Episode5:វាមិនអាចទៅរួច

1.9K 178 1
                                    

     នាវាចតឈប់ក្នុងកំពុងផែនាទីក្រុងសេអ៊ូល ខណៈនោះមានរថយន្តសេរីទំនើបពណ៌ខ្មៅរលោងសំចតឈប់នៅខាងជ្រុងម្ខាងដើម្បីរងចាំម្ចាស់របស់ខ្លួនខណៈបុរសមាឌមាំពេញកម្លាំង2នាក់បើកទ្វាចុះពីលើរថយន្តថែមទាំងរត់យ៉ាងស្វះស្វែងទៅទទួលយករបរពីម្ចាស់ប្រុស ជុងគុក ជួយគ្រា ថេយ៉ុង ដើទៅរថយន្តទាំងមាននាងក្រមុំជាគូរដណ្ដឹងដើរតាមពីក្រោយឥតដាច់ចំនែកទឹកមុខក៏មិនសូវស្រស់បស់ក៏ព្រោះតែប្រចណ្ឌគូរដណ្ដឹងជាមួយនឹងនាយច្រមក់ ថេយ៉ុង នោះអី
« សូហ្វ ហេតុអីមិនដើរមកអូននៅឈរភ្លឹកអ្វីទៀត?? »ជុងគុក ចោទសួរទៅនាងក្រមុំខណៈខ្លួនក៏ឃើញថានាងកំពុងតែឈរភ្លឹកភ្លាំងគិតដល់អ្វីម្យ៉ាងក៏មិនដឹង
« អូនទៅហើយ »នាងក្រមុំក្រវីក្បាលបណ្ដេញការគិតសឹមបោះជំហានមួយៗធ្ងន់ៗសម្ដៅទៅរកអ្នកជាគូរដណ្ដឹងទាំងទឹកមុខមិនសូវជាស្រស់បស់ដដែល ថេយ៉ុង ដកដង្ហើមធំទាំងតឹងចិត្តពេកនេះគេពិតជាមិនដឹងថាត្រូវធ្វើអ្វីបន្តរទៀតនោះឡើយណាមួយ សូហ្វ ក៏ហាក់បីដូចជាមិនចូលចិត្តនាយសោះ
«[...] សុំទោសខ្ញុំគ្រាន់តែបំពេញក្ដីសុខខ្លួនឯងមួយគ្រាប៉ុណ្ណោះបន្ទាប់ពីឆ្អែតឆ្អន់ហើយខ្ញុំនឹងដើរចេញមិនឲ្យនៅទើសទាល់នាងនោះឡើយ ខ្ញុំដឹងថាវាមិនអាចទៅរួចដែលឲ្យគេងាគមកចាប់អារម្មណ៍នឹងខ្ញុំវិញហើយក៏រឹតតែពិបាកក្នុងការកាត់ចិត្តចេញពីគេ »ថេយ៉ុង ងាគមុខចេញសម្លឹងមើលទេសភាពតាមដងផ្លូវទាំងក្នុងចិត្តលួចសុំទោសនាងជាញយដង គេសែនហួសចិត្តនឹងខ្មាស់អៀន ចំពោះទង្វើដែលខ្លួនបានធ្វើ គេដឹងថាគេអត្មានិយមតែវាជាក្ដីសុខរបស់គេ គេមិនអាចកាត់ចិត្តចេញពីប្រុសម្នាក់នេះឡើយតែគេសន្យារថានឹង ដើរចេញបន្ទាប់ពីខ្លួនឯងឆ្អែតឆ្អន់។
រថយន្តសេរីទំនើបលូនចូលយ៉ាងសង្ហារក្នុងបរិវេណភូមិគ្រឹះ ត្រកូលចន អ្នកណាក៏ដឹងថាគ្រួសារនេះជាគ្រួសារដ៏មានស្ដុកស្ដមក្នុងប្រទេស កូនប្រុសក៏សង្ហារថែមទាំងឆ្លាតមានចំណេះចេះដឹងជ្រៅជ្រះខ្ពស់ស្រីឬប្រុសមួយណាដែល ថាមិនដែលយកខ្លួនមកប្រគេនឲ្យគេនោះ??គ្រាន់តែគេមិនបានចាប់អារម្មណ៍ជាមួយ ហើយពេលនេះគេក៏ធ្លាក់ទៅក្នុង កណ្ដាប់ដៃរបស់ មីនសូហ្វ កូនស្រីអ្នកនេសាទសាមញ្ញម្នាក់ប៉ុណ្ណោះ ដោយហេតុនាងជាអ្នកជួយជីវិតគេចេញពីសេចក្ដីស្លាប់ ដូចច្នេះហើយគេត្រូវសងគុណនាងដោយយកនាង មកជាកូនប្រសាររបស់គ្រួសារចន ឬក៏ជាអ្នកស្រីចននោះអី
« ជុងកូនម៉ាក់! »អ្នកស្រីចន រត់សម្ដៅមករកកូនប្រុសទាំងទឹកភ្នែកជោគជាំ ដឹងទេថាពេលដែលគាត់ទទួលដំណឹងថាសំពៅលិចថែមទាំង បាត់ដំណឹងកូនគាត់សូន្យឆឹងបែបនេះគាត់ ពិតជាភ័យតក់ស្លុតខ្លាំងណាស់ ពិសេសនោះគឺនៅខាងក្នុងសមុទ្រដ៏សែនជ្រៅនោះកើត មានរឿងហេតុ ចម្លែកៗមិនចេះចប់គាត់ពិតជាបារម្ភពីសុវត្តិភាពរបស់គេខ្លាំងណាស់
« ពុទ្ធោជំទាវម៉ាក់?នេះជំទាវម៉ាក់យំធ្វើអ្វី?កូននៅទីនេះហើយទេតើ? »ជុងគុក អោបអ្នកជាម្ដាយពេញដោយក្ដីនឹករលឹក សូម្បីតែគេក៏មិននឹកស្មានថាខ្លួនឯងបានរួចផុត ពីព្យុះមួយនោះដែរ
« ម៉ាក់បារម្ភពីកូនណាស់ ម៉ាក់តក់ស្លុតស្ទើរតែគាំងបេះដូងទៅហើយពេល ទទួលដំណឹងថាសំពៅដែលកូនបានទៅនោះត្រូវលិចទៅក្នុងសមុទ្រ »អ្នកស្រីចន យំរៀបរាប់ប្រាប់កូនប្រុសទាំងទឹកភ្នែក កូនមានតែមួយគ្រាប់នេះផងបើគេកើតអ្វីទៅគាត់មិចនឹងអាចធ្វើចិត្តបានទៅណ៎??
« ឈប់យំទៅជំទាវម៉ាក់ កូននៅទីនេះហើយ »ជុងគុក អោបលួងលោមរាងចំណាស់ជាម្ដាយពេញដោយក្ដីស្រឡាញ់ ថេយ៉ុង ឈរសម្លឹងមើលម្ដាយកូនទាំង2អោបគ្នាទាំងលួចនឹករលឹកដល់បិតារបស់ខ្លួន មិនដឹងថាពេលនេះទ្រង់បារម្ភអំពីសុវត្តិភាពរបស់គេខ្លាំងប៉ុណ្ណានោះទេ គេពិតជាកូនអត្មានិយមខ្លាំងណាស់គេគ្មានមុខឯណាត្រូវទៅជួបទ្រង់វិញនោះទេ
«[...] បុត្រសូមរាជទានទោះព្រះបិតាបុត្រជាបុត្រអកត្តញ្ញូរមិនស្ដាប់តាមបង្គាប់របស់បិតា »ថេយ៉ុង យកដៃទៅជូតទឹកភ្នែកចេញយ៉ាងរហ័សព្រោះមិនចង់ឲ្យ ពួកគេសង្ស័យ តែរំពេចនោះសម្លេងធ្លាក់គុជខ្យងធ្វើឲ្យលាន់ឭដល់ពួកគេទាំង3 វាមិនមែនម្ដងឡើយគឺ5ដងឯណោះ
« នេះ?!នេះជាគុជខ្យងទេតើវាជារបស់មានតម្លៃខ្លាំងណាស់ »អ្នកស្រីចន អោនរើសយកគុជខ្យងមកពិនិត្យខណៈគាត់ក៏សឹងតែមិនជឿនឹងភ្នែកថាមានគុជខ្យងតម្លៃមហាសាលជ្រុះនៅទីនេះវាមិនមែន1ហើយក៏មិនមែន2ដែរគឺ5គ្រាប់ឯនោះ
« ថេយ៍បានវាមកពីណា?? »ជុងគុក លើកចញ្ចើមអោនមុខចុះសួរអ្នកនៅចំពោះមុខទាំងលួចឆ្ងល់ថាក្មេងនេះ ទៅយកគុជខ្យងបានមកពីណា ច្រើនម្លេះ?មួយគ្រាប់ៗតម្លៃកប់ពពកឯនោះគ្រាន់ តែលើកមកពិនិត្យ ក៏គេអាចដឹងបានថាវាមិនមែនក្លែងក្លាយនោះទេ។
ថេយ៉ុង ក្រវីក្បាលញាប់ស្អេកទាំងខ្ជឹបបបូរមាត់ចូលគ្នាបញ្ជាក់ថាគេមិនដឹងនោះទេ ជុងគុក សម្លឹងមុខគេបន្តិចមុននឹងងាកមកចាប់អារម្មណ៍ជាមួយគុជខ្យងក្នុងដៃវិញ
« ប្រហែលជាវានៅទីនេះយូរណាស់ហើយក៏មិនដឹងជំទាវម៉ាក់ »ជុងគុក រកលេសដោះសារប្រាប់ម៉ាក់របស់គេទាំងគេនៅមានចម្ងល់ណែនខួរក្បាលដូចគ្នាផងដែរ
« វាមានតម្លៃណាស់ជុង អ្នកណាមកជ្រុះវានៅទីនេះអ៊ីចឹង?? »អ្នកស្រីចន នៅតែមិនអស់ចិត្ត គាត់សែនឆ្ងល់ថាអ្នកណាល្ងង់ធ្វើឲ្យជ្រុះគុជខ្យងដល់ទៅ5គ្រាប់បែបនេះ
« មិនអីទេជំទាវម៉ាក់ប្រហែលមានអ្នកផ្សេងជ្រុះជំទាវម៉ាក់កុំគិតច្រើនអី »ជុងគុក ញញឹមយកដៃទៅចាប់ស្មាគាត់សឹមបណ្ដើរគាត់ចូលទៅខាងក្នុងហើយ ថេយ៉ុង ក៏ទៅតាមគេដូចគ្នាដោយគេអង្គុយនៅលើរទេះរុញមានអ្នកបម្រើរម្នាក់ចូលមករុញគេយកទៅ
« ហុឹស!!កុំស្មានតែយើងមិនដឹងឲ្យសោះ គីមថេយ៉ុង!! »សូហ្វ ឧទានឡើងក្នុងចិត្តម្នាក់ឯងខណៈទឹកមុខក៏បង្ហាញពេញដោយក្ដីពិសពល់ កុំស្មានថានាងមិនដឹងឲ្យសោះថា គីមថេយ៉ុង ម្នាក់នេះជាអ្នកណា ហុឹសចង់លេងជាមួយនាងមែនទេ??បាន!នាងនឹងបន្តរល្បែងមួយនេះជាមួយគេទៅចុះបើចុងក្រោយនាងជាអ្នកឈ្នះ កុំគិតឲ្យសោះថានាងដាច់ធម៌មេត្តា នាងក្រមុំបោះជំហានជើងញាប់ស្អេកទៅតាមពួកគេផងដែរ។
ថេយ៉ុង ត្រូវអ្នកបម្រើរម្នាក់នាំចូលមកងូចទឹកសម្អាតខ្លួននៅខាងក្នុងបន្ទប់ទឹកហើយនាង ក៏ត្រូវនៅមើលថែតែ ថេយ៉ុង ម្នាក់ប៉ុណ្ណោះតាមបញ្ជាររបស់ លោកប្រុសតូច ចនជុងគុក ដែលត្រូវជាម្ចាស់ភូមិគ្រឹះដ៏ធំស្កឹមស្កៃនេះ
« អ្នកប្រុសជើងអ្នកប្រុសរបួសច្រើនណាស់ខ្ញុំគិតថាហៅពេទ្យមកលាងរបួសល្អទេកុំឲ្យមានមេរោគ »នាងក្រមុំជួយគ្រាឲ្យ ថេយ៉ុង មកអង្គុយលើពូកហើយក៏ចាប់អារម្មណ័របួសរបស់គេឃើញថាវាច្រើនខ្លាំងណាស់បើទុក យូរតរទៀតខ្លាចក្រែងមានមេរោគឆ្លងនោះអី ក៏ប៉ុន្តែ ថេយ៉ុង ក្រវីក្បាលប្រកែកព្រោះគេមិនចង់ឲ្យអស់ប្រាក់របស់ អ្នកស្រីចន នោះឡើយ មកនៅមួយថ្ងៃនេះគេរំខានគាត់ច្រើនណាស់គេក៏ចេះក្រែងចិត្តគាត់ខ្លះដែរ
« អ៊ីចេះចុះចាំខ្ញុំជាអ្នកលាងរបួសឲ្យអ្នកប្រុសដោយផ្ទាល់ »ម៉ូរ៉ា ញញឹមទាញប្រអប់ថ្នាំលាងរបួសនៅជើងគ្រែយកមកនាងរបួសឲ្យគេ ទោះបីគេហាមយ៉ាងមិចក៏នាងមិនស្ដាប់
« អ្នកប្រុសទ្រាំបន្តិចទៅណាវាអាចនឹងផ្សារតែមួយភ្លេតទេលែងអីហើយ »នាងញញឹម យកដៃទៅអង្អែលលើភ្លៅ ថេយ៉ុង តិចៗដើម្បីរង្ងាប់ឲ្យគេបាត់ឈឺចុកចាំលើមុខរបួសនោះអី
« រួចរាល់ហើយ »នាងក្រមុំទាញប្រអប់ថ្នាំបិទជិតទុកវិញយ៉ាងមានរបៀបសឹមទាញខោរបស់ ថេយ៉ុង ចុះវិញ ថេយ៉ុង ក៏ញញឹមហើយងក់ក្បាលជាសញ្ញាអរគុណទៅកាន់នាង
« អ្នកប្រុសហេតុអីមិន និយាយអ៊ីចឹង?ខ្ញុំនៅជាមួយអ្នកប្រុសសឹងតែមួយថ្ងៃទៅហើយតែមិនឃើញអ្នកប្រុសនិយាយសោះ និយាយអ្វីខ្លះមកកុំបាច់អៀនខ្ញុំអី »នាងគិតថា ថេយ៉ុង គេអៀននាងទើបគេមិននិយាយ ថេយ៉ុង ញញឹមហើយក៏យកដៃចង្អុលទៅថ្ពាល់ហើយក៏ក្រវីដៃ នាងក្រមុំមិនយល់សាច់ការលើកដៃអេះក្បាលតិចៗទាំងឆ្ងល់គុណនឹង10
« អ្នកប្រុសគ្មានធ្មេញមែនទេ??មិនអីទេខ្ញុំមិនប្រកាន់ទេនិយាយខ្លះមកណា »នាងគិតថា ថេយ៉ុង គេគ្មានធ្មេញទើបគេមិននិយាយ ថេយ៉ុងទប់សំណើចសឹងមិនជាប់យកដៃទៅវៃ ដៃនាងមួយដៃទាំងក្នាញ់ហើយក៏ហាមាត់យកដៃចង្អុលឲ្យនាងឃើញតែម្ដងកុំឲ្យពិបាក
« អូហ៎ព្រះអើយ!!អ្នកប្រុសឈឺខ្លាំងទេនឹង?? »នាងសែនស្លុតចិត្តពេលដឹងថាគេត្រូវដាច់អណ្ដាតដ៏ទៅពាក់កណ្ដាលឯនោះ ត្រឹមនាងខាំចំអណ្ដាតតិចតួចវាឈឺផ្សារខ្លាំងណាស់ទៅហើយចុះទម្រាំតែគេដាច់អណ្ដាតវិញនោះហើយនៅមានឈាមជាប់រឹមៗទៀតតាមមើលដូចជាទើបតែដាច់ថ្មីៗ ថេយ៉ុង ក្រវីក្បាលបញ្ជាក់ប្រាប់នាងថាគេមិនឈឺទាំងដែលការពិតគេឈឺក្រហាយសឹងតែស្លាប់ម្ដងៗទៅហើយ
« ចម្លែកណាស់ដាច់អណ្ដាតហើយមិនឈឺទៀត?ប៉ុន្តែរអ្នកប្រុសឃ្លានទេខ្ញុំទៅរកអ្វីមកឲ្យញ៊ាំ »នាងក្រមុំញញឹមលិបភ្នែកយកចិត្តយកថ្លើម ថេយ៉ុង នាងសែនស្រឡាញ់ចរិកអ្នកប្រុសម្នាក់នេះណាស់ស្រគត់ស្រគំគួរឲ្យគោរព ថេយ៉ុង ងក់ក្បាលផ្ងក់ៗទើបនាងស្ទុះងើបឈររួចដើរចេញទៅរកអ្វីមកឲ្យគេញ៊ាំ បន្ទាប់ពីនាងចេញទៅផុតហើយគេក៏រហ័សទាញក្រដាស់មួយមកពិនិត្យវាជាសាផ្ញើរមកពីបិតារបស់គេតាមសត្វព្រាបមុននេះ ថេយ៉ុង អានពាក្យនៅក្នុងក្រដាស់ទាំងប៉ុន្មានមុននឹងខ្ញាំវាឲ្យខូចទ្រង់ទ្រាយរួចបោះវាចូលធុងសម្រាម។
____________

រឿង ទេពមច្ឆារបស់អគ្គនាយកចន❤️(ចប់)Where stories live. Discover now