Episode9:ខ្លួនជាក្អែងកុំធ្វើដូចជាម៉ាយូរ៉ា

1.7K 156 3
                                    

ពាក់កណ្ដាលយប់ ទ្រនិចនាឡិការលោតទៅចំម៉ោង12យប់ ថេយ៉ុង រើចុះរើឡើងពេញលើពូកខណៈនៅក្នុងខ្លួនដូចជាមានគេដុតកម្លោចទាំងរស់ ដោយទ្រាំមិនបានគេក៏ងើបចេញពីពូកដើរសម្ដៅទៅបន្ទប់ទឹកសឹមលូកដៃបើករ៉ូប៊ីនេទឹកតាមការប្រាប់របស់ ម៉ូរ៉ា សឹមទម្លាក់ខ្លួនចូលទៅក្នុងអាងទឹកពេញជំហរឥ
«[...] ក្ដៅណាស់! »ថេយ៉ុង រសាប់រសល់ពេញខ្លួន រំពេចនោះកន្ទុយរបស់គេក៏លេចចេញមកភ្លាមៗយ៉ាងចម្លែក បន្ទាប់ពីកន្ទុយរបស់គេបានលេចចេញមកហើយគេក៏នៅត្រាំក្នុងទឹករហូតដល់គេមានអារម្មណ៍ថាត្រជាក់វិញទើបព្រមងើបចេញពីទឹក គេមិនបានសប្បាយអរនោះឡើយពេលដឹងថាខ្លួនវិលមកសភាពដើមវិញព្រោះគេដឹងថាគេនឹងជិតឃ្លាតឆ្ងាយពី មនុស្សដែលគេកំពុងតែស្រឡាញ់
     « សុំទោស »គេបន្លឺពាក្យសុំទោសនៅក្នុងចិត្តខណៈបេះដូងខ្ទេចខ្ទាំដោយសារតែដឹងថាខ្លួនជិតបានឃ្លាតឆ្ងាយពីប្រុសម្នាក់នោះ គេមិនចង់ចាកចេញនោះទេប៉ុន្តែរជាក់ស្ដែងស្ថានភាពមិនអាចឲ្យគេរស់នៅបានយូរនោះឡើយក៏ព្រោះតែមនុស្សនៅទីនេះហាក់បីដូចជាចង់ចាប់គេស្ងោទាំងរស់អ៊ីចឹង ពីសេសគឺ សូហ្វ ។
     ព្រឹកថ្ងៃថ្មីក៏បានឈានចូលមកដល់ព្រះទិនកររះពន្លឺសឹងដល់កម្ពស់ដើមដូងចំម្លែកអីតែនាងក្រមុំ សូហ្វ នៅសង្ងំស្រមុកខុលៗនៅក្នុងបន្ទប់របស់ខ្លួន ហៃយ៉ានេះឬស្រីឧស្សារហ៍ដែល ជុងគុក សរសើរមិនដាច់ពីមាត់នោះ??ហេតុអីពេលនេះនាងបែជាដេកស្រមុកខុលៗទាំងថ្ងៃរះចង់ដល់កម្ពស់ដើមដូងទៅហើយនោះ
     « អ្នកនាង...អឺអ្នកនាងហា៎ »ម៉ារីយ៉ា ឈររេរាលើកដៃគោះទ្វាបន្ទប់នាងក្រមុំតិចៗព្រោះខ្លាចរំខានដំណេកធ្វើឲ្យនាងខឹងច្រឡោតតូងតាង តែធ្វើយ៉ាងមិចបើវាជាបញ្ជារអ្នកស្រីធំឲ្យឡើងមកហៅនាងទៅហើយនោះ នាងមិចនឹងអាចជំទាស់បានទៅ??បើជំទាស់ប្រាកដជាសំពងក្បាលមួយវែកឆាមិនខានទេ
     « ហឺយ!!!វាស្អីនាងនឹង!!? »សូហ្វ ស្រែកមួយវ៉ាស់គប់ភួយចោលទៅកៀនជញ្ជាំងក៏ព្រោះតែខឹងដែលនាងបម្រើរម្នាក់នោះមករំខានដំណេកនាងនោះអី ឆ្កួតឬយឮាងមិចនឹងបានជាមករំខាននាងរញ៉េរញ៉ៃបែបនេះ??ចំមែនហើយពួកនាងអស់នេះបើដេញក្បាលចេញម្ដងទើបរាង
     « គឺអ្នកស្រីធំគាត់ចង់ជួបអ្នកនាងចាស៎ »បន្ទាប់ពីទូរឿងដែលនាងមកដាស់ទៅដល់ម្ចាស់ក្សត្រត្រីហើយក៏រហ័សដកខ្លួនចេញព្រោះខ្លាចនាងបើកក្រឡើតស្រែកជំទាលបែកត្រចៀក
     « ហឺយ!!នាងកញ្ចាស់នេះ »សូហ្វ ស្ទុះងើបឈរអស់កម្ពស់ទាញកន្សែងដើរចូលទៅក្នុងបន្ទប់ទឹកទាំងសក់ក្បាលនៅរញ៉េរញ៉ៃនៅឡើយ នាងនឹង ជុងគុក គេងនៅបន្ទប់ផ្សេងពីគ្នាបែបនេះហើយទើបនាងបានដៃបញ្ចេញចរិកពិតមកដោយមិនខ្លាចរអាណាមួយនាងមិនដឹងជាលាក់ធ្វើអ្វីនោះទេណាមួយ នាងនឹង ជុងគុក ក៏គង់តែរៀបការជាមួយគ្នាដដែលនោះ??ណាមួយអាថ៌កំបាំងគ្មានពិតលើលោកទេ នាងមិនចេះលាក់សម្ដែងពុតត្បុតលាក់ពិសជាសត្វតរិច្ឆាដូច គីមថេយ៉ុង នោះឡើយ
     « សត្វនៅដោយសត្វមនុស្សនៅដោយមនុស្ស ខ្លួនជាក្អែកកុំស្រវ៉ាពាក់រោមម៉ាយូរ៉ាវាមិនអាចទៅរួចនោះឡើយអាល្អិត មានតែយើងទេដែលសម់នឹងនាមជារាជនីម៉ាយូរ៉ា »សូហ្វ មើលខ្លួនឯងនៅក្នុងកញ្ចក់សឹមធ្លោយស្នាមញញឹមចុងមាត់សម្ដៅទៅក្នុងកញ្ចក់ មានតែនាងប៉ុណ្ណោះដែលសមនឹងនាមជារាជនីម៉ាយូរ៉ារបស់ម៉ាយូរ៉ាឈ្មោលដ៏ល្អខ្ពង់ខ្ពស់ ក្អែកដូចជា គីមថេយ៉ុង វាមិនអាចទៅរួចនោះឡើយប្រសិនបើគេហ៊ានឈោងដៃចាប់ ម៉ាយូរ៉ាឈ្មោល បំពាក់ទៅដោយប្រដាប់គ្រឿងមាសពេជ្យកែវកង មានតែនាងប៉ុណ្ណោះដែលអាចស្រវ៉ាចាប់បាន អ្វីៗនោះគឺនាងសមនឹងសព្វនាម រាជនីម៉ាយូរ៉ា។
     បន្ទាប់ពីងូចទឹករួចរាល់ហើយនាងក៏ប្រវេប្រវាមកជួបអ្នកស្រីចន តាមការហៅរបស់អ្នកបម្រើរស្រីមុននេះ នៅពេលដែលឃើញកូនប្រសាស្រីដើរចូលមកហើយធ្វើឲ្យគាត់ហាក់បីដូចជាមិនពេញចិត្តជាមួយនាងជាខ្លាំង គាត់ណាត់នាងមកតាំងពី30នាទីមុនមកម្លេះតែនាងហេតុអីទុកឲ្យគាត់ជាមនុស្សចាស់មកអង្គុយចាំដោយគ្មានសណ្ដាប់ធ្នាប់បែបនេះ??
     « សម្លក់ខ្ញុំធ្វើអីអ្នកម៉ាក់?ខ្ញុំមកដល់ហើយទេតើ »នាងក្រមុំទម្លាក់ខ្លួនអង្គុយលើសាឡុងទល់មុខអននកស្រីចន គាត់ដកដង្ហើមធំមួយឃូសឹមចាប់ផ្ដើមនិយាយសាច់ការជាមួយនឹងនាងវិញម្ដងគាត់មិនអាចលាក់វាទុកយូរបាននោះឡើយ
     « នាងអាចឈប់ទាក់ទងជាមួយនឹង ជុងគុក បានឬអត់?ខ្ញុំឲ្យលុយនាងមួយចំនួនធំទៅសាងគ្រួសារនៅស្រុកកំណើតនាងវិញចុះសង្ឃឹមថានាងនឹងព្រម »សំណើររបស់គាត់អាចនឹងធំដុំសម្រាប់នាងនាងអាចនឹងមិនអាចជ្រើសរើសបានម្ខាងជាលុយម្ខាងជាមនុស្សដែលនាងចង់តោងទាម
     « ហេតុអ្វី?? »នាងធ្វើជាយំទឹកភ្នែកទឹកសំបោរក៏ព្រោះតែនាងងាកទៅឃើញស្រមោលរថយន្តរបស់ ជុងគុក លូនចូលមកឈប់ចំពីមុខវីឡា ក៏ដូចនិយាយពីដើមអ៊ីចឹងថាល្បិចនាងមិនខ្វះនោះឡើយហើយវាក៏មិនមែនជាល្បិចអន់ៗនោះដែលនាងដាក់មួយក្បាច់គឹជាប់មួយស្នៀត
     « ខ្ញុំឃើញថានាងមិនបានសាកសមជាមួយនឹងកូនរបស់ខ្ញុំនោះទេអ៊ីចឹងនាងអាចចេញទៅបាន ខ្ញុំនឹងឲ្យប្រាក់នាងមួយចំនួនធំតាមដែលនាងត្រូវការដើម្បីជាធ្នូរដោះដូររឿងនេះ »ដោយសារអ្នកស្រីចន អង្គុយបែខ្នងដាក់មាត់ទ្វាទើបគាត់មិនអាចដឹងបានថាកូនប្រុសគាត់បានដើរចូលមកតាំងពីថ្មើរណា
     « ម៉ាក់និយាយបែបនេះបានយ៉ាងមិច?? »ជុងគុក គេបានស្ដាប់ឭទាំងអស់ទើបគេប្រកែកតវ៉ាជាមួយនឹងម្ដាយគេ មិនសមគ្មាយ៉ាងមិច?បើគេហើយនឹងនាងយល់ចិត្តនឹងស្រឡាញ់គ្នាសឹងស្លាប់ទៅហើយ ហេតុអ្វីបានជាគាត់មកបំបែកគេបែបនេះ??
     « កូនមកទាន់ល្អហើយ...ម៉ាក់ចង់ឲ្យពួកឯងទាំង2ផ្ដាច់ពាក្យវិញ...អ្នកដែលសម់ជាមួយឯងបំផុតគឺ គីមថេយ៉ុង គ្មានអ្នកណាមកជំនួសបាននោះឡើយកុំស្មានឲ្យសោះថាម៉ាក់មិនដឹងថាឯងបានធ្វើអ្វីខ្លះដាក់ ថេយ៉ុង »អ្នកស្រីចន អោនដៃនិយាយយ៉ាងដាច់ស្រេច រឿងដែលបានកើតឡើងថ្ងៃមុននោះកុំស្មានថាគាត់មិនដឹងឲ្យសោះថាគេបានធ្វើអ្វីលើ ថេយ៉ុង ស្ថានភាពរបស់គេក៏មិនខុសពីមនុស្សដែលត្រូវនណារម្នាក់ចាប់បង្ខំនោះឡើយណាមួយនោទីនេះគ្មានអ្នកណាដែលក្លាហានហ៊ានបើកបន្ទប់អ្នកដទៃដូចជា ជុងគុក នោះទេគាត់អាចទាយដឹងយ៉ាងច្បាស់ថាជាគេដែលបានធ្វើរឿងនោះឡើងមក គេតែម្នាក់គត់ដែលបានធ្វើរឿងមិនគប្បីដាក់ ថេយ៉ុង
     « ខ្ញុំមិនបានធ្វើខ្ញុំមិនដឹងអ្វីទាំងអស់ហេតុអីជំទាវម៉ាក់គិតអវិជ្ជមានដាក់ខ្ញុំបែបនេះ??ណាមួយគេជាមនុស្សប្រុសខ្ញុំមិចនឹងអាចធ្វើតផងស្មោគគ្រោគបែបនោះបានទៅ? »ជុងគុក គេប្រកែកទាំងញើសដាមជាប់លើជើងសក់ គេដឹងថាគេអ្នកធ្វើវាតែគេមិនហ៊ាបទទួលស្គាល់កំហុសក៏ព្រោះតែមានអារម្មណ៍ថាខ្មាស់អៀននោះអី សូហ្វ ក្ដាប់ដៃយ៉ាងណែនពេញដោយកំហឹងក្ដីច្រណែនគេស្មានតែមនុស្សណាផ្សេងចូលទៅចាប់ជម្រិត ថេយ៉ុង ទេតើតែមិនគួរណាជាគូរដណ្ដឹងរបស់គេសោះ សកម្មភាពរបស់ ជុងគុក គេអាចដឹងបានថានាយព្យាយាមនិយាយកុហក
     « កុំព្យាយាមកុហក បើឯងមិនស្ដាប់យើងដែលជាម្ដាយរបស់ឯងទៅហើយយើងក៏គ្មានអ្វីនិយាយដែល ជាចុងក្រោយគឺឈប់ពាក់ពន្ធ័ជាមួយ ថេយ៉ុង បើគេកើតអីយើងក៏មិនមែនមិនហ៊ានដាក់ទោសឯងដូចគ្មានព្ររាជ្យបុត្រ »អ្នកស្រីចន ញញឹមសមចិត្តសឹមងើបឈរបោះជំហានចាកចេញទៅបាត់ គាត់នឹងនៅចាំមើលថែ ថេយ៉ុង ឲ្យដូចជាកូនគាត់ម្នាក់ទៀតតែប្រសិនបើគេមានរឿងកើតឡើងដូចជាយប់មុននោះទៀតគាត់ក៏មិនមែនមិនហ៊ានដាក់ទោស ជុងគុក ផងដែរ
     « ជំទាវម៉ាក់ទុកគេសំខាន់ជាងខ្ញុំឬយ៉ាងមិច?? »ជុងគុក ព្យាយាមស្រែកសួរមនុស្សចំណាស់ម្ដងទៀតតែគាត់មិនបានឆ្លើយតបជាមួយគេនោះទេ ក៏ប្រហែលជាខឹងនឹងគេខ្លាំងណាស់ហើយទើបទៅជាបែបនេះ
     « មកពី គីមថេយ៉ុង តែម្នាក់គត់ដែលធ្វើឲ្យរឿងទៅជារញ៉េរញ៉ៃបែបនេះ »សូហ្វ បន្លឺឡើងមកទាំងខឹងក្រេវក្រោធលើកនេះនាងនឹកឃើញល្បិចថ្មីដើម្បីផ្ដើមទៀតហើយ
     « ហុឹម!! »ជុងគុក ដកដង្ហើមធំទម្លាក់ខ្លួនអង្គុយលើសាឡុងទាំងតានតឹងចិត្ត កំពុងតែឈឺក្បាលបាត់ឯកសារក្រុមហ៊ុនផងនៅមកត្រូវមាត់ម្ដាយនៅឯផ្ទះទៀតចំជាឈឺក្បាលពិតមែនហើយ
     « បងមិនរកវិធីឯណាកម្ចាត់គេចេញទេឬ?? »សូហ្វ ចូលមកអង្អែលទ្រូងគេតិចៗទាំងភ្នែកចោលសម្លឹងទៅលើផ្ទៃមុខសង្ហារ ប្រុសម្នាក់នេះពិតជាសង្ហារពិតជាសម់នឹងនាមជាព្រះរាជ្យបុត្រពិតមែន គេសង្ហារខ្លាំងណាស់នាងពិតជាសំណាងណាស់ដែលបានមកជួបគេ នាងប្រាកដជាព្យាយាមកាន់សំណាងនោះឲ្យជាប់មិនឲ្យវាធ្លាក់ទៅលើដៃ ថេយ៉ុង នោះឡើយ
     « បងនឹកមិនឃើញទេណាមួយពេលឃើញមុខស្លូតៗរបស់គេបងរឹតតែមិនហ៊ានលើកដៃធ្វើអ្វីទៅលើគេ »ជុងគុក ដកដង្ហើមធំ វាក៏ដូចដែលនាយនិយាយអ៊ីចឹងពេលដែលបានឃើញមុខស្លូតៗរបស់ក្មេងម្នាក់នោះគេមិនហ៊ានធ្វើអ្វីក្មេងម្នាក់នោះនោះឡើយបានត្រឹមនៅស្ងៀមមួយកន្លែងប៉ុណ្ណោះ
     « អូនឭថាបងបាត់ឯកសាសំខាន់ៗរបស់ក្រុមហ៊ុនមែនទេ??បងមិនចាប់អារម្មណ៍ទៅលើ គីមថេយ៉ុង ទេឬ?ហេតុអៅគេបង្ហាគខ្លួនភ្លាមម៉ាក់បងឈ្លោះជាមួយបងភ្លាមបងថែមទាំងបាត់ឯកសារទៀតផងនោះ?? »
__________________

រឿង ទេពមច្ឆារបស់អគ្គនាយកចន❤️(ចប់)Where stories live. Discover now