Episode15:នាងជាអ្នកណា?

1.5K 152 1
                                    

     ថេយ៉ុង ដេញវាយ ជុងគុក ពេញក្នុងខុនដូរខណៈអ្នកម្ខាងទៀតខំគេចពីក្នើយហោះនោះសឹងបាក់ករស្លាប់នៅនឹងកន្លែង
     « ហាហា ថេយ៍ អូនកុំឆ្នាស់ពេកទៅមើលបងនិយាយលេងទេតើ »ជុងគុក រត់បណ្ដើរសើចបណ្ដើរគេរត់ឡើងបែកញើសពេញខ្លួនសឹមទម្លាក់ខ្លួនអង្គុយទៅលើសាឡុងមួយកន្លែង ទាំងហត់ឃឃូស
     « យ៉ាងមិចមិនរត់ទៀតក្រែងបងចង់រត់ហ្ហេស??រត់ទៀតទៅ »ថេយ៉ុង ច្រតចង្កេះគៀបក្នើយនៅនឹងចង្កេះសម្លក់សម្លឹង ជុងគុក មិនដាច់ ក្រែងមុននេះខំរត់ណាស់មិនអ៊ីចឹងចុះហេតុអីពេលនេះមិនរត់ទៀតទៅ??
     « បងសុំទោសបងឈប់លេងហើយ ទើបតែយប់បាយឆ្អែតបើបងរត់ទៀតខ្លាចក្រែងលោដោលក្អួតមកវិញ »ជុងគុក ទម្រេតក្បាលទៅលើសាឡុងដកដង្ហើមមួយៗ ថេយ៉ុង មិនមាត់តែនាយដើរទៅប្រមូលយកចានអាហាររបស់ ជុងគុក ទៅលាងសម្អាត ។
     ពេលល្ងាចថ្ងៃរាបលិចនៅឯទិសខាងលិច រថយន្តសេរីទំនើបពណ៌ខ្មៅរលោងបោះពួយលឿនស្លេវនៅលើដងផ្លូវនាទីក្រុង សេអ៊ូលប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីមកដល់គោលដៅហើយរថយន្តដដែលនោះក៏ឈប់ចតនៅជ្រុងម្ខាងដែលជាកន្លែងចតរថយន្តខណៈម្ចាស់វាស្ទុះស្ទាចេញពីរថយន្តមកបើកទ្វាឲ្យអាល្អិតសំនប់ចិត្តខ្លួន សកម្មភាពរបស់ពួកគេត្រូវស្ថិតក្រោមការតាមដានរបស់ជនមិនស្គាល់មុខ3អ្នក។
     « នាងជាអ្នកណា?? »សូហ្វ លើកទូរសព្ទ័មកមើលទាំងទឹកមុខតានតឹង នាងជាអ្នកណាហេតុអី ជុងគុក ហ៊ាននាំនាងដើរផ្សារមិនខ្លាចភ្នែកមហាជនបែបនេះ??(នាងគឺជា ថេយ៉ុង បន្លំខ្លួនគេបានដឹងថាមាននណារម្នាក់តាមដានខ្លួនទើបបន្លំភ្នែកពួកប្រុសទាំងនោះរួមទាំងប្រើវេទមន្តខ្លួនមានធ្វើឲ្យរូបថតខ្លួនប្ដូរទៅជាមនុស្សស្រីមិនមែនជារូបរាងរបស់ គីមថេយ៉ុង)
     « តាមពិតបងប្លែកដោយសារតែបងមានអ្នកថ្មីសោះ អូនមិននឹកស្មានថាវាអាចទៅរួចបានសោះឡើយ »សូហ្វ ខ្ញាំរូបថតនោះទាំងទឹកភ្នែក ចរិកមាយាទរបស់ ជុងគុក បានផ្លាស់ប្ដូរ160ដឺក្រេ ដោយសារតែស្រីម្នាក់នោះសោះ ហេតុអីចូលមកបំផ្លាញ់និងយាយីខ្សែរជីវិតប្ដីប្រពន្ធគេបែបនេះ??នាងម្នាក់នោះសំណាងជាងនាងណាស់ ជុងគុក ហ៊ានបើកបង្ហាញឲ្យមហាជនបានដឹងមិនដូចនាងបានត្រឹមជាប្រពន្ធដេកអោបតែអេតាសុីវិលរៀបការក៏គ្មានអ្នកកាសែតណាដឹងឭគ្មានអ្នកស្គាល់ថាជាបករពន្ធលោកអគ្គនាយកចន ហើយម្ដាយក្មេងក៏មិនពេញចិត្ត ប៉ុន្តែពេលនេះនាងមានគ្រាប់ឈាមមួយគ្រាប់នៅក្នុងពោះរបស់នាង នាងត្រូវតែទ្រាំរស់នៅបន្តរទៀតទោះបីវាឈឺចាប់យ៉ាងណាក៏ដោយដើម្បីកូនដើម្បីប្ដីនាងនឹងធ្វើគ្រប់បែបយ៉ាង
     « ចាំមើលទៅថានាងអាចទ្រាំនៅដល់ពេលណាទៀត?បើពិបាកពេកងាប់តែម្ដងទៅ »ថេយ៉ុង សម្លឹងមើលទៅក្នុងកញ្ចក់ក្នុងបន្ទប់ទឹកទាំងញញឹមលាក់គំនួច ដឹងទេថាគេសប្បាយចិត្តខ្លាំងប៉ុណ្ណាពេលឃើញនាងឈឺចាប់បែបនេះ??ហាហា វាពិតជាសប្បាយនឹងការសងសឹកខ្លាំងណាស់
     « ហេតុអី ថេយ៉ុង ចូលបន្ទប់ទឹកយូរម្លេះ?? »ជុងគុក ឈរចាំនៅខាងមុខទ្វាបន្ទប់ទឹកទាំងដើរទៅដើរមក មុននេះ ថេយ៉ុង សុំគេចូលទៅក្នុងបន្ទប់ទឹករួចក៏បាត់ឆឹងមិនឃើញចេញមកវិញសោះ វាមិនមឺនតិចនាទីឯណាជិត20នាទីទៅហើយនេះ
       ទ្វាបន្ទប់ទឹកបានបើកឡើងបង្ហាញឲ្យឃើញ ថេយ៉ុង កំពុងដើរចេញសម្ដៅមករក ជុងគុក ដែរកំពុងឈរចាំខ្លួននៅនឹងកន្លែងដដែល នាយដើរចេញមកធ្វើខ្លួនធម្មតាហាក់ដូចជាគ្មានរឿងអ្វីបានកើតឡើងសោះទាំងដែលមុននេះនាយបានសម្លាប់ប្រុសម្នាក់ទៀតនៅខាងក្នុងបន្ទប់ទឹក ពេលនេះគេញៀននឹងការសម្លាប់មនុស្សខ្លាំងណាស់សឹងតែមួយថ្ងៃមិនបានសម្លាប់ម្នាក់គឺនៅមិនសុខបក់មិនល្ហើយ ល្ហរល្ហេវហេហាប្លែកបរិយាមិនចេញ តែពេលបានលើកដៃសម្លាប់នណារម្នាក់ហើយក៏បានធូរមកវិញយ៉ាងចម្លែក
     « ហេតុអីអូនចូលយូរម្លេះមិនស្រួលខ្លួនមែនទេ?? »ជុងគុក យកដៃទៅស្ទាបថ្ងាសគេហាក់ខ្វាយខ្វល់ពីគេជាខ្លាំង មុននេះខ្លួនសឹងតែទម្លុះទ្វាចូលទៅខាងក្នុងបន្ទប់ទឹកទៅហើយតែចេះ  ថេយ៉ុង ដើរចេញមកមុនទើបដកខ្លួនថយវិញ
     « មិនអីទេអូនមានកើតអីឯណាគ្រាន់តែមុននេះរវល់និយាយទូរសព្ទ័ជាមួយមិត្តទើបនាំឲ្យបងចាំយូរ »ថេយ៉ុង ញញឹមបង្ហាញថ្ពាល់ប៉ោងៗដាក់នាយយ៉ាងគួរឲ្យស្រឡាញ់សឹមលោទៅអោបគេយ៉ាងណែនបណ្ដើរគេចាកចេញពីទីនោះមុននឹងមានសម្លេងស្រែករបស់នណាម្នាក់បានបន្លឺឡើង។
     ពេលល្ងាច ជុងគុក ត្រឡប់ទៅវិមានរបស់ខ្លួនវិញទាំងនៅរក្សាទឹកមុខមាំដដែល ពេលនេះគេសែនធុញទ្រាន់គេសឹងតែមិនចង់ចូលទៅក្នុងភូមិគ្រឹះដោយសាតែធុញនឹងពាក្យសម្ដីរអ៊ូរទាំ
     « ជុងគុក មកនិយាយជាមួយអូនសិន »ដើរចូលក្នុងភូមិគ្រឹះមិនទាន់បាន3ជំហានផងគេត្រូវឈប់ងក់ងាកមករកប្រពន្ធទាំងដកដង្ហើមធំក៏ព្រោះតែនាងឲ្យគេមកនិយាយជាមួយនាងសិន ដោយខ្ជិលមានរឿងច្រើនគេក៏ទៅអង្គុយជិតនាងចង់ដឹងថានាងសួរអ្វី
     « នាងម្នាក់នេះជាអ្នកណា??ហេតុអីបងបណ្ដើរនាងកាត់មុខមហាជនបែបនេះ??មិនខ្លាចមានរឿងអាស្រូវទេឬយ៉ាងមិច?? »សូហ្វ ស្រែកសួរទៅគេខ្លាំងៗទាំងញ័រខ្លួនទទ្រើក នាងសែនខឹងខឹងនឹងគេតាំងតែពីឃើញរូបនេះមុនដំបូងម្លេះ ជុងគុក ទាញរូបនោះមកមើលឃើញថាជារូបរបស់ ថេយ៉ុង ក្នុងរូបរាងជាប្រុស គេគិតថាប្រហែល សូហ្វ មើលច្រឡំទើបគេរាងធូទ្រូងមិនបាននិយាយថាម្ចាស់រូបជា ថេយ៉ុង នោះទេព្រោះគេមិនចង់ឲ្យនាងទៅរករឿង ថេយ៉ុង
     « ជាអ្នកណាក៏អូនមិនបាច់ត្រូវខ្វល់ដែរ បើលេចឭរឿងអាស្រូវក៏បងជាអ្នកដោះស្រាយអូនមិនបាច់មករវីរវល់នោះទេរវល់តែជាមួយកាងាររបស់អូនទៅ »ជុងគុក និយាយទាំងដៃកំពុងហែករូបនោះចោលព្រោះមិនចង់ឲ្យនាងមើលទៀតខ្លាចនាងដឹងថាជា ថេយ៉ុង
     « ហេតុអីបងលែងយល់ពីអូនបែបនេះ ជុងគុក??បងលែងស្រឡាញ់អូនដូចមុនហើយឬយ៉ាងមិចបាមជាបងប្លែកបែបនេះពីមួយថ្ងៃទៅមួយថ្ងៃ??ឬក៏ព្រោះតែស្រីក្នុងរូបនេះបងហ៊ានមកឈ្លោះគ្នាជាមួយអូន??បងយកស្រីសំខាន់ជាងប្រពន្ធខ្លួនឯងមែនទេ?? »សូហ្វ ក្ដាប់ដៃងើបឈរស្រែកដាក់គេតឹងសរសៃរករ ពេលនេះនាងទ្រាំមិនបាននោះទេនាងត្រូវតែបញ្ចេញឲ្យគេដឹងថានាងក៏ចេះឈឺចាប់
     « បើពិបាកពេកលែងលះគ្នាតែម្ដងទៅ »ជុងគុក បោះពាក្យលែងលះចេញពីមាត់ឥតស្ទាក់ស្ទើរ អ្នកស្រីចន អោបដៃសម្លឹងមកពីខាងជាន់លើទាំងញញឹមមិននឹកស្មានថា ថេយ៉ុង មកវិញមិនបាន2ថ្ងៃផងកូនប្រុសគាត់ចេះផ្លាស់ប្ដូរចរិក មិនចង់ចូលផ្ទះ នាំរឿងឈ្លោះគ្នាជាមួយប្រពន្ធបាត់អស់ភាពផ្អែមល្ហែមពីមុនថែមទាំងមាបឭដំណឹងថាមានស្រីអោបថើបបណ្ដើរទៀតផង
     « លែងលះ??ហេតុអីបងនិយាយបែបនេះ??ពួកយើងរៀបការជិត1ឆ្នាំកន្លះហើយបងមិននឹកស្ដាយអ្វីៗដែលពួកយើងបានសាងជាមួយគ្នាខ្លះទេឬ?? »សូហ្វ នាងរលីងរលោងទឹកភ្នែកសម្លឹងមើលកែវភ្នែកដាច់ស្រេចរបស់ប្រុសម្នាក់នេះទាំងមានអារម្មណ៍ថាក្ដុកក្ដួល ពីមុនកែវភ្នែកគេសម្លឹងមកនាងគឺស្រទន់តែពេលនេះវាប្រែក្លាយទៅជាកែវភ្នែកសោះកក្រោះនឹងដាច់ស្រេចគ្មានកែវភ្នែកដ៏ស្រទន់របស់កូនទន្សាយសម្រាប់នាងទៀតនោះទេ
     « មានអ្វីត្រូវស្ដាយ??ខ្ញុំមានតែស្ដាយទៅវិញទេដែលព្រមរៀបការជាមួយនាងនោះ បើខ្ញុំមិនបានរៀបការជាមួយនាងម្លេះពេលនេះខ្ញុំកំពុងតែសប្បាយជាមួយនឹងមនុស្សដែលខ្ញុំស្រឡាញ់ទៅហើយ ដែលមិនមែនជានាង »ជុងគុក គេចង់សម្ដៅទៅលើ ថេយ៉ុង បើពេលនោះគេបានរៀបការជាមួយ ថេយ៉ុង ម្លេះពេលនេះគេកំពុងតែផ្អែមល្ហែមជាមួយគ្នានៅខាងក្នុងភូមិគ្រឹះមួយនេះហើយមិនមែនឭតែសម្លេងឈ្លោះប្រកែកគ្នាឥតស្រាក់ស្រាន្តនោះទេ
     « ហុឹស!!បងមិនអាណិតដល់កូនខ្លះទេឬ???បងមិនខ្លាចគេកើតមកគ្មានឪពុកហៅទេឬយ៉ាងមិច?? »នាងស្រែកសម្លុតគេខ្លាំងៗពេលនេះនាងលែងទប់លែងលាក់បាំងទៀតហើយ ពេលឭពាក្យថាកូន ជុងគុក គាំងឆ្កឹងនិយាយអ្វីមិនចេញបានត្រឹមសម្លឹងទៅពោះរបស់នាង ពេលនេះគេហាក់បីដូចជាមានសតិមកវិញបន្ទាប់ពីត្រូវបាន សូហ្វ ស្រែកគំហក់ដាក់ខ្លួន
     « ខិខិ...មិនអាចទៅរួចនោះទេ...ហេតុអីវាទៅជាបែបនេះ?? »ថេយ៉ុង ក្អកដល់ថ្នាក់ក្អួតឈាមព្រោះវេទមន្តដែលខ្លួនបានដាក់ទៅលើ ជុងគុក វាកំពុងតែសាបបន្តិចម្ដងៗបើទុកយូរជាងនេះវានឹងរលាយអស់តើគេត្រូវធ្វើយ៉ាងមិចទៅ??បន្ទាប់ពីគិតអស់ពេលជាយូរគេក៏ទាញទូរសព្ទ៏ខលទៅ ជុងគុក ជាប្រញ៉ាប់
     «[...] ខិខិ...អាឡូ ជុង អូនមិនស្រួលខ្លួនទេបងមកខុនដូរបន្តិចបានទេអូនមានអារម្មណ៍ថាមិនស្រួលសោះ អូនខ្លាច »ថេយ៉ុង ធ្វើសម្លេងនិយាយខ្សាវៗបូករួមជាមួយនឹងសម្លេងក្អកធ្វើឲ្យ ជុងគុក រឹតតែបារម្ភអំពីគេជាខ្លាំង
     « មិនអីទេបងទៅដល់ឥឡូវហើយទ្រាំណាបងចេញទៅហើយ »នាយប្រវេប្រវាទាញយកអាវក្រៅមកពាក់ដើរចេញទៅទាំងទូរសព្ទ័នៅជាប់នឹងត្រចៀកមិនបានខ្វាយខ្វល់អំពីស្រ្តីកំពុងតែមានផ្ទៃពោះកំពុងតែអង្គុយសំកុកនៅខាងលើពូក
     « នាងម្នាក់នោះល្អ នឹងស្អាតជាងអូនប៉ុណ្ណាទៅបានជាបងស្រឡាញ់នាងជាងអូននឹងកូនបែបនេះ??បងប្លែកច្រើនណាស់បងផ្លាស់ប្ដូរសឹងតែទាំងអស់បងលែងស្គាល់អ្វីល្អអ្វីអាក្រក់អ្វីសរអ្វីខ្មៅដោយសារតែនាងម្នាក់នោះ ពេលណាទើបបងវិលមកសភាពដើមវិញអូនចង់ឲ្យបងដូចពីមុន »។
__________

រឿង ទេពមច្ឆារបស់អគ្គនាយកចន❤️(ចប់)Where stories live. Discover now