ភាគទី៤៣+៤៤

974 25 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៤៣+៤៤

"មាត់រឹង..បានសម្ដីណាស់ណ៎"
"ហ្អាយ៎ យកខ្ញុំទៅណា?" នាងតូចវ៉ាយ៍លេតស្រែកចាច៎កាលបើជីមីនស្រាប់តែបីនាងចេញពីទីនោះយ៉ាងលឿនសម្ដៅទៅកាន់បន្ទប់ទឹក មកដល់ត្រឹមមាត់ទ្វារនាងតូចក៏លូកដៃទាញទ្វារជាប់មិនព្រមចូលទៅតាម ជីមីនឯណោះក៏ប្រឹងទាញចំណែកឯវ៉ាយ៍លេតឯណេះក៏ប្រឹងតោងទ្វារកាន់តែជាប់លើសដើម។
"លែងទ្វារ!"
"អត់.." ជីមីននិយាយពីស្រួលបួលរហូតដល់ពាក្យសម្លុតទៅហើយក៏វ៉ាយ៍លេតនៅតែមិនព្រមព្រលែង នាងតូចខំប្រឹងតោងទ្វារកាន់តែជាប់ណែនលើសដើមព្យាយាមចង់ចេញពីការបីត្រកងរបស់គេតែថាគេមិចនឹងព្រមលែងនាងស្រួលៗទៅ?
"តុកកែ!!"
ហ្អាយ៎! វ៉ាយ៍លេតស្រែកយ៉ៃកាលបើជីមីនលូកដៃចាក់កញ្ចឹងករនាងរវើកៗដូចជាមានសត្វមកតោងដែលធ្វើអោយអ្នកម្ខាងទៀតចាញ់បោកនឹងព្រលែងដៃពីទ្វារយ៉ាងរហ័សតែម្ដង បានឱកាសជីមីនក៏បីនាងតូចចូលមកខាងក្នុងបន្ទប់ទឹកតែម្ដង នាយមកដល់ក៏ចាប់ទម្លាក់នាងចូលទៅក្នុងអាងទឹករួចចាប់ទាញក្បាលទឹកផ្កាយឈូកមក។
"លោកចង់ធ្វើស្អី?" វ៉ាយ៍លេតរើបម្រាស់ខ្លួនបំណងចង់ក្រោកចេញពីអាងទឹកនោះតែក៏ត្រូវបានជីមីនកាន់ស្មាជាប់រួចក៏បើកទឹកផ្កាឈូកនោះដាក់ពីលើក្បាលនាងតែម្ដង វ៉ាយ៍លេតបិទភ្នែកព្រោះតែទឹកហូរស្រក់មកច្រើនពេកទើបមិនអាចតវ៉ាបាន ជីមីនឯណោះក៏ឈោងយកសាប៊ូកក់សក់នៅក្បែរនោះមកតែក៏ជ្រុលជើងរអិលចូលទៅក្នុងអាងនោះជាមួយវ៉ាយ៍ដែរ។
វ៉ាយ៍លេតក៏អស់សំណើចកាលបើឃើញអ្នកម្ខាងទៀតធ្លាក់អុកគូថនៅក្នុងអាងទឹកជាមួយនឹងនាងដែរ ស្រីតូចក៏លើកដៃច្បូតសក់ខ្លួនឯងរួចលុបលាងមុខនឹងទឹកដែលស្រក់ពីទឹកផ្កាឈូកមក សន្សើមទឹកធ្លាក់ស្រក់មកលើរាងកាយតូចស្រឡូនគ្របដណ្ដប់ទៅដោយក្រណាត់លីនីនធម្មតាតែវាមើលទៅលេចជាមួយនឹងសាច់សក្បុសរបស់នាងល្អិតម្នាក់នេះ ជីមីនច្បូតសក់ខ្លួនឯងឡើងទៅខាងលើមុននឹងសំឡឹងចំមុខរបស់នាងតូចដែលកំពុងតែស្រាយសក់ខ្លួនឯងបំណងចង់កកឯណោះ ដៃមាំទាំលូកកាន់ប៉ះថ្ពាល់របស់នាងតិចៗថើរៗធ្វើអោយអ្នកម្ខាងទៀតភាំងនឹងកាយវិការនឹងការឈោងរាងកាយចូលមករបស់គេ ជីមីនក្រោកនាំខ្លួនសើមជោគចូលទៅរកនាង បបូរមាត់ក្រាស់បំណងចង់ថើបនាងទាំងមិនដឹងខ្លួនទាល់តែសោះ។
ជុ៎!ជុ៎
សំឡេងកណ្ដក់មាត់ស្រាប់តែបន្លឺឡើងមកពីចម្ងាយដែលធ្វើឲ្យអ្នកនៅខាងក្នុង ហៀបនឹងបានផ្អែមល្ហែមឯណោះត្រូវឈប់ ជីមីនអស់ជំហររួចដួលទៅលើទ្រូងវ៉ាយ៍លេតតែម្ដង សកម្មភាពរញ៉េរញ៉ៃរបស់ពួកគេក៏នាំអោយចាស់ទុំទាំង២នាក់ដែលទើបតែមកដល់នោះអស់សំណើចជាខ្លាំង។
"នេះពូមករំខានស្វាមីភរិយាគេប្រឡែងគ្នាដែរទេ?" ស៊ុកជីនក៏និយាយឡើងទាំងដៃម្ខាងកាន់ស្មាអែមមីជាប់ណែន ដែលក្នុងដៃអែមមីឯណោះមានបីទារិកាតូចមួយជាប់ដៃ ហើយក្មេងនេះហើយដែលជាចំណុចខ្សោយរបស់វ៉ាយ៍លេតនោះ។
"អ៊ុនជី..ហ្អា៎ នេះមីងណា៎" វ៉ាយ៍លេតខ្នក់ខ្នាញ់ជាមួយនឹងក្មេងតូចដែលនៅក្នុងដៃរបស់អែមមីឯណោះ តែនាងមិនបានគិតឡើយថាខ្លួននាងសើមជោគទៅដោយទឹកនឹងសាប៊ូឡើយ កុំតែជីមីនចាប់ដៃនាងជាប់ទើបនាងចាប់អារម្មណ៍ដឹងខ្លួន។
"តាមសម្រួលបងនាំអ៊ុនជីទៅសម្រាកសិនណា៎ តោះបងជីនកូនងងុយណាស់ហើយ" អែមមីឯណោះក៏និយាយឡើងទាំងញញឹមអៀនប្រៀនជំនួសប្អូនដែលមកដល់បានឃើញប្អូននឹងស្វាមីស្និតស្នាលគ្នាដល់កម្រិតនេះ តែនាងក៏មិនបាននៅរំខានដែរ នាងនឹងស៊ុកជីនក៏ទៅរកបន្ទប់ដើម្បីសម្រាកនៅសល់តែវ៉ាយ៍លេតនឹងជីមីនឯណេះដែលបើកភ្នែកភ្លឹសៗ នេះអ្នកមិនដឹងដូចជាជីននឹងអែមមីប្រាកដជាមើលមកឃើញថាពួកគេទាំង២ល្អូកល្អើនណាស់ ទាំងដែលវាខុសពីការពិតទាំងស្រុងតែម្ដង។
"ពួកគាត់មកលេងហេតុអីក៏លោកមិននិយាយ?" វ៉ាយ៍លេតងាកសម្លក់សំឡឹងមើលទៅមុខម្ចាស់កាយមាំទាំដែលនៅអង្គុយក្បែរខ្លួននាងឯណោះ ជីមីនមិនបាននិយាយអីតែក៏ចាប់ទាញនាងមកជិតខ្លួនរួចទាញសាប៊ូមកចាក់ដាក់លើសក់របស់នាងរួចកក់ធ្វើដូចជាធម្មតា វ៉ាយ៍លេតឯណោះក៏មិនបាននៅស្ងៀមតែនាងក៏ប្រញាប់រើខ្លួនទាំងមិនយល់។
"នៅឲ្យស្ងៀមទៅ បើជ្រុលជាសម្ដែងហើយសម្ដែងអោយសាកសមផងទៅ" ជីមីននិយាយហីៗរួចក៏កក់សក់អោយនាងបន្តទៀត វ៉ាយ៍លេតឯណោះក៏លែងតវ៉ារួចអង្គុយស្ងៀមឲ្យគេកក់សក់អោយនាងបន្តទៀត។
ពេលល្ងាច..
នៅក្នុងផ្ទះដែលកាលពីមុនមានវត្តមានមនុស្ស៣នាក់រស់នៅ តែថ្ងៃនេះក៏បាត់វត្តមានរបស់អេរ៉ានីម្នាក់តែជំនួសមកវិញទៅដោយមនុស្ស២នាក់ដែលជាភ្ញៀវផ្លូវឆ្ងាយមកលេងទៅវិញ ស៊ុកជីនឯណោះតាំងពីមកដល់ក៏នៅអង្គុយមើលកូននៅជាន់ខាងក្រោមជារឿយៗដោយមានក្មួយប្រុសជីមីនគេឯណោះអង្គុយកំដរ ខាងប្រុសៗក៏អង្គុយមើលក្មេងផងផឹកវ៉ាញផង ចំណែកឯស្រីៗឯណេះក៏នាំគ្នាធ្វើអាហារនៅផ្ទះបាយខាងក្រោយឯណេះ អែមមីក៏ញញឹមស្រស់ជាប់មាត់មិនខុសពីប្អូនឡើយ ត្បិតថាពួកគេទាំង២បែកគ្នាយូរខែមកហើយ ម៉្យាងនាងក៏បានដឹងរឿងថាវ៉ាយ៍ជំទាស់ចិត្តលោកប៉ានឹងចេញពីផ្ទះមកជាមួយនឹងជីមីននេះ។
"អូនមិនគិតនាំជីមីនទៅសំពះសុំទោសប៉ានឹងម៉ាក់ទេរឺវ៉ាយ៍? អ្នកផ្ទះបារម្ភពីអូនណាស់ អ្នកម៉ាក់នឹកអូននឹងតែងតែព្យាយាមស្វែងរកដំណឹងពីអូនរហូត" កំពុងតែឈរកូរសម្លឯណោះក៏សួរនាំមកប្អូនស្រីឯណេះ វ៉ាយ៍លេតដែលកំពុងតែហាន់បន្លែឯណោះក៏នៅស្ងៀមមិនដឹងនិយាយឆ្លើយតបបែបណា ត្បិតថានាងខ្មាសនឹងខ្លួនឯង ខ្មាសអ្នកផ្ទះមិនហ៊ានត្រឡប់ទៅវិញឡើយ នាងធ្វើខុសធ្ងន់ណាស់។
(ជីវិតខ្ញុំមិនមែនស្ងប់សុខដូចជាបងគិតឡើយ បងស្រី)
ក្រោយពីចំណាយពេលអស់ជិតមួយម៉ោងមកអាហារក៏បានរៀបចំរួចរាល់អស់ ប្រុសៗឯណោះក៏លួងលោមក្មេងឲ្យគេងលង់លក់រួចទើបប្រញាប់ចូលមកជួយលើកយកអាហារពីខាងក្រោយទៅដាក់នៅឯតុឯណោះ។
"ហីយ៉ា! ឈ្ងុយដល់ហើយប្រពន្ធសំឡាញ់" ស៊ុកជីនឯណោះក៏ចូលមកអោបចង្កេះរបស់អែមមីរួចថើបនាងមួយខ្សឺតមុននឹងទទួលយកអាហារពីដៃប្រពន្ធទៅ ជីមីនឯណោះក៏ដើរមកដូចគ្នាតែដើរមកទាំងមុខក្រញ៉ូវមករកប្រពន្ធឯណេះដើម្បីយកអាហារដែរ វ៉ាយ៍លេតក៏សំឡឹងមើលមុខរបស់គេរួចហុចចានអោយទៅគេទាំងមុខធុញទ្រាន់ដូចគ្នា។
"ញញឹមបន្តិចទៅ មុខងាប់បែបនេះតិចលោកពូលោកចាប់បានទៅ" វ៉ាយ៍និយាយតិចៗកាលបើជីមីនអោនយកចាននៅក្បែរនាង ជីមីនក៏ក្រោកឡើងរួចញញឹមដាក់នាងមុននឹងអោនថើបថ្ពាល់វ៉ាយ៍លេតព្រមទាំងឈោងថើបថ្ពាល់របស់វ៉ាយ៍លេតមួយខ្សឺតដែលនាំអោយអ្នកជិតខាងនៅទីនោះញញឹមកាលបើឃើញភាពផ្អែមល្ហែមនោះ ពួកគេញញឹមបិទមាត់មិនជិតរួចក៏នាំគ្នាចេញទៅមុន វ៉ាយ៍លេតក៏លូកដៃជូតថ្ពាល់ខ្លួនបន្តិចរួចរអ៊ូរង៉ូវៗ។
"យ៉ាងមិច?"
"មាត់ស្អុយស្រាឲ្យហួង!"

1.8Kមុនម៉ោង1ថ្ងៃត្រង់ស្អែក3ភាគ

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now