ភាគទី៥៤

956 30 0
                                    

ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៥៤

"អូយ៎" អេរ៉ានីកាលបើត្រូវវ៉ាយ៍លេតធ្វើដាក់បែបនេះហើយនាងក៏ចាប់យកឱកាសដោយការធ្វើជាមាយាដោយលើកដៃខ្ទប់ក្បាលខ្លួនឯងរួចដួលលើរាងកាយរបស់អ្នកម្ខាងទៀត ជីមីនក៏ក្រសោបកាន់ចង្កេះរបស់អេរ៉ានីរួចជ្រឹមចិញ្ចើមសំឡឹងមើលទៅនាងទាំងមិនពេញចិត្ត វ៉ាយ៍លេតអាចឃើញថាជីមីនមិនជាចង់ក្រសោបត្រកងអេរ៉ានីអីប៉ុន្មានទេ គេក៏ប្រហែលជាអាចមើលដឹងថាអេរ៉ានីនាងសម្ដែងមិនសមអីបន្តិចទាល់តែសោះ។
"បើជ្រុលជាមាយាឲ្យប្រុសអាណិតហើយក៏សម្ដែងមាយាឲ្យសមបន្តិចទៅនាងអេរ៉ា..យើងទើសភ្នែកណាស់" បោះពាក្យសម្ដីត្រឹមប៉ុណ្ណឹងវ៉ាយ៍លេតក៏បែរទៅធ្វើការងាររបស់នាងបន្ត អេរ៉ានីឯណោះក៏ក្ដាប់បបូរមាត់ខឹងសម្បារនឹងពាក្យលេបខាយរបស់វ៉ាយ៍លេត នាងងាកភ្នែកសំឡឹងមើលទៅជើងវ៉ាយ៍ក៏ឃើញថាជីមីនបានដាក់ច្រវ៉ាក់ឲ្យអ្នកម្ខាងទៀតឡើយហើយគេក៏នាំខ្លួនដើរចេញទៅទាំងមិនបានគិតពីរឿងនោះទៀត។
(បងមីនហេតុអីមិនដាក់ច្រវ៉ាក់ឲ្យវា?) សំឡេងទូលពិតរបស់អេរ៉ានីក៏នាំអោយអ្នកដែលកំពុងតែអង្គុយផ្ទៀងត្រចៀកចាំស្ដាប់នោះអស់សំណើចត្បិតថានាងសង្កេតឃើញជីមីនមួយរយៈេនះហាក់ធ្វើខ្លួនចម្លែកៗជាមួយនឹងនាង បារម្ភ ខ្វល់ខ្វាយពីនាងច្រើនជាងពេលមុនទៅទៀត ស្រីតូចក៏លូកដៃម្ខាងទាញបើកថតតុខ្លួនរួចសំឡឹងមើលទៅសោរច្រវ៉ាក់ដែលនាងបានលួចទុកកាលពីថ្ងៃមុននោះ។
"យើងប្រហែលជាមិនត្រូវការឯងទៀតទេ ព្រោះគេចាប់ផ្ដើមទុកចិត្តយើងហើយ" វ៉ាយ៍លេតទម្លាក់សោរនោះចូលទៅក្នុងថតតុវិញរួចរុញវាបិទដូចជាធម្មតា នាងក៏ចាប់ផ្ដើមការងាររបស់ខ្លួនបន្តទៀត។
ក្រឡេកទៅមើលអ្នកនៅខាងក្រៅឯណោះវិញ ជីមីនមិនមានអ្វីដែលជាការធ្វើឲ្យគេឈឺក្បាលឡើយ គេដើរមកអង្គុយនៅសាឡុងធ្វើការរបស់គេធម្មតាខុសតែត្រង់អេរ៉ានីឯណេះទេដែលមើលទៅកើតទុក្ខមិនសុខចិត្តនឹងការដែលជីមីនបន្ធូរដៃអោយវ៉ាយ៍លេតសោះ នាងទម្លាក់ខ្លួនអង្គុយកៀកក្បែរនឹងជីមីនរួចលូកអោបដៃគេជាប់។
"មិចក៏បងមិនធ្វើតាមអ្វីដែលបងធ្លាប់ធ្វើ? បងក៏ដឹងថានាងវ៉ាយ៍វាមានល្បិចច្រើនប៉ុណ្ណានោះ បងកាន់តែទម្រើសវា វាក៏នឹងកាន់តែបានចិត្តហើយជំទាស់នឹងបងខ្លាំងជាងនេះទៅទៀតបងដឹងទេ?" អេរ៉ានីព្យាយាមនិយាយបញ្ចុះបញ្ចូលទៅកាន់ជីមីន នាយងាកភ្នែកជ្រឹមចិញ្ចើមបន្តិចរួចក៏ងក់ក្បាលហាក់ដូចជាយល់ស្របជាមួយនឹងនាង អេរ៉ានីក៏បែរញញឹមជាប់មាត់ត្បិតឃើញថាគេដូចជាគិតគូនឹងមតិរបស់នាងដែរ។
"អ៊ីចឹងបងគួរតែធ្វើដាក់អេរ៉ាបែបនោះដូចគ្នាព្រោះថាមួយរយៈនេះអេរ៉ាក៏ជំទាស់នឹងបងខ្លាំងដូចគ្នា ត្រូវទេ?" ពាក្យពេចន៍គ្រប់ម៉ាត់ដែលបន្លឺចេញពីមាត់គេប្រែផ្លាស់ទឹកមុខរបស់អេរ៉ានីភ្លាមៗ នាងក៏បង្ហាញទឹកមុខខឹងសម្បារនឹងអ្វីដែលគេបាននិយាយហើយក៏ដកដៃចេញពីការអោបកាន់ជីមីនភ្លាមៗតែម្ដង។
"បងតែងតែបែបនេះ, បងដឹងទេថាបងកំពុងតែចិត្តទន់នឹងនាងម្នាក់នឹងហើយ ហ៊ឹស" អេរ៉ានីនិយាយតែប៉ុណ្ណឹងក៏នាំខ្លួនក្រោកដើរចេញទៅបាត់ ទុកអោយជីមីននៅអង្គុយសញ្ជឹងគិតម្នាក់ឯងក្រោយពីបានស្ដាប់អ្វីដែលនាងនិយាយរួចមក កាយមាំទាំក៏ទម្លាក់បិទកុំព្យូទ័រនៅលើតុសាឡុងរួចងាកភ្នែកមើលទៅជាន់ខាងលើបន្តិច។
(យើងចិត្តទន់ជាមួយនឹងនាងមែនរឺ?)
ពេលវេលាចេះកន្លងទៅពីមួយម៉ោងទៅមួយម៉ោងយ៉ាងឆាប់រហ័ស វ៉ាយ៍លេតឯណោះក៏ចំណាយពេលអង្គុយធ្វើការងាររបស់នាងរហូតដល់ល្ងាចមេឃងងឹតតែម្ដង ស្រីតូចក៏ញញឹមពើតពើងខ្លួនរួចងាកបែរមើលទៅផ្ទៃមេឃខាងក្រៅដែលមានពន្លឺភ្លឺតិចៗនៅតាមផ្លូវក៏ចាប់ផ្ដើមបើកភ្លើងបំភ្លឺដងផ្លូវនាពេលរាត្រី ទិដ្ឋភាពទីក្រុងដ៏ស្រស់ត្រកាលទាក់ភ្នែក វ៉ាយ៍លេតក៏ក្រោកនាំខ្លួនបោះជំហានទៅមួយៗរួចច្រត់ដៃសំឡឹងមើលទៅភាពអ៊ូអរសប្បាយកុះករនៅខាងក្រៅ ស្រីតូចក៏ញញឹមដោយមិនដឹងខ្លួន នាងមានឱកាសបានមករស់នៅទីក្រុងដ៏ស្រស់ស្អាតបែបនេះទៅហើយតែនាងមិនមានឱកាសសម្រាប់ចាយពេលវេលាជាមួយនឹងវាឲ្យបានពេញលេញសោះ នាងអាចមានឱកាសត្រឹមឈរមើលបែបនេះ វាគួរអោយស្ដាយ។
ក្រាក!
ទ្វារបន្ទប់របស់នាងក៏បើកឡើងវ៉ាយ៍លេតងាកភ្នែកសំឡឹងមើលក៏ទម្លាក់ទឹកមុខរីករាយបន្តិចត្បិតថាអារម្មណ៍ស្រស់ស្រាយនាងវារលាយអស់គ្រាន់តែបានឃើញវត្តមានរបស់អេរ៉ានីចូលមកភ្លាម នាងចូលមកព្រមជាមួយនឹងឈុតអាវមួយកំផ្លេដែលមានពណ៌ស្រស់ស្អាត។
"វាជាស្អី?!" វ៉ាយ៍លេតដើរចូលមកមើលរួចក៏លើកអាវនោះឡើងមើលតែក៏ឃើញថាវាមានស្នាមកាត់ដាច់ដោចមិនសមនឹងស្លៀកសោះ វ៉ាយ៍លេតក៏ភ្នែកសំឡឹងមើលទៅអេរ៉ានីនាងញញឹមពេញចិត្តត្បិតបានឃើញទឹកមុខខកចិត្តរបស់វ៉ាយ៍លេតទៅកាន់ឈុតនោះ នាងក៏ទម្លាក់កន្ត្រៃចូលទៅក្នុងប្រអប់នោះរួចសំឡឹងមើលទៅវ៉ាយ៍លេត។
"យើងមើលទៅជីវិតឯងដូចជាមិនស្រស់ស្រាយអីសោះ រស់នៅដូចជាកូនឆ្កែដែលត្រូវគេចងច្រវ៉ាក់ឃុំ បើសិនយើងជាឯងយើងច្បាស់ជាយកកន្ត្រៃនេះចាក់សម្លាប់ខ្លួនឯងឲ្យងាប់បាត់ទៅហើយនាងវ៉ាយ៍" អេរ៉ានីព្យាយាមយកចំណុចខ្សោយរបស់វ៉ាយ៍លេតមកនិយាយ នាងតូចយើងក៏មានទឹកមុខក្រៀមក្រោះរួចលើកយកកន្ត្រៃនោះយកមកកាន់ជាប់នឹងដៃ មុននឹងងាកសំឡឹងមើលដៃម្ខាងរបស់ខ្លួនឯងទាំងងក់ក្បាលយល់ស្របនឹងសម្ដីរបស់អេរ៉ានី។
"ឯងនិយាយត្រូវ យើងរស់នៅលំបាកណាស់.."
"អ្ហា៎.." វ៉ាយ៍លេតចាប់រុញអេរ៉ានីទៅបុកនឹងជញ្ជាំងបន្ទប់ទឹករួចតម្រង់កន្ត្រៃនោះបម្រុងនឹងចាក់នាង អេរ៉ានីឯណោះក៏ងាកមុខចេញទាំងភ័យខ្លាចគិតថាវ៉ាយ៍លេតនឹងធ្វើអីនាងដោយកន្ត្រៃនោះ។
ជ្រឹប!
សំឡេងលាន់លឺឡើងនាំឲ្យអេរ៉ានីនាងភ្ញាក់ញ័រខ្លួនតែនាងក៏ឆ្ងល់ថាហេតុអីនាងមិនមានការឈឺចាប់ នាងងាកភ្នែកមើលក៏ឃើញថាកន្ត្រៃនោះចាប់បុកនឹងជញ្ជាំងដែលមានដៃរបស់វ៉ាយ៍លេតក្ដាប់ជាប់ ឈាមក៏ចាប់ហូរតក់ៗពីដៃដែលក្ដាប់កន្ត្រៃនោះ វ៉ាយ៍លេតមិនបានប្ដូរទឹកមុខតែក៏ញញឹមបញ្ឈឺឌឺដងដាក់អេរ៉ានីទៀត។
"យើងនឹងឯងគឺខុសគ្នា..ឯងអាចស្លាប់ដោយសារមនុស្សប្រុសបានតែយើងមិនមែនទេ...ឯងយល់ទេ?"
(អេរ៉ានី)
"អ្ហឹកៗអូយ៎..អេរ៉ា! អេរ៉ាមិចក៏ឯងធ្វើចឹង អ្ហឹកៗ" វ៉ាយ៍លេតដែលអម្បាញ់មិញរឹងមាំនោះក៏ស្រាប់តែដាក់ខ្លួនអង្គុយចុះរួចខ្ទប់ម្រាមដៃដែលហូរឈាមកាលបើបានលឺសំឡេងរបស់ជីមីន នាយឯណោះគ្រាន់ែតបានលឺសំឡេងស្រែកយ៉ាងឈឺចាប់របស់វ៉ាយ៍លេតគេក៏ចូលមកទើបឃើញថានាងអង្គុយខ្ទប់ដៃដែលហូរឈាមរហាច ភ្នែកងាកសំឡឹងមើលទៅអេរ៉ានីឯណោះព្រមជាមួយនឹងភាពខឹងសម្បារខុសពីធម្មតា..
"អេរ៉ាធ្វើស្អីវ៉ាយ៍? ហ្អាស៎"
"អូន..អូនអត់បានធ្វើអីទេ..បងមីន"
"កុហក!!!!"

1.1Kមុនម៉ោង10 អេតមីនផុសជូនមួយភាគទៀត ហិហិ

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now