ភាគទី៧៥

897 24 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៧៥

"ទើបមកពីណា?" រាងកាយតូចស្រឡូនដែលដើរចូលមកខាងក្នុងលបៗហាក់មិនចង់អោយអ្នកណាឃើញថានាងទើបតែមកពីក្រៅតែនាងនៅតែមិនអាចគេចពីក្រសែភ្នែករបស់មនុស្សប្រុសរឿងច្រើនម្នាក់នេះបាន ជីមីនឈរអោបដៃសំឡឹងមើលនាងពីជាន់ខាងលើទាំងចិញ្ចើមចងចូលគ្នាហាក់មិនសូវជាសប្បាយចិត្តនឹងឃើញនាងមកពីខាងក្រៅបែបនេះ។
"គឺ..នាំកូនវីនទៅស្រូបយកខ្យល់អាកាសនៅខាងក្រៅបន្តិច យ៉ាងមិចរឺ?" វ៉ាយ៍លេតនិយាយទាំងមិនស្ទាក់ស្ទើរក្នុងចិត្តបើទោះបីវាគ្រាន់តែជាពាក្យកុហកក៏ដោយ ជីមីននាំខ្លួនចុះពីជាន់ខាងលើមួយៗស្របនឹងវ៉ាយ៍លេតដែលសសៀរៗទៅកាន់ជាន់ខាងលើឯណោះព្រោះតែមិនចង់ប្រកែកតវ៉ាជាមួយនឹងគេច្រើនទៀត។
"ទៅណា?!" ជីមីនចាប់ទាញកដៃនាងអោយវ៉ាយ៍បែរមករកគេ ជើងមាំទាំបោះជំហានចូលទៅកាន់តែជិតនាងនាំអោយអ្នកដែលព្យាយាមគេចមានអារម្មណ៍មិនល្អនឹងប្រញាប់ខិតខ្លួនថយក្រោយដល់ខ្នងប៉ះនឹងបង្កាន់ដៃជណ្ដើរឯណោះ ជីមីនក៏មិនបានបញ្ឈប់នឹងចូលទៅកាន់តែជិតនាងអោនមុខកាន់តែជិតៗនាងថែមទៀត។
"នាងមិនកុហកទេត្រូវទេ?" ជីមីនក៏លើកសំណួរមកបន្តពីកិច្ចសន្ទនាអម្បាញ់មិញ ទឹកមុខក៏ញញឹមមានប្រៀបទៅកាន់នាង វ៉ាយ៍លេតក៏ក្រឡេបក្រឡាប់ភ្នែក មុននឹងងាកសម្លក់គេមិនដាក់ភ្នែកតាមទម្លាប់។
"មានម្ដងណាដែលលោកទុកចិត្តខ្ញុំទេ? គឺគ្មានទេ..អ៊ីចឹងមិនចាំបាច់សួរនាំទេក្រែងបានតែបង្កជម្លោះនឹងគ្នាដដែល" នាងតូចគ្រវាសដៃគេពីចង្កេះនាងបំណងចង់ដើរចេញ តែជីមីនឯណាដែលអនុញ្ញាតឲ្យនាងទៅទាំងកណ្ដាលទីបែបនេះ?
ដៃមាំទាំលូកទាញក្ដាប់កដៃរបស់នាងរួចក៏លូកបីក្រសោបកាយធ្ងន់ត្រដុករបស់នាងនឹងកូនក្នុងផ្ទៃឡើងរួចបន្តចុះទៅកាន់ជាន់ខាងក្រោមវិញកាត់មុខអង្គរក្សជាច្រើនដែលនៅឈរអមផ្លូវឯណោះ។
"ដាក់ខ្ញុំចុះ តិចខ្ញុំស្រែកផ្អើល!!"
"ហ៊ានតែស្រែកមួយអឹស នាងប្រាកដជាដឹងថាមានរឿងស្អីកើតឡើងជាមិនខាន" ជីមីនកាលបើកំពុងតែបីនាងជាប់ដៃទៅហើយនោះក៏នៅឆ្លៀតនិយាយស៊កសៀតពាក្យសម្ដីឲ្យភរិយាឯណេះខឹងសម្បារដែរ វ៉ាយ៍លេតខាំមាត់សង្កត់ចិត្តមិនឈ្លោះមិនខឹងគេ មិនរើបម្រាស់ព្រមទាំងនៅស្ងៀមដែលផ្ដល់ជាភាពងាយស្រួលឲ្យម្ចាស់កាយមាំទាំបីនាងទៅរកឡាននឹងបើកចាកចេញពីទីនោះបានសម្រេច។
នៅតាមផ្លូវនាពេលល្ងាចបង្ហាញឲ្យឃើញនូវភ្លើងរាត្រីដ៏ស្រទន់អន្ទងចិត្តមនុស្សស្រីដែលកំពុងតែមួរម៉ៅមុននេះឲ្យនាងបំភ្លេចរឿងគ្រប់យ៉ាងក្នុងចិត្តរួចមកសប្បាយភ្នែកទស្សនាទេសភាពទាំងនោះវិញ។
"អង្គុយស្ងៀមស្ដាប់បង្គាប់បែបនេះទើបហៅថាជាក្មេងល្អ" គឺថាស្ងាត់មួយនាទីមិនបានឡើយ បើមិនមែនជាវ៉ាយ៍លេតជាអ្នករករឿងក៏ជាជីមីនដែលនិយាយបញ្ចើចបញ្ចើរធ្វើឲ្យនាងខឹងសម្បារបែបនេះដែរ វ៉ាយ៍លេតដំបូងឡើយញញឹមរីករាយនឹងទេសភាពនៅឡើយទេ តែកាលបើបានលឺគេនិយាយពាក្យទាំងនេះទឹកមុខនាងក៏ប្រែប្រួល៣៦០ដឺក្រេតែម្ដង ស្រីតូចលើកដៃទាំងសងខាងមកអោបចូលគ្នារួចព្យាយាមសំឡឹងមើលទៅខាងមុខព្រមជាមួយនឹងទឹកមុខស្មើធេង មិនសូម្បីតែឆ្លើយសំណួររបស់គេទៀត។
"មិចក៏មិននិយាយ?"
"សំណួរមិនសំខាន់ មិនចង់និយាយ" វ៉ាយ៍លេតឆ្លើយតបទៅគេមួយប្រយោគវិញដូចជាគប់អ្នកកំពុងកាន់ចង្កូតឡាននោះមួយស្បែកជើងកណ្ដាលមុខអ៊ីចឹង ជីមីនរៀងបង្អង់ល្បឿននៃការបើកបរបន្តិចរួចងាកសំឡឹងមើលទៅនាង។
"មើលអី? ចាំពេលណាដែលលោកមានគំនិតច្នៃប្រឌិតក្នុងការសួរសំណួរសិនសឹមយើងនិយាយគ្នាទៀត យល់?" វ៉ាយ៍លេតក៏ផ្ដេកខ្លួនទៅលើពូកឡានរួចសម្ងំសំឡឹងមើលទៅផ្លូវខាងមុខឯណោះព្រមជាមួយនឹងស្នាមញញឹម។
មកដល់ផ្លូវស្ដុបខាងមុខជីមីនក៏ឈប់ឡានត្បិតថាវាតម្រូវឲ្យពួកគេឈប់ នាងតូចដែលអង្គុយស្ងៀមសុខៗក៏ប្រញាប់ក្រោកភ្លាមរួចសំឡឹងមើលទៅផ្ទាំងប៉ាណូធំនៅខាងក្រៅឯណោះ ជីមីនក៏សំឡឹងមើលតាមនាងមុននឹងឃើញថាវាជាវីដេអូការផ្សព្វផ្សាយទឹកអប់របស់នាង។
"មិនស្មានថាលោកដេរីនបង្ហើយការងារបានលឿនយ៉ាងនេះទាល់តែសោះ ហិហិ" វ៉ាយ៍លេតពោលឡើងទាំងមានមោទនភាពត្បិតថាបំណងប្រាថ្នាចង់បង្កើតbusinessមួយដែលជារបស់នាងខ្លួនឯងនោះវាក៏បានសម្រេចហើយ។
"គួរតែឆាតទៅអរគុណលោកដេរីនទេណ៎? អេ៎! រឺក៏បបួលលោកដេរីនញ៊ាំអាហារពេលល្ងាចដើម្បីទុកជាការអរគុណទៅណ៎?"
"អ'ហែម! នេះនាងមិនមែននៅអង្គុយក្នុងឡានតែម្នាក់ឯងទេ ប្ដីនៅអង្គុយជ្រងោរៗមកនិយាយលើកសរសើរប្រុស" មួយឃ្លាចុងក្រោយដែលគេនិយាយនេះវាមិនលឺខ្លាំងដូចជាឃ្លាប្រយោគមុនឡើយតែវាក៏សមល្មមឲ្យមនុស្សត្រចៀកវៃដូចជាវ៉ាយ៍លេតបានលឺ នាងក៏ងាកសំឡឹងមើលទៅម្ចាស់កាយមាំទាំដែលទាញលេខឡានរួចបើកបន្តទៅមុខទៀតនោះ ស្រីតូចក៏ខិតមករៀងជិតគេបន្តិចព្រមជាមួយនឹងទឹកមុខក្រមិចក្រមើម។
"លោកប្រចណ្ឌ័រឺ?" វ៉ាយ៍លេតស៊កសៀតពីសម្ដីទៅកាន់បុរសបេះដូងដែកដែលតែងតែស្រែកកោកៗថាគេមិនបានខឹងរឺបារម្ភពីនាងតែគ្រប់ពេលដែលនាងមានបញ្ហាគឺតែងតែមានវត្តមានគេមកដល់រហូត ទោះជាមកទាំងបង្ខំចិត្តក៏គេនៅតែមកដែរ។
"អ្នកណាថា?" ជីមីនបត់ឡានចូលទៅរកកន្លែងដែលនាយចង់នាំនាងទៅរួចក៏ឈប់ចតឡាននៅពីមុខហាងនោះ វ៉ាយ៍ក៏មិនបានចុះញ៉មនឹងគេរួចប្រញាប់សំឡឹងមើលគេកាន់តែជិតថែមទៀត។
"អ៊ីចឹងទោះបីជាខ្ញុំនិយាយជាមួយប្រុសណា៎ក៏លោកមិនខ្វល់ដែរមែនទេ?"
"ពិតមែនហើយ!" វ៉ាយ៍លេតងក់ក្បាលតិចៗរួចបើកកញ្ចក់ឡាននាយរួចបង្ហាញស្នាមញញឹមទៅកាន់បុរសម្នាក់ដែលអង្គុយបើកកញ្ចក់ឡានដូចគ្នានោះ នាយកម្លោះដែលព្យាយាមតាមមើលនាងតាំងពីឡានឈប់ភ្លាមនោះកាលបើនាងបើកកកញ្ចក់ហើយញញឹមដាក់បែបនេះគេក៏ញញឹមខ្ជឹបតែម្ដង។
"អ្នកនាងវ៉ាយ៍លេតពិតទេ? ប្អូនស្រីខ្ញុំជាហ្វេនរបស់អ្នកនាងណា៎"
"អូ!ព្រះអើយពិតមែនរឺ.." វ៉ាយ៍លេតនិយាយកាន់តែចូលគ្នាជាមួយនឹងនាយទៅទៀតដែលនាំអោយអ្នករួមដំណើរមកជាមួុយនាងឯណោះកាន់តែនៅលែងសុខ។
"អ្នកអាចfollow backអេ..អ្នកនាង" កិច្ចសន្យាពួកគេទាំង២ក៏ត្រូវបានបញ្ចប់ត្រឹមកញ្ចក់ឡនរវៃឡើងមកដល់ខាងលើឯណោះវិញដោយស្នាដៃរបស់ជីមីន វ៉ាយ៍លេតក៏ងាកសំឡឹងមើលគេក្នុងន័យចាប់កំហុស។
"នាងមិនមែនចេះតែទៅfollowមនុស្សប្រុសបែបនេះទេ"
"កុំភ័យអី ព្រោះថាសូម្បីតែលោកក៏ខ្ញុំunfollowរួចហើយដែរមិនចាំបាច់តែអ្នកផ្សេងឡើយ"

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now