបនេះទេរឺ?" វ៉ាយ៍លេតក៏បន្លឺឡើងនៅដើមករកាលបើនាងអង្គុយស្ដាប់មេរ៉ានិយាយរៀបរាប់ពីទំនាក់ទំនងរវាងនាងនឹងជីមីន ឯចំណែកម្ចាស់កាយមាំទាំដែលនៅអង្គុយកៀកក្បែរនឹងវ៉ាយ៍ឯណោះក៏មិនបាននិយាយអ្វីបានតែអង្គុយបានជាគ្នានឹងស្រីៗឯណោះ។
"បងមីននឹងលោកពូរបស់គេបានជួយដល់ហាងរបស់បងច្រើនខ្លាំងណាស់ មិនអ៊ីចឹងទេបងក៏មិនអាចឈរជើងសាខានៅកូរ៉េបានយូរយ៉ាងនឹងឡើយ មែនទេបងមីន?" មេរ៉ាក៏និយាយទាំងញញឹមទៅកាន់ជីមីន តែជើងតូចស្រឡូនក៏លើកទៅអង្អែលប៉ះនឹងជើងរបស់ជីមីនហាក់ព្យាយាមដុតកម្លោចអារម្មណ៍ជីមីនអ៊ីចឹង ជីមីនក៏ងាកមើលសញ្ញាដែលមេរ៉ាព្យាយាមបង្ហាញគេតាមក្រសែភ្នែកឯណោះ។
"ត្រូវហើយ! មេរ៉ានាងសាកសមនឹងការងារហាងកាហ្វេមួយនោះខ្លាំងណាស់ អូនជាភ្ញៀវប្រចាំរបស់ហាងអូនក៏ប្រហែលជាបានដឹងហើយមិនអ៊ីចឹងហេស៎?" វ៉ាយ៍លេតក៏ញញឹមងក់ក្បាលឆ្លើយតបទៅកាន់សំណួររបស់ជីមីន ស្រីតូចក៏មិនភ្លេចលូកទៅចាប់ដៃរបស់មេរ៉ាព្រមជាមួយនឹងស្នាមញញឹមជាប់លើផែនថ្ពាល់ដែលនាំអោយមេរ៉ាបានស្រាលចិត្តព្រោះវ៉ាយ៍មិនបានសង្ស័យនឹងទំនាក់ទំនងរបស់ពួកគេឡើយ។
"ខានជួបបងមេរ៉ាយូរហើយ ក៏ខានបានញ៊ាំកាហ្វេរបស់បងយូរដែរហើយណក៎" វ៉ាយ៍លេតក៏នៅតែដដែលនាងសប្បាយចិត្តនឹងបាននិយាយជាមួយមនុស្សស្រីដែលមានអាយុបងនាង ទោះជាអេរ៉ានីប្អូនស្រីរបស់មេរ៉ាធ្លាប់បានសាងកំហុសជាច្រើនមកលើនាងក៏ដោយក៏នៅតែរាប់អានជាមួយនឹងមេរ៉ាដដែល។
"ចាំមានឱកាសបងនឹងយកម៉្សៅកាហ្វេមកឲ្យអូន បើសិនជាអូនមិនមានបញ្ហាទេនោះ.." មេរ៉ានិយាយតែកែវភ្នែកក៏ងាកមើលទៅផ្ទៃពោះរបស់វ៉ាយ៍លេតដែលមានសភាពខុសប្លែកតាមរយៈអាវធំនោះ ស្រីតូចយើងក៏ងក់ក្បាលតបវិញហាក់ពេញចិត្តនឹងសំណើរមួយនោះជាខ្លាំង។
"ខ្ញុំគិតទៅខាងក្នុងយកអាវក្រៅបន្តិច.." ជីមីនដែលកំពុងតែតប់ប្រមល់ក៏សុំនាំខ្លួនចូលទៅខាងក្នុងមុនអ្នកណាៗទាំងអស់ វ៉ាយ៍លេតក៏មិនបានខ្វល់នឹងការចាកចេញរបស់គេ មានតែមេរ៉ាប៉ុណ្ណោះដែលនៅតាមមើលការចាកចេញរបស់ជីមីន រួចក៏ងាកបែរមកញញឹមនិយាយឆ្លើយតបជាមួយវ៉ាយ៍បន្តទៅទៀត។
"និយាយអ៊ីចឹងបងគិតសុំទៅបន្ទប់ទឹកមួយភ្លែតណា៎"
"ចាស៎តាមសម្រួលបងមេរ៉ា" មេរ៉ាញញឹមរួចក៏នាំខ្លួនចូលទៅកាន់ខាងក្នុងតាមបំណងដែលនាងចង់ធ្វើ ទុកអោយវ៉ាយ៍លេតឯណោះអង្គុយផឹកទឹកដោះគោតែម្នាក់ឯងនឹងស្រូបយកខ្យល់អាកាសជាមួយនឹងកូនក្នុងផ្ទៃ។

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now