Episode12:អ្វីៗគឺជាការគម្រាមកំហែង

1.6K 166 2
                                    

      មកដល់ខាងលើឆ្នេរសមុទ្រ ថេយ៉ុង គេចខ្លួនមកខាងជ្រុងម្ខាងសឹមរុះរើកកាយពាសពេញផ្ទៃដីក្នុងបំណងរកសំបកខ្ចង បន្ទាប់ពីរកឃើញហើយគេក៏រត់ទៅជ្រុងម្ខាងសឹមភ្លុំសំបកខ្ចងមួយនោះ វាពិតជាពិបាកសម្រាប់គេខ្លាំងណាស់ បន្ទាប់ពីសម្លេងសំបកខ្ចងបានបន្លឺឡើង អ្វីដែលគួរឲ្យសោកស្ដាយនោះគឺវាហាក់បីដូចជាគ្មានប្រតិកម្មអ្វីគួរឲ្យកត់សម្គាល់នោះឡើយ ថេយ៉ុង ទម្លាក់ខ្លួនទៅលើខ្សាច់ទាំងអស់សង្ឃឹម តើពេលនេះឲ្យគេសង្ឃឹមអ្វីទៅ??តើគេអាចវិលទៅខាងក្រោមបាតសមុទ្រវិញបែបមិច??
     ប៉ុន្តែរំពេចនោះផ្ទៃទឹកបានពុះឡើងមកយ៉ាងចម្លែក ថេយ៉ុង ស្ទុះងើបឈរសម្លឹងមើលទៅពពុះទឹកនោះទាំងមានសង្ឃឹម ក្រុមកងទព័យាមកាមរបស់ស្ដេចប្រចាំទីក្នុងសមុទ្របានហើបចេញពីផ្ទៃទឹក ខណៈនៅខាងជ្រុងកណ្ដាលគឺមានស្ដេចដ៏អង់អាច
     « បុត្រា?! »ស្ដេចគីម រន្ធត់ចិត្តនិយាយសឹងមិនចេញសម្លឹងមើលទៅបុត្រខ្លួនឯងដែលនៅខាងលើឆ្នេសមុទ្រ ថេយ៉ុង គេសឹងតែរត់ទៅអោបទ្រង់ទៅហើយប៉ុន្តែក៏ឈប់វិញពេលដឹងដល់ការឈឺចាប់នៅលើដងជើងទាំងពីរ
     « នេះ??? »ស្ដេចគីម គាំងឆ្កឹងនិយាយអ្វីមិនចេញ ពេលនេះសូម្បីតែទ្រង់ក៏មិនដឹងថាជួយបុត្ររបស់ខ្លួនបែបមិចនោះឡើយ ទ្រង់បានត្រឹមចោទសួរទៅគេទាំងខ្លួនកំពុងស្ថិតនៅក្នុងផ្ទៃទឹក
     « ហេតុអ្វីបានជាបុត្រទៅជាបែបនេះ?នណារហ៊ានធ្វើបែបនេះដាក់បុត្រ?? »ទ្រង់សម្លឹងមើលទៅស្នាមរបួសដែលមាននៅលើផែនជើងរបស់ ថេយ៉ុង វាមានដាច់រលាត់កន្លែងខ្លះក៏ដាច់សឹងតែមួយចង្អាមឈាមក៏ហូររលាក់មិនដាច់
     « ហេតុអ្វីទ្រង់មិនមានបន្ទូរអ្វីបន្តិចសោះអ៊ីចឹងព្រះរាជបុត្រា?? »ស្ដេចគីម កាន់តែសង្ស័យពេលឃើញគេមិននិយាយអ្វីទាំងអស់បានត្រឹមឈ្ងោកមុខក្ដាប់ជាយអាវយ៉ាងណែន
     « គឺជាធ្មប់មឹកនោះអីក្រាលទូល...កាលពីដើមឡើយព្រះរាជបុត្រទ្រង់មិនចង់សម្រេចព្រះហរទ័យលើរឿងមួយនេះនោះឡើយប៉ុន្តែអ្វីៗគឺជាការគម្រាមកំហែងរបស់ធ្មប់មឹក »ត្រីដែលយើងបានដឹងថាគេជាអង្គរក្សតាមកាពារព្រះរាជបុត្រា អ្វីៗគឺដូចគេនិយាយដើមឡើយព្រះរាជបុត្រនៅស្ទាក់ស្ទើរលើរឿងមួយនេះប៉ុន្តែរធ្មប់មឹកបានបង្ខំគេឲ្យគេសម្រេចយកការសម្រេចចិត្តមួយនេះ ស្ដេចគីម ទ្រង់ក្ដាប់ដៃយ៉ាងណែនបញ្ជារឲ្យកងទ័ពក្រោមបង្គាប់ទៅកម្ទេចទីស្មាក់អាស្រ័យរបស់ធ្មប់មឹកឲ្យរលាយសឹមដកហូតយកអណ្ដាតរួមជាមួយនឹងវេទមន្តធ្វើឲ្យព្រះរាជបុត្រាមកដូចដើមវិញ។
     ងាកមកមើលខាងអ្នកដែលរស់នៅក្នុងសេអ៊ូលវិញ ម្នាក់ៗកំពុងតែជ្រួលច្របល់រឿងបាត់ខ្លួនរបស់ ថេយ៉ុង ចំនែក សូហ្វ វិញនាងបែជាអង្គុយញញឹមញញែមយ៉ាងសម់ចិត្ត ព្រោះអ្វីៗវាបានសម្រេចដូចគោលបំណងរបស់នាងនោះអី
     « កូន ថេយ៉ុង មិចនឹងអាចទៅណាបានទៅ??គេមិនដែលចាកចេញពីភូមិគ្រឹះគេមិនស្គាល់អ្នកណាទាំងអស់មិនទាំងចេះចាយប្រាក់ហើយក៏រឹតតែមិនស្គាល់ផ្លូវទៅទីណានោះឡើយ »អ្នកស្រីចន លើកដៃជូតទឹកភ្នែកចេញក៏ព្រោះតែគាត់កំពុងតែខ្វាយខ្វល់ហាក់បីដូចជាគិតថាគេត្រៀមនឹងជួបរឿងអ្វីមួយដែលពិបាកនឹងដោះស្រាយ
     « ប្រាកដជាមានអ្នកនាំគេទៅហើយ...កាលពីប៉ុន្មានថ្ងៃមុនខ្ញុំឃើញគេលឹបលរៗនៅខាងក្រៅភូមិគ្រឹះមិនដឹងថាគេគិតអ្វីនោះទេ »រំពេចនោះអ្នកបម្រើរស្រីម្នាក់ចូលមកនិយាយហាក់បីដូចជានាងបានដឹងអំពីរឿងនេះពិតប្រាកដអ៊ីចឹង
     « នាងកុំចេះតែនិយាយគេមិចនឹងអាចចេញទៅណាបាន?បើសូម្បីតែជើងរបស់គេក៏កម្រើកមិនបានផង »អ្នកស្រីចន ប្រកែកតវ៉ាជាមួយនាងដាច់ផឹង វាយ៉ាងមិចនឹងអាចទៅ?បើជើងរបស់គេទាំង2កម្រើកមិនបានផងនោះ ជុងគុក លើកដៃញីសរសៃរសក់ខ្លួនឯងទាំងធុញថប់ណាមួយគេក៏កំពុងតែឆ្ងល់ថាហេតុអី ថេយ៉ុង ចាកចេញពីផ្ទះ??ឬក៏ព្រោះតែគេដែល ថេយ៉ុង ព្រមចាកចេញពីផ្ទះ??
    ថេយ៉ុង គេអាចចូលទៅក្នុងបាតសមុទ្រវិញបានហើយបន្ទាប់ពីធ្មប់មឹកព្រមដោះលែងអណ្ដាតរួមជាមួយវេទមន្តដែលខ្លួនបានយកពីព្រះរាជ្យបុត្រមកឲ្យ ម្ចាស់គេវិញ ពេលនេះ ថេយ៉ុង គេអាចនិយាយអ្វីបានគ្រប់យ៉ាងជើងរបស់គេក៏ប្រែជាកន្ទុយវិញហើយអ្វីដែលរឹតតែពិសេសនោះគឺគេអាចមានជើងនៅពេលដែលគេឡើងលើគោកវិញ
     « ទ្រង់ចង់យាងទៅណាទៀតហើយព្រះរាជ្យបុត្រា?? »ត្រីដែលជាអង្គរក្សខំហែលតាមព្រះរាជ្យបុត្រាទាំងពិបាកព្រោះទ្រង់ពិតជាហែលលឿនខ្លាំងណាស់មិនបានរងចាំគេនោះឡើយ អ្វីដែលធ្វើឲ្យគេរឹតតែបារម្ភ័នោះគឺទ្រង់បានឡើងទៅខាងលើឆ្នេរសមុទ្រ
     « ព្រះរាជ្យបុត្រាសូមទ្រង់យាងទៅព្រះរាជ្យវាំងវិញក្រាលទូល »គេនៅតែមានះស្រែកហៅ ថេយ៉ុង ម្ដងហើយម្ដងទៀតតែនាយល្អិតហាក់ដូចជាមិនបានខ្វាយខ្វល់ពីគេនោះឡើយ រហូតដល់ ថេយ៉ុង ឡើងមកដល់ខាងលើឆ្នេរសមុទ្ររួចសង្ងំដល់កន្ទុយឡើងស្ងួតរួចប្រែទៅជាជើងធម្មតាវិញទើបទ្រង់ងើបឈររួចដើរទៅមុខមួយៗហាក់បីដូចជាកំពុងតែហ្វឹងហាត់ឲ្យខ្លួនអាចដើរបានធម្មតានោះអី
     « អ៊ូយ!! »ថេយ៉ុង យកដៃមកអង្អែលលើជើងតិចៗគេហាក់បីដូចជាមានអារម្មណ៍ថាជើងខ្លួនត្រូវគេយកកាំបិតមកវះជាឆ្នូតៗ ប៉ុន្តែរគេនៅតែមានះចង់ដើរបន្តរទៀតរហូតដល់ខ្លួនឈឺចុកចាប់ខ្លាំងទើបព្រមឈប់សឹមវាសន្សឹមៗចុះទៅក្នុងទឹកវិញ គេគ្រាន់តែចង់សាកល្បងឡើងមកលើដីគោករួចខំប្រឹងដើរដើម្បីឲ្យដូចទៅនឹងមនុស្សទូរទៅតែវាហាក់បីដូចជាពិបាកខ្លាំងណាស់សម្រាប់គេ
     « ព្រះរាជ្យបុត្រាទ្រង់ចង់ធ្វើអ្វីបន្តរទៀត?? »ពួកគេសម្លឹងមកទ្រង់ទាំងចម្ងល់ គេគិតថាទ្រង់ចង់ហ្វឹងហាត់ខ្លួនឲ្យដូចមនុស្សទូទៅរួចក៏វិលត្រឡប់ទៅកន្លែងដែលទ្រង់បានទៅមុននោះ
     « ក៏...បើខ្ញុំប្រាប់ឯងឯងមិនគួរយកទៅនិយាយប្រាប់ព្រះបិតាបន្តរទេឭទេ?? »ថេយ៉ុង លើកដៃមកចង្អុលគម្រាមគេទើបគេងក់ក្បាលផ្ងក់ៗខ្ជឹបមាត់ចូលគ្នាហាក់បីដូចជាកំពុងខ្លាចនឹងការគម្រាមកំហែងរបស់ព្រះរាជ្យបុត្រាជាខ្លាំង ថេយ៉ុង ចាប់ផ្ដើមរៀបរាប់រឿងដែលគេប្រុងនឹងធ្វើឲ្យទៅត្រីស្ដាប់រួចក៏គម្រាមគេម្ដងទៀតខ្លាចគេយកទៅប្រាប់ព្រះបិតារបស់ខ្លួន បន្ទាប់ពីឃើញថាត្រីមួយក្បាលនេះហាក់ដូចជាខ្លាចខ្លួនហើយទើបខ្លួនអាចប្រាកដចិត្តថាគេនឹងស្ដាប់តាមបង្គាប់ខ្លួនមិនយករឿងនេះទៅប្រាប់បិតារបស់ខ្លួន។
     ចាប់ពីថ្ងៃនោះមក ថេយ៉ុង តែងតែឡើងមកលើដីគោកហ្វឹងហាត់ដើរជំហានជើងដោយមានអង្គរក្សត្រីតាមឃ្លាំងមើលគេមិនដាច់ ក៏ព្រោះតែបារម្ភហើយវាក៏ស្ថិតក្រោមការបញ្ជារអំពីសំណាក់ស្ដេចគីម ផងដែរ គេហ្វឹងហាត់ពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់អាចដើរបានធម្មតាដោយគ្មានការឈឺចាប់ដូចមុន
     « ចាំមើលចុះ សូហ្វ ថានាងនឹងទទួលបានកាដូរអ្វីពីខ្ញុំ »ថេយ៉ុង ញញឹមចុងមាត់សម្លឹងទៅទីដាច់ឆ្ងាយហាក់សញ្ជឹងគិតអ្វីម្យ៉ាង ហុឹស ចាំមើលចុះនាងនឹងទទួលបានកាដូរពិសេសអ្វីពីទ្រង់ទៅណ៎??
     #រយៈពេល1ឆ្នាំបានរំលងផុតទៅ មួយឆ្នាំដែល ជុងគុក លែងបានដឹងឭដំណឹងអ្វីទាំងអស់ពី ថេយ៉ុង មួយឆ្នាំវាលឿនរហ័សខ្លាំងណាស់លឿនដល់ថ្នាក់គេសឹងតែចាំមិនបានទៅហើយថា ថេយ៉ុង បានបាត់ខ្លួនមួយឆ្នាំឬក៏មួយឆ្នាំ5ថ្ងៃ។
     អគ្គនាយករូបសង្ហារនៅតែជាប់នាមថាជា បុរសឆក់យកបេះដូងនារីៗក្នុងទីក្រុងនេះ ជុងគុក ត្រូវគេដាក់សព្វនាមនេះតាំងតែពីគេនៅអាយុ18ឆ្នាំមកម្លេះ
     « ឭថាថ្ងៃនេះមានបុគ្គលិកមកធ្វើការថ្មីមែនទេ??ពេលគេមកដល់នាំគេមកជួបខ្ញុំផងចង់ដឹងថាបុគ្គលិកនោះពូកែយ៉ាងណាទៅបានជាជំទាវម៉ាក់ហ៊ានលើកឲ្យគេមកជាលេខាផ្ទាល់ខ្លួនខ្ញុំទាំងដែលជាបុគ្គលិកថ្មីថ្មោងសោះ »ជុងគុក ដើរមកប្រាប់នាយហ្សេរដែលត្រូវជាជំនិតផ្ទាល់ខ្លួន ខណៈគេក៏ដើរទៅ Office របស់ខ្លួនទាំងសញ្ញាសួរលោតពេញខួរក្បាល។
                           ~តុ~តុ~
      សម្លេងគោះទ្វាបានបន្លឺឡើងបន្ទាប់ពីគេដាក់គូទអង្គុយលើសាឡុងជិត20នាទី គេទាញដៃទៅចុចបើកគន្លឹះទ្វាទាំងភ្នែកដោតសម្លឹងមើលឯកសារ
     « អឺសួស្ដីលោកអគ្គនាយក »បុគ្គលិកថ្មីរូបសម្រស់ស្រស់ស្អាតបូករួមជាមួយនឹងសម្លេងស្រទន់បង្ហើបវាចានៅលោកអគ្គនាយកតិចៗក៏ព្រោះតែមិនចង់រំខានគេប៉ុន្មានឡើយ
     « អ៎...ឯងជា?? »ជុងគុក សម្លឹងមើលទៅក្មេងចំពោះមុខទាំងភ្ញាក់ផ្អើលមិនស្ទើរនោះទេ បាត់ខ្លួនមួយឆ្នាំគេមកវិញក្នុងរូបសម្រស់ស្រស់ស្អាតពិសេសនោះគឺអាចនិយាយបានធម្មតាទៀតផង
     « បាទ...ខ្ញុំគឺ គីមថេយ៉ុង »នាយកម្លោះញញឹមអោនក្បាលដាក់គេយ៉ាងគួរសម់ទាំងនៅក្នុងចិត្តកំពុងតែលួចអន់ចិត្តព្រោះគេមិនបានចាំខ្លួន
     « អ៎!!ចាំបានហើយ ហៃយ៉ា កាលពីប៉ុន្មានឆ្នាំមុនឯងបាត់ទៅណាដឹងទេថាអ្នកផ្ទះបារម្ភអំពីឯងខ្លាំងប៉ុណ្ណាឬអត់?ហេតុអីសុខៗបាត់ដំណឹងសូន្យឆឹងបែបនេះ?? »គេចោទសួរទៅ ថេយ៉ុង ដោយមិនគិតខ្វល់សួរអំពីសំណួរដែលគេត្រៀមមុននេះនោះឡើយ
     « គឺ...ខ្ញុំគ្រាន់តែមិនចង់ឲ្យអ្នកទាំងអស់គ្នាមកពិបាកមើលថែមនុស្សដូចជាខ្ញុំទើបខ្ញុំដើរចេញ »ថេយ៉ុង អោនមុខចុះហាក់បីដូចជាដឹងកំហុសរបស់ខ្លួនដែលហ៊ានដើរចេញទាំងមិនបានស្រដីប្រាប់នណារម្នាក់នៅក្នុងផ្ទះ
     « ណាស់ហើយចុះរឿងរំលងហួសទៅជិត1ឆ្នាំកន្លះហើយបំភ្លេចវាចោលទៅ ហេនិយាយអ៊ីចឹងឯងជាលេខាផ្ទាល់ខ្លួនរបស់ខ្ញុំមែនទេ?? »ជុងគុក ចោទសួរទៅគេទាំងសម្លឹងគេលើក្រោមៗហាក់ដូចជាចង់មើលឲ្យធ្លុះថាគេមានបទពិសោធន៍កាងារអ្វីខ្លះបានវឹបឡើងធ្វើដំណែងលេខាបែបនេះ?
_________________

រឿង ទេពមច្ឆារបស់អគ្គនាយកចន❤️(ចប់)Where stories live. Discover now