ភាគទី១០១

718 29 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី១០១

២ថ្ងៃក្រោយថ្ងៃបើកសម្ពោធ..
ទោះបីជាកន្លងទៅ២ថ្ងៃទៅហើយដែលប្រុសវីនត្រូវសម្រាកនៅមន្ទីរពេទ្យទទួលការព្យាបាលពីខាងដុកទ័រក៏ដោយក៏វ៉ាយ៍លេតនៅតែមិនទាន់យល់ព្រមនាំកូនត្រឡប់ទៅផ្ទះវិញ នាងទន្ទេញសុំអោយកូននាងនៅក្រោមការតាមដានរបស់លោកដុកទ័រជាប់រហូតព្រោះនាងទ្រាំមិនបានទេ នាងមិនអាចអោយកូនឈឺទៀតទេ។
"ម៉ាមី..ហ៊ឹម" សំឡេងតូចបន្លឺឡើងពីមាត់ក្មេងតូចដែលទើបតែក្រោកពីដំណេកលង់លក់យ៉ាងស្ងប់ស្រួលបូកផ្សំនឹងការចាក់ថ្នាំផងនោះទើបគេត្រូវគេងលើគ្រែជាប់អោយម្ដាយនឹងអ្នកគ្រប់គ្នាមើលថែគេបែបនេះ។
"ម៉ាមី..អោប" ប្រុសវីនមិនចាំដល់ម្ដាយមកដល់គ្រែគេងរបស់គេឡើយ ក្មេងតូចក៏ព្យាយាមច្រត់ដៃទប់ខ្លួនចង់ឡើងអង្គុយអោយត្រង់ខ្លួនដើម្បីបានអោបម្ដាយបើទោះបីជាដៃរបស់គេមានបន្តោកសឺរ៉ូមនៅឡើយក៏ដោយ វ៉ាយ៍ក៏ញញឹមរួចលើកកូនមកអោបក្រសោបជាប់ទ្រូងមិនភ្លេចអោនថើបសក់កូនស្រាលៗទាំងក្ដីស្រឡាញ់ពេញប្រៀប។
"យ៉ាងមិចហើយកូន? មានឈឺខ្លួនរឺក៏អស់កម្លាំងដែរទេ? ម៉ាមីបានធ្វើបបរក្ដាមដែលវីនចូលចិត្តយកមកផងណា៎" វ៉ាយ៍លើកដៃវែកសក់កូនរួចព្យាយាមនិយាយលួងលោមកូនប្រុសជាទីស្រឡាញ់ ទោះជាគេឈឺក៏ដោយក៏គេមិនរករឿងនាំអោយអ្នកជុំវិញខ្លួនលំបាកឡើយ រាល់ពេលដែលគេងើបពីគេងរឺក៏គេមិនស្រួលខ្លួនត្រឹមតែមានម៉ាក់នៅជិតនឹងអោបគេគឺគ្រប់គ្រាន់ហើយ។
"យ៉ូយៗណាស់ម៉ាមី អ្ហឺ" ប្រុសវីននិយាយរួចបង្ហាញដៃដែលមានចាក់ម្ជុលសឺរ៉ូមចូលនោះបង្ហាញទៅម្ដាយចង់ប្រាប់ថាគេចាក់ម្ជុល២ថ្ងៃវាឈឺណាស់ វ៉ាយ៍លេតក៏លើកដៃកូនឡើងរួចផ្លុំខ្យល់ភាំងៗរួចអោនថើបដៃកូនដែលនាំអោយប្រុសវីនញញឹមកាច់ករសំឡឹងមើលទៅម្ដាយ។
"យ៉ាងមិចហើយកូន? ចង់អោយម៉ាមីផ្លុំទៀតទេ? ភាំងៗ"
"ហិហិ បាត់ហើយម៉ាមី បាត់យ៉ូយហើយ" ប្រុសវីនក៏សើចកក្អឹកប្រឡែងលេងជាមួយនឹងម្ដាយនៅលើគ្រែអ្នកជម្ងឺនោះ សំឡេងប្រឡែងគ្នារបស់អ្នកទាំងពីរក៏បន្លឺឡើងនាំឲ្យអ្នកទើបតែបើកទ្វារចូលមកនោះញញឹមបិទមាត់មិនជិតកាលបើបានឃើញទិដ្ឋភាពល្អៗរវាងម្ដាយកូនទាំង២នាក់នេះ។
"ម៉ាក់យាយ!!" ប្រុសវីនក៏ប្ដូរការចាប់អារម្មណ៍ទៅរកស្កាលេតឯណោះវិញ នាងចូលមកព្រមជាមួយនឹងកម្លោះសង្ហាដែលជាអ្នកចាកចេញចោលកម្មវិធីកាលពី២ថ្ងៃមុននោះដើម្បីជូននាងទៅផ្ទះយកវីនមកមន្ទីរពេទ្យនេះ។
"ថេយ៍?មកដែររឺ?" វ៉ាយ៍លេតនិយាយទទួលមិត្តជាមួយនឹងជ្រឹមចិញ្ចើមបន្តិចរួចក៏សំឡឹងឃើញថាថេយ៍ក៏មិនបានមកដៃទទេដែរ គេកាន់តុក្កតាធំមួយចូលមកជាមួយដែលនាំឲ្យប្រុសវីនរើកញ្ជ្រោលទាំងសប្បាយចិត្តកាលបើគ្រាន់តែបានឃើញតុក្កតានៅក្នុងដៃរបស់ថេយ៍ភ្លាម។
"តុក្កតា..ម៉ាមីតុក្កតា spider man" វីនទាញដៃម្ដាយរួចក៏ចង្អុលទៅតុក្កតាspider manដែរថេយ៍ទិញយកមកជាមួយនោះ ថេយ៉ុងក៏ញញឹមរួចចូលមកជិតប្រុសវីននឹងវ៉ាយ៍ ជង្គង់មាំទាំក៏ទម្លាក់ចុះប៉ះនឹងឥដ្ឋខាងក្រោមដៃម្ខាងក៏លូកទាញដៃអូនវីនមកទម្លាក់លើតុក្កតានោះ ចំណែកដៃម្ខាងទៀតក៏ទាញដៃមានចាក់ម្ជុលរបស់វីនមកមើលរួចក៏ងាកមើលទៅកាន់វ៉ាយ៍លេត។
"និយាយអ៊ីចឹងថ្ងៃនេះវីនត្រូវបញ្ជូលឈាមទៀតមែនទេ?"
"អឺម! បន្តិចទៀតអ្នកគ្រូពេទ្យនឹងមកយកកូនវីនទៅបន្ទប់បញ្ចូលឈាមហើយ ខ្ញុំមិនអាចចូលទៅបានទេត្បិតថាសុខភាពខ្ញុំមិនអាចទ្រាំទ្របាននឹងបរិយាកាសនៅទីនោះ" ថេយ៍ក៏ងក់ក្បាលឆ្លើយតបទៅកាន់វ៉ាយ៍មុននឹងងាកភ្នែកសំឡឹងមើលមកវីនវិញ ទឹកមុខរបស់គេក៏បែរជាធ្វើអោយថេយ៍អស់សំណើច វ៉ាយ៍លេតនឹងម្ដាយនាងក៏អោនមើលប្រុសវីនភ្លាម គេអង្គុយធ្វើមុខខ្មួរហាក់មិនចង់ទៅបញ្ជូលឈាមទាល់តែសោះ។
"វីនមិចធ្វើបែបនឹងកូន?"
"យ៉ូយៗណាស់ម៉ាមី អត់ចង់ចាក់ទេម៉ាមី" ប្រុសវីនធ្វើខ្លួនងក់ងររួចចូលមកអោបម្ដាយកើយលើទ្រូងដ៏សែនកក់ក្ដៅរបស់ម្ដាយគេ វ៉ាយ៍លេតក៏ញញឹមអង្អែលក្បាលកូនតិចៗ ថេយ៍ក៏ញញឹមរួចក៏កាន់ដៃវីនអង្អែលតិចៗ។
"បើសិនជាវីនព្រមទៅបញ្ជូលឈាម ចាំពូថេយ៍ទិញតុក្កតាSpider manឲ្យច្រើនអោយវីនទៀតណា៎ អេ!លើកមុនលឺថាអ្នកណាចង់បានកាតាបspider manនោះ?"
"វីនៗ វីនចង់បាន" គ្រាន់តែលឺថាតុក្កតាភ្លាមអារម្មណ៍ភ័យខ្លាចរបស់ប្រុសវីនក៏បែរជារសាយអស់គ្មានសេសសល់ ជំនួសមកវិញនូវអារម្មណ៍សប្បាយរីករាយទៅវិញដែលសកម្មភាពរបស់គេនាំអោយចាស់ៗដែលកំពុងតែនៅទីនោះនាំគ្នាអស់សំណើចភ្លាមៗតែម្ដង។
តុក!តុក
(នាងខ្ញុំមកទទួលអូនតូចទៅបញ្ជូលឈាម)
សំឡេងនិយាយបន្លឺឡើងស្របនឹងទ្វារបន្ទប់បើកឡើង អ្នកគ្រូពេទ្យដែលជាអ្នកមើលថែអូនវីនក៏មកទទួលយកគេទៅតាមពេលវេលាកំណត់ ប្រុសវីនក៏មិនបាននៅអែអង់ប្រញាប់ទម្លាក់ជើងចុះពីគ្រែដោយមានថេយ៍ជាអ្នកជួយលើកគេចុះ អ្នកគ្រូពេទ្យក៏ចូលមករួចស្រាយសឺរ៉ូមរបស់អូនវីនដាក់ចងនឹងដែកភ្ជាប់រទេះ ប្រុសវីន៏ត្រូវបានថេយ៍លើកដាក់លើរទេះ វ៉ាយ៍លេតក៏ទម្លាក់ខ្លួនចុះរួចថើបកូនបន្តិចហាក់ផ្ដល់កម្លាំងចិត្តដល់កូនពីចម្ងាយអ៊ីចឹងដែរ។
"ម៉ាមីចាំកូនណា៎ វីនៗរបស់ម៉ាក់" ប្រុសវីនក៏ញញឹមរួចលាដៃបាយៗម៉ាក់ ក្មេងតូចក៏ត្រូវបានពេទ្យស្រីម្នាក់នោះនាំចេញទៅបាត់ វ៉ាយ៍លេតក៏ចេញមកតាមមើលកូនរហូតដល់ទ្វារខាងក្រៅ មើលអោយប្រាកដថាកូនបានទៅដល់បន្ទប់បញ្ចូលឈាមនោះ តែនាងក៏បែរជាមានអារម្មណ៍ថាធីងធោងដល់ខ្លួននាងទន់រកកលដួល តែសំណាងល្អដែលបានថេយ៍ទប់ខ្លួននាងជាប់។
"មិនអីទេមែនទេវ៉ាយ៍?"
"កូនវ៉ាយ៍មិនអីទេមែនទេ?" ទាំងស្កាលេតនឹងថេយ៍ក៏សួរនាំទៅកាន់វ៉ាយ៍លេតទាំងព្រួយបារម្ភ វ៉ាយ៍លេតក៏ក្រវីក្បាលតិចៗរួចក៏ក្រោកនាំខ្លួនចេញពីថេយ៍បន្តិច បើទោះបីជានាងមិនមានអ្នកណានៅពេលនេះតែនាងក៏មិនអាចហួសខ្សែខណ្ឌ័ទៅលើថេយ៉ុងឡើយ សម្ពន្ធ័ភាពរបស់នាងនឹងថេយ៉ុងគឺមានត្រឹមតែជាមិត្តម្នាក់តែប៉ុណ្ណោះ។
"អ៊ីចឹងឡើងទៅជាន់ខាងលើញ៊ាំបបរទៅ កូនក៏ត្រូវមើលថែសុខភាពខ្លួនឯងដែរណា៎"
"ចាស៎! ចឹងក៏ល្អដែរម៉ាក់" វ៉ាយ៍លេតក៏ឆ្លើយតបនឹងសំណើររបស់ម្ដាយភ្លាមៗរួចពួកគេទាំង៣នាក់ក៏នាំគ្នាចាកចេញទៅ ដំណើរចាកចេញរបស់ពួកគេជ្រួសគ្នាជាមួយនឹងដំណើរចូលមកដល់របស់មនុស្សម្នាក់។
ក្រាក!
ទ្វារបន្ទប់បញ្ចូលឈាមបើកឡើងស្របនឹងដៃរបស់បុរសម្នាក់ដែលអង្គុយជាប់នៅលើរទេះមានឯកសណ្ឋានមិនខុសពីអ្នកជម្ងឺនៅទីនោះឡើយ គេម្នាក់នេះហើយដែលជាអ្នកជម្ងឺត្រូវបញ្ជូនមកមន្ទីរពេទ្យកាលពី២ថ្ងៃមុនដោយសារតែគ្រោះថ្នាក់ចរាចរណ៍ តែថាហេតុអីក៏គេមកទីនេះ?
"លោកជីមីនមែនទេ?"
"បាទ៎" បុរសម្នាក់នោះជាជីមីននឹងឯង គេឆ្លើយតបទៅកាន់អ្នកគ្រូពេទ្យស្របនឹងកែវភ្នែកងាករ៉េសំឡឹងរកមើលមនុស្សម្នាក់ដែលខ្លួនចង់ជួបបំផុតនោះ តែមួយសន្ទុះក៏បានលឺសំឡេងយំ សំឡេងតូចស្អកៗដែលគ្រាន់តែមួយខ្យល់មកក៏គេអាចស្គាល់នឹងអាចដឹងថាជាសំឡេងរបស់កូនគេ។
"ចាំនាងខ្ញុំជូនលោកទៅ អូនវីននៅត្រង់នោះ"
"អ្ហឹកៗម៉ាមី..ម៉ាមីយ៉ូយៗណាស់ អ្ហឹកៗ" ប្រុសវីនស្រែកយំទាំងដែលពេទ្យកំពុងតែព្យាយាមចាក់ថ្នាំអោយគេ ចំណែកឯម្ដាយគេឯណោះក៏មិនត្រូវបានអនុញ្ញាតឲ្យចូលមកព្រោះនាងមានសុខភាពខ្សោយមិនអាចចូលមកបានឡើយ។
"មោះវីន..វីនកុំយំណា៎ ឆ្លាត" បុរសបិទមុខដែលលាក់លៀមបរិច្ចាគអោយកូន គេសុំអង្វរលោកដុកទ័រសឹងតែស្លាប់ ទោះជាគេទើបតែគ្រោះថ្នាក់បាន២ថ្ងៃក៏គេមិនខ្វល់ដែរ។
"តែលោកទើបតែបរិច្ចាគឈាមរួច.." រកតែអ្នកគ្រូពេទ្យនោះនិយាយមិនទាន់ជីមីនក៏លូកដៃទាញវីនពីលើគ្រែអ្នកជម្ងឺមករួចអោបគេជាប់ដៃនឹងគោះអង្អែលខ្នងគេតិចៗ។
"កុំខ្វល់អី ជួយវីនទៅ.." ជីមីនញញឹមរួចពរអោបកូនប្រុសជាទីស្រឡាញ់ជាប់ដៃជាលើកដំបូងព្រមជាមួយនឹងចិត្តរំភើប បបូរមាត់ទម្លាក់ថើបស្រង់ក្លិនក្រអូបកូនទាំងពាក់ម៉ាស វាជាថ្ងៃពិសេសបំផុតសម្រាប់គេ..
"អេ៎! នៅឲ្យស្ងៀមអូនតូច" ប្រុសវីនគេបម្រាស់ខ្លួនជាខ្លាំងដល់ថ្នាក់ដៃទាញផ្ដាច់ម៉ាសដែលជីមីនពាក់នោះឲ្យដាច់បង្ហាញមុខមាត់ពិតប្រាកដរបស់គេចេញមក ជីមីនក៏ភាំងសំឡឹងមើលទៅកូន ថ្ពាល់របស់គេក៏ក្រហមងាំងមើលទៅទន់ដល់ថ្នាក់គេជាប៉ាទប់ចិត្តមិនបានក៏លោទៅថើបថ្ពាល់គេប៉ុន្មានខ្សឺតទាំងចិត្តនឹករលឹក។
"យ៉ូយៗ ហិហិ ពូ ហា៎" ប្រុសវីនដំបូងឡើយមិនព្រមអោយពេទ្យចាក់ថ្នាំទេ ទាល់តែជីមីនគេប្រឡែងនឹងថើបកូននាំឲ្យពុកចង្ការដុះខ្លីៗរបស់គេចាក់រសើបៗលើខ្លួនកូននាំអោយគេរសើបខ្លួនសើចកក្អឹកមិនឈប់ ជីមីនឯណោះឃើញថាធ្វើបែបនេះកូនឈប់យំគេក៏បន្តថើបឈ្មុលកូនទាំងសប្បាយចិត្ត វីនក៏ចាប់ទាញសក់បុរសដែលគេមិនដឹងថាជាប៉ានោះរួចច្បូញបបូរមាត់បែបភ្ញាក់ព្រោះសក់ជីមីនវែង ពុកចង្ការក៏វែង..
"វីនអត់យ៉ូយៗទៀតទេ.. ហិហិ"
"កូនវីនពូកែបំផុត.."
"ឡាញ់ពូៗណាស់" ប្រុសវីននិយាយទាំងទឹកភ្នែកនៅដាមជាប់ភ្នែក គេលូកដៃទាញថ្ពាល់បុរសតែម្នាក់ដែលគេមិនបានស្គាល់រឹតតែមិនបានដឹងថាបុរសម្នាក់នេះហើយដែលគេយំចង់ជួប ហើយម្នាក់នេះហើយជាលោកប៉ារបស់គេនោះ។
(ប៉ាក៏ស្រឡាញ់កូនវីនណា៎..ម្ចាស់ជីវិតប៉ា)

ឡាច៎ច្រើនៗមកណា៎ ការឡាច៎នឹងស៊ែររបស់អ្នកគ្រប់គ្នាជាកម្លាំងចិត្តឲ្យអេតមីនបន្តទៀត អរគុណ។

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now