រឿង ទេពមច្ឆារបស់អគ្គនាយកចន♥️Ep3

2.1K 193 1
                                    

Ep3:មនុស្សលង់ទឹក!!

                          ~ផឹប~
     "ខឹក...ខឹក"ថេយ៉ុង ប្រវេប្រវានៅលើផ្ទៃទឹកព្រោះត្រីនិងក្ដាមដែលជាអង្គរក្សរបស់គេជួយគេលែងបានទៀតហើយ
     "មនុស្សលង់ទឹក!!"ជុងគុក ដែរឈរសម្លឹងផ្ទៃទឹកសមុទ្រនោះក៏រហ័សលោតចូលទឹកយ៉ាងលឿនហែលទៅរករាងកាយតូចដែលប្រវេប្រវានៅក្នុងទឹក ចង្កេះតូចមួយក្ដាប់ត្រូវក្រសោបដោយម្រាមដៃក្រាស់ពោពេញទៅដោយសរសៃរ ជុងគុក ក្រសោបអោបថេយ៉ុង ជាប់មុននឹងហែលមកដីគោក
     "អឹប..."ជុងគុក រហ័សដោះអាវសុឺមីពណ៌សររបស់ខ្លួនគ្របពីលើរាងកាយអាក្រាតដ៏សែនល្អឯក មុននឹងចាប់ផ្ដើមធ្វើការសង្រ្គោះបឋមដោយបញ្ចូលខ្យល់តាមមាត់
     "ខឹក...ខឹក"ថេយ៉ុង ស្ទុះងើបក្អកចេញទឹកតាមច្រមុះផងតាមមាត់ផងយ៉ាងលំបាកចំនែកក្នុងមាត់ក៏មានអាម្មណ៍ថាឈឺស្ពឹកក្រហាយព្រោះដាច់អណ្ដាត
     "ឯងយ៉ាងមិចហើយ?"ជុងគុក លើកមុខទៅសួររាងល្អិតដែលដកដង្ហើមញាប់ៗសឹងតែមិនដល់គ្នា ថេយ៉ុង ក្រវីក្បាលញាប់ស្អេកមុននឹងយកដៃមករឹតទ្រូងទើបចាប់អារម្មណ៍ថានៅលើខ្លួនមានអាវសុឺមីពណ៌សរដល់ត្រឹមជង្គង់
      "ហេតុអីឯងមកលង់នៅកណ្ដាលសមុទ្រទាំងអត់សម្លៀកបំពាក់បែបនេះ??"ជុងគុក លើកចិញ្ចើមសួររាងល្អិតដែលគិតតែពីធ្វើមុខឆ្ងល់ នាយកាន់តែសម្លឹងកាន់តែមានអារម្មណ៍ប្លែក បបូរមាត់ពណ៌កុលាប សាច់សរម៉ត់ សក់ពណ៌ទឹកសមុទ្រកែវភ្នែកភ្លឺថ្លាឆ្វង់ដូចត្បូងគ្រីស្ទាល់គ្រាប់ភ្នែកពណ៌ប្រាក់ម្រាមដៃវែងស្រឡូនរាងកាយតូចដូចមនុស្សស្រីជាមនុស្សឬទេវតាមកពីណាទៅលោកហេតុអីល្អឯកបែបនេះ??
     "លឺយើងសួរទេ???កុំខ្លាចអីយើងមិនសុីឯងទេ"ឃើញកម្លោះតូចគិតតែពីភ័យឡើងបែកញឺសស្រាក់ទើបអត់នឹងសើចមិនបានប៉ុន្តែរនាយសែនឆ្ងល់ហេតុអីក្មេងម្នាក់នេះមិននិយាយអ្វីសោះអញ្ចឹង?
     "ហេតុអីឯងមិននិយាយ??"សម្លេងគ្រលរធំបូករួមនិងទឹកមុខងាប់គ្នានជីវជាតិធ្វើឲ្យ ថេយ៉ុង ចាប់ផ្ដើមញ័រដៃញ័ជើង នាយកម្លោះតូចលើកដៃមកចង្អុលនៅក្នុងមាត់រួចលើកដៃជាសញ្ញាខ្វែងចង់បានន័យថាគេគ្មាមអណ្ដាតហើយក៏បង្អូសមកកញ្ចឹងករលើកដៃខ្វែងម្ដងទៀតមានន័យថានិយាយមិនចេញ
     "និយាយមិនចេញ??អត់អណ្ដាត??ពុទ្ធោហេតុអីឯងទៅជួបរឿងបែបនេះគេចាប់ជម្រិតឯងមែនទេ?គ្រួសាឯងប្រាកដជាបារម្ភហើយអញ្ចេះចុះឯងដឹងថាឯងមកពីណានៅឯណាទេ??"ជុងគុក ចាប់ផ្ដើមសួរម្ដងទៀតទាំងសូកដៃចូលគន្លាក់ជើងលើកបីរាងកាយល្អិតឡើងបោះជំហានទៅរកផ្ទះតូចរបស់គូរដណ្ដឹងខ្លួនដែលទើបនិងសុំរៀបការថ្មីថ្មោង ថេយ៉ុង មិនមាត់មិនករតែក្រវីក្បាលមានន័យថាគេមិនដឹង
     "គ្មានផ្ទះអញ្ចឹងហេស???"ជុងគុក លើកចិញ្ចើមឆ្ងល់ទាំងជើងនៅឈានទៅមុខមិនឈប់ស្អែកនេះគេនឹងទៅទីក្រុងសេអ៊ូលវិញហើយ ចំនែក ថេយ៉ុង ក៏ងក់ក្បាលមានន័យថាគេគ្មានផ្ទះ ពេលសម្លឹងចំកែវភ្នែកពណ៌ប្រាក់នេះធ្វើឲ្យ ជុងគុក មានអារម្មណ៍ថាអាណិតអាសូរប្លែកទាំងដែលពីមុននាយជាប់ឈ្មោះជាម៉ាហ្វៀឈាមត្រជាក់សម្លាប់មនុស្សមិនរើសមុខសោះ
     "អ៊ីចេះចុះនៅជាមួយយើងចុះចាំយើងមើលថែឯងទុកឯងដូចប្អូនប្រុស"ណាមួយគេមានតែបងប្រុសម្នាក់គឺចនណាមជូនព្រមទាំងគេជាកូនពៅទៀតផងទើបចង់យក ថេយ៉ុង ទៅចញ្ចឹមដូចប្អូនប្រុស
     "អុឹម..."ថេយ៉ុង ងក់ក្បាលផ្ងក់ៗរួចញញឹមយ៉ាងស្រស់ដាក់ ជុងគុក ជំហានជើងវែងៗបោះសម្ដៅទៅរកបន្ទប់ទំនេរមួយមុននឹងដាក់ ថេហ៍ ទៅលើពូកសន្សឹមៗ
     "ឯងងូចទឹកសិនទៅណានោះបន្ទប់ទឹកយើងទៅសម្លៀកបំពាក់ឲ្យឯង"ជុងគុក និយាយហើយដើរចេញទៅបាត់ទុកតែ ថេយ៉ុង ដែលអង្គុយឆ្ងល់នៅលើពូកគេមិនដែលស្គាល់ថាអីជាអីទេ មួយសន្ទុះក្រោយ ជុងគុក ក៏មកវិញតែត្រូវលើកដៃទះក្បាលព្រោះ ថេហ៍ នៅតែអង្គុយសំកុកនៅលើពូកដដែល
     "ហេតុអីមិនងូចទឹក???"នាយកម្លោះលើកចញ្ចើមជ្រែងចង្កេះសួរទៅ ថេយ៉ុង ចំនែក ថេយ៉ុង ក៏ញញឹមតិចៗហើយក្រវីក្បាលតែ ជុងគុក គិតក្នុងន័យថាមិនងូចទឹកទៅវិញ ក្រោយសម្រួលគ្នារួច ជុងគុក ក៏លើកបី ថេយ៉ុង យកទៅដាក់ក្នុងអាងទឹកដោយគេជាអ្នកធានាងូចទឹកឲ្យ ថេយ៉ុង
     "(អេស្រកាត្រី???ហេតុអីធំយ៉ាងនេះ???)"ជុងគុក បើកភ្នែកធំៗក្រោយប្រទះនិងស្រកាកន្ទុយរបស់ថេយ៉ុង ដែលមានពណ៌ខៀវស្រងាត់វាប្រដូចទៅនិងកន្ទុយទេពមច្ឆាដែលបានចូលមកជួយខ្លួននៅក្នុងទឹក ជុងគុក គិតបានមួយសន្ទុះក៏ក្រវីក្បាលបណ្ដេញគំនិតនោះចេញព្រោះលើលោកនេះគ្មានទេទេពមច្ឆាវាដូចជាចម្លែកពេកហើយ
     "រួចរាល់"ជុងគុក យកអាវឃ្លុំមកពាក់ឲ្យ ថេយ៉ុង មុននិងដើរទៅយកកន្សែងនៅមាត់ទ្វាម្ដង
     "ដើរមក"ជុងគុក បក់ដៃហៅ ថេយ៉ុង ដែលឈរទប់ដៃនិងជញ្ជាំងបន្ទប់ទឹក ថេយ៉ុង ស្លេកមុខងាំងដូចមាន់ស្ងោព្រោះគ្រាន់តែឈរស្ងៀមៗនេះនាយឈឺជើងដូចជាន់លើបន្លាទៅហើយចុះទម្រាំដើរវិញ???មិនហ៊ានសម្រ៉ៃថាវាឈឺយ៉ាងមិចទេ
     "ដើរមកឲ្យលឿនឡើងយើងខ្ជិលបីឯងណាស់"មិនមែននាយខ្ជិលបីទេនាយរឹតតែចង់បីព្រោះពេលបី ថេយ៉ុង ក្លិនក្រអូបសាយភាយចេញមកយ៉ាងពេញចិត្តប៉ុន្តែរនាយគ្រាន់តែឆ្ងល់ហេតុអី ថេយ៉ុង មិនដើរសោះបែបនេះ? ថេយ៉ុង ខាំបបូរមាត់ខាងក្រោមប្រលែងដៃចេញពីជញ្ជាំងបោះជំហានទៅមុខមួយជំហាន ជំហានទីមួយដូចជាន់ពីលើអំបែងដ៏មុខស្រួចជំហានទី2ដូចជាន់ពីលើបន្លារាប់រយ ជំហានទី3ក៏...
                          ~ព្រូស~
     រាងកាយតូចស្ដើងត្រូវដួលទៅលើការ៉ូបន្ទប់ទឹកមួយទំហឹង មិនមែនដួលផ្កាប់មុខទេគឺដួលអុកគូទតែម្ដងដោយសារដើរទៅតរទៀតលែងបាន
     "ឯងយ៉ាងមិចហើយ?"មិនឲ្យចាំយូរ ជុងគុក សូកដៃចូលក្នុងគន្លាក់ជើងរាងស្ដើងរួចលើកបីយកទៅដាក់នៅលើពូកមុននឹងទាញអាវសុឺមីពណ៌សរត្រឹមភ្លៅរបស់ខ្លួនយកមកពាក់ឲ្យ ថេយ៉ុង
      "ឯងឈ្មោះអីដូចជាមិនទាន់ប្រាប់យើងទេ??"ជុងគុក ដាក់ឡេវអាវឲ្យ ថេហ៍ បណ្ដើរសួរបណ្ដើរចំនែកថេហ៍ ក៏យកម្រាមដៃរបស់ខ្លួនទៅសរសេរអក្សរអ្វីម្យ៉ាងលឺបាតដៃជុងគុក
     "គីមថេយ៉ុងហេស??"។
___

រឿង ទេពមច្ឆារបស់អគ្គនាយកចន❤️(ចប់)Where stories live. Discover now