Episode6:ហេតុអ្វីឯងធ្វើខ្លួនគួរឲ្យសង្ស័យបែបនេះ?

1.8K 171 5
                                    

     ព្រឹកព្រលឹមស្រាងៗសម្លេងធ្វើក្ដុងក្ដាំងនៅក្នុងផ្ទះបាយក៏បន្លឺឡើង អ្នកបម្រើរក្រោមបង្គាប់ទាំងស្រីប្រុសកំពុងតែស្វះស្វែងចម្អិនអាហារដើម្បីទុកឲ្យម្ចាស់ភូមិគ្រឹះនាប៉ុន្មានម៉ោងខាងមុខទៀតនេះ ក្នុងនោះក៏មាន សូហ្វ ផងដែរ ក៏ព្រោះតែនាងមិនចេះទំនេរដៃនោះអីក៏ចូលមកជួយជាដៃជើងដល់ពួកអ្នកបម្រើរខ្លះណាមួយក៏យកជាមុខមាត់ផងដែរនោះ
     « អ្នកនាងខ្ញុំគិតថាអ្នកនាងគួរតែទៅសម្រាកសិនទៅណាខ្ញុំខ្លាចលោកប្រុសតូចស្ដីឲ្យពួកខ្ញុំដោយសារមូលហេតុអ្នកនាងចូលក្នុងចង្រ្កានបាយ »អ៊ំម្នាក់ដែរមាននាមជាមេកាខាំមាត់ខាំករអោនលំទោនអញ្ជើញឲ្យនាងចេញទៅវិញ ពួកគេមិនបានសប្បាយអរដែលមានវត្តមានរបស់នាងនៅក្នុងចង្រ្កានបាយនោះឡើយ
     « អ៊ំចង់គិតថាខ្ញុំជាមេនាំរឿងឬ?? »សូហ្វ ចងចឹញ្ចើមមិនពេញចិត្ត ចំពោះពាក្យដែលមនុស្សចាស់បាននិយាយមុននេះ នាងសែនមួលម៉ៅជាខ្លាំងខំងើបពីព្រលឹមមកជួយកាងារទៅហើយហេតុអីស្រីម្នាក់នេះមិនយល់សាច់ការណ៍អ្វីសោះយ៉ាងនេះ??
     « មិនមែនទេអ្នកនាងខ្ញុំគ្រាន់តែ- »
     « ឈប់និយាយខ្ញុំដឹងថាអ៊ំស្រីចង់សម្ដៅទៅលើអ្វីហើយកុំភ័យអីពេលណាខ្ញុំឡើងជាអ្នកស្រីចនខ្ញុំប្រាកដជាដេញអ៊ំចេញមុនគេមិនខានទេដោយសារចេះហាមឃាត់ចៅហ្វាយនាយ »នាងក្រមុំអោបដៃនឹងទ្រូងបញ្ចេញចរិកឆ្នាស់ឆ្មើមរបស់ខ្លួន តាមធម្មតានាងមិនចូលចិត្តមនុស្សណាមករញ៉េរញ៉ៃនាងនៅពេលដែលនាងប្រុងនឹងធ្វើអ្វីមួយនោះទេ
     «[...] មិនទាន់ឡើងជាអ្នកស្រីចនផងរឹកឡើងមួយបេនទៅហើយចុះបើនាងឡើងជាអ្នកស្រីចននោះពួកខ្ញុំស្លាប់មិនខានទេ »អ្នកបម្រើរផ្សេងៗទៀតចាំផ្ដើមភ័យខ្លួនក៏ព្រោះតែឃើញចរិកកូនប្រសារបស់គ្រួសារចនហាក់បីដូចជាមិនសូវរម្យទមសម្រាប់ពួកនាងសោះឡើយ ខណៈនោះដែល ជុងគុក ក៏ចុះមកដល់ល្មមក្នុងឯកសណ្ឋានជាអគ្គនាយកដ៏ស្រស់សង្ហារ សូហ្វ ទម្លាក់វែកឆាចុះសឹមបោះជំហានញាប់ៗសម្ដៅទៅរកអ្នកដែលមាននាមជាគូរដណ្ដឹងទាំងរក្សារស្នាមញញឹមជាប់ស្ថិតស្ថេរជានិច្ចមិនដូចកាលពីប៉ុន្មាននាទីមុនទឹកមុខនាងមាំដូចសត្វខ្លាកំណាច
     « សូហ្វ??ហេតុអីអូនងើបលឿនម្លេះ?? »ជុងគុក ហាក់ភាន់ភាំងជាមួយនឹងវត្តមានរបស់នាងក្រែងគេផ្ដាំយប់មិញហើយទេតើថាឲ្យសម្រាកឲ្យបានយូរព្រោះធ្វើដំណើរមកពីឆ្ងាយនោះអីហេតុអីនាងមិនស្ដាប់សោះអ៊ីចឹង??
     « តាមធម្មតាអូនមិនចេះនៅស្ងៀមនោះទេទើបចេញមកជួយរៀបចំនេះនោះជាមួយអ្នកបម្រើរណាមួយក៏សប្បាយជាជាងគេងនៅតែមួយកន្លែង »នាងលើកដៃទៅសារេក្រវ៉ាត់ករលើកររបស់គេសឹមរៀបរាប់មូលហេតុដែលនាងត្រូវងើបពីព្រលឹម
     « ហ្ហ៎?!ប្រពន្ធអ្នកណាទេនេះអីក៏ឧស្សាហ៍ម្លេះទេ តែប៉ុននេះបងស្រឡាញ់អូនស្លាប់ហើយ »ជុងគុក អោនថើបថ្ពាល់នាងក្រមុំ2ខ្សឺតឆ្វេងស្ដាំហើយក៏លោមាត់សរសើរនាងមិនដាច់ពីបបូរមាត់ ថេយ៉ុង ដែលអង្គុយលើរទេះសម្លឹងមើលមកពួកគេពីជាន់ខាងលើហើយក៏លួចកើតចិត្តច្រណែនលើនាងកាន់តែខ្លាំងឡើង នាងមិនមែនជាអ្នកជួយ ជុងគុក តែនាងអាចធ្វើឲ្យ ជុងគុក ជឿថានាងជាអ្នកជួយគេហើយពេលនេះគេក៏សរសើរនាងមិនដាច់ពីមាត់ដោយសារតែភាពស្វាហាប់ស្វិតស្វាយរបស់នាងនោះអី
     «[...] ហេតុអ្វីមនុស្សដែលគេអោបថើបនៅពេលនេះមិនមែនជាខ្ញុំ??ហេតុអ្វីខ្ញុំចូលមកក្នុងភូមិគ្រឹះនេះត្រឹមនាមជាអ្នកជ្រកកោនមិនមែនជាភរិហារបស់គេ ហេតុអ្វីទេវតាគ្មានភ្នែកបែបនេះ?? »ថេយ៉ុង អង្គុយអន់ចិត្តនឹងខ្លួនឯងគេមិននឹកស្មានថាគេឡើងមកលើគោកបែជាជួបរឿងបែបនេះសោះចុះបើគេមិនឡើងមកពីដំបូងគេប្រហែលជាមិនបានជួប ជុងគុក ហើយក៏មិនមែនមានរឿងរញ៉េរញ៉ៃបែបនេះដែល
     «[...] ក៏ប៉ុន្តែខ្ញុំគិតថាខ្ញុំមានសំណាងដែលបានជួបលោកទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ »ថេយ៉ុង ញញឹមទាំងទឹកភ្នែកគេក៏សប្បាយចិត្តខ្លះដែលដែលបានមកជួបជាមួយ ជុងគុក ទោះបីជាគេមិនបានស្ថិតនៅក្នុងបេះដូងប្រុសម្នាក់នេះក៏ដោយក៏គេសប្បាយចិត្ត សម្លេងធ្លាក់របស់គុជខ្យងធ្វើឲ្យលាន់ឭដល់ ជុងគុក ក៏ព្រោះតែនៅក្នុងវិមាននេះពោពេញទៅដោយការ៉ូបើធ្លាក់គ្រាប់អ្វីមួយវានឹងឭសូរសម្លេងលាន់ដូចសម្លេងកាំភ្លើង ថេយ៉ុង រហ័សលើកដៃជូតទឹកភ្នែកចេញយ៉ាងលឿនព្រោះមិនចង់ឲ្យ ជុងគុក សង្ស័យមកលើគេ ប៉ុន្តែវាហួសពេលហើយ គុជខ្យងបានរមៀ ធ្លាក់ពីជាន់ទី2ដែលគេកំពុងតែស្ថិតនៅសម្ដៅទៅរក ជុងគុក នាយកម្លោះអោនរើសវាមកពិនិត្យរួចក៏ងាកទៅមើល ថេយ៉ុង ម្ដងទៀតទាំងចម្ងល់ ម្សិលមិញគេឆ្ងល់មិនទាន់បាត់ផងចំនែកពេលនេះក៏មានវាថែមទៀតពិតជាចម្លែកណាស់តើ ថេយ៉ុង បានវាមកពីណា??ហេតុអីក៏ស្ថិតនៅក្នុងដៃរបស់គេ??គេលាក់វានៅត្រង់ណា
     «[...] ធ្វើយ៉ាងមិចទៅ?? »ថេយ៉ុង ភ័យស្លន់ស្លោលេបទឹកមាត់មួយក្អឹកផ្សើមបំពង់ករទាំងភ័យបុកពោះព្រោះខ្លាចគេដឹងរឿងសម្ងាត់របស់ខ្លួន ជុងគុក បោះជំហានមួយៗសម្ដៅទៅរក ថេយ៉ុង ទាំងទឹកមុខរឹងមាំ
     « ឯងបានវាមកពីណា?? »សំណួរដដែលដែរគេចោទសួរតែលើកនេះគឺសួរដោយមុខមាំធ្វើឲ្យក្មេងតូចភ័យស្លន់ស្លោសរភ្នែកស្គុះហើយក៏ក្រវីក្បាលតតាត់ទាំងអោនមុខចុះ
     « កុំឲ្យយើងដឹងឲ្យសោះថាឯងមានដៃមានជើង »ជុងគុក បោះមួយប្រយោគចុងក្រោយរួចបោះជំហានចាកចេញពីភូមិគ្រឹះសម្ដៅទៅរថយន្តដែលបានចតទុកក្នុងចិត្តក៏រឹតតែមានចម្ងល់ជារើយៗថាក្មេងនេះបានគុជខ្យងមានតម្លៃរកប់ពពកបែបនេះមកពីណា??
     «[...] ហុឹស!!ល្បែងក៏ចាប់ផ្ដើមបងជុងបានក្លាយទៅជាកូនអុករបស់ខ្ញុំហើយ »សូហ្វ អោបដៃញញឹមសមចិត្តពេលសម្លឹងទៅឃើញ ថេយ៉ុង កំពុងតែអោនមុខយំទាំងដៃកំពុងតែទ្រចាំយកគុជ្យខ្យងនោះព្រោះគេខ្លាចធ្លាក់ធ្វើឲ្យ ជុងគុក រឹតតែសង្ស័យមកលើគេ។
     ថេយ៉ុង ស្ថិតក្នុងសម្លៀកបំពាក់ធម្មតា ចំនែកសក់ពណ៌ផ្ទៃមេឃកំពុងតែរលាស់តាមដោយខ្យល់ចំនែកនៅឯដៃម្ខាងរបស់គេកំពុងតែមានអ្នកបម្រើម្នាក់ជួយគ្រានឹងទប់ខ្លួនឲ្យគេដើរបានធម្មតាវិញ
     « សឺត!! »ថេយ៉ុង ខាំមាត់ស្ទើរបែកឈាមកាន់តែដើរជើងគេកាន់តែឈឺកន្លែងខ្លះក៏មានជារបួសតូចធំចំនែកទឹកមុខវិញក៏ពិបាកមើលក៏ព្រោះតែគេកំពុងតែឈឺនោះអី
     « លោកប្រុសតូចទ្រាំបន្តិចទៅណាដើរតែ1នាទីទៀតទេ1នាទីទៀតប៉ុណ្ណោះសម្រាកហើយ »នាងដឹងថាលោកប្រុសតូចរបស់នាងឈឺប៉ុន្តែយ៉ាងណាៗនាងក៏ត្រូវតែបង្រៀនឲ្យគេដើរឡើងវិញ ព្រោះខ្លាចពេលណាមួយដែលនាងមិននៅគេអាចនឹងពិបាកដោយហេតុដើរខ្លួនឯងមិនបាន
     « អុឹប...អង្គុយឲ្យស្ងៀមណាលោកប្រុសខ្ញុំធ្វើសរសៃរឲ្យ »នាងយកដៃទៅច្របាច់លើជើងរបស់គេតិចៗដើម្បីធ្វើសរសៃរឲ្យគេបាត់ឈឺជើង រៀនដើរមុនដំបូងវាបែបនេះហើយយូរៗទៅវាអាចនឹងស៊ាំ
     « ថេយ៌យ៉ាងមិចហើយ?? »អ្នកស្រីចន ដើរចូលមកសួរនាំអ្នកទាំង2ខណៈភ្នែកក៏កំពុងតែផ្ដោតទៅលើជើងរបស់ ថេយ៉ុង អ្នកស្រីហាក់មានអារម្មណ៍ថាស្និតស្នាលជាមួយនឹង ថេយ៉ុង ខុសពីអ្នកដទៃទៀតឬក៏អាចមកពីគេជាក្មេងប្រុសស្លូតត្រង់ទេដឹង??
     « អ្នកប្រុស ថេយ៍ ទើបរៀនដើរអ្នកស្រីថ្ងៃមុនដំបូងអាចនឹងឈឺណាស់ប៉ុន្តែរបន្តិចទៀតវាលែងអីហើយចាស៎ »នាងញញឹមទាំងដៃនៅច្របាច់ជើង ថេយ៉ុង តិចៗនាងមិនខ្ជិលសោះឡើយពេលនៅមើលថែអ្នកប្រុសម្នាក់នេះព្រោះអីនាងស្រឡាញ់ចរិកលក្ខណៈរបស់អ្នកប្រុសម្នាក់នេះ មិនមែនមានតែនាងនោះទេដែលចង់ឲ្យ ថេយ៉ុង រៀបការជាមួយ ជុងគុក សូម្បីអ្នកស្រីចនក៏ធ្លាប់លើករឿងនេះមកនិយាយជាមួយអ្នកបម្រើរដែលប៉ុន្តែរគាត់មិនហ៊ាននិយាយទៅកាន់ ជុងគុក ផ្ទាល់នោះទេខ្លាចក្រែងលោគេមិនពេញចិត្ត សម្រាប់ សូហ្វ វិញគាត់អាចទាយដឹងចរិករបស់នាងយ៉ាងច្បាស់គាត់មិនបានល្ងង់នោះឡើយប៉ុន្តែរដោយហេតុឃើញថាពួកគេដូចជាស្រឡាញ់គ្នាទើបគាត់មិនចង់បំបែកណាមួយ ជុងគុក គេធំហើយគាត់អាចនឹងបណ្ដោយឲ្យគេរើសគូរស្រករដោយខ្លួនឯងបានមិនពិបាកនោះឡើយ ណាមួយទៀតគាត់មិនចេះគៀបសង្កត់កូនរបស់ខ្លួននោះឡើយ។
     ក្បាលល្ងាចស្រាងៗ ជុងគុក ត្រឡប់មកភូមិគ្រិះវិញក្នុងស្ថានភាពស្រវឹងជោគជាំ ដោយសារតែប៉ុន្មានម៉ោងមុននេះមានកម្មវិធីនៅឯក្រុមហ៊ុនទើបគេត្រូវអង្គុយផឹកកំដរបុគ្គលិក ជំហានជើងអគ្គនាយករូបសង្ហារបោះសម្ដៅទៅរកបន្ទប់របស់ខ្លួនទាំងមមីមមើក៏ព្រោះតែមិនទាន់ស្វាងស្រវឹង
     « ហុឹស! »ជុងគុក ញញឹមចុងមាត់ដោយគិតថាអ្នកដែលកំពុងតែគេងនៅលើគ្រែជា សូហ្វ ណាមួយគេក៏ច្រឡំបន្ទប់ខ្លួនផងដែរ ជុងគុក ទាញទ្វាចាក់គន្លឹះថ្នមៗមិនបង្ករជាសម្លេងរំខានដល់អ្នកម្ខាងទៀតឡើយ ណាមួយ ថេយ៉ុង កំពុងតែសង្ងំគេងបន្ទប់គេមិនបានចាក់គន្លឹសដោយសារតែ អ្នកបម្រើររបស់គេត្រូវចេញទៅរកទឹកក្ដៅតិចៗមកជូតខ្លួនឲ្យគេ
     « អឹប?!ហុឹម!!! »ថេយ៉ុង បើកភ្នែកធំៗម្រាមដៃវែងស្រឡូនលើកទៅច្រានទ្រូងរបស់គេចេញដោយភាពភ័យខ្លាចបូករួមជាមួយនឹងអារម្មណ៍ច្របូកច្របល់ ប្រុសម្នាក់នេះកើតស្អីប្រុងនឹងធ្វើស្អីគេ??
     « កុំប្រកែកបានទេ សូហ្វ? »សម្លេងគ្រល័រធំនិយាយទៅកាន់អ្នកនៅក្រោមទ្រូងទាំងចាប់កន្រ្តាក់ដៃរបស់គេទាញទៅខាងលើមិនឲ្យគេរើបម្រាស់បាននោះឡើយ
     « ហុឹម?!ក្រអូបណាស់ សូហ្វ »។
____________

រឿង ទេពមច្ឆារបស់អគ្គនាយកចន❤️(ចប់)Where stories live. Discover now