ភាគទី៨៩+៩០

936 21 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៨៩+៩០

"ឯង.."
"បានហើយ! បងថ្លៃ" អ៊ែនហ្សូក៏ឃាត់ឃាំងមិនឲ្យស៊ុកជីនចូលទៅចាត់ការជីមីនថែមទៀត ម្ចាស់កាយមាំទាំដែលដាបទៅដោយឈាមពេញមាត់ឯណោះក៏មិនបានចុះញ៉មថែមទាំងព្យាយាមទប់លំនឹងខ្លួនប្រឈមមុខនឹងលោកពូដែលពោរពេញទៅដោយកំហឹងនោះថែមទៀត។
"ឯងនៅមានមុខមកទីនេះទៀត បន្ទាប់ពីធ្វើរឿងស្មោគគ្រោកទាំងប៉ុន្មានរួចមក ទាំងអែមមីពេលនេះក៏ដល់វេនប្រពន្ធរបស់ឯងទៀត..ឯង.." និយាយរំលឹកដល់ភរិយារបស់គេដែលដេកស្ដូកស្ដឹងនៅលើគ្រែនៅឡើយនោះនាំអោយកំហឹងក្នុងទ្រូងរបស់ស៊ុកជីនកាន់តែពុះកញ្ជ្រោលខ្លាំងថែមទៀត នាយក្ដាប់ម្រាមដៃខ្លួនឯងណែនហាក់ព្យាយាមទប់កំហឹងដែលមាន តែគ្រប់យ៉ាងហាក់កាន់កើតឡើងច្រើនលើសពីការរំពឹងទុករបស់គេទៅទៀត។
"បងប្រុស" នែលលីឧទានឡើងទាំងទឹកភ្នែកកាលបើបងប្រុសនាងត្រូវគេមាក់ងាយនឹងធ្វើបាបដោយសារតែគេចង់ការពារនាងនឹងធ្វើដើម្បីនាង ពេលនេះគេក៏ធ្វើរឿងជាច្រើនដើម្បីនាងទៀត ជង្គង់មាំទាំអុកចុះនឹងដីមិនខ្មាសភ្នែករបស់អ្នកដែលដើរឆ្លងកាត់ទីនោះ ជីមីនធ្លាប់ឆ្លងកាត់អស់ទៅហើយជាមួយនឹងរឿងអស់ទាំងនេះ មិនថាធ្ងន់រឹក៏ស្រាលគឺគេធ្លាប់បានជួបទាំងអស់។
"ឯងចង់បំបាក់មុខយើងមែនទេ? ឯងចង់អោយគេមើលមកថាយើងជាអ្នកបញ្ជាអោយឯងបន្ថោកខ្លួនបែបនេះមែនដែរទេហាស៎?" ឃើញក្មួយប្រុសលុតជង្គង់នៅចំពោះមុខខ្លួនបែបនេះហើយក៏ស៊ុកជីននៅតែមិនបន្ថយភាពខឹងសម្បារ ពោលគឺគេកាន់តែពុះកញ្ជ្រោលអារម្មណ៍លើសដើម។
"លុតជង្គង់សុំខមាទោសពីលោកពូខ្ញុំមិនគិតថាវាជារឿងអីដែលថោកទាបនោះឡើយ ទោះជាលុតដល់បែកជង្គង់ក៏ខ្ញុំមិនស្ដាយក្រោយដែរ លោកពូចាំបានទេកាលគ្រាដែលពូជួបខ្ញុំនៅឯផ្សារត្រីក្នុងភូមិមួយនោះ លោកពូនឹងលោកម្ចាស់ក៏មេត្តាដល់ខ្ញុំ ព្រមទទួលយកខ្ញុំមកចិញ្ចឹមដោយមិនរើសអើងពីពង្សាវតារបស់ខ្ញុំ..គ្រួសារលោកពូជាអ្នកបង្កើតអោយមានជីមីន វីគ្រីសម្នាក់នេះ"
"ហើយឯងក៏យកត្រកូលរបស់អ្នកមានគុណឯងទៅជាន់កប់នឹងដីព្រោះតែការសងសឹកដ៏សែនឆ្កួតឡប់របស់ឯងនឹងមែនទេ? បើសិនជាឯងនៅនឹករលឹកគុណរបស់យើងនឹងលោកប៉ាយើងម៉្លេះឯងមិនយកត្រកូលយើងមកជាន់កម្ទេចអោយវាមានក្លិនអាសោចទៅតាមឯងបែបនេះឡើយ បានហើយ! ឆាប់ចេញទៅ.." ស៊ុកជីនងាកបែរខ្លួនចេញមិននៅមើលក្មួយប្រុសដែលលុតជង្គង់នោះទៀត ជីមីនក៏បានតែអោនមុខចុះមិនដឹងជាគួរបកស្រាយបែបណាប្រាប់ទៅកាន់លោកពូរបស់គេទៀត។
"ហើយម៉្យាងទៀត..ឯងចង់ទៅណាក៏ទៅចុះ! កុំមកបង្ហាញមុខអោយយើងនឹងគ្រួសារត្រកូលរបស់យើងបានឃើញឯងបន្តទៀត..គ្រាំង!" និយាយពាក្យទាំងនេះចប់ស៊ុកជីនក៏ចូលទៅកាន់បន្ទប់សម្រាកព្យាបាលក្បែរនោះបិទទ្វារលាន់គ្រាំងទាំងកំហឹងនៅឆេះឆួល ជីមីនក៏បន្តអោនមុខចុះទាំងញ័របបូរមាត់ នែលលីអង្គុយចុះកៀកក្បែរនឹងបងប្រុសរួចលូកដៃអោបក្រសោបបងប្រុសទាំងទឹកភ្នែកសស្រាក់ បងប្រុសដែលនាងធ្លាប់តែឃើញថានៅទីខ្ពង់ខ្ពស់ រស់នៅមានក្ដីសុខ ដោយសារតែសងសឹកជួសនាងគេក៏ធ្លាក់ខ្លួនមកដល់ដំណាក់មួយនេះ ដំណាក់កាលដែលសូម្បីតែគ្រួសារដែលគេរស់នៅជាមួយតាំងពីតូចក៏លែងទទួលស្គាល់គេទៀត។
"បងប្រុស អ្ហឹកៗ បងប្រុសអោយនែលសុំទោស" សភាពបងប្អូនប្រុសស្រី២នាក់យំអោបគ្នាក៏មិនបានរំលងពីក្រសែភ្នែករបស់កូនប្រុសត្រកូលអាល់ម៉ាឌីនោះឡើយ តែគេក៏ជ្រើសរើសក៏ដើរចេញជំនួសអោយការនៅឈរមើលឯណោះវិញ នាយដើរបង្ហូសចូលមកកាន់បន្ទប់សម្រាកព្យាបាលដែលមានរាងកាយដេកស្ដូកស្ដឹងរបស់ប្អូនស្រីគេឯណោះវិញ អ៊ែនហ្សូមានទឹកមុខស្រពាប់ស្រពោនស្របនឹងដៃម្ខាងលូកវែកសក់របស់ប្អូនស្រីស្រាលៗតិចៗ។
"នាងល្អិត! ទើបតែរពឹសរត់លេងដណ្ដើមថេបលេតបងថ្ងៃមុនសោះ ពេលនេះក៏បានមកឆ្លងកាត់រឿងជាច្រើននៅក្នុងជីវិត ឯងដឹងទេ? បងតែងតែមើលការឡាយរបស់ឯងជាប្រចាំ ផ្ញើរបស់ផ្សេងៗមកអោយឯងតាមថេយ៉ុងជានិច្ច តែប្រហែលជាឯងមិនបានដឹងទេព្រោះថាអូនវ៉ាយ៍របស់បងជាមនុស្សឆ្លាត មនុស្សពូកែនឹងមានអ្នកគាំទ្រស្រឡាញ់ជាច្រើននៅជាមួយ អូនដឹងទេថាអូនរឹងមាំប៉ុណ្ណា? អូនអាចក្រោកឡើងតតាំងជាមួយនឹងសង្គមដ៏តឹងរឹងមួយ ទាមទាររកភាពស្អាតស្អំអោយខ្លួនឯង...បងមិនមានអ្វីច្រើនក្រៅពីបាក្យថាមោទនភាពដែលបងមានប្អូនក្លាហាននឹងរឹងមាំដូចជាអូន.." អ៊ែនហ្សូលើកដៃប្អូនស្រីមកក្រសោបអឹបជាប់នឹងថ្ពាល់ ព្រមជាមួយនឹងស្នាមញញឹមដ៏សែនកក់ក្ដៅផង។
"ក្រោកឡើងមកណា៎ ក្រោកមកញ៊ាំអាហារជុំគ្រួសាររបស់ពួកយើងទៀត បង..គ្រាំង!" អ៊ែនហ្សូមិនទាន់បញ្ចប់ឃ្លាប្រយោគរបស់គេផង ទ្វារបន្ទប់ក៏ត្រូវបានមនុស្សម្នាក់ទម្លុះចូលមក រាងកាយមាំទាំរបស់ប្រុសម្នាក់ដែលជាន់ឈ្លីជីវិតប្អូនស្រីគេមកដល់ទីនេះទាំងព្រហើន ជីមីនត្រូវបានអង្គរក្សរបស់ត្រកូលអាល់ម៉ាឌីចាប់ក្រៀកជាប់មិនអោយចូលមក។
"លែង..លែងយើងទៅ! យើងចង់នៅជាមួយវ៉ាយ៍" ជីមីនក៏ឡូឡាចង់នៅមើលថែនាង ទោះបីជាគេដឹងថាគ្រួសារនាងជំទាស់នឹងស្អប់ខ្ពើមគេខ្លាំងយ៉ាងណាក៏ដោយ តែគេមិនខ្វល់ គេសុខចិត្តឈឺខ្លួនក៏បានអោយតែគេបាននៅមើលថែនាង។
"នៅជាមួយវ៉ាយ៍ចឹងហេស៎? ឌឹប!!នៅជាមួយវ៉ាយ៍ ឌឹប"អ៊ែនហ្សូក្ដាប់ដៃពីចម្ងាយមករួចដាល់ជីមីនជាច្រើនដៃ គេជះកំហឹងទៅលើជីមីនទាំងអស់ រាល់ពេលដែលគេដាល់ជីមីនគេក៏នឹកឃើញដល់គ្រាដែលគេបីត្រកងវ៉ាយ៍ទាំងខ្លួនប្រាណស្រោចឈាមចេញពីក្នុងផ្ទះមួយនោះ។
"ឯង..នៅមាន..មុខមកនិយាយទៀតហេស៎ ឌឹប!!" មួយដៃចុងក្រោយនាំអោយជីមីនដួលខ្ពោកទៅលើដីក្រោមស្នាដៃរបស់មនុស្សប្រុសម្នាក់ដែលមានឈ្មោះនឹងតួនាទីជាបងប្រុស ទទួលខុសត្រូវលើប្អូនស្រីៗដូចគ្នា បើសិនជាគេឈឺព្រោះតែគ្រប់គ្នាធ្វើមកលើនែលលី អ៊ីចឹងអ៊ែនហ្សូក៏មានអារម្មណ៍បែបនេះដូចគ្នា។
"ឯងធ្វើអោយវ៉ាយ៍ទៅជាបែបនេះហើយឯងនៅចង់បានស្អីទៀត? ឱកាសហេស៎? យកទៅ..." អ៊ែនហ្សូយាដៃបំណងចង់ដាល់ជីមីនមួយដៃទៀតតែសំឡេងអុកសុីសែនក៏ស្រាប់តែបន្លឺឡើងលឺៗហាក់ដូចជាវាដំណើរការមិនប្រក្រតី អ៊ែនហ្សូងាកសំឡឹងមើលក៏ឃើញថាបំពងអុកសុីសែនរបស់ប្អូនស្រីដាបសុទ្ធតែឈាម ក៏មានឈាមហាចេញមកជាបន្តបន្ទាប់ទៀតផងដែរ។
"អូនវ៉ាយ៍.."
"វ៉ាយ៍.." ជីមីនដែលត្រូវគេដាល់ឡើងទ្រោមឯណោះក៏ព្យាយាមក្រោកនាំខ្លួនឡើងទាំងខ្លួនឯងក៏ធីងធោង ជើងមាំបោះជំហានលឿនជាជាងបងប្រុសរបស់នាងទៅទៀត នាយត្រកងក្រសោបបីរាងកាយទន់ល្អូកដែលពើតពើងក្អួតឈាមមកមិនឈប់នោះ លោហិតក្រហមឆ្អិនឆ្អៅក៏ហៀរប្រឡាក់ពេញខ្លួនរបស់គេតែគេក៏មិនបានខ្វាយខ្វល់នឹងប្រញាប់បីនាងរត់ចេញទៅបំបុកស្មារបស់អ្នកដែលមានឈ្មោះថាជាបងរបស់នាងឯណោះទៀត។
"វ៉ាយ៍..វ៉ាយ៍ទ្រាំបន្តិចសិនណា៎ ពួកយើងទៅជិតដល់ហើយ" ជីមីននិយាយទៅកាន់រាងកាយតូចស្រឡូនដែលដេកស្តិហូរឈាមរហាចតាមមាត់ឯណោះ ស្រីតូចហើបត្របកភ្នែកឡើងតិចៗរួចសំលឹងមើលទៅអ្នកដែលកំពុងតែបីនាងព្រមនឹងទឹកភ្នែកនោះ នាងក៏ញញឹមទាំងទឹកមុខស្លេកស្លាំងរួចផ្ដេកក្បាលលើទ្រូងហាប់ណែនរបស់គេ។
"ភ័យមែនទេ? ខ្លាចថាលែងមានអ្នកផ្គើនជាមួយលោកទៀតមែនទេ? អឹក... ខ្ញុំអស់ពាក្យនឹងត្រូវផ្គើនជាមួយលោកទៀតហើយ ខ្ញុំចង់គេងហើយ.. តែខ្ញុំមិនចង់អោយកូនវីនគេងជាមួយនឹងខ្ញុំទេ..កូនគេមិនទាន់បានស្គាល់ពិភពលោកមួយនេះនៅឡើយទេ.."
"អ៊ីចឹងអូនក៏ត្រូវតែរឹងមាំដើម្បីកូនវីន ដើម្បី...គ្រឹប" ដៃតូចស្រឡូនរបស់នាងម្ខាងក៏ធ្លាក់ចុះស្របនឹងក្បាលងើយទៅក្រោយ ពាក្យសម្ដីនិយាយអម្បាញ់មិញក៏ត្រូវស្ងប់ស្ងាត់ ជីមីនខាំមាត់សម្រក់ទឹកភ្នែករួចបីនាងរហូតមកដល់បន្ទប់សង្គ្រោះ មកដល់លោកដុកទ័រក៏ពិនិត្យមើលជីពចរនាងគ្រប់សព្វចំណែកជីមីនក៏ត្រូវបានពេទ្យឃាត់នឹងរុញអោយចេញ។
"ស្ថានការណ៍យ៉ាប់យ៉ឺនហើយ! យើងចាត់ការយកក្មេងចេញមកអោយបានសិនទៅ មិនអ៊ីចឹងកូនអាចនឹងគ្រោះថ្នាក់ទៀតជាមិនខាន.."
"លោកដុកទ័រត្រូវតែជួយនាង ទោះបីជាអោយខ្ញុំលះបង់អីក៏ខ្ញុំព្រមដែរសុំអង្វរ.. វ៉ាយ៍..អូនវ៉ាយ៍ អ្ហឹក"

លះបង់ ដើម្បីអី?

1.8Kសម្រាប់ហ្គេម3ភាគ , 1.9Kសម្រាប់ហ្គេម4ភាគ

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now