ភាគទី៨១

890 28 0
                                    



ជម្នះស្នេហ៍ភរិយាវ័យក្មេង
ភាគទី៨១

ជីមីនចុះមកខាងក្រោមចាត់ចែងរឿងជាមួយកូនចៅនៅជាន់ខាងក្រោមឯណេះវិញ ទោះបីជាគេមិនបាននិយាយថាគេនឹងយល់ព្រមអោយនាងនិយាយទាក់ទងជាមួយទាក់ទងទៅអ្នកផ្ទះក៏ដោយ គ្រាន់តែគេចេញមកមិននៅរំខាននាងបែបនេះក៏ចាត់ទុកថាគេព្រមទៅហើយ។
ម្ចាស់កាយមាំទាំទម្លាក់ខ្លួនអង្គុយផឹកកាហ្វេនៅជាន់ខាងក្រោមតែក្រសែភ្នែកគេក៏ងាកមើលទៅជាន់ខាងលើជារឿយៗគិតរំពៃថាអ្នកនៅខាងលើនោះយ៉ាងមិចទៅហើយ នាងប្រាកដជាកំពុងតែញញឹមសប្បាយនឹងការនិយាយជាមួយអ្នកផ្ទះហើយពិតទេ? គេមិនបានបារម្ភច្រើនក៏ព្រោះតែមាននែលលីនៅបានជាគ្នាជាមួយនាងជួយមើលនាងមិនអោយនាងធ្វើអ្វីផ្ដេសផ្ដាស។
គ្រាំង!
ទ្វារបន្ទប់ខាងលើឯណោះក៏បិទលាន់គ្រាំងនាំអោយអ្នកដែលនៅខាងក្រោមឯណោះប្រញាប់ងាកភ្នែកសំឡឹងមើលទៅអ្នកចេញមកនោះ ទឹកមុខស្រស់ថ្លាបង្ហាញច្បាស់នៅលើផ្ទៃមុខរបស់នាងតូចនាំអោយជីមីនក្រវីក្បាលតិចៗតែក្នុងចិត្តក៏លួចគិតថានាងប្រហែលជាបាននិយាយគ្រប់យ៉ាងជាមួយនឹងអ្នកផ្ទះហើយទើបបានជានាងមានទឹកមុខស្រស់ស្រាយបែបនេះ។
"អ្នកនាងវ៉ាយ៍.." ម្ចាស់កាយតូចចុះមកដល់ខាងក្រោមភ្លាមអង្គរក្សរបស់ជីមីនទាំងប៉ុន្មានក៏អោនគំនាបនាងប្រៀបបីដូចជាលោកស្រីពេញមុខពេញមាត់អ៊ីចឹង ជីមីនក៏ឃើញវត្តមានរបស់ប្អូនស្រីនាយចុះមកម្នាក់ទៀតតែថាសភាពប្អូនស្រីនាយហាក់ដូចជាខុសប្លែកពីសភាពវ៉ាយ៍លេតដាច់ នែលលីមានសភាពហើមភ្នែកខុសធម្មតាដូចជានាងទើបតែយំមកអស់ជាច្រើនម៉ោងហើយអ៊ីចឹង ជីមីនមិនបង្អង់ក៏ប្រញាប់ក្រោកទៅរកនាងភ្លាមៗកាន់ស្មានាងសំឡឹងមើលឲ្យដឹងថានាងមានយំដែរទេ ហើយវាក៏បង្ហាញច្បាស់ពិតមែនថានែលលីនាងទើបតែយំរួច គេក៏ព្រលែងខ្យល់ដង្ហើមធំបន្តិច មុននឹងងាកសំឡឹងមើលទៅវត្តមានរបស់វ៉ាយ៍ដែលបោះជំហានដើរមកកន្លែងដែលខ្លួនកំពុងអង្គុយ។
ក្រឺង!ក្រឺង..
"ខ្ញុំសុំទៅលើកទូរសព្ទ័មួយភ្លែត.." នែលលីព្យាយាមជូតទឹកភ្នែកខ្លួនឯងរួចញញឹមសុំការអនុញ្ញាតពីបងប្រុសភ្លាម ជីមីនក៏ងក់ក្បាលយល់ស្របភ្លាមៗមុននឹងងាកមើលទៅវ៉ាយ៍លេតទាំងទឹកមុខចម្លែកដល់ថ្នាក់វ៉ាយ៍លេតនាងអាចកាត់ន័យដឹងថាគេសំឡឹងនាងក្នុងន័យអ្វី?
"មុននឹងលោកមកបារម្ភថាខ្ញុំអាចនឹងធ្វើស្អីលើប្អូនលោកគួរបើកភ្នែកមើលផងថាពោះខ្ញុំប៉ុនកញ្ជើទៅហើយ" វ៉ាយ៍ក៏តបតរទៅគេតាមទម្លាប់មាត់របិលរប៉ូចរបស់នាង ជីមីនក៏សង្គ្រឺតធ្មេញខឹងនឹងពាក្យនិយាយបញ្ចោះរបស់នាង វ៉ាយ៍ក៏ទម្លាក់ខ្លួនអង្គុយចុះក្បែរគេរួចលើកកែវទឹកដោះគោយកមកផឹកធ្វើព្រងើយ។
"បានសម្ដីណាស់ណ៎"
"បានយូរហើយតើ!" ជីមីននិយាយវ៉ាយ៍លេតតបតរមកវិញមិនឲ្យទាស់ចិត្ត មិនដឹងជាប៉ុន្មានដងទៅហើយទេដែលគេត្រូវមកចាញ់សម្ដីរបស់ស្រីល្អិតម្នាក់នេះ ជីមីនក៏បញ្ឈប់ការសន្ទនាទាំងអស់ដោយការលើកកាហ្វេយកមកផឹកវិញ នាងតូចវ៉ាយ៍លេតក៏លូកដៃទាញយកថេបលេតនៅក្បែរនោះយកមកបើកមើលឃើញថាទឹកអប់របស់នាងដំណើរបានល្អប្រសើរជាងការរំពឹងទុករបស់នាងទៅទៀត។
"វីនហ្សេន..នាងបានឈ្មោះមកពីណាដាក់អោយទឹកអប់មួយនេះ?" សុខៗជីមីនក៏ចោទសួរនូវសំនួរទាំងអស់នេះ គេចោទសួរនាំអោយវ៉ាយ៍លេតនាងភ្ញាក់បន្តិចត្បិតនាងមិនដែលគិតថាគេនឹងចាប់អារម្មណ៍ទៅលើមុខជំនួញរបស់នាងនោះឡើយ។
"វីនហ្សេន..ជាឈ្មោះរបស់កូន! រាល់ពេលដែលខ្ញុំធ្វើការងារមួយនេះមនុស្សដែលខ្ញុំនឹកឃើញដំបូងគេបង្អស់គឺជាកូន..ទោះបីជាកូនវីននៅមិនទាន់បានចេញមកឃើញពន្លឺព្រះអាទិត្យតែគេក៏នឹងជាក្មេងដែលល្អបំផុត.." វ៉ាយ៍លេតនិយាយស្របនឹងដៃតូចស្រឡូនលូកអង្អែលប៉ះនឹងផ្ទៃពោះខ្លួនឯងទាំងញញឹម ជីមីនដែលចោទសួរគេមុននោះក៏នៅអង្គុយស្ងៀមសំឡឹងមើលវ៉ាយ៍លេតនិយាយរៀបរាប់ពីកូនយ៉ាងមានក្ដីសុខ។
"បងមីន..បងមេរ៉ាមកបបួលខ្ញុំទៅក្រៅ ខ្ញុំគួរតែ.."
"មិនឲ្យទៅទេ" វ៉ាយ៍លេតជាអ្នកឆ្លើយកាត់ម្ចាស់កាយមាំទាំដែលជាបងទៅទៀត នាងក៏ស្រាប់តែនឹកឃើញដល់ពាក្យដែលមេរ៉ាធ្លាប់បាននិយាយកាលពីថ្ងៃមុននោះ រឺក៏មួយនេះវាជាគម្រោងរបស់មេរ៉ា ទោះបីជានាងស្អប់នែលលីប៉ុណ្ណាក៏នាងមិនអាចអោយនែលលីត្រូងរងគ្រោះដោយបែបនឹងនោះឡើយ។
"បងឲ្យទៅ.."
"តែខ្ញុំមិនអោយទៅ.."
"វ៉ាយ៍លេត!!!" ជីមីនក៏ស្រាប់តែតំឡើងសំឡេងដាក់នាង វ៉ាយ៍លេតក៏ទម្លាក់ថេបលេតដាក់នៅម្ខាងរួចងាកបែរទៅមើលនែលលីជំនួសជីមីនវិញ។
"ខ្ញុំជាបងថ្លៃនាង ចឹងខ្ញុំមិនអោយនាងទៅណា នាងគ្មានសិទ្ធិនឹងទៅទេ..ម៉្យាងក្រែងនាងចង់អោយខ្ញុំបង្រៀនរឿងធ្វើទឹកអប់មែនទេ? បាន! បើនាងមិនទៅខ្ញុំនឹងអាលបានបង្រៀននាងនៅថ្ងៃនេះ" គ្រាន់តែបានលឺវ៉ាយ៍លេតលើកងារជាបងថ្លៃមកនិយាយភ្លាម នែលលីឯណោះក៏ញញឹមបិទមាត់មិមជិតតែម្ដង នាងតូចក៏ប្រញាប់ចូលទៅជិតវ៉ាយ៍រួចអោបដៃនាងទាំងសប្បាយចិត្ត។
"អួយ៎! អូខេ បងថ្លៃចាស៎ នែលសុំទៅប្ដូរសម្លៀកបំពាក់ណាត្រជាក់ៗជាងនេះបន្តិចណា៎" នែលលីក៏ប្រញាប់នាំខ្លួនទៅកាន់បន្ទប់នាងភ្លាមៗដើម្បីបានផ្លាស់សម្លៀកបំពាក់ ទឹកមុខនាងផ្លាស់ប្ដូរ៣៦០ដឺក្រេតែម្ដងដល់ថ្នាក់ថាជីមីនជាបងឯណោះភ្ញាក់មិនស្ទើរ មុននេះនាងមានទឹកមុខក្រៀមក្រោះតែកាលបើបានវ៉ាយ៍លេតនៅខាងនាងនែលលីក៏ស្រាប់តែមានអារម្មណ៍ល្អតែម្ដង។
"ក្រដាស..សុំក្រដាសជូតមាត់មួយមក!!" វ៉ាយ៍លេតនិយាយទៅកាន់ម្ចាស់កាយមាំទាំដែលកំពុងតែអង្គុយចុចថេបលេតរបស់ខ្លួនកៀកក្បែរនោះ គេហុចទៅនាងឋ្របនឹងដៃទទួលបានកូនកន្សែងដៃតូចរបស់ខ្លួនត្រឡប់មកវិញព្រមជាមួយនឹងភាពភ្ញាក់ផ្អើលព្រោះនៅលើក្រណាត់កន្សែងនោះមានឈាមប្រឡាក់ប្រតាកជាមួយ។
"ជាស្អី? នាងកើតស្អី.." ជីមីនទាញស្មានាងតូចជាប្រពន្ធឲ្យងាកបែរមករកខ្លួន មុននឹងបានឃើញឈាមស្រក់តក់ពីច្រមុះរបស់នាង វ៉ាយ៍លេតក៏មិនបាននិយាយអ្វីច្រើនរួចរុញដៃគេចេញមុននឹងទាញក្រដាសមកផ្ដិតឈាមចេញបែបហីៗ
"ម៉ោង១២ខ្ញុំនឹងឲ្យដុកទ័រមកមើលនាង.."
"មិនបាច់ទេ! ប៉ុណ្ណឹងវាមិនស្លាប់ទេ ម៉្យាងបើសិនជាខ្ញុំមានរឿងអីទៅលោកគួរតែជាអ្នកដែលសប្បាយចិត្តមិនអ៊ីចឹងហេស៎?"
"នាងនិយាយស្អី?"
"កុំបារម្ភអី បើសិនជាខ្ញុំមានរឿងអីខ្ញុំមិនទុកកូនវីនឲ្យនៅជាឆ្អឹងទទឹងករលោកនឹងស្រីលោកទេ ព្រោះកូនវីនសមនឹងរស់នៅបរិយាកាសល្អនឹងមានអ្នកស្រឡាញ់គេ មិនមែនបរិយាកាសអាប់អួរពោរពេញទៅដោយភាពបោកប្រាស់ដូចជាម្ដាយគេកំពុងតែជួបបែបនេះ" វ៉ាយ៍លេតក៏និយាយឡើងទាំងគ្មានភាពស្ទាក់ស្ទើរ រាងតូចក៏ក្រោកឡើងបម្រុងនឹងចាកចេញតែក៏ត្រូវជីមីនទាញនាងអោយបែរត្រឡប់មកវិញ ដៃមាំម្ខាងក្រសោបអោបចង្កេះនាង ដៃម្ខាងទៀតក៏កាន់ប៉ះកញ្ចឹងករនាងរួចប្រថាប់បបូរមាត់ថើបនាងតូចស្រាលៗទាំងមិនបានព្រៀងទុក វ៉ាយ៍លេតបើកភ្នែកធំៗរួចក៏ព្យាយាមរុញគេចេញពីការអោបក្រសោបនោះ តែមិនអាចគេអោបនាងកាន់តែណែន ថើបនាងកាន់តែជាប់។
"យើងនិយាយហើយថាដរាបណាយើងនៅរស់ នៅមិនអាចទៅណាឆ្ងាយពីយើងបានឡើយ វ៉ាយ៍លេត អាល់ម៉ាឌី"

1.5Kមុនម៉ោង8 អេតមីននឹងលេងហ្គេមយក3ភាគដូចសព្វដង

ជម្នះស្នេហ៍ភរិយាវ័យក្មេង ( រដូវកាលទី ០៦ : THE LIAR ) [ ចប់ ]Where stories live. Discover now