Episode23:ថេយ៍ឯងនៅឯណា?

2.6K 188 4
                                    

     ថេយ៉ុង ភ្ញាក់ជាមួយនឹងសម្លេងគំហក់របស់គេជាខ្លាំង ខ្លួនខំមានចិត្តទៅជួយគេហើយគេបែរជាចង់បាញ់បំបែកក្បាលខ្លួនទៅវិញ
     « អូនឃើញដៃបងមានឈាមទើបអូនចង់ទៅជួយលាងរបួសអោយបង »ថេយ៉ុង ពេបមាត់និយាយទៅកាន់គេ ពេលនេះគេមានសតិគ្រប់គ្រាន់គេអាចគ្រប់គ្រងខ្លួនឯងបានហើយ
     « ក៏មិនព្រោះតែឯងមិនអ៊ីចឹងដែលជាអ្នកខាំដៃយើងមុននេះ?បើយើងដោះលែងឯងយើងសុខចិត្តបាញ់បំបែកក្បាលឯងវិញ »ជុងគុក យកបង់បិទលើរបួសជាការស្រេច គេដើរទៅនិយាយទល់មុខអាល្អិត បើអោយដោះលែងអាល្អិតនេះញេសុខចិត្តបាញ់សម្លាប់ចោលវិញល្អជាង
     « ហ្អឹកៗអូនពិតជាសុំទោសពិតមែន ជុង អូនគ្មានចេទនាទេ »ថេយ៉ុង គេព្យាយាមនិយាយសុំទោសទៅកាន់ ជុងគុក ទាំងញ័រមាត់ គេពិតជាគ្មានចេតនាពិតមែន
     « គ្មានចេទនា?ឯងប្រុងនឹងខាំយើងអោយស្លាប់ច្បាស់ណាស់អាបិសាច ហុឹស »ជុងគុក គប់ដបថ្នាំលាងរបួសទៅលើមុខគេសឹមខ្លួនទាញយកសោឡានដើរចេញពីទីនោះបាត់ ថេយ៉ុង គេត្រូវ ជុងគុក ចងជាប់បែកនេះទើបមិនអាចរើទៅណាបាន គេនៅយំនៅនឹកគិតសឹងតែមួយសន្ទុះអំពីរឿងដែលគេបានធ្វើ គេពិតជាបានធ្វើខុសធ្ងន់ណាស់គេនឹងសងវាទៅកាន់ សូហ្វ វិញ។
     ក្រឡេកមកមើលខាង ជុងគុក ឯនេះវិញមុននេះគេបានឭដំណឹងមកថា សូហ្វ រអិលដួលបោកក្បាលមួយទំហឹងនៅក្នុងបន្ទប់ទឹកទើបគេរហ័សមករកនាងវិញដោយគិតថាពេលទៅវិញនឹងជំរះបញ្ជីជាមួយនឹង ថេយ៉ុង ព្រោះគេគិតថា ថេយ៉ុង ជាអ្នកធ្វើអោយមានរឿងនេះកើតឡើងមក
     « សូហ្វ អូនមិនត្រូវកើតអីទេណា៎ »ជុងគុក កាន់ដៃនាងជាប់ខណៈគ្រែអ្នកជំងឺត្រូវរុញឆ្លងកាត់ពីបន្ទប់មួយទៅបន្ទប់មួយរហូតដល់បន្ទប់សង្រ្គោះបន្ទាន់ ជុងគុក ត្រូវឈរចាំនៅខាងក្រៅទាំងអន្ទះសារ នាងដួលបោកក្បាលចេញឈាមយូរណាស់ហើយប៉ុន្តែខ្លួនមិនបានដឹងទាល់តែអ្នកបម្រើខលមកប្រាប់ទើបខ្លួនរហ័សទៅជួបនាងនឹងយកនាងមកមន្ទីពេទ្យវិញ ជុងគុក ដើរចុះដើរឡើងនៅមុខបន្ទប់សង្រ្គោះបន្ទាន់ទាំងចិត្តអន្ទះសារ
     «[...] ខ្ញុំនៅទីណា? »សូហ្វ យកដៃស្ទាបមុខខ្លួនឯងសឹមងាកមើលជុំវិញខ្លួន សុខៗនាងក៏ប្រទាក់ភ្នែកជាមួយនឹងប្រុសម្នាក់រាងតូចស្រឡូនប៉ុន្តែសម្លៀកបំពាក់របស់គេពោពេញទៅដោយឈាម គេឈរបែរខ្នងដាក់នាងទើបនាងមិនដឹងថាគេជាអ្នកណា
     «[...] ឯងជាអ្នកណា? »សូហ្វ ចោទសួរទៅប្រុសម្នាក់នោះទាំងភ័យៗព្រោះនាងខ្លាចជាមួយនឹងសភាពប្រុសម្នាក់នោះ សន្សឹមៗគេក៏បែមុខមករកនាង ទឹកមុខគេបង្ហាញមកយ៉ាងគួរអោយអាណិត
     «[...] គីម...គីមថេយ៉ុង? »សូហ្វ ថយក្រោយរហូតដល់ខ្នងអឹបនឹងអ្វីម្យ៉ាងក៏មិនដឹង ថេយ៉ុង សន្សឹមៗដើរមករកនាងទាំងទឹកភ្នែករួចក៏ឈោងដៃទៅចាប់ដៃនាង
     « នាងបានស្លាប់ហើយ សូហ្វ »សម្ដីរបស់ ថេយ៉ុង ធ្វើអោយ សូហ្វ គាំងឆ្កឹងមួយកន្លែងនិយាយអ្វីមិនចេញ ស្លាប់?គេនិយាយលេងទេឬយ៉ាងមិច?
     « មិនពិតទេឯងកុហកយើង វាមិនមែនជាការពិតទេ គីមថេយ៉ុង ឯងកំពុងតែកុហកយើង »សូហ្វ នាងលើកដៃខ្ទប់ត្រចៀកស្រែកទៅកាន់ ថេយ៉ុង វិគថាជាការកុហក ថេយ៉ុង ក្រវីក្បាលមុននឹងអូដៃនាងទៅឈរមើលនៅខាងមុខកញ្ចក់ ឃើញថានាងនឹងគេគឺគ្មានរូបរាងនៅក្នុងកញ្ចក់ដូចគ្នា
     « នេះ? »សូហ្វ លើកដៃទៅរុញកញ្ចក់ឃើញថាវារង្គើរទៅមកៗប៉ុន្តែរមិនបានបង្ហាញរូបរាងកាយពួកគេទាំង2នៅក្នុងកញ្ចក់នោះទេ នាងអស់សង្ឃឹមសឹមទម្លាក់ខ្លួនអង្គុយយំនៅលើដី ប៉ុន្តែ ថេយ៉ុង យកដៃទៅអង្អែលស្មានាងក្នុងន័យលួងលោមមុននឹងខ្ជាក់គុជម្យ៉ាងពណ៌ទឹកសមុទ្រភ្លឺចេញពីក្នុងមាត់រួចហុចវាអោយទៅនាង នាងទទួលយកវាទាំងរាងស្ទាក់ស្ទើរក៏ព្រោះតែនាងខ្លាចថាវាជាថ្នាំបំពុល
     « លេបវាទៅ »ថេយ៉ុង តឿនអោយនាងលេបវាចូលពោះ ក៏ព្រោះតែនាយឃើញថានាងកំពុងតែស្ទាក់ស្ទើរលើកគុជនោះមើលចុះមើលឡើង
     « នាងនៅសល់ពេលតែ2នាទីទេបើនាងមិនព្រមលេបនាងនឹងស្លាប់ពិតប្រាកដ »ថេយ៉ុង និយាយទៅកាន់នាងម្ដងទៀត ពេលនេះនាងសល់ពេលតែ2នាទីនោះទេសម្រាប់រស់ឡើងវិញ
     « ឯងចង់បានន័យថាយ៉ាងមិច? »នាងនៅតែស្ទាក់ស្ទើរមិនហ៊ានលេបក៏ព្រោះតែខ្លាច នាងសម្លឹងទៅ ថេយ៉ុង ក្នុងកែវភ្នែកខ្ពើមរអើមព្រោះនៅលើខ្លួនគេដាមទៅដោយឈាម មិនលើកលែងសូម្បីតែផ្ទៃមុខចំនែកដៃនៅមានកន្លែងខ្លះដាច់សល់ឆ្អឹងទៀតផង
     « ខ្ញុំគ្មានពេលពន្យល់នាងទេ តែកុំភ្លេចប្រាប់ ជុងគុក ផងថាខ្ញុំអភ័យទោសអោយគេព្រោះខ្ញុំស្រឡាញ់គេ »បន្ទាប់ពីនិយាយហើយគេក៏ទាញគុជនោះញាត់ចូលមាត់ សូហ្វ បន្ទាប់ពីនាងលេបចូលពោញហើយនាងក៏ចាប់ផ្ដើមហោះឡើងទៅខាងលើបន្តិចម្ដងៗ
     « កុំភ្លេចពាក្យខ្ញុំបាននិយាយណា៎មើលថែគេជំនួសខ្ញុំផងខ្ញុំគ្មានវាសនាបានមើលថែគេនោះទេ »នាងក៏ងក់ក្បាលផ្ងក់ៗទាំងញញឹមស្រាលដាក់គេទៀតផង។
     « ពុទ្ធោអឺយអ្នកជំងឺរួចផុតពីគ្រោះថ្នាក់ហើយ »ក្រុមគ្រូពេទ្យចាប់ផ្ដើមរំភើបចិត្តពេលជួយសង្រ្គោះអ្នកជំងឺក្បែរស្លាប់ម្នាក់នេះបានសម្រេច។
     « ហ្អឹកៗ »ងាកមកមើលខាងនេះវិញ ថេយ៉ុង គេកំពុងតែព្យាយាមវាលគើមៗសម្ដៅទៅបន្ទប់ទឹកបន្ទាប់ពីរួចពីចំណងវិញ
     #ត្រឡប់ទៅកាលពីប៉ុន្មាថ្ងៃមុន
     « បើបុត្រចង់វិលមកសភាពដើមវិញបុត្រត្រូវតែសម្លាប់គេចោល បិតាមិនអាចជួយបុត្របានទេវាជាការសម្រេចចិត្តរបស់បុត្រ »ស្ដេចគីម និយាយហើយក៏រលាយខ្លួនតាមខ្យល់វិញទៅ ថេយ៉ុង គេមិចនឹងអាចសម្លាប់ ជុងគុក បានទៅ?មានតែវិធីម្យ៉ាងនោះទេគឺគេសម្លាប់ខ្លួនឯងចោល។
       #ត្រឡប់មកបច្ចុប្បន្នវិញ
    បន្ទាប់ពីដឹងថា សូហ្វ នាងអស់អីហើយគ្រាន់តែនៅសន្លប់មិនទាន់ដឹងខ្លួន ជុងគុក គេសប្បាយចិត្តមិនស្ទើរនោះទេ គេឆ្លៀតពេលនេះទៅរក ថេយ៉ុង ដើម្បីជំរះបញ្ជីរព្រោះគេគិតថា ថេយ៉ុង ជាអ្នកធ្វើវាឡើងមក មកដល់ខុនដូរគេបើកទ្វាចូលទៅខាងក្នុងទាំងមានកាន់កាំភ្លើងក្នុងដៃចូលមកនេះក្នុងគោលបំណងបាញ់ ថេយ៉ុង សម្លាប់ចោលតែគេមិនទាន់បានបើកទ្វាបន្ទប់ដែលជាបន្ទប់គេឃុំ ថេយ៉ុង ទុកផងសម្លេងទូរសព្ទ័ក៏រោទិ៍ឡើង បន្ទាប់ពីនិយាយហើយគេក៏ត្រឡប់ទៅមន្ទីពេទ្យវិញដោយដំណឹងមុននេះគេបានដឹងថា សូហ្វ បានដឹងខ្លួនឡើងវិញហើយចង់ជួបគេជាប្រញ៉ាប់មិនចាំយូរគេត្រូវទៅរកនាង។
     មកដល់មន្ទីពេទ្យគេរត់សម្ដៅទៅបន្ទប់ដែល សូហ្វ ស្នាក់នៅទាំងបែកញើសឃឃូស ពេលចូលមកដល់គេបែរជាឃើញនាងអង្គុយផ្នែកខ្នងទៅនឹង គ្រែពេទ្យដូចគ្មានរឿងអ្វីកើតឡើង
     « អូនហៅបងមកវិញមានការអ្វី?អូនឈឺត្រង់ណាមែនទេ? »ជុងគុក គេចោទសួរទៅនាងទាំងភ័យបុកពោះដឹបៗ សូហ្វ ក្រវីក្បាលញញឹមមុននឹងស្ទុះទៅចាំដៃគេយ៉ាងណែន
     « អូនមិនបានឈឺអ្វីទេប៉ុន្តែអូនមានរឿងពិតមួយចង់ប្រាប់អោយបងបានដឹង...តាមពិតអ្នកដែលបានជួយបងក្នុងការគ្រោះថ្នាក់ក្នុងទឹកនោះគឺជា ថេយ៉ុង គេនៅមើលថែបងពេញមួយថ្ងៃក៏ព្រោះតែគេបារម្ភពីបង អូនបានលួចមើលគេតាំងពីពេលដែលគេទើបនាំនងឡើងមកដល់លើគោកម្លេះ...អូនជាអ្នកបំបែកបងចេញពីគេ គេមិនបានខុសអ្វីនោះទេ តាមពិតអូនត្រូវស្លាប់ហើយប៉ុន្តែគេបានខ្ជាក់ គុជអ្វីមិនដឹងអោយអូនលេបហើយគេក៏និយាយថាអោយអូននៅមើលថែបងជំនួសគេផង តាមពិតគេមិនមែនជាមនុស្សអាក្រក់ទេគេពិតជាស្រឡាញ់បងទើបគេធ្វើបែបនោះ តាមពិតអូនទៅវិញទេដែលជាអ្នកខុសចូលមកបំបែកបងចេញពីគេចំនែកកូនទាំងប៉ុន្មានដែលមានក្នុងពោះអូននឹងធ្លាប់រលូតវាមិនមែមជាកូនបងទេជាកូនរបស់អ្នកផ្សេងហើយបងមិនមែនមនុស្សទីមួយនេះទេដែលបានរាងកាយអូន...បងទៅរក ថេយ៉ុង វិញទៅណាចាត់ទុកថាអូនជាប្អូនស្រីបងទៅចុះ »សូហ្វ ក្ដាប់ដៃគេយ៉ាងណែននិយាយរៀបរាប់ទៅគេយ៉ាងវែងអន្លាយ ជុងគុក ឭហើយភ្ញាក់ខ្លូនព្រឺតដូចភ្ញាក់ពីក្នុងសុបិន្តស្ទុះទាញសោឡានរត់ទៅក្រោមបើកសម្ដៅទៅខុនដូររបស់គេវិញ មកដល់ខុនដូរគេស្ទុះបើកទ្វាចូលទៅក្នុងរួចរត់ទៅបន្ទប់យ៉ាងលឿន នៅលើកៅអីកន្លែងគេចង ថេយ៉ុង ឃើញថាវាបានដាច់ខ្ទេចខ្ទីអស់ហើយ
     « ថេយ៉ុង ឯងនៅឯណា?? »ជុងគុក ស្រែកហៅ ថេយ៉ុង ឭៗដោយគិតថាគេប្រាកដជារត់ចេញពីខ្លួនបានទៅហើយ គេទម្លាក់ខ្លួនអង្គុយទៅលើការ៉ូទាំងអស់សង្ឃឹមមិនគួរណាគេបណ្ដោយអោយរឿងទៅជាបែបនេះសោះ គេបានធ្វើអ្វីខ្លះដាក់ ថេយ៉ុង ទៅ?គេឃោឃៅពេកហើយ អង្គុយសុខៗគេក៏នឹកឃើញដល់បន្ទប់ទឹក ក្រែង ថេយ៉ុង គេជាមច្ឆាមិនអ៊ីចឹង?បើគេចេញទៅក្រៅមិនបានយ៉ាងណាក៏គេមកសង្ងំក្នុងកន្លែងត្រជាក់ៗដែរ
          ~ក្រាក~
     ទ្វាបន្ទប់ទឹកបានបើកឡើងស្របជាមួយនឹងសម្លេងបេះដូងរបស់គេត្រូវធ្លាក់ដល់ដី រូបរាងសាកសព្វមនុស្សម្នាក់ត្រូវរួញអស់នៅសល់តែស្បែកដណ្ដប់ឆ្អឹងមើលរូបរាងមិនច្បាស់ ពាក់កណ្ដាលមនុស្សពាក់កណ្ដាលត្រី រូបរាងដូចត្រូវគេដុតចោល ស្បែកដណ្ដប់ឆ្អឹង ស្បែកទៅជារលួយពណ៌ខ្មៅមុខក៏ដូចគ្នា
     « មិន...មិនអាចទេមិនមែនជា ថេយ៉ុង នោះទេវាមិនអាចទៅរួចទេ »។
__________

រឿង ទេពមច្ឆារបស់អគ្គនាយកចន❤️(ចប់)Where stories live. Discover now