Episode8:ទឹកភ្នែករបស់ ថេយ៉ុង ជាគុជខ្យង

1.9K 166 2
                                    

     ពេលព្រឹកថ្ងៃថ្មីក៏បានឈានមកដល់ពន្លឺថ្ងៃចាំងជះទៅលើរាងកាយតូចល្អិតដែលកំពុងអង្គុយអោបក្បាលជង្គង់សំកុកនៅលើគ្រែ ថេយ៉ុង គេមិនបានចេញពីបន្ទប់នោះឡើយក៏ព្រោះតែមិនហ៊ានប្រឈមមុខជាមួយនឹង ជុងគុក គេនៅនឹកគិតដល់រឿងដែលបានកើតឡើងនៅយប់មិញនេះ
     «[...] ខ្ញុំមានមុខឯណាទៅជួបគេទៅ?? »ថេយ៉ុង លើកដៃច្បូតសរសៃរសក់ទាំងខួរក្បាលតានតឹងនាយមិនដឹងថាមានមុខឯណាត្រូវទៅជួបនិយាយស្ដីជាមួយនឹង ជុងគុក នោះឡើយ រឿងយប់មិញគេមិនបានស្មាក់ចិត្តហើយគេក៏រឹតតែភ័យខ្លាចខ្លាចថា ជុងគុក ធ្វើរឿងបែបនេះដាក់គេម្ដងទៀត ខ្លាចប្រុសម្នាក់នោះកំរោលចូលមកចាប់រំលោភគេដល់ក្នុងបន្ទប់ជាលើកទី2 គេពិតជាខ្លាចហេតុការណ៍ដូចជាយប់នោះខ្លាំងណាស់ខ្លាចដល់ថ្នាក់មិនហ៊ានបិទភ្នែកសម្រាកបើគេបិទភ្នែកខួរក្បាលគេរំញោចឲ្យវានឹកគិតឡើងម្ដងទៀត
ជុងគុក ឯនេះក៏មិនខុសគ្មាប៉ុន្មានដែលនាយអង្គុយញ៊ាំអាហារពេលព្រឹកទាំងអារម្មណ៍មិននៅក្នុងខ្លួនទោះម្ហូបនោះឆ្ងាញ់ខ្លាំងក្ដីតែវាហាក់បីដូចជាគ្មានរសជាតិសម្រាប់គេ កែវភ្នែកងាកប្រវេប្រវារក ថេយ៉ុង ចំនែកឯខួរក្បាលវិញនឹកគិតអំពីរឿងដែលគេបានប្រព្រឹត្តនៅយប់មិញនេះ
« ហេតុអីម៉ោងថ្មើរនេះហើយ ថេយ៉ុង មិនទាន់ចុះមកញ៊ាំអាហារពេលព្រឹកទៀត???ម៉ូរ៉ា ហេតុអីមិនទៅយកគេចុះមកញ៊ាំអាហារពេលព្រឹក?? »អត់មិនបាន អ្នកស្រីចន ក៏ងាកមកសួរអ្នកបម្រើផ្ទាល់ខ្លួនរបស់ ថេយ៉ុង
     « គឺអ្នកប្រុសមិនតបជាមួយខ្ញុំទេអ្នកស្រីថែមទាំងចាក់គន្លឹះជាប់ទៀតផងតាំងពីយប់មិញមកម្លេះមិនដឹងថាមានរឿងអ្វីនោះទេ »ម៉ូរ៉ា ក្ដាប់ដៃនឹងជាយអាវអោនមុខចុះមិនហ៊ានងើបប្រឈមតរទល់ជាមួយនឹងអ្នកចំពោះមុខ ក៏ព្រោះតែនាងដឹងថានាងមានកំហុសអ្វី
     « ខ្ញុំឲ្យនាងនៅចាំមើលថែគេហេតុអីគ្រាន់តែរឿងប៉ុណ្ណឹងក៏នាងមិនដឹង??មកជាមួយខ្ញុំ »អ្នកស្រីចន ងើបឈរបក់ដៃហៅ ម៉ូរ៉ា ឲ្យទៅជាមួយគាត់ ខណៈនោះផងដែរ ជុងគុក គេមិនបាននៅស្ងៀមឡើយគឺខំងើបដើរទៅតាមម្ដាយគេដូចគ្នា
     « មកនេះ »សូហ្វ បក់ដៃហៅអ្នកបម្រើរស្រីក្រោមបង្គាប់របស់ខ្លួនឲ្យមកជិតសឹមអោនខ្សឹបក្បែត្រចៀកគេតិចៗដោយគ្មានអ្នកណាដឹងឡើយថាពួកគេនិយាយអ្វីរំពេចនោះនាងក៏រហ័សរត់ទៅតាមពីក្រោយអ្នកដែលបានដើរទៅមុននេះ
     « ថេយ៉ុង?...កូន »អ្នកស្រីចន លើកដៃទៅគោះលើទ្វាតិចៗប៉ុន្តែគ្មានសម្លេងអ្វីតបឡើយទើបគាត់សម្រេចចិត្តទាញសោយកមកចាក់ចូលទៅតែម្ដង ទិដ្ឋភាព ថេយ៉ុង អង្គុយអោបក្បាលជង្គង់យំនៅលើពូកស្ថិតក្នុងសភាពភ័យខ្លាចញ័ខ្លួនទទ្រើក កាន់តែធ្វើឲ្យ អ្នកស្រីចន ភាន់ភាំងអាណិតគេជាក្រៃលែង
     « កូន ថេយ៍??ហេតុអីទៅជាបែបនេះ?? »អ្នកស្រីចន ស្ទុះចូលមកអោបគេយ៉ាងណែនដើម្បីឲ្យគេមានអារម្មណ៍ថាកក់ក្ដៅ គាត់ពិតជាឆ្ងល់ជាខ្លាំងហេតុអីបានជាសុខៗគេទៅជាបែបនេះទៅវិញ??មានរឿងអ្វីកើតឡើងទៅលើគេ?? ជុងគុក ក៏គេគាំងមិនស្ទើរដែរមិននឹកស្មានថាគេធ្វើឲ្យ ថេយ៉ុង ក្លាយទៅជាបែបនេះសោះ
     « អ្នកណាធ្វើអីកូន ថេយ៍?? »អ្នកស្រីចន អោបគេអឹបនឹងដើមទ្រូងទាំងមិនភ្លេចសួរនាំគេផងដែរតែគេមិននឹងអាចនិយាយបានទៅ??បានត្រឹមក្រវីក្បាលទាំងទឹកភ្នែកហូរដូចទឹកបាក់ទំនប់ ជុងគុក គេទប់ទឹកភ្នែកសឹងមិនជាប់មិននឹកស្មានថាគេធ្វើឲ្យក្មេងស្លូតត្រង់ម្នាក់ក្លាយទៅជាបែបនេះ
« អ្នកប្រុសស្ងប់អារម្មណ៍សិនណា៎ »ម៉ូរ៉ា ជួយយកដៃរឹតខ្នងគេតិចៗអ្នកប្រុសដែលនាងធ្លាប់តែឃើញញញឹមបានប្រែក្លាយទៅជាបែបនេះនាងក៏សឹងតែទទួលយកមិនបានផងដែល នៅពេលដែលគេរៀបនឹងបោះជំហានចូលទៅខាងក្នុងគេបានជាន់ទៅលើគុជខ្យងចំនួន3គ្រាប់បែកខ្ទេចខ្ទី សម្លេងបែករបស់គុជខ្យងធ្វើឲ្យអ្នកស្រីចនរហ័សងាកមើល អ្វីដែលធ្វើឲ្យគាត់កាន់តែស្លុតចិត្តនោះគឺគុជខ្យងនៅក្នុងបន្ទប់របស់ ថេយ៉ុង ច្រើនខ្លាំងណាស់ច្រើនដល់ថ្នាក់គាត់រាប់មិនអស់ នៅពេលដែលគាត់ងាកមកមើល ថេយ៉ុង វិញធ្វើឲ្យគាត់បើកភ្នែកធំៗទាំងភ្ញាក់ផ្អើលនោះគឺគុជខ្យងធ្លាក់ពីថ្ពាល់របស់ ថេយ៉ុង នៅពេលដែលទឹកភ្នែករបស់គេហូរស្រក់ដល់ខាងក្រោម
« គុជខ្យងចេញពីទឹកភ្នែករបស់កូន ថេយ៍?? »អ្នកស្រីចន សែនរន្ធត់ចិត្តលើកដៃទៅជូតវាសទឹកភ្នែករបស់គេចេញបើគេនៅតែបន្តរស្រក់គុជខ្យងគឺនៅតែមានជានិច្ច
« ចម្លែកណាស់?? »ម៉ូរ៉ា បើកភ្នែកធំៗសឹងតែមិនជឿនឹងភ្នែកខ្លួនឯងថាមានហេតុការណ៍ចម្លែកកើតឡើងនៅចំកណ្ដាលមុខបែបនេះ នាងគាំងសឹងតែភ្លេចដកដង្ហើមទៅហើយមិននឹកស្មានថារឿងនេះវាអាចកើតឡើងទៅរួចទាល់តែសោះ
« ហេតុអីវាទៅជាបែបនេះកូន ថេយ៍?? »អ្នកស្រីចន ចាប់គេសួរតិចៗខណៈក្នុងខួរក្បាលពោពេញទៅដោយសញ្ញាសួរពេញខួរក្បាលហើយវាក៏មិនខុសពី ជុងគុក ប៉ុន្មានដែលនាយកំពុងតែឆ្ងល់ថាហេតុអីបានវាទៅជាបែបនេះ ថេយ៍ មានចង្កូមពេលយំក៏មានគុជខ្យងមកតាម អ្នកដែលជួយគេនៅក្នុងសមុទ្រក៏មានសក់ពណ៌ទឹកសមុទ្រចំនែក ថេយ៉ុង ក៏មានសក់ពណ៌នេះផងដែលតើអាចទេគេជា...វាមិនអាចទៅរួចនោះទេវាត្រឹមជាអបិយជំនឿ ពេលយំចេញគុជខ្យងវាអាចនឹងជារឿងដ៏ចម្លែករបស់គេ ណាមួយធម្មតាមនុស្សសម័យនេះចូលចិត្តលេងពណ៌សក់បើ ថេយ៍ មានពណ៌សក់បែបនេះក៏វាមិនចម្លែកអីដែល។
« ថាមិច?វាយំចេញគុជខ្យងហ្ហេស?? »សូហ្វ ធ្វើជាភ្ញាក់ផ្អើលប៉ុន្តែរតាមពិតនាងបានដឹងរឿងនេះតាំងពីមុនគេមកម្លេះ ហើយនៅឭដំណឹងថា ថេយ៉ុង អង្គុយយំនៅលើគ្រែទាំងមានស្នាមជាំពេញខ្លួនធ្វើឲ្យនាងកើតចិត្តខឹងក្រេវក្រោធថែមមួយតង់ទៀត
« ពិតមែនហើយអ្នកនាងខ្ញុំបានឃើញផ្ទាល់ភ្នែកទាំង2តែម្ដង »យូមិ ធ្វើដៃចង្អុលភ្នែកខ្លួនឯងទាំង2បញ្ជាក់ថានាងពិតជាបានឃើញវាពិតមែន ចំនែក សូហ្វ គិតតែពីញញឹមមិនដឹងថានាងនឹកគិតឃើញដល់អ្វីនោះឡើយ ឬមួយក៏នាងមានផែនការអ្វីមួយកម្ចាត់ ថេយ៉ុង ឬក៏មិនដឹង??តែពេលណាផែនការនាងចាប់ផ្ដើមទៅណ៎??
ពេលថ្ងៃត្រង់ព្រះទិនករជះពន្លឺចំពីលើមនុស្សម្នា ខណៈអ្នកខ្លះក៏សម្រាកអ្នកខ្លះទៀតក៏មានកាងាររបស់ខ្លួនគ្មានពេលសម្រាក ហើយវាក៏មិនខុសពី ម៉ូរ៉ា ប៉ុន្មានដែរ នាងកំពុងតែស្វះស្វែងពូតទឹកត្រជាក់ៗជូតលើខ្លួន ថេយ៉ុង ខណៈ អ្នកស្រីចន ក៏យកគុជខ្យងនោះទៅឲ្យមិត្តខ្លួនពិនិត្យនឹងលក់ជាប្រាក់យកមកឲ្យ ថេយ៉ុង ផងដែរ
« គ្រាន់ធូរខ្លះឬអត់អ្នកប្រុស?? »ម៉ូរ៉ា ជូតខ្លួនឲ្យគេហើយក៏ឆ្លៀតច្របាច់ដៃជើងគេតិចផងដែរ ថេយ៉ុង បានត្រឹមងក់ក្បាលផ្ងក់ៗហើយក៏ទាញភួយមកដណ្ដប់នៅត្រឹមដើមទ្រូង សង្ឃឹមថាពេលណាមួយគេនឹងអាចចាកចេញពីទីនេះតែអារម្មណ៍មួយទៀតក៏រំលឹកគេថាមិនគួរចាកចេញពីទីនេះឡើយក្រែងគេជាអ្នកសម្រេចចិត្តឡើងមកដោយខ្លួនឯងមិនអ៊ីចឹង??ហេតុអីគេត្រូវទៅវិញ?ហេតុអីត្រូវចុះចាញ់ត្រឹមរយៈពេលខ្លីបែបនេះ?
«[...] តើខ្ញុំគួរចាកចេញពីគេឬក៏នៅតែបន្តរទាំងបែបនេះ?? »ថេយ៉ុង ខាំមាត់នឹកគិតអ្វីមិនចេញ ពេលនេះគេមានប្រាក់តែគេមិនដឹងអំពីវិធីចាយតែមិនអីទេគេអាចសួរអ្នកដទៃបានចំនែករឿងយានជំនិះចាំគេគិតតាមក្រោយតរទៀតទៅចុះតែសំខាន់នៅពេលនេះគេមិចនឹងអាចចាកចេញពី ប្រុសម្នាក់នោះបានទៅ?គេកំពុងតែពេញស្រឡាញ់ទៅលើប្រុសម្នាក់នោះគេមិនអាចចាកចេញពីប្រុសម្នាក់នោះបាននោះឡើយ ព្រះអឺយហេតុអីក៏ស្មុកស្មាញដល់ថ្នាក់នេះ??ចុះបើគេទៅដល់សមុទ្រតើគេធ្វើបែបមិចទើបអាចចូលទៅក្នុងសមុទ្របានទៅ?បើគេគ្មានកន្ទុយជាត្រីដូចពីមុនផងនោះ?កាន់តែគិតគេកាន់តែស្មុកស្មាញឡើងៗ។
ជុងគុក អង្គុយឆែករកអំពីជីវៈប្រវត្តិនឹងរូបផ្គុំរបស់ទេពមច្ឆាពេញមួយថ្ងៃ នាយបានជួបតែត្រឹមថា(ទេពមច្ឆាមានរូបរាងមិនស្អាតដូចមនុស្សទូទៅនោះទេ មួយកំណាត់ជាកន្ទុយត្រីនិងមួយកំណាត់ជាមនុស្ស វាមានចង្កូមនឹងក្រចកវែងៗ គ្មានទឹកភ្នែក ជាក់ស្ដែងវាបង្ហើបសម្លេងហៅមនុស្សដើម្បីបានជាចំណីរបស់វា វារស់នៅក្រោមបាទសមុទ្រដ៏សែនជ្រៅនឹងជាកុលសម្ពន្ធ័វាកម្រឡើងមកខាងលើផ្ទៃទឹកសមុទ្រខាងលើឬដីកោះណាស់តែបើវាឡើងវាឡើងមកតែខាងលើកោះដែលស្ងាត់គ្មានមនុស្សនៅតែប៉ុណ្ណោះ ពួកវាអាចរស់បានដល់ទៅ1000ឆ្នាំ)
« គ្មានកន្លែងណាមួយអាចបញ្ជាក់ថា ថេយ៉ុង ជាទេពមច្ឆានោះទេវាអាចជារឿងចម្លែករបស់គេតែប៉ុណ្ណោះ »ជុងគុក យកដៃជ្រោងសក់ទាំងធុញថប់តប់ប្រមល់នឹកគិតអ្វីមិនចេញ ហេតុអ្វីអ្វីៗហាក់បីដូចជារញ៉េរញ៉ៃសម្រាប់គេបែបនេះ??អេ?ហេតុអ្វីបានជា ថេយ៉ុង គ្មានគ្រួសារ?ថ្ងៃនោះគេមិនបានសួរ ថេយ៉ុង ឲ្យជាក់ច្បាស់ព្រោះរវល់តែភ្លឹកនឹងរូបសម្រស់របស់គេនោះអី គេសង្ស័យហើយក៏ឈប់ ឈប់ហើយក៏សង្ស័យវិញតែមិនអីទេគេនឹងតាមមើល ថេយ៉ុង ឲ្យកាន់តែដិតជាក់ច្បាស់ គេប្រាកកជារកសឬខ្មៅបានយ៉ាងងាយនៅពេលណាមួយជាមិនខាន។
« ហុឹស...នឹកគិតច្រើនធ្វើអីបើមុនឬក្រោយវាគង់តែបកអាក្រាតខ្លួនឯងដដែលនោះ??អាថ៌កំបាំងគ្មានទេនៅលើលោក »សូហ្វ ញញឹមចុងមាត់សមចិត្ត នាងអោបដៃសម្លឹងទៅ ជុងគុក ទាំងទឹកមុខញញឹមមិនដាច់ ព្យាយាមគិតធ្វើអ្វីណ៎??បើមុនឬក្រោយការពិតគង់តែលាតត្រដាងទៅណ៎??មិនដឹងជាគិតនាំតែហត់អ្វីទេ មើលតែនាងចុះរៀបផែនការបន្តិចបន្តួចក៏ជោគជ៏យទៅហើយមិនពិបាក។
_________________

រឿង ទេពមច្ឆារបស់អគ្គនាយកចន❤️(ចប់)Where stories live. Discover now