ភាគទី៦៩

929 30 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៦៩

(គេចេះយំហើយ...មែនទេ?)

"បើកូនវីនជាកូនថេយ៍ពិតមែនខ្ញុំក៏សប្បាយជាងនេះព្រោះយ៉ាងណាក៏ប៉ាគេមិនល្ងង់ដូចជាក្របីបែបនេះ.."
"វ៉ាយ៍លេតអាល់ម៉ាឌី"វ៉ាយ៍លេតមិនបានក្លបខ្លាចនឹងអំណាចរបស់គេហើយនាងក៏មិនទប់មាត់ខ្លួនឯងដែលចង់និយាយអ្វីដែលខ្លួនគិតឡើយ ស្រីតូចបោះសម្ដីនិយាយរួចក៏សំឡឹងមុខក្រេវក្រោធរបស់គេចំៗ ជីមីនបានត្រឹមតែក្ដាប់ម្រាមដៃខ្លួនឯងទម្លាក់ចុះមកក្រោមវិញព្រោះមិនចង់មានរឿង។
"វាជាផែនការណ៍របស់នាងមែនទេ?នាងធ្វើបែបនឹងធ្វើអី? ចង់មានកូនជាមួយយើងណាស់មែនទេ? ឆាប់និយាយមក...នាងចង់ឲ្យកូនយើងជាប់ឈ្មោះជាកូនរបស់ស្រីសោភានីអ៊ីចឹងរឺ?" ពាក្យសម្ដីគ្រប់ម៉ាត់ដែលគេនិយាយហាក់បីដូចជាគេមិនពេញចិត្តនឹងវត្តមានរបស់វីនសោះឡើយ គេជាឪពុកមួយទាំងមូលតែបែរជានិយាយពាក្យទាំងនេះចេញមក វ៉ាយ៍លេតខាំមាត់សង្កត់ចិត្តសំឡឹងមើលទៅគេរួចក៏បោះជំហានចូលទៅរកគេ ប្រឈមមុខទាំងមិនខ្លាច។
"លោកខ្លាចគេមើលងាយថាកូនរបស់លោកជាកូនរបស់ស្រីសោភានី ចុះប៉ាម៉ាក់ខ្ញុំដែលត្រូវគេមើលងាយថាមានកូនស្រីជាសោភានីនោះមានអារម្មណ៍បែបណា? លោកចេះស្រឡាញ់គ្រួសារលោក ប៉ាម៉ាក់ខ្ញុំក៏ស្រឡាញ់គ្រួសារគាត់ដូចគ្នា..ហើយលោកមិនបានគិតទេរឺថាទង្វើដែលលោកធ្លាប់បានធ្វើកន្លងមកនោះវាខុសឆ្គងខ្លាំងប៉ុណ្ណា គិតមើលទៅថាបើសិនជាកូនវីនកើតមកឃើញថាលោកប៉ាជាមនុស្សព្រៃផ្សៃគ្មានធម៌មេត្តាបែបនេះ...កុំអីល្អជាង!!" វ៉ាយ៍លេតនិយាយស្របនឹងដំណើរបោះជំហានចេញតែថាបាតដៃមាំលូកទាញក្ដាប់កំភួនដៃនាងជាប់ឃាត់មិនអោយនាងទៅព្រោះគេនៅមិនទាន់និយាយជាមួយនឹងនាងដាច់ស្រេចនៅឡើយទេ...
"យើងនៅនិយាយមិនទាន់ចប់..នាងប្រុងទៅណា? នាងមានសិទ្ធិស្អីមកប្រដៅយើង...ត្រឹមមានកូនម្នាក់ជាសាច់ឈាមយើងនាងគិតថាអាចបង្វិលក្បាលយើងបានតាមចិត្តអ៊ីចឹងហេស៎?"
"បើលោកល្ងង់ងាយឲ្យងាយបង្វិលបានមែននោះ ត្រូវហើយ! តែលោកត្រូវចាំថាមិនមែនមានតែខ្ញុំម្នាក់ទេដែលចង់បង្វិលក្បាលលោក..ថាមិនត្រូវមនុស្សស្រីគ្រប់គ្នាដែលចូលមកក្នុងជីវិតលោកសុទ្ធតែបែបនោះដូចគ្នា" វ៉ាយ៍ក៏វាសដៃគេចេញរួចនាំខ្លួនទៅកាន់គ្រែសម្រាក កាយតូចស្ដើងទម្លាក់ប្រាសដេកបែរខ្នងមករកនាយ មិនសូម្បីតែចង់ឃើញស្រមោលនាយសោះ។
ប្រាវ!!! ដៃមាំទាំលូកទាញទម្លាក់ចានបបរពីលើថាសអម្បាញ់មិញចោលទាំងអស់ មុននឹងនាំខ្លួនចាកចេញទៅទាំងមុខក្រហមក្ដៅភាយៗតែម្ដង សកម្មភាពទាស់ទែងគ្នារវាងពួកគេទាំង២នាក់អម្បាញ់មិញក៏មិនបានគេចផុតពីក្រសែភ្នែករបស់មនុស្សម្នាក់ដែលរស់នៅក្រោមទ្រនំជាមួយនឹងពួកគេដែរ នែលលីចូលមកខាងក្នុងទាំងសម្រឹបជើងស្រាលៗតែក៏នៅតែអាចលឺដល់ត្រចៀករបស់វ៉ាយ៍លេតកាលបើនាងអោនប្រមូលអម្បែងចានទាំងនោះ។
"នាងគួរណាស់តែចេញពីទីនេះទៅ ខ្ញុំមិនចង់មានរឿងមិនចង់ឈ្លោះទាស់ទែងគ្នាជាមួយបងប្រុសនាងទៀតឡើយ វាគួរអោយហត់នឿយខ្លាំងណាស់" វ៉ាយ៍លេតងើបមើលនែលលីបន្តិចរួចទម្លាក់ខ្លួនដេកវិញទាំងនឿយណាយចិត្ត បានឃើញនាងដូចជាបានឃើញទឹកមុខពោរពាសទៅដោយកំហឹងរបស់ជីមីនដែរអ៊ីចឹង នែលលីឯណោះមិនបានខឹងនឹងពាក្យដេញតែក៏ញញឹមដែលវ៉ាយ៍នាងជ្រើសយកការនិយាយបង្ការមិនមែនជាភាពខឹងសម្បារដូចជាកាលពីមុន។
"ខ្ញុំសុំនៅទីនេះបំពេញតួនាទីជាប្អូនថ្លៃស្រីបានទេ? ខ្ញុំដឹងថាវ៉ាយ៍មិនពេញចិត្តនឹងវត្តមានរបស់ខ្ញុំឡើយ"
"អ៊ីចឹងនាងនៅធ្វើអីទៀត?" វ៉ាយ៍លេតក៏រៀងតម្លើងសំឡេងខ្លួនបន្តិចរួចច្រត់នាំខ្លួនឡើងព្រមជាមួយនឹងទឹកមុខខឹងសម្បារងាកមើលទៅនែលលីដែលកំពុងឈរទ្រឹងសំឡឹងមើលមកនាងដូចគ្នាដែរ ក្រសែភ្នែកពួកនាងទាំង២ខុសគ្នាដាច់ ម្នាក់សំឡឹងមកទាំងកំហឹងដែលខុសដាច់ពីម្នាក់ទៀតដែលសំឡឹងមើលទាំងភាពអង្វរករ។
"ទោះជានាងព្យាយាមកែខៃយ៉ាងណាក៏ក្នុងក្រសែភ្នែកខ្ញុំនាងនៅតែជាមនុស្សស្រីដែលបំផ្លាញក្ដីសុខគេ មិនត្រឹមតែនាង សូម្បីតែបងប្រុសនាងក៏ដូចជា ពួកឯងសុទ្ធតែជាមនុស្សអាត្មានិយម ព្រោះតែមហិច្ឆតាឆ្កួតឡប់របស់ពួកឯងដឹងទេថាមានមនុស្សប៉ុន្មាននាក់ដែលត្រូវរងគ្រោះនោះ? ហេតុអី? ពួកឯងចង់បានស្អី??" វ៉ាយ៍លេតស្រែកគំហកស្របនឹងក្រសែភ្នែកក្រហមងាំងពោរពាសទៅដោយតំណក់ទឹកភ្នែកហៀបនឹងហូរស្រក់ ទឹកភ្នែកដែលនាំអោយនែលលីនាងកាន់តែមានអារម្មណ៍ខុសលើសដើមថែមមួយកម្រិតទៀត ស្រីតូចក៏ដើរចូលទៅកាន់តែជិតវ៉ាយ៍រួចទម្លាក់ជង្គង់ចុះពីមុខវ៉ាយ៍លេតជាលើកទី២ដែលនាងធ្វើបែបនេះ។
"ខ្ញុំនៅតែនិយាយដដែលថាខ្ញុំសុំទោស ខ្ញុំសុំទោសចំពោះរឿងកន្លងមកដែលខ្ញុំធ្លាប់បានធ្វើ កុំបន្ទោសបងមីនអី គាត់ធ្វើគ្រប់យ៉ាងដើម្បីតែខ្ញុំ.." វ៉ាយ៍លេតលើកដៃទាំងសងខាងខ្ទប់ត្រចៀកខ្លួនឯងរួចទាញផ្ដាច់ខ្សែសឺរ៉ូមបំណងចង់ចាកចេញពីទីនោះតែ...
"បងមីនគាត់មានជម្ងឺផ្លូវចិត្ត.. បងមីនគាត់មានជម្ងឺនោះតាំងតែពីក្មេង គាត់តែងតែហួងហែងខ្ញុំនឹងម៉ែព្រោះតែគាត់មិនចង់ឲ្យអ្នកណាធ្វើបាបពួកយើង គាត់សុខចិត្តអោយគេមើលមកគាត់ថាជាមនុស្សអាក្រក់ក៏បានអោយតែគាត់អាចការពារនឹងផ្ដល់ក្ដីសុខដល់ពួកយើងបាន.. អ៊ីចឹងខ្ញុំសុំនាង..មេត្តាកុំខឹងស្អប់គាត់ខ្លាំងពេកបានទេ? បើចង់ស្អប់នឹងចាត់ការនាងអាចចាត់ការខ្ញុំជំនួសបាន ណា៎វ៉ាយ៍" នែលលីក៏និយាយរៀបរាប់ទាំងទឹកភ្នែកហូរស្រក់កាត់ផែនថ្ពាល់ខ្លួនឯង វ៉ាយ៍លេតដែលនៅឈរស្ងៀមឯណោះក៏បានតែក្ដាប់ម្រាមដៃខ្លួនឯងសឹងតែបាក់ម្រាម បិទភ្នែកសម្រក់ទឹកថ្លាមួយតំណក់កាត់ផែនថ្ពាល់ខ្លួនឯង។
"ជម្ងឺនឹងទង្វើអសីលធម៌វាមិនទាក់ទងគ្នាទេ គេជាអ្នកជ្រើសយកផ្លូវមួយនេះដោយខ្លួនឯងគេក៏ត្រូវតែទទួលយកលទ្ធផលដែលមាន..នាងមិនបាច់ការពារគេទេ!!" វ៉ាយ៍លេតនិយាយរួចនាងក៏នាំខ្លួនចូលទៅកាន់បន្ទប់ទឹកក្បែរនោះបិទទ្វារលាន់គ្រាំងទាំងដៃម្ខាងលូកខ្ទប់មាត់ខ្លួនឯងសម្រក់ទឹកភ្នែកចុះមិនខុសពីនែលលីដែលនៅខាងក្រៅ..
មិនត្រឹមតែពួកនាងប៉ុណ្ណឹង សូម្បីតែម្ចាស់កាយមាំដែលផ្អែកខ្នងនឹងទ្វារខាងមុខបន្ទប់ក៏ងើយក្បាលឡើងដូចគ្នាស្របនឹងទឹកថ្លាមួយតំណក់...ហូរស្រក់ចុះ

គេចេះយំហើយ?!

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now