Episode10:ថ្ងៃដែលឯងត្រូវចាកចេញវាកាន់តែកៀកហើយ!

1.6K 160 2
                                    

សូហ្វ និយាយទាំងដៃនៅអង្អែលទ្រូងគេទៅមកៗថើៗហាក់បីដូចជាធ្វើឲ្យគេអន្លង់អន្លោចមកតាមនាង ល្បិចកល់បែបនេះនាងចេះបានយ៉ាងងាយក៏ព្រោះតែនាងជាមនុស្សសម្បូរល្បិចកល់នោះអី ជុងគុក មិនមាត់តែនាយស្ទុះងើបឈររួចដើរចេញពីនាងបាត់ដោយមិនស្រដីអ្វីមួយម៉ាត់ប៉ុន្តែទឹកមុខបង្ហាញបានយ៉ាងជាក់ច្បាស់ថាគេកំពុងតែខឹង តើគេខឹងអ្វីទៅណ៎?មើលទៅហាក់បីដូចជាខឹងខ្លាំងណាស់អ៊ីចឹង
« ថ្ងៃដែលឯងត្រូវចាកចេញវាកាន់តែកៀកហើយ »សូហ្វ អោបដៃញញឹមសម់ចិត្តចំនែកភ្នែកដៀងមើលដំណើរញាប់ៗលឿនស្មេររបស់ ជុងគុក មិនព្រិច នាងដឹងថាពាក្យដែលនាងនិយាយមុននេះវាធ្វើឲ្យ ជុងគុក ខឹងខ្លាំងទើបគេស្ទុះងើបចេញទាំងសម្បាររួចដើរទៅទាំងមិននិយាយអ្វីមួយម៉ាត់ គេប្រហែលជាប្រតិកម្មជាមួយសម្ដីរបស់នាងហើយ។
មកដល់មុខបន្ទប់របស់ ថេយ៉ុង នាយកម្លោះឈរសញ្ជឹងគិតមួយសន្ទុះសឹមលើកដៃគោះទ្វាគេតិចៗដើម្បីផ្ដល់ជាសញ្ញាថាគេមកដល់ បន្ទាប់ពីគោះបាន3ដងហើយនាយក៏យកដៃមួលគន្លឹះទ្វាចូលទៅខាងក្នុងទាំងមិនរងចាំឲ្យគេដើរមកបើកដោយខ្លួនឯងនោះទេ
« យើងមានរឿងនិយាយជាមួយឯង »ជុងគុក ទម្លាក់ខ្លួនអង្គុយលើពូកជិតអ្នកដែលបានគេងស្ដូកនៅលើពូក ពេលនេះគេក៏រាងខ្វាយខ្វល់ពីសុខភាពរបស់រាងស្ដើងដែរក៏ប៉ុន្តែ ឯកសាររបស់ក្រុមហ៊ុនដែលបាត់ទៅវាសំខាន់ជាងនេះ1000ដងឯណោះ
« ឯងបានលួចយកឯកសាររបស់យើងមែនទេ?? »គេចោទជាសំណួរសួរឆៅៗធ្វើឲ្យរាងល្អិតបើកភ្នែកធំៗសម្លឹងទៅគេវិញទាំងចម្ងល់លោតពេញខួរក្បាល ឯកសារស្អីគេ??គេមិនទាំងស្គាល់ផងតើគេលួចយកទៅធ្វើស្អីបានទៅ??
« ឆ្លើយមកកុំសម្លឹងមុខយើង »ជុងគុក ចាប់ផ្ដើមមួលម៉ៅពេលឃើញថាក្មេងក្បាលរឹងនេះមិនព្រមផ្ដល់ចម្លើយបែជាបើកភ្នែកសម្លឹងគេភ្លឹសៗទៅវិញ វាហាក់បីដូចជាក្មេងម្នាក់នេះមិនយល់អំពីសំណួរដែលគេបានសួរយ៉ាងអ៊ីចឹង
« មិចមិនឆ្លើយ??? »ជុងគុក លើកចញ្ចើមសម្លុតគេមួយទំហឹង ហេតុអីសួរមិនព្រមផ្ដល់ចម្លើយទុកឲ្យគេនៅខឹងក្រេវក្រោធច្រឡោតតូងតាងបែបនេះឬយ៉ាងមិច??
«[...] ស្អីអ៊ីចេះប្រុសម្នាក់នេះអស់ពីខ្មោចចូលខ្មោចចេញឥឡូវមិនដឹងខ្មោចពីកំផែងឯណាចូលខ្លួនទៀតហើយទេមកច្រឡោតតូងតាងបែបនេះ?? »ថេយ៉ុង ខាំមាត់សែនគ្រឺតក្នាញ់នឹងចរិករបស់គេជាខ្លាំង ឡប់ឬយ៉ាងមិចនឹងបាមជាសុខៗមកស្រែកដាក់ខ្លួនបែបនេះ??បន្ទាប់ពីគិតថាប្រុសម្នាក់នេះឆ្កួតរួចគេក៏ក្រវីក្បាលប្រកែកថាមិនដឹងហើយលើកដៃមកចង្អុលក្បាលរបស់គេដោយគេចង់សម្ដៅទៅថា ជុងគុក គឺឆ្កួតក្រឡុកខួរក្បាលហើយ
« ស្អី?? »ជុងគុក លើកចញ្ចើមទាំងមិនយល់ព្រោះខ្លួនមិនចេះភាសាគរហើយក៏គិតថា ថេយ៉ុង ចង់សម្ដៅទៅថា ខ្លួនមិនបានយកហើយថាខ្លួនឯងនឹងជាមនុស្សឆ្កួតឲ្យយកយ៉ាងមិចទៅបាន??(ព្រះ!!!)
« អឺយើងមិនប្រកាន់មនុស្សឆ្កួតទេលាសិនហើយ »ជុងគុក យកដៃអេះក្បាលដើរចេញទៅទាំងមិនអស់ចិត្តណាមួយគេក៏នៅតែមិនទាន់ជឿទុកចិត្តលើ ថេយ៉ុង ផងដែរ ថេយ៉ុង យកដៃទះក្បាលមួយដៃផាច់ សែនហួសចិត្តនឹងប្រុសសម្អុយអំម្បាញ់មិញជាខ្លាំង អាមិនយល់មធ្យមងំគិតថាគេជាមនុស្សឆ្កួតនេះគឺខ្មាស់ជាន់ករតែម្ដងហើយ។
ជុងគុក ដើរចេញពីបន្ទប់ ថេយ៉ុង ទាំងដៃនៅតែអេះក្បាលជាប់ក៏ព្រោះតែនៅឆ្ងល់រឿងបាត់ឯកសារប្រសិនបើ ថេយ៉ុង មិនបានលួចតើអ្នកណាយកទៅ?បើជា សូហ្វ ក៏វាមិនអាចព្រោះនាងត្រឹមជាកូនស្រីអ្នកនេសាទ តើត្រូវយកឯកសារនោះទៅធ្វើអ្វី??
« បងជុង?!ថ្ងៃស្អែកពួកយើងទៅមើលជញ្ជៀនរៀបការមែនទេ?? »សូហ្វ ចេញមកពីជ្រុងណាក៏មិនដឹងគិតៗទៅនាងបាត់ភ្លឹបភ្លេតៗដូចអាបហោះយ៉ាងអ៊ីចឹង បាត់មកបាត់ទៅ ងាកៗក៏នៅជិតខ្លួនបង្កើយ
« មែនហើយ...បងឭថាអ្នកម៉ាក់ចង់ឲ្យពួកយើងរៀបការនៅខែក្រោយនេះមែនទេ?ក្រែងគាត់ថាមិនពេញចិត្តអូនហេតុអីសុខៗប្ដូរចិត្តលឿនម្លេះ?? »ជុងគុក ចោទសួរទៅនាងក្រមុំទាំងចម្ងល់ ហេតុអីម្ដាយគេដូរចិត្តលឿនម្លេះក្រែងមុននេះប្រកែកក្ដែងៗថាមិនយកនាងជាកូនប្រសារមែនទេ??
« អូនក៏មិនដឹងដែរ »សូហ្វ ញាក់ស្មាធ្វើជាមិនដឹងរួចឈោងទៅអោបដៃគេបណ្ដើរចាកចេញពីទីនោះទាំងចោលស្នាមញញឹមចុងមាត់ជាចុងក្រោយមុននឹងចាកចេញទៅ។
ព្រឹកថ្ងៃថ្មីម៉ោងប្រហែល1:30នាទីថ្ងៃត្រង់ រថយន្តពណ៌ខ្មៅម៉ាកល្បីរលោងស្រិលបោលទៅមុខលឿនដូចព្យុះសម្ដៅទៅហាងគ្រឿងពេជ្យដោយបញ្ជារក្រោមស្នាដៃជំនិតកម្លោះរបស់ ចនជុងគុក បន្ទាប់ពីចំណាយពេលធ្វើដំណើរ30នាទីពួកគេក៏មកដល់ទីតាំងកំណត់ ជុងគុក ចុះពីលើរថយន្តទាំងមាននាងក្រមុំឆើតឆាយអោបដៃជាប់មិនរបេះ គូរស្នេហ៍ទាំង2ត្រូវទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់បុគ្គលិក។
« បងគិតថាស្អាតឬអត់មួយឈុតនេះ?? »សូហ្វ លើកដៃចង្អុលទៅឈុតជញ្ជៀនមាន់ដាំត្បូងទទឹមនៅចំកណ្ដាលនឹងរបស់មនុស្សប្រុសលម្អទៅដោយត្បូងពណ៌សរភ្លឺសច្ចាញ
« មានអីស្អាត »ជុងគុក ងក់ក្បាលចង្អុលឲ្យបុគ្គលិកលើកវាឡើងយកមកខាងលើដើម្បីឲ្យនាយពិនិត្យកាន់តែច្បាស់ ឃើញថាវាស្អាតដូច សូហ្វ បានឃើញមែននាងពិតជាភ្នែកមុតខ្លាំងណាស់
« ល្មមដៃអូនឬអត់?? »ជុងគុក ចោទសួរនាងទាំងបារម្ភព្រោះឃើញនាងលើកវាស៊កដល់ពាក់កណ្ដាលរួចក៏ដោះចេញមកវិញហើយក៏ស៊កម្ដងទៀតអត់មិនបានគេក៏ចោទសួរនាងព្រោះខ្លាចវាតឹងធ្វើឲ្យនាងឈឺដៃ
« ល្មមហើយនេះបងឃើញទេ? »សូហ្វ លើកវាឡើងមកលើឲ្យស្វាមីពិនិត្យឲ្យច្បាស់ នាងសែនស្រឡាញ់មួយគូរនេះជាខ្លាំងព្រោះមើលទៅវាសាកសមនឹងនាងជាមួយនឹង ជុងគុក ខ្លាំងណាស់ ជុងគុក ញញឹមតបទៅនាងរួចក៏ឲ្យបុគ្គលិករៀបចំវិចខ្ចប់ជញ្ជៀនមួយឈុតនោះសឹមនាំនាងចាកចេញពីហាងគ្រឿងពេជ្យសម្ដៅទៅហាងផ្កាវិញម្ដងដើម្បីកក់ផ្កាទុកនោះអី។
« សួស្ដីអ្នកទាំង2ត្រូវការអ្វីដែល? »ម្ចាស់ហាងចេញមកទទួលគេទាំងញញឹមជាប់ជានិច្ចទៅងាយអីបានលោកអគ្គនាយចនដែលជាម្ចាស់ក្ដោបក្ដាប់មុខជំនួញជោគជ៏យទាំងវ័យក្មេងហើយក៏វាបុរសសង្ហារប្រចាំសេអ៊ូលនេះផងនោះ
« គឺខ្ញុំត្រូវការកម្មង់ផ្កាសម្រាប់តុបតែងក្មុងពិធីមង្គលការ »ជុងគុក ញញឹមរួចក៏ដើរតាមពីក្រោយម្ចាស់ហាងដើម្បីទៅមើលផ្កាជាច្រើនទងដែលបានតម្រៀបដាំជាសួននៅខាងក្នុងហាង បន្ទាប់ពីកក់បានផ្ការួចរាល់ហើយពួកគេក៏ទៅវិញនៅតាមផ្លូវគេក៏ឆ្លៀតទិញអាហារខ្លះៗសម្រាប់ ថេយ៉ុង ផងដែរណាមួយនាយក៏អាណិតគេដែលមិនដែលចេញទៅណាសោះសង្ងំខ្លួននៅតែក្នុងផ្ទះដើរក៏មិនរួចនិយាយក៏មិនចេញ។
  រថយន្តសេរីទំនើបម៉ាកដដែលលូនចូលមកឈប់ខាងក្នុងបរិវេណភូមិគ្រឹះ ជុងគុក បោះជំហានចុះពីរថយន្តទាំងនៅក្នុងដៃមានកាន់នំនែកនឹងអាហារជាច្រើនមុខរយីករយាក ទម្រាំតែបានមកដល់ក្នុងនាយសឹងតែដាច់ដៃទៅហើយ
« យកវាទៅរៀបចំឲ្យ ថេយ៉ុង ញ៊ាំចុះវាជារបស់ ថេយ៉ុង »បន្ទាប់ពីឃើញអ្នកបម្រើរស្ទុះស្ទារមកទទួលអាហារពីគេហើយគេក៏បញ្ជាក់បន្ថែមខ្លាចពួកនាងមិនដឹង សូហ្វ បន្ទាប់ពីដឹងថាគេទោញសម្រាប់ ថេយ៉ុង មិនមែនជានាងក៏កើតជាទុក្ខមិនសុខចិត្ត នាងទន្រ្ទាំជើង2_3ដងសឹមបោះជំហានទៅបន្ទប់របស់នាងបាត់តាមមើលទៅប្រហែលជាអាក់អន់ចិត្តដែល ជុងគុក ខ្វាយខ្វល់ ថេយ៉ុង ជាងនាង
« អ្នកនាង សូហ្វ ប្រហែលជាច្រណែនអ្នកប្រុស ថេយ៉ុង ហើយឯងគិតបែបនេះឬក៏អត់?? »អ្នកបម្រើរនាំគ្នាអោនខ្សិបដាក់គ្មាឲ្យរហឹសក៏ព្រោះតែពួកនាងសែនគ្រឺតជ្រេញនឹងកាយវិការបស់ អ្នកនាងសូហ្វ ម្នាក់នោះនោះអី ហុឹសមិនដឹងជាស្អីទេមួយថ្ងៃៗគិតរកតែល្បិចបែបនេះបែបនោះដើម្បីតែកំច្ចាត់ ថេយ៉ុង តែម្នាក់គិត
« បានហើយៗឈប់និយាយយកអាហារទៅឲ្យអ្នកប្រុស ថេយ៉ុង វិញតោះយើង »ពួកនាងនាំគ្នាលើកអាហារដែលមាននៅខាងក្នុងចានបោះជំហានសម្ដៅទៅបន្ទប់របស់ រាងសង្ហារ គីមថេយ៉ុង យ៉ាងលឿនព្រោះខ្លាចអាហារត្រជាក់អស់នោះអី
« អ្នកប្រុសខ្ញុំយកអាហារមកឲ្យ »ជួនជាពេលនេះជាពេលល្ងាចវេនអាហារពេលល្ងាចស្រាប់ទើបពួកនាងយកអាហារដែល ជុងគុក ទិញមកជាអាហារជំនួសបាយពេលល្ងាចសម្រាប់ ថេយ៉ុង បន្ទាប់ពីបានចូលមកខាងក្នុងហើយក៏លើកអាហាររៀបនៅលើតុរួចសឹមអោនក្បាលចាកចេញទៅវិញតាមទម្លាប់
« ហេតុអីអាហារពេលល្ងាចថ្ងៃនេះប្លែកៗនឹងច្រើនមុខសម្បើមម្លេះ?? »ថេយ៉ុង លើកចិញ្ចើមឆ្ងល់សឹមទាញចង្កឹះយកមកចាប់គីមឈីញាត់ចូលក្នុងមាត់ទំពារយឺតៗហាក់បីដូចជាចាប់យករស់ជាតិរបស់វា របស់បន្ទាប់គឺភ្លៅមាន់បំពងរួចក៏ប្រហិតចង្កាក់នឹងជាច្រើនមុខទៀតពិសេសនោះគឺ ឃេករស់ជាតិស្តបឺរី វាហាក់បីដូចជាឆ្ងាញ់ជាប់មាត់ខ្លាំងណាស់ គេខំប្រឹងញ៊ាំអាហារទាំងនោះរហូតដល់អស់ក៏ព្រោះតែមិនចង់ឲ្យអ្នកទិញមកមានការអាក់អន់ស្រពោនចិត្ត បន្ទាប់ពីញ៊ាំអស់ជាង 20នាទីទើបអ្នកបម្រើរនាំគ្មាចូលមកប្រមូលចានទទេរយកទៅសម្អាតតាមទម្លាប់ គេមិនដែលចេញពីបន្ទប់នោះឡើយមិនថាឡើយអាហារឬក៏មើលទេសភាពអ្វីផ្សេងៗគឺគេមើលនៅពេលដែលស្ថិតនៅក្នុងបន្ទប់តែប៉ុណ្ណោះព្រោះគេហាក់បីដូចជាខ្លាចនឹងស្ថានភាពខាងក្រៅ។
______________

រឿង ទេពមច្ឆារបស់អគ្គនាយកចន❤️(ចប់)Where stories live. Discover now