រឿង ទេពមច្ឆារបស់អគ្គនាយកចន ភាគទី4

2.4K 210 1
                                    

Ep:4 មនុស្សប្លែកមុខ!

"គីមថេយ៉ុងហ្ហេស??" ជុងគុក លើកចិញ្ចើមទៅសួរនាយល្អិតដែលងក់ក្បាលផ្ងក់ៗបញ្ជាក់ឲ្យគេដឹងថាគេគឺឈ្មោះថា គីមថេយ៉ុង
"ពិរោះណាស់" ជុងគុក ញញឹមស្រស់ដាក់រាងល្អិតនិងទាញយកភួយមកដណ្ដប់ឲ្យគេត្រឹមដើមទ្រូង
"ឯងឃ្លានទេយើងយកអីមកឲ្យញាំ"ថេយ៉ុង ងក់ក្បាលតិចៗទាំងនៅរក្សាស្នាមញញឹម ជុងគុក ក៏ងើបចេញដើរចេញទៅរកអីញាំមកឲ្យ ថេយ៍ ដូចគ្នាមនុស្សស្រីម្នាក់ដែលបានឃើញ ជុងគុក នៅលើច្រាំងទន្លេរនោះគឺរស់នៅជាមួយប៉ាម៉ាក់នាងដែលជាអ្នកនេសាទពួកគាត់ចេញទៅនេសាទបាត់តាំងពីខែមុនទាល់តែស្អែកទើបពួកគាត់មកវិញទើប ជុងគុក ចង់នៅដល់ស្អែកសឹមរៀបរាប់ប្រាប់ទំនាក់ទំនងគេនិងនាង
"ជុងអម្បិញមិញជាអ្នកណាដូចជាជនប្លែកមុខយ៉ាងមិចទេ"នាងក្រមុំដើរមកអោបចង្កេះ ជុងគុក ដែលកំពុងចម្អិនអាហារឲ្យ ថេយ៉ុង
"បងក៏អត់ដឹងដែលឃើញលង់ទឹកនៅក្នុងសមុទ្រនិយាយមិនចេញគ្មានផ្ទះហើយក៏គ្មានអណ្ដាតទៀតផង"ជុងគុក ញាក់ស្មាហើយនិយាយទាំងដៃនៅជាប់ចៀនពងទា
"ចម្លែកណាស់ដូចរឿងតុក្តតា"នាងក្រមុំពេបមាត់តិចៗនឹកឃើញដល់តុក្ដតាសំណប់ចិត្តរបស់គេគឺព្រះនាងទេពមច្ឆានិងព្រះអង្គម្ចាស់
"ដូចតុក្តតាយ៉ាងមិច??"ជុងគុក អោនបិទភ្លើងដាក់ពងទាចូលចានទាំងមាត់នៅចោទសួរទៅអ្នកជាគូរដណ្ដឹងមិនឈប់
"គឺតុក្តតារឿងព្រេងនិទានព្រះនាងទេពមច្ឆានិងព្រះអង្គម្ចាស់គេមុនដំបូងព្រះអង្គម្ចាស់ត្រូវមកធ្វើពិធីខួបកំណើតនៅលើសំពៅប៉ុន្តែជួបព្យុះធ្វើឲ្យលិចកប៉ាល់នោះជួនពេលព្រះនាងទេពមច្ឆាត្រូវគ្រប់អាយុ18ឆ្នាំព្រះនាងបានលួចឡើងមកមើលនៅលើផ្ទៃគោកក៏ចំពេលព្រះអង្គម្ចាស់លិចទៅក្នុងទឹកចំណែកព្រះនាងមច្ឆាក៏ជួយហែលយកមកដល់លើគោកប៉ុន្តែព្រឹកឡើងដោយឃើញព្រះនាងនគរផ្សេងទើបព្រះនាងមច្ឆាត្រូវលាក់ខ្លួន
តែព្រះអង្គម្ចាស់គិតថាព្រះនាងផ្សេងនោះជាអ្នកជួយខ្លួនព្រះនាងមច្ឆាក៏កើតចិត្តប្រច័ណ្ឌក៏ទៅជួបនឹងធ្មប់មឹកសុំថ្នាំដែលផឹកទៅដុះកន្ទុយបានប៉ុន្តែគេត្រូវការដោះដូរនោះគឺសម្លេងរបស់ព្រះនាង"នាងតូចក៏អាក់និយាយព្រោះឃើញ ជុងគុក ដូចកំពុងផ្ទៀងស្ដាប់អញ្ចឹង
"អូននិយាយតរមក"គេមានអារម្មណ៍ថាវាដូចទៅនឹងរឿងគេណាស់ថ្ងៃលិចកប៉ាល់គេចាំបានថាមានទេពមច្ឆាមកជួយខ្លួនតែដោយសារមើលមិនច្បាស់
"បន្តទៀតគឺព្រះនាងមានជើងអាចដើរបានប៉ុន្តែដើរបានមួយជំហ៊ានៗឈឺស្មើនិងជាន់លើបន្លាបន្ទាប់មកក៏បានជើងដូចមនុស្សហើយព្រះនាងក៏ហើបមកលើផ្ទៃទឹកចំពេលព្រះអង្គម្ចាស់ចុះទៅជួយព្រះនាងក្នុងទឹកដូចគ្នាអូនចាំមិនច្បាស់ទេតែចុងក្រោយគឺព្រះនាងនិងព្រះអង្គម្ចាស់បានរៀបការជាមួយគ្នាហើយព្រះនាងអាចនិយាយបាននិងក្លាយជាទេពមច្ឆាម្ដងទៀតដោយសារតែគេវៃបំបែកសំបកខ្យងដែលជាខ្សែរក៏របស់ធ្មប់មឹក"នាងតូច យកដៃបៀមនិយាយរៀបរាប់នឹកឃើញក៏គួរមានសេចក្ដីសុខដែលព្រោះតួរបានជួបគ្នា
"អូនជឿថានៅក្នុងសមុទ្រនេះមានមច្ឆាទេ???"ជុងគុកចោទសួរទៅនាងក្រមុំធ្វើឲ្យនាងក្រមុំងក់ក្បាលផ្ងក់ៗ
"មានគឺអូនធ្លាប់ឃើញត្រឹមពាក់កណ្ដាលយប់"នាងតូចនិយាយទាំងរំភើបផងអីផងត្រូវហើយនាងបានឃើញម្ដងគឺទេពមច្ឆាស្រីទេពេលនោះនាងក៏បីសនិងស្លាប់ដែលគង់មានគេមកជួយទាន់
"អរ"ជុងគុក ឆ្លើយធម្មតាប៉ុន្តែកំពុងផ្ដោតគិតទេពមច្ឆាស្រី?????ប៉ុន្តែគេចាំបានថាទេពមច្ឆាដែលមកជួយគេជាប្រុសមានសក់ពណ៍ផ្ទែមេឃដូចជាថេយ៉ុងអញ្ចឹង។
~ក្រាក~
ជុងគុក បើកទ្វាចូលមកថ្នមៗព្រោះគិតថា ថេយ៉ុងគេងលក់តែការគិតគឺខុសស្រឡះព្រោះ ថេយ៉ុង គេងអានសៀវភៅនៅលើពូកធម្មតា
"សុំទោសដែរឲ្យឯងចាំយូរ"ជុងគុក ញញឹមមិនសមព្រោះនាយទៅមិនតិចម៉ោងទេ ថេយ៉ុង ប្រហែលជាឃ្លានខ្លាំងហើយមើលទៅពិតជាចំមែនហើយ ថេយ៉ុង ញញឹមរួចក្រវីក្បាលតិចៗមានន័យថាគេមិនប្រកាន់ទេ ជុងគុក លើកយកថាសអាហារមកដាក់នៅលើតុក្បាលគ្រែរួចយកចានបាយមួយមកឲ្យ ថេយ៉ុង ព្រមទាំងមានចានម្ហូបយកមកជិតផងដែលប៉ុន្តែអ្វីដែលគួរឲ្យអស់សំណើចនោះគឺថេយ៍ មិនចេះកាន់ស្លាបព្រា
"នេះគេកាន់បែបនេះធ្វើបែបនេះហើយ" ជុងគុកយកដៃរបស់ ថេយ៉ុង ឲ្យកាន់ស្លាបព្រាមុននិងយកវាទៅដួសពីលើបាយឲ្យ ថេយ៉ុង មើលនាយតូចក៏ងក់ក្បាលតិចៗហើយលើកបាយនោះមកញាំតាម ជុងគុក ប្រាប់បន្ទាប់ពីញាំរួច ជុងគុក ក៏ហុចទឹកដោះគោមួយកែវឲ្យ ថេយ៉ុង
"នេះញាំទឹកដោះគោរួចញាំទឹកនិងអាលគេង"បន្ទាប់ពីផឹកទឹកដោះអស់ហើយក៏ផឹកទឹកម្ដងរួចទម្លាក់ខ្លួនគេង
ទាំងមាន ជុងគុក ជាអ្នកទាញភួយដណ្ដប់ត្រឹមទ្រូងឲ្យថេយ៉ុង រួចដើរចេញទៅបាត់ ថេយ៉ុង តាមសម្លឹងមើលផែនខ្នងរបស់ ជុងគុក រហូតដល់គេបិទទ្វារបាត់
"(ខ្ញុំគិតខុសឬត្រូវដែលត្រូវឡើងមកលើដីគោកដោយមិនបានសុំបិតាបែបនេះ???ហ៊ឹម....តើពេលណាខ្ញុំទៅវិញបានទៅ??ទេខ្ញុំមិនអាចទៅវិញបានទេខ្ញុំចង់នៅជាមួយគេបង្កើតគ្រួសារមួយដ៏កក់ក្ដៅជាមួយគេ)"ថេយ៉ុង ញញឹមយ៉ាងស្រស់ពេលនឹកឃើញដល់ពាក្យថាបង្កើតគ្រួសារជាមួយគេ។
ជុងគុក ដើរទៅអង្គុយនៅរាលហាលខាងមុខផ្ទះដោយសារផ្ទះនេះជាផ្ទះបែបតូចមិនមែនដូចវិមានរបស់គេនោះទេ។
"តើអាចទេគេជាទេពមច្ឆា????ទេវាមិនពិតទេទេពមច្ឆាគ្មានពិតទេ!!ប៉ុន្តែពេលខ្ញុំធ្លាក់ចូលទឹកទេពមច្ឆាមកជួយខ្ញុំច្បាស់ណាស់ចំណែកអ្នករស់នៅទីនេះក៏ថាមានពិតទៀតផង!អើយអាគុកឈប់គិតអីឡប់ៗទៅជីវិតពិតនិងព្រេងនិទានគឺខុសគ្នាប្រសិនបើមានទេពមច្ឆាមែនគេមិនឲ្យរស់នៅស្រួលទេតម្លៃលក់ក៏បានថ្លៃណាស់ដែល"។
______

រឿង ទេពមច្ឆារបស់អគ្គនាយកចន❤️(ចប់)Where stories live. Discover now