ភាគទី៩១

879 21 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៩១

មួយម៉ោងកន្លងទៅ
"វ៉ាយ៍.." រាងកាយមាំទាំដែលប្រឡាក់ដាមទៅដោយឈាមក៏ព្រោះតែគេជាអ្នកបីក្រសោបរាងកាយវ៉ាយ៍លេតមកកាន់បន្ទប់សង្គ្រោះ ជីមីនមិនចេញឆ្ងាយពីខាងមុខបន្ទប់សង្គ្រោះនោះសោះ ពោលគឺគេនៅឈរមាត់ទ្វារកញ្ចក់សំឡឹងមើលទៅសកម្មភាពវះកាត់នៅខាងក្នុងនោះជានិច្ច ជីមីនលើកដៃទាំងសងខាងក្ដាប់បួងសួងអោយព្រះជាម្ចាស់តាមថែរក្សាប្រពន្ធកូនរបស់គេផង។
"ឯង..ហ៊ឹស" មិនដឹងជាអ្នកណា សុខៗក៏ឧទានហៅគេមុននឹងទាញគេអោយដួលគ្រេងទៅលើឥដ្ឋទាំងទប់មិនបាន រាងកាយមាំទាំងើបភ្នែកសំឡឹងមើលអ្នកដែលច្រានគេនោះ មុននឹងទឹកមុខប្រែប្រួលបន្តិច វត្តមានរបស់ស្ត្រីជាម្ដាយដែលឈរសំឡឹងមើលគេទាំងកែវភ្នែកក្រហមងាំង ត្រឹមមើលក្រសែភ្នែករបស់គាត់នាយក៏អាចដឹងថាគាត់ឈឺចាប់ខ្លាំងប៉ុណ្ណានោះ។
"ខ្ញុំសុំទោស" ជីមីនលើកដៃទាំងសងខាងត្រដុសសុំទោសដល់ស្កាលេតដែលទើបតែចូលមកបញ្ចេញកំហឹងដាក់គេមុននេះ ស្កាលេតខំទប់ទឹកភ្នែកខ្លួនឯង ងាកចេញមិនអាណិតអាសូរដល់សភាពលំបាកវេទនារបស់ជីមីនអីសូម្បីតែបន្តិចឡើយ នែលលីក៏ចូលមកម្នាក់ទៀត លុតជង្គង់នៅចំពោះមុខស្កាលេតដូចគ្នាដែលអាចអោយស្កាលេតអាចកាត់ន័យយល់បានថាពួកគេទាំងពីរនាក់មានអ្វីទាក់ទងជាមួយនឹងគ្នានោះ។
"ខ្ញុំមិនមានអ្វីដែលគួរឆ្ងល់ទៀតទេ.." ស្កាលេតក្រវីក្បាលភ្លាមៗព្រោះនាងដឹងថាពួកគេទាំង២នេះសុទ្ធសឹងតែជាអ្នកដែលបង្ករឿងដូចគ្នា ស្កាលេតបោះជំហានឈានបែរស្របនឹងទ្វារបន្ទប់សង្គ្រោះនោះបើកឡើងល្មម។
"ចៅវីន?" ស្កាលេតក៏លាន់មាត់រួចទទួលយកក្មេងតូចដែលគ្រូពេទ្យពរចេញមក ស្កាលេតញញឹមទាំងទឹកភ្នែកព្រោះតែរំភើបចិត្ត ជីមីនឯណោះគ្រាន់តែបានលឺឈ្មោះកូនភ្លាមនាយក៏ប្រញាប់ស្ទុះស្ទារឡើងបំណងចង់មើលកូនតែក៏ត្រូវបានអ៊ែនហ្សូពាំងមិនអោយចូល។
"ជៀសផ្លូវ..ខ្ញុំចង់ទៅមើលកូនវីន.. វីន..វីនកូនប៉ា!!" ជីមីនកាន់តែកញ្ជ្រោលចង់ចូលទៅរកកូននាំអោយអ្នកដែលកំពុងតែពរនោះប្រញាប់បីនាំក្មេងទៅកាន់បន្ទប់ថែទាំទាំងមិនផ្ដល់ឱកាសអោយឪពុកគេបានឃើញមុខគេសោះ។
"កូនវីន..កូនវីន" ជីមីនឧទានហៅកូនកាន់តែខ្សោយទៅៗដូចជាល្ហិតល្ហៃកម្លាំង ទោះជាគេឃោឃៅខ្លាំងប៉ុណ្ណាក៏គេមានចិត្តគំនិតជាឪពុកក៏ចង់ឃើញកូន ហើយបើពួកគេធ្វើបែបនេះពួកគេមិនគិតថាហួសហេតុពេកទេរឺ?
"វ៉ាយ៍..វ៉ាយ៍!!" កូនចេញទៅបានមួយសន្ទុះរាងកាយតូចស្ដើងរបស់អ្នកដែលជាម្ដាយក៏ត្រូវបានគេក្រុមគ្រូពេទ្យរុញចេញមកម្ដង ជីមីនក៏ប្រញាប់ចូលទៅរកនាងកាន់ក្រសោបម្រាមដៃរបស់នាងជាប់ណែន។
"ការវះកាត់បានជោគជ័យហើយ..តែម្ដាយត្រូវការពេលវេលាសម្រាកនឹងគាំពារខ្លួនច្រើនព្រោះដើម្បីធ្វើការត្រៀមវះកាត់ដុះសាច់ក្នុងខួរក្បាលនាពេលខាងមុខជាថ្មីម្ដងទៀត" អ៊ែនហ្សូដែលជាបងឯណោះក៏ងក់ក្បាលតបនឹងការប្រាប់របស់ដុកទ័រ ជីមីនឯណោះក៏ញញឹមទាំងភ្នែករលីងរលោង ដៃមាំទាញក្រសោបម្រាមដៃវ៉ាយ៍មកអឹបជាប់នឹងផ្ទៃមុខរបស់គេ។
"កុំ..កុំយកវ់ាយ៍ទៅណា" កាលបើលោកដុកទ័រនាំផ្លូវឲ្យពេទ្យក្រោមបង្គាប់រុញនាងទៅ តែក៏ត្រូវបានឃាត់ឃាំងដោយនាយសង្ហាដែលមានឈ្មោះថាជាប្ដីឯណោះ គេទាញក្រសោបនាងជាប់មិនអោយអ្នកណាយកទៅណា កូនចៅរបស់ត្រកូលអាល់ម៉ាឌីចាប់ក្រៀកជាប់។
"ឈប់សិន!" អ៊ែនហ្សូក៏លើកដៃម្ខាងឡើងឃាត់ គ្រាន់តែគេបង្ហាញរិទ្ធិអំណាចប៉ុណ្ណេះកូនចៅលោកប៉ាគេក៏ដកថយភ្លាមមិនបង្អង់ ជីមីនក៏បន្តកាន់ដៃរបស់វ៉ាយ៍លេតបន្តទៀត សភាពរបស់គេក៏មើលទៅមិននឹងនរដូចគ្នា។
"លោក..អាចមានសិទ្ធិនៅក្បែរវ៉ាយ៍បាន តែលោកក៏ត្រូវតែមើលថែនាងអោយបានល្អ ហាមមិនអោយមានអ្នកណាចូលមកយាយីដាច់ខាត ហើយលោកក៏ត្រូវតែសារភាពនូវគ្រប់យ៉ាងដែលលោកបានធ្វើ មិនអ៊ីចឹង..ពួកឯង.."
"យើងព្រម.." ជីមីនក៏ឆ្លើយទាំងមិនស្ទាក់ស្ទើរ ដៃមាំក៏លូកមកកាន់ក្រសោបម្រាមដៃរបស់វ៉ាយ៍លេតជាប់ណែនព្រោះតែខ្លាចឃ្លាតឆ្ងាយពីគ្នា អ៊ែនហ្សូក៏សំឡឹងមើលទៅជីមីនរួចជ្រឹមចិញ្ចើមបែបគិតអ្វីម៉្យាង។

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now