Episode17:បងលួចទាក់ទងជាមួយអ្នកណា?

1.9K 136 0
                                    

« អាយ៎!!!នាងស្រីចង្រៃ ខ្វះប្រុសខ្លាំងណាស់មែនទេបានជាមកដណ្ដើមប្ដីយើង?? »សូហ្វ ក្ដៅចិត្តឆេវ នាងទន្ទ្រាំជើងដឹបៗលើបេតុងទាំងក្នក់ក្នាញ់ជាមួយនឹងពាក្យសម្ដីដែលស្រីថោកទាបម្នាក់នោះបានស្រដីមុននេះ ជុងគុក ធុញនាងមែនទេ មិនអាចទេនាងចង់សម្អាងលើអ្វីថា ជុងគុក ធុញនាង ក្រែងជុងគុក គេមិនធ្លាប់និយាយរឿងមួយនេះប្រាប់ដល់នាងនោះទេ
« ហាហា ស្រីម្នាក់នេះចំជាល្ងង់មែន »ថេយ៉ុង សើចសប្បាយជាមួយនឹងគម្រោងរបស់ខ្លួន មិននឹកស្មានសោះថាស្រីម្នាក់នេះល្ងង់ជឿតាមសម្ដីគេគ្រប់បែបយ៉ាង ហុឹសល្បែងមួយនេះដំណើរការទៅយ៉ាងរលូនតែម្ដងនេះ។
ពេលល្ងាចម៉ោងដដែលដូចសព្វមួយដង ជុងគុក បង្វែរចង្កូតរថយន្តចូលក្នុងទីធ្លា ភូមិគ្រឹះចន ទាំងទឹកមុខមាំនឹងធុញថប់ មុននេះ សូហ្វ បានខលទៅអោយនាយមកភូមិគ្រឹះជាបន្ទាន់នាងមានរឿងនិយាយជាមួយ
~ប្រាវ~
  ចូលមកដល់ខាងក្នុងវីឡា សម្លេងកែវបោកខ្ទប់ទៅនឹងជញ្ជាំងបានបន្លឺឡើងព្រមគ្នាដោយថ្វីដៃរបស់ មីនសូហ្វ ជុងគុក ងើបមុខសម្លឹងទៅនាងទាំងចម្ងល់កើតឆ្កួតស្អីទៀតហើយនេះបានជាដល់ថ្នាក់គប់កែវខ្ទប់នឹងជញ្ជាំងឆៀងក្បាលគេបែបនេះ??
« បងលួចទាក់ទងជាមួយអ្នកណា?ហេតុអីចាំបាច់លាក់បាំងអូន បងមិនទុកអូនជាប្រពន្ធទេឬយ៉ាងមិច? »សូហ្វ ស្រែកគំហក់ដាក់គេខ្លាំងៗតាមបែបមនុស្សខឹងប្រចណ្ឌ នាងខំទប់កំហឹងតាំងតែពីពេកដែលស្រីម្នាក់នោះបានចេញទៅ ពេលនេះនាងត្រូវតែបញ្ចេញខ្លះហើយ
« អ្នកណា??នាងឆ្កួតទេឬយ៉ាងមិច? »ជុងគុក ចង់ចញ្ចើមទាំងឆ្ងល់ ទាក់ទងជាមួយអ្នកណា?ហេតុអីគេមិនចាំគេចាំបានថាគេគ្មានស្រីមកពីណាទេ មានតែ គីមថេយ៉ុង ម្នាក់គត់ហើយគេក៏មិនមែនជាស្រីដែរគេជាប្រុស
« នាងថាបងបានចុះអេតាសុីវិលជាមួយនាងរួចរាល់ហើយ ថែមទាំងប្រាប់ទៀតផងថាពេលបងមកភូមិគ្រឹះវិញអោយទៅជួបនាងនៅខុនដូរផង រួចនិយាយទៀតថាបងបាននិយាយប្រាប់នាងច្បាស់ៗថាបងធុញអូន »សូហ្វ ដើរមកឈរទល់មុខគេក្ដាប់ដៃយ៉ាងណែនចោទនិយាយរឿងរ៉ាវដែលបានកើតឡើងទៅអោយគេស្ដាប់ទាំងទឹកភ្នែក ជុងគុក សើចទាំងហួសចិត្តព្រោះគិតថានាងឆ្កួតដល់ថ្នាក់ប្រឌិតរឿងមកឈ្លោះជាមួយគេដើម្បី អោយគេងាកមកចាប់អារម្មណ៍ជាមួយនាង ហៃយ៉ាហួសហេតុពេកទេដឹងនេះគេមិចនឹងអាចទៅលួចមានស្រីបានទៅ?បើតែ ថេយ៉ុង មួយគេដកខ្លួនមិនទាំងរួចផងនោះ
« បងសើចស្អី?ឬវាជារឿងពិត ហេតុអីបងមិននិយាយដោះស្រាយបងចង់អោយអូនខឹងបងដល់គាំងបេះដូងស្លាប់មែនទេ? »សូហ្វ ខាំមាត់សម្លក់គេទាំងទឹកភ្នែករហាម ហេតុអីមិនលួងនាងដូចពីមុន?ហេតុអីគេឈរសើចឬវាជារឿងពិត?ដល់ថ្នាក់គេនិយាយដោះសារមិនចេញ?
« ស្លាប់ទៅឥឡូវនេះក៏ល្អកុំអោយខ្ញុំនៅធុញនាងខ្លាំងជាងនេះ ហុឹសនាងឈប់ឆ្កួតទៅគិតថាខ្ញុំសុំអង្វរទៅចុះ »ជុងគុក សើចរហឹសក្នុងដើមករ នាងពេលនេះមិនខុសពីមនុស្សវិកលចរិកប៉ុន្មាននោះទេ
« បងចង់ថាអូនឆ្កួតមែនទេ ជុង? »សូហ្វ ចោទសួរទៅនាយជាប្ដីទាំងទឹកមុខអសើសង្ឃឹម នាងសង្ឃឹមថាគេនឹងងាកមកចាប់អារម្មណ៍ជាមួយនាង ងាកមកអោបថើបលួងលោមនាងពេកនាងខឹងដូចពីមុនតែអ្វីៗគឺផ្ទុយស្រឡះគេបែជាឈរសើចរហឹសអស់សំណើចនឹងនាងទៅវិញ
« ត្រូវហើយ អូនដូចជាមនុស្សវិកលចរិកអ៊ីចឹងនៅពេលនេះ ប្រឌិតរឿងដើម្បីអោយខ្ញុំងាកមកចាប់អារម្មណ៍នឹងនាងវិញមែនទេ?មិនអាចនោះទេដូចខ្ញុំនិយាយមុននេះអ៊ីចឹង ខ្ញុំទ្រាំនៅជាមួយនាងដោយសារតែកូនបើគ្មានកូនប្រហែលពេលនេះនាងត្រឡប់ទៅនេសាទត្រីវិញហើយ »ជុងគុក បែក្រោយបកជំហានចេញទៅវិញ បើថាចូលក្នុងភូមិគ្រឹះមានតែរឿងឈ្លោះហើយគេសុខចិត្តបកក្បាលទៅនៅខុនដូរជាមួយនឹង ថេយ៉ុង វិញសើចសប្បាយគ្មានអ្នករករឿងគ្មានអ្នករអ៊ូអោយស្ដាប់មានតែអ្នកនាំសើចសប្បាយ
« ចនជុងគុក!!បងចង់ទៅណា??ទៅរកនាងធ្មប់នោះមែនទេ?អូនមិនអោយបងទៅណាជាដាច់ខាតបងត្រូវនៅជាមួយអូន »សូហ្វ ស្ទុះរត់ទៅអោបចង្កេះគេពីក្រោយយ៉ាងណែនមិនអោយគេរបូតចេញពីដៃ យ៉ាងណាៗគេត្រូវតែនៅជាមួយនាងតែម្នាក់គត់ មិនអាចទៅណាឆ្ងាយបាននោះទេ
« លែង!!លែងខ្ញុំ »ជុងគុក ព្យាយាមបេះដៃនាងចេញទាំងពិបាក នាងពិតជាតោងស្អិតខ្លាំងណាស់មិនខុសពីតុកែប៉ុន្មាននោះទេ
«[...] ជុងគុក អាស៎អូនត្រូវការបង ជុងគុក »សម្លេងថ្ងូររបស់ ថេយ៉ុង លាន់ឭពេញត្រចៀករបស់គេនាំអោយម្ចាស់សមីខ្លួនបែកព្រឺសម្បុលគីងគក់ គេព្យាយាមបេះដៃ សូហ្វ ចេញខ្លាំងៗតាមកម្លាំងដែលចេះតែកើនឡើងនៅក្នុងខ្លួន បន្ទាប់ពីបេះដៃនាងចេញបានហើយគេក៏ច្រាននាងមួយទំហឹងឲ្យដួលអុកគូទទៅលើបេតុង ឭសូដឹប ចំនែកអ្នកបង្ករហេតុក៏រត់សម្ដៅទៅរករថយន្តយ៉ាងលឿនមិនបានខ្វាយខ្វល់ពីនាងសោះឡើយ
« ចនជុងគុក!!បងមកវិញភ្លាម!ឭអូននៅទេ ចនជុងគុក »សូហ្វ ព្យាយាមស្រែកហៅគេទាំងឈាមហូរដាមចេញពីផ្នែកខាងក្រោមរបស់នាង ដោយសារមុននេះ ជុងគុក បានច្រាននាងមួយទំហឹងអោយដួលទៅលើបេតុងទ់បវាទៅជាបែបនេះ
« អ្នកនាងៗអ្នកនាងហូរឈាមហើយ »អ្នកបម្រើរនាំគ្នាឆ្លេឆ្លាឆ្កេងឆ្កាងចាប់នេះខុសនោះខុសធ្វើអ្វីមិនត្រូវ ព្រោះពេលនេះម្នាក់ៗភ័យស្លន់ស្លោះពេលឃើញឈាមហូរតាមចន្លោះជើងរបស់ សូហ្វ ច្រើនហួសការស្មាន។
សូហ្វ ត្រូវក្រុមគ្រូពេទ្យស្វះស្វែងបញ្ជូននាងចូលទៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ ព្រោះតាមការសង្កេតមើលវាអាចប៉ះពាល់ទៅដល់កូនរហូតដល់រលូនផងក៏មិនដឹង
« ហុឺយលោកប្រុសអឺយលោកប្រុស ហេតុអីខលទៅមិនលើកសោះបែបនេះ?? »អ៊ំអ្នកថែសួនម្នាក់កំពុងស្វះស្វែងចុចខលទៅ ជុងគុក ញាប់ដៃស្មេរតែឃើញថាគ្មានការឆ្លើយតបពីអ្នកម្ខាងទៀតសោះ ងាកមកមើលអ្នកខាងនេះវិញម្ដង ពួកគេកំពុងតែបង្កាត់សង្រ្គាមស្នេហ៍ក្ដៅសាច់នៅលើគ្រែជាមួយគ្នាទាំងក្បាលល្ងាច ទោះទូរសព្ទ័នោះរោទិ៍ដល់ផ្ទុះទៀតក៏គេមិនខ្ចីខ្វល់ព្រោះគេកំពុងតែមានក្ដីសុខជាមួយនឹងដៃគូរម្ខាងទៀត
« អាស៎ ជុងគុក លឿនជាងនេះ »ថេយ៉ុង ថ្ងូរតឿនគេតិចៗទាំងដៃរាវទៅចុចបិទទូរសព្ទ័ដើម្បីកុំអោយមានសម្លេងរំខាន ស្មានតែគេមិនដឹងឬថានៅខាងនោះកំពុងតែមានរឿងអ្វី??
« បាទប្រពន្ធសម្លាញ់ »ជុងគុក ខាំមាត់ខាំ.ក ខំប្រឹងបោលសម្រុកចូលច្រកតូចសម្ងាត់ទាំងបែកញើសឃឃូស ទោះទូរសព្ទ័រោទិ៍1000ដងទៀតក៏គេមិនខ្ចីខ្វាយខ្វល់ព្រោះពេលនេះកំពុងតែសុខស្រួល បន្ទាប់ពីសម្រេចបានក្ដីសុខរាងខ្លួនហើយពួកគេក៏គេងអោបគ្នាលង់លក់ក្នុងស្បៃរាត្រីរហូតមិនបានគិតថានឹងលលកទូរសព្ទ័ទាក់ទងទៅអ្នកខាងនោះវិញម្ដង។
ព្រឹកថ្ងៃថ្មីបានឈានមកដល់ ជុងគុក គេបានទទួលដំណឹងថា សូហ្វ រលូតកូនដោយសារតែគេច្រាននាងម្សិលមិញនេះ ដោយអំណាចវេទមន្តរបស់ ថេយ៉ុង ទើបគេចាប់ផ្ដើមចិត្តដាច់គ្មានអារម្មណ៍ថាអាណិតឬស្រណោះអ្វីនោះឡើយ សូម្បីតែទៅអើតមើលនាងនៅឯមន្ទីពេទ្យបន្តុិចក៏អត់ដោយទុកអោយអ្នកបម្រើរជាអ្នកមើលនាងវិញចំនែកគេនៅសង្ងំមានក្ដីសុខជាមួយនឹង មនុស្សជាទីស្រឡាញ់ពិតប្រាកដរបស់គេ
« ជុង មកញ៊ាំអាហារពេលព្រឹកសិនមក អំម្បាញ់មិញបងនិយាយជាមួយអ្នកណាហេតុអីយូម្លេះ? »ថេយ៉ុង ចោទសួរទៅនាយទាំងបាយនៅទំពារក្នុងមាត់
« អ្នកនៅភូមិគ្រឹះគេខលមកប្រាប់ថា សូហ្វ រលូតកូនដោយសារបងច្រាននាងម្សិលមិញនេះ »ជុងគុក និយាយតិចៗទាំងទឹកមុខរាបស្មើរ សម្រាប់ ថេយ៉ុង គេរីករាយនឹងឆ្លើយគ្រប់សំណួរទាំងអស់ចង់សួរ1000សំណួរក៏គេឆ្លើយទាំង1000
« បងមិនទៅមើលនាងទេឬយ៉ាងមិចប្រុងអោយនាងនៅមន្ទីពេទ្យតែម្នាក់ឯងឬ? »ថេយ៉ុង និយាយទៅកាន់គេទាំងដែលចម្លើយគឺនាយដឹងហើយនោះគឺ អត់
« អត់ទេបងគិតថាបណ្ដោយនាងខ្លះណាមួយម្សិលមិញបងបានឈ្លោះគ្នាជាមួយនាងខ្លាំងណាស់បងមិនចង់ទៅជួបនាងនោះទេ »ជុងគុក ដួសបាយដាក់ចូលមាត់សឹមស្រដីពាក្យដែលគេចង់និយាយចេញមក ត្រូវហើយគេមិនចង់ទៅជួបនាងនោះទេ ពេលនៅជាមួយនាងវាប្រៀបដូចជានៅក្នុងឋាននរកអ៊ីចឹង ធុញទ្រាន់ជាទីបំផុត
« យ៉ាងណាក៏នាងជាប្រពន្ធរបស់បងដែរ ជុង ទៅមើលនាងបន្តិចទៅណាចាត់ទុកថាអូនសុំបងទៅចុះ ណា »ថេយ៉ុង ធ្វើមុខខ្ជូតៗអង្រួនអោយគេព្រមទៅមើលនាង គេគ្រាន់តែបង្ខំយកមុខប៉ុណ្ណោះតាមបំណងរបស់គេគឺមិនចង់អោយ ជុងគុក ទៅជាន់ភូមិគ្រឹះនោះតែម្ដងគេខ្លាចនាងមានគោលបំណងអ្វីមួយចងផ្គួប ជុងគុក នឹងមិនអោយគេមកជួបខ្លួនវិញ
« ណាស់ហើយចុះអូនអ្នកអង្វរបងនោះទេចាំបងទៅមើលនាងបន្តិចក៏បានដែរ »ជុងគុក ដកដង្ហើមធំយល់ព្រមសំណើរសំនប់ចិត្តទាំងទឹកមុខតានតឹង គេមិនសូវជាចង់ទៅប៉ុន្មាននោះទេក៏ដូចនិយាយពីដើមអ៊ីចឹងថាគេពិតជាធុញនាងខ្លាំងណាស់
« សឺតៗ...ចនជុងគុក របស់អូនគួរអោយស្រឡាញ់ជាងគេលើលោកនេះ »ថេយ៉ុង ស្ទុះទៅចាប់ទាញគេមកថើបខ្សឺតៗពេញដោយក្ដីក្នក់ក្នាញ់ពេញបេះដូង ពេលនេះគេមានអារម្មណ៍ថាស្រឡាញ់ប្រុសម្នាក់នេះខ្លាំងឡើងៗហើយ។
_________

រឿង ទេពមច្ឆារបស់អគ្គនាយកចន❤️(ចប់)Where stories live. Discover now