ភាគទី៧៩+៨០

935 26 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៧៩+៨០

ទម្ងន់ជើងធ្ងន់ទម្លាក់រត់លឿនស្លេវចូលទៅកាន់មន្ទីរពេទ្យតាមការហៅរបស់ប្អូនស្រីរបស់គេ ជីមីនមិនទាំងបានគិតខ្វល់ផងថាគេមកទីនេះទាំងសភាពបែបណានោះ សំខាន់គឺគេរត្រូវតែមកមើលឲ្យដឹងថាមានរឿងអ្វីកើតឡើងអោយប្រាកដនោះ?
"វ៉ាយ៍.." វត្តមានអ្នកដែលជីមីនបានឃើញមុនគេបង្អស់នោះគឺជាដំណើរបោះជំហានឈានចេញពីទូរលក់ភេសជ្ជៈរបស់ខាងមន្ទីរពេទ្យ វ៉ាយ៍លេតងាកសំឡឹងមើលទៅគេទាំងបបូរមាត់នៅខាំជាប់មាត់ដបទឹកផ្លែឈើនៅឡើយ កែវភ្នែកក៏បើកសំឡឹងមើលគេម៉ក់ៗទាំងមិនយល់ន័យសោះ។
"លោកមកទីនេះធ្វើអី?" វ៉ាយ៍លេតមិនត្រឹមតែសំឡឹងមើលគេទាំងកែវភ្នែកចម្លែកទេ នាងក៏សួរគេទាំងងឿងឆ្ងល់ខ្លាំងមែនទែនតែម្ដង នែលលីក៏នាំខ្លួនចូលមករកពួកគេទាំងពីរនាក់ក្រោយពីចេញពីបន្ទប់ទឹកមក នាងក៏សំឡឹងមើលវ៉ាយ៍បែបលាក់លៀមត្បិតខ្លាចថាវ៉ាយ៍អាចនឹងខឹងដែលនាងលួចផ្ដល់ដំណឹងដល់បងប្រុសនាងអោយមកទីនេះ។
"ដុកទ័រថាយ៉ាងមិចខ្លះ?" វ៉ាយ៍លេតក៏ចងចិញ្ចើមបន្តិចរួចទាញដបទឹកផ្លែឈើមកកាន់នៅដៃម្ខាងវិញរួចហុចក្រដាសអេកូឲ្យទៅជីមីនមើលទាំងអាការៈហីៗដាក់គេ។
"មើលខ្លួនឯងទៅ! កូនវីនមានសុខភាពល្អទេ" វ៉ាយ៍លេតហុចតែក្រដាសអេកូទៅគេរួចក៏នាំខ្លួនបំណងដើរចេញតែក៏ត្រូវជីមីនលូកក្រសោបដៃនាងជាប់ទាញអោយនាងត្រឡប់មកនិយាយគ្នាវិញទាំងនាងមិនចង់សោះ។
"ចុះនាង? ក្រែងនាងឈាមច្រមុះមិនអ៊ីចឹង? ដុកទ័រនិយាយថាយ៉ាងមិចខ្លះ? នាងមានកើតអីទេ?" សំណួរជាច្រើនបន្លឺឡើងត្រឹមមួយដង្ហើមរបស់ជីមីន អាការៈឈាមច្រមុះដែលជីមីនបានដឹងនោះនាំអោយវ៉ាយ៍លេតងាកសំឡឹងមើលទៅនែលលី អ្នកដែលមកជាមួយនាងហើយក៏ជាអ្នកដែលយករឿងទាំងនោះទៅប្រាប់បងប្រុសនាងអោយគេមករកនាងទាល់តែបាន។
"លោកខ្វល់ខ្វាយអីច្រើនម៉្លេះ ក្រែងលោកសប្បាយចិត្តនឹងឃើញខ្ញុំឈឺ សប្បាយចិត្តនឹងឃើញខ្ញុំធ្លាក់ដល់ចំណុចបាតបែបនឹងតើមិនអ៊ីចឹង? ប្រាប់ទៅចុះដរាបណាលោកនៅមិនទាន់ស្ដាយក្រោយ ខ្ញុំមិនទៅណាដាច់ខាត អោយចាំផងទៅ ជីមីន វីគ្រីស" វ៉ាយ៍លេតតំឡើងសំឡេងបែបឌឺដងដាក់គេតាមទម្លាប់រួចក៏ចាកចេញទៅ អាការៈស្វាហាប់របស់នាងក៏នាំឲ្យជីមីនបានស្រាលចិត្តបន្តិចរួចក៏ងាកមើលទៅប្អូនស្រីរបស់គេឯណោះ។
(មាត់រឹងបែបនេះប្រហែលមិនកើតអីធ្ងន់ធ្ងរទេ)
(ខ្ញុំក៏សង្ឃឹមថាអ៊ីចឹងបងប្រុស) កិច្ចសន្ទនារបស់ពីរនាក់បងប្អូនដែលនៅពីក្រោយខ្នងនាំអោយអ្នកដែលព្យាយាមធ្វើខ្លួនស្វាហាប់ឯណោះទប់អារម្មណ៍កម្សួលសឹងមិនបាន ជើងតូចៗបោះជំហាននាំខ្លួនចេញទៅខាងក្រៅស្របនឹងដៃទាំងសងខាងលូកកាន់ប៉ះផ្ទៃពោះរបស់នាងតិចៗ។
(ម៉ាក់នាំកូនលំបាកទៀតហើយវីន...)

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now