រឿង ទេពមច្ឆារបស់អគ្គនាយកចន❤️Ep1

7.5K 350 0
                                    

Ep1:សោទនាកម្មលិចកំប៉ាល់!

     "1000$!!!មានតម្លៃរបន្តរទៀតទេ??"សម្លេងម៉ៃក្រូរបន្លឺឡើងផ្ដោះផ្ដងម្ដងហើយម្ដងទៀតនូវការដណ្ដើមគ្នាទិញនូវរូបបុរាណមួយផ្ទាំង
     "វ៉ាវលោកចនជុងគុកឲតម្លៃរូបគំនូរនេះដល់ទៅ100000$ដែលជាតម្លៃរខ្ពស់ជាងគេ...ឥឡូវខ្ញុំចាប់ផ្ដើមរាប់ហើយ...100000$លើកទី1...100000$លើកទី2...100000$លើកទី3...សម្រេចថារូបគំនូរបុរាណនេះបានទៅលើលោកចនជុងគុក"សម្លេងម៉ៃក្រូហ្វូនចប់ក៏មានសម្លេងទះដៃឡើងសន្ធឹកនៅលើកំប៉ាល់ដ៏ធំ កម្លោះសង្ហារវ័យ25ឆ្នាំអគ្គនាយកក្រុមហ៊ុនផលិតស្រាក្រហមឡើងទៅលើវេទិកាដើម្បីទទួលនូវរូបបុរាណដែលនាយហ៊ានចំណាយលុយជាង100000$ដើម្បីបានរូបគំនូរមួយផ្ទាំងនោះ រាងសង្ហារញញឹមយ៉ាងស្រស់ទៅកាន់អ្នកដែរបានស្រែកហ៊ោឡើងកងរំពងពេញលើផ្ទៃកំប៉ាល់។
      -នៅក្នុងផ្ទៃទឹកសមុទ្រដ៏សែនជ្រៅ មានរាជ្យបល្លាំងមួយដ៏ល្អឯកនៅចំកណ្ដាលនៃផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយ រាជវាំងលូលីម៉ារ៉ាកា ជារាជ្យវាំងរបស់ពពួកទេពមច្ឆាដែលជាពពួកពាក់កណ្ដាលមនុស្សនិងពាក់កណ្ដាលត្រីរស់នៅដោយគេចពួនពីមនុស្សជាតិដែលរស់នៅលើដីគោក នៅខាងក្នុងនៃផ្ទៃរាជ្យវាំងមានរៀបចំយ៉ាងល្អឯកព្រោះថ្ងៃនេះជាថ្ងៃគម្រប់ព្រះជន្ម18ព្រះវស្សារបស់បុត្រាទី5និងជាព្រះរាជ្យបុត្រពៅរបស់ស្ដេច គីម យ៉ុវ៉ាន់លូលីម៉ារ៉ាកា គីមថេយ៉ុងលូលីម៉ារ៉ាកា
បុត្រាដែលមានរូបសម្រស់ដ៏ល្អឯកស្រស់ត្រកាលវ៉ាដាច់អស់ស្រីៗនិងប្រុសៗទាំងពួងក្នុងរាជវាំង នាយកម្លោះតូចកំពុងតែរំអុកព្រះបិតាសុំអ្នកជាព្រះបិតាហែលលេងមកកាន់ឋានមនុស្សម្ដងតែមើលទៅព្រះបិតារបស់គេដូចជាមិនចង់ឲ្យគេហែលទៅលេងលើឋានមនុស្សសោះ
     "ណាៗព្រះបិតាណាបុត្រសន្យារថានឹងវិលមកវិញនៅពេលព្រះអាទិត្យរះ...ណាៗបុត្រសុំទៅតែម្ដងនេះទេ"ថេយ៉ុង ហែលទៅឆ្វេងទៅស្ដាំលើកដៃផ្គួបចូលគ្នាជាការអង្វរ.កដល់ព្រះបិតាដែលគិតតែពីគេចចេញពីគេ
     "បិតាថាអត់គឺអត់ហើយបុត្រកុំរឹងទទឹងពេកបានទេស្ដាប់តាមបិតាខ្លះទៅ"លោកគីម ឆ្លើយតបទៅរាជ្យបុត្រពៅទាំងខាំមាត់គ្រឺតក្នាញ់នឹងកូនដែលមិនដែរស្ដាប់បង្គាប់ទ្រង់ម្ដងណាសោះឡើយ
      "សុំអង្វរព្រះបិតាបុត្រសន្យារថាទៅតែប៉ុន្មានម៉ោងទេណាៗឆ្នាំនេះបុត្រមានព្រះជន្ម18ព្រះវស្សាហើយចំនែកម្ចាស់បងដទៃទៀតហេតុអីពួកទ្រង់អាចចេញទៅនៅវ័យ18ព្រះវស្សាបានចុះបុត្រគ្រប់វ័យ18ព្រះវស្សាហើយហេតុអីនៅតែមិនអាចយាងចេញទៅណាបាន??"ថេយ៉ុង តបទៅព្រះបិតាទាំងទឹកមុខជូរចត់
     "មិនបាន!!!!!"អង្គម្ចាស់គីមស្រែកភ្លាត់សម្លេងដាក់បុត្រមួយទំហឹងធ្វើឲថេយ៉ុងភ្ញាក់ក្រញ៉ាង
     "ហ្អឹក...ហ្អឹក...ព្រះបិតាគំហក់ដាក់បុត្រព្រះបិតាចិត្តអាក្រក់ណាស់"ថេយ៉ុងយំខ្សិកខ្សួលហែលចេញទៅបាត់ពីព្រះរាជ្យដំណាក់
     "ថេយ៉ុងបុត្រ...ហឹយ!"អង្គម្ចាស់គីមដកដង្ហើមធំទាំងតឹងចិត្តនឹកគិតដល់រឿងកាលពី18ឆ្នាំមុនធ្វើឲ្យទ្រង់មិនហ៊ានបណ្ដែតបណ្ដោយឲ្យបុត្រាពៅយាងទៅលើផ្ទៃដីគោគ។
     "យើងគួរតែលួចចេញទើបបាន"ថេយ៉ុង លឹបលរក្បែរផ្ទាំងថ្មធំមួយរងចាំឲ្យពួកមន្ត្រីដែលយាមយ៉ាងតឹងរឹងនៅពីមុខទ្វារាជវាំងភ្លេចខ្លួនសឹមយាងចេញទៅ
    "ព្រះរាជ្យបុត្រា!!!"សម្លេងស្រែកហៅរបស់ ឡូម៉ាកុ សត្វត្រីធំមួយដែលជាអង្គរក្សរបស់ព្រះរាជ្យបុត្រាពៅបង្ហើបសំនៀងស្រែកហៅម្ចាស់ប្រុសខ្លាំងៗធ្វើឲ្យពួកមន្រ្តីយាមកាមនៅខាងមុខទ្វារាជ្យវាំងរហ័សយាងមកប្រភពសម្លេងតែពួកគេបែរជាគ្នាឃើញអ្វីសោះឡើយ
     "យ៉េស!!!ចេញបានហើយ"ថេយ៉ុង ញញឹមសម់ចិត្តយាងបោះពួយលឿនដូចមីសេវឡើងទៅលើផ្ទៃទឹកទាំងមានឡូម៉ាកុអង្គរក្សាសំនប់ចិត្តមកជាមួយោងដែរ
                       ~ផឹប~
     សម្លេងអ្វីមួយផុសចេញពីទឹកលើសូផឹប ថេយ៉ុងបែរមើលទៅលើផ្ទៃទឹកទាំងមាស្នាមញញឹមស្រស់ជាប់នៅលើព្រះភក្ដ្រ តែនាយបែរជាក្រឡេកទៅឃើញកំប៉ាល់ដ៏ធំមួយថែមទាំងមានភ្លើងពណ៌ខ្វាត់ខ្វែងទៀតផងធ្វើឲ្យព្រះអង្គតូចរហ័សយាងទៅទតឲ្យច្បាស់ការ
      "វ៉ាវ!!!ជាព្រះរាជ្យបុត្រមកពីរាជវាំងណាទៅហេតុអីសង្ហារយ៉ាងនេះ???"ថេយ៉ុង ពួនមើលទៅលើកំប៉ាល់តែក៏ប្រទះភ្នែកនិងនាយសង្ហារដែលឈរក្រេបស្រាក្រហមតែម្នាក់ឯងនៅជ្រុងម្ខាងនៃកំប៉ាល់មើលទៅដូចជាឯកកាខ្លាំងណាស់ ចិត្តមួយចង់ទៅសំណេះសំណាលជាមួយមនុស្សលោកដីគោគតែគេបែរជានឹកឃើញដល់ពាក្យដែលបិតាគេតែងតែទូមាន
     "(មនុស្សលោកគឺមិនមែនជាកន្លែងដ៏មានសុវត្តិភាពសម្រាប់ពួកយើងនោះទេ)"
      "មិនបានទេកុំទៅជិតអី"ថេហ៍ ក្រវីក្បាលតតាត់សង្ងំលាក់ខ្លួនពួនមើល ជុងគុក ដែលគិតតែពីភ្លឹកភ្លាំងនឹងសម្រស់ផ្ទៃនៃទឹកសមុទ្រ
                       ~វ៉ូ~វ៉ូ~
      សម្លេងខ្យល់ព្យុះកន្ត្រាក់បោកបក់យ៉ាងសម្បើមសម្ដៅមករកកំប៉ាល់ដែលប្រារព្ធពិធីដេញថ្លៃវត្ថុបុរាណ កំប៉ាល់ចាប់ផ្ដើមយោគយោលខ្លាំងៗទៅតាមខ្យល់ចំនែក ជុងគុក វិញនាយខំប្រឹងខ្ញាំដៃនឹងកង្កាន់ដៃកំប៉ាល់យ៉ាងណែន
     "ស្អីអញ្ចេះហេតុអីមានព្យុះបែបនេះ??ពុទ្ធោអឺយធ្វើយ៉ាងមិចទៅអង្គម្ចាស់របស់ខ្ញុំប្រាកដជាមានគ្រោះថ្នាក់បើខ្ញុំមិនទៅជួយទ្រង់"ថេយ៉ុង ឆ្លេឆ្លានៅមិនសុខប្រុងនិងយាងទៅជួយ ជុងគុក ទៅហើយតែ ឡូម៉ាកុ រហ័សជាងឃាត់ទ្រង់បានមុន
     "ព្រះរាជ្យបុត្រាកុំយាងទៅអីក្រាបទូមនុស្សលោកមិនមែនជាកន្លែងដែលមានសុវត្តិភាពសម្រាប់ពួកយើងទេតោះយាងទៅរាជវាំងវិញយាមនេះទៅហើយព្រះអង្គទ្រង់តាមរកព្រះរាជ្យបុត្រាមិនខានទេ"ឡូម៉ាកុនិយាយសម្រុលសម្រួលឲ្យថេយ៉ុងទៅតាមខ្លួនតែថេយ៉ុងហាក់ដូចជាស្ទាក់ស្ទើរមើលចុះកំប៉ាល់កំពុងបោកបក់តាមខ្យល់ខ្លាំងណាស់
     "តែ..."ថេយ៉ុងនៅមិនសុខចង់ចូលទៅជួយប៉ុន្តែរខ្លាចមានអ្នកចាប់គេយកទៅសម្លាប់ចោលព្រោះគេចាំពាក្យបណ្ដាំបិតាគេបានច្បាស់ណាស់
     "ឆាប់ឡើងក្រាបទូល"ឡូម៉ាកុ ថេយ៉ុងបង្វែរខ្លួនប្រុងនិងយាងចូលផ្ទៃទឹកវិលត្រឡប់ទៅរាជ្យវាំងវិញទៅហើយប៉ុន្តែរ....
                     ~ប្រូង~
     បុរសដែលអង្គម្ចាស់គីមថេយ៉ុងបានជាប់ចិត្តពេលនេះគេត្រូវធ្លាក់ទៅក្នុងទឹកសមុទ្រដ៏ជ្រៅទាំងជំហរ មិនឲ្យចាំយូរថេយ៉ុងបកក្រោយបែរទៅជួយអង្គម្ចាស់ដែលគេកំពុងចាប់ចិត្តជាមួយមិនកើតទេគេមិនអាចឲ្យប្រុសម្នាក់នេះមានរឿងអីនោះទេមិនបានទេ
        "ព្រះរាជ្យបុត្រា.....!"។
___

រឿង ទេពមច្ឆារបស់អគ្គនាយកចន❤️(ចប់)Where stories live. Discover now