ភាគទី១៨+១៩+២០

1K 24 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី១៨+១៩+២០

ក្រោយពីយំអស់មួយពេលខ្លីរួចមកវ៉ាយ៍លេតក៏សន្លប់ស្ដឹងនៅក្នុងរង្វង់ដៃរបស់នាយជីមីនតែម្ដង ជីមីនត្រកងបីនាំនាងទៅកាន់បន្ទប់ដេកគេ គ្របដណ្ដប់ភួយឲ្យនាងព្រោះដើម្បីកុំឲ្យនាងរងា នាងត្រូវឆ្លងកាត់រឿងច្រើនជាងនេះទៀតមិនមែនតែប៉ុណ្ណឹងឡើយ អ៊ីចឹងហើយធ្វើល្អជាមួយនឹងនាងខ្លះក៏វាមិនទាស់ខុសអីដែរ។
"អ្ហឹកប៉ា..ប៉ាកូនសុំទោសណាប៉ា" ស្រីតូចដែលដេកស្ដូកស្ដឹងមួយកន្លែងឯណោះក៏រអ៊ូឡើងជាមួយនឹងទឹកភ្នែកហូរស្រក់រឹមៗតាមកន្ទុយភ្នែកនាង ដៃតូចស្រឡូនបែរមកស្របនឹងរាងកាយតូចអោបក្រសោបចង្កេះបុរសកំណាចដែលកំពុងតែអង្គុយសើចចំអកសភាពនាងនៅជិតនោះ។
"កូនមិនមានបំណងធ្វើបែបនេះទេប៉ា..កូនស្រឡាញ់គាត់ កូនចង់រស់នៅជាមួយគាត់..កូនមិនដែលសុំអ្វីពីប៉ាច្រើនឡើយប៉ា..អ្ហឹកៗ" សំឡេងយំសោករបស់នាងកាន់តែខ្សោយទៅៗមុននឹងរាងកាយនាងដេកលង់លក់ទាំងដៃនៅអោបចង្កេះជីមីនជាប់ណែនព្រមនឹងក្ដីស្រឡាញ់នឹងភាពស្មោះត្រង់មកកាន់គេ។
ខុសឆ្ងាយពីគេដែលចូលមកជិតនាង ល្បួងលួងលោមនាងយកមកគ្រប់គ្រងក៏ព្រោះតែគំនុំសងសឹកដែលគេមានតាំងពីយូរឆ្នាំមកហើយ គំនុំដែលកើតចេញពីការមើលឃើញផ្ទាល់ភ្នែកនូវសម្ដីនឹងកាយវិការមាក់ងាយដែលកើតឡើងលើប្អូនស្រីរបស់គេ ជីមីនអោនសំឡឹងមើលទៅវ៉ាយ៍មុននឹងទម្លាក់ដៃម្ខាងលូកវែកសក់នាងតូចស្រាលៗទៅមកព្រមជាមួយនឹងស្នាមញញឹមលាក់កំនួច។
"ក្មេងដូចជានាងមិនគួរណាមានមាត់សម្រាប់តែបោះពាក្យសម្ដីអាសោចអត់បានការឡើយវ៉ាយ៍លេត នាងសាងអីនាងនឹងត្រូវទទួល ទារឡើងទ្រើងហេស៎? នាងក៏នឹងត្រូវទទួលពាក្យនេះដូចជានាងប្រើលើប្អូនស្រីយើងដូចគ្នាដែរ វ៉ាយ៍លេតអាល់ម៉ាឌី" និយាយចប់ជីមីនក៏ទាញគ្រវាសដៃវ៉ាយ៍មួយទំហឹងចេញពីចង្កេះរបស់ខ្លួន រួចក៏ក្រោកចាកចេញមិនភ្លេចបបោសជាយអាវដែលវ៉ាយ៍លេតបានប៉ះអម្បាញ់មិញហាក់បង្ហាញពីភាពស្អប់ខ្ពើមដែលគេមាន។
ព្រឹកថ្ងៃថ្មី..
ព្រឹកព្រហាមឈានចូលមកដល់នាំមកពន្លឺព្រះអាទិត្យចាំងចូលមកក្នុងបន្ទប់ធំទូលាយនៅក្នុងផេនហោស៍លំដាប់ប្រទេសនោះ ម្ចាស់កាយតូចដែលកំពុងតែដេកលង់លក់នៅលើគ្រែខ្មៅក្រឹបឯណោះក៏សន្សឹមបើកភ្នែកឡើងទាំងលំបាកនឹងល្ហិតល្ហៃក្នុងខ្លួន ទិដ្ឋភាពដំបូងដែលនាងបានឃើញគឺជាទេសភាពទីក្រុងនៅខាងក្រៅ បូកផ្សំនឹងទឹកសន្សើមដែលដាបប្រឡាក់ជាប់នឹងជញ្ជាំងកញ្ចក់របស់ផេនហោស៍ឯណោះ។
"ភ្លៀងមែនទេ?" បបូរមាត់ស្លេកស្លាំងបន្លឺឡើងតិចៗកាលបើបានឃើញទឹកសន្សើមដែលនៅខាងក្រៅឯណោះ ទ្រូងខាងឆ្វេងដែលមានសភាពធម្មតាស្ងប់ស្រួលមួយរាត្រីទៅហើយក៏បែរជាចុកអូចៗដោយមិនមានមូលហេតុ។
"អ្ហឹកៗ" រូបភាពពីអតីតកាលលោតឡើងក្នុងខួរក្បាលរបស់នាង រូបភាពសប្បាយរីករាយដែលកើតមាននៅក្នុងគ្រួសាររបស់នាង ពេលដែលនាង ប៉ាម៉ាក់នឹងបងប្អូនអង្គុយលេងមើលទៅភ្លៀងធ្លាក់នៅខាងក្រៅវីឡាជុំគ្នាជារឿងដែលពួកគេតែងតែធ្វើ អាចនិយាយបានថាពេលនេះវាជាលើកទី១ហើយដែលនាងត្រូវមើលភ្លៀងធ្លាក់នៅខាងក្រៅតែម្នាក់ឯង កណ្ដោចកណ្ដែងបែបនេះ។
"កូននឹកផ្ទះអ្ហឹកៗប៉ា..ម៉ាក់ បងហ្សូ" វ៉ាយ៍លេតយំជាថ្មីក្រោយពីនឹកឃើញដល់រឿងកាលពីយប់មិញ នឹកឃើញពាក្យសម្ដីលោកប៉ានាងស្រែកខ្លាំងកាលពីយប់មិញថាកាត់កាលនាង ទ្រូងនាងកាន់តែចុកអួលណែនលើសដើមថែមមួយកម្រិតទៀត ស្រីតូចព្យាយាមក្រោកអង្គុយទាំងឈឺចុកចាប់ពេញខ្លួន កាយក៏ឈឺ ចិត្តក៏ឈឺ មិនដឹងថានាងអាចតស៊ូបានដល់កម្រិតណាទេ?
"អូនក្រោកហើយមែនទេ?" សំឡេងគ្រលរធំបន្លឺចំពេលដែលកាយនាយចូលមកខាងក្នុងឃើញនាងល្មម ជីមីនកាន់ថាសបបរចូលមកព្រមជាមួយនឹងទឹកមុខបែបមានចម្ងល់ ងឿងឆ្ងល់ថានាងយំដោយសារតែរឿងអីទៀតហើយ?
"បងមីន..អ្ហឹក បងមីនជូនអូនទៅផ្ទះបន្តិចបានទេ? អូនចង់ជួបប៉ា អូនចង់សុំទោសគាត់អ្ហឹកៗ" វ៉ាយ៍លេតចូលមកកាន់ក្រសោបដៃរបស់ជីមីន អង្វរលន់តួឲ្យគេជូននាងត្រឡប់ទៅកាន់ផ្ទះរបស់នាងដើម្បីនាងសុំខមាទោសលោកប៉ានាងពីរឿងកាលពីយប់មិញ ពាក្យអង្វរករនាងមិនបានធ្វើឲ្យជីមីនមានចិត្តអាណិតអាសូរនាងឡើយ ផ្ទុយទៅវិញគេបែរជាមានអារម្មណ៍ខឹង ខឹងដែលនាងប្ដូរចិត្តបែបនេះ។
"អូនទៅនិយាយពេលនេះក៏គ្មានបានការដែរវ៉ាយ៍..វ៉ាយ៍" រកតែឃាត់មិនទាន់វ៉ាយ៍លេតឯណោះក៏ក្រោកទាញយកទូរសព្ទ័លើតុមកចុចលេខរបស់លោកប៉ានាង តែថាមិនមានអ្នកណាទទួលសោះ វ៉ាយ៍លេតចុចខលជាច្រើនលើកច្រើនសារតែក៏នៅតែមិនបានការ ជីមីនជ្រឹមចិញ្ចើមបែបមិនពេញចិត្តតែក៏មិនបញ្ចេញកាយវិការឲ្យនាងបានឃើញឡើយ គេប្ដូរជំនួសពីការក្ដាប់ម្រាមដៃមកជាន់កាន់ស្មានាងជាប់ឃាត់មិនឲ្យចុចខលបន្តទៀត។
"បងមីន..បងមីនជូនអូនទៅផ្ទះបានទេ? ណា៎អូនចង់ទៅនិយាយជាមួយនឹងប៉ា អ្ហឹកៗ" វ៉ាយ៍ក៏នៅតែចចេសសុំអោយជីមីនជូននាងទៅផ្ទះទៀត ជីមីនព្រលែងខ្យល់ដង្ហើមធំរួចក៏លូកដៃវែកសក់នាងស្រាលៗទាំងញញឹម។
"ក៏បាន..តែថាចុះបើសិនជាគាត់មិនព្រមជួបអូន មិនព្រមដោះស្រាយជាមួយនឹងអូននោះ?" ជីមីនប្រើពាក្យសម្ដីលួងលោមទៅកាន់វ៉ាយ៍លេតដោយដៃម្ខាងលូកកាន់អង្អែលស្មានាងទៅមកមិនឈប់ វ៉ាយ៍លេតបានត្រឹមតែឈរធ្មឹងមិនដឹងជាគួរគិតបែបណា គ្រាន់តែសង្ឃឹមថាលោកប៉ានាងនឹងយល់ព្រមស្ដាប់ការបកស្រាយនឹងសុំខមាទោសពីនាងទៅចុះ។

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now