Episode11:ពស់វាតែងតែមានពិស

1.6K 171 3
                                    

     ព្រឹកថ្ងៃថ្មី ម៉ោងដដែល ថេយ៉ុង បោះជំហានចុះពីលើគ្រែទាំងពិបាក រាល់មួយជំហានរបស់គេវាហាក់បីដូចជាគេជាន់ទៅលើបន្លាដ៏មុតស្រួចអ៊ីចឹង បន្ទាប់ពីដើរបាន 3ជំហានហើយគេក៏បកទៅកន្លែងដើមវិញសឹមដាក់ខ្លួនអង្គុយទៅលើពូកទាំងជើងឈឺស្ពឹកស្រពន់ទាំងពីរ
     «[...] អ៊ូយព្រះអឺយ!!ពេលណាទើបវាឈប់ឈឺទៅ? »ថេយ៉ុង លើកដៃមកច្របាច់ជើងតិចៗក្នុងបំណងធ្វើឲ្យវាបាត់ការឈឺចុកចាប់ ប៉ុន្តែវានៅតែដដែលមិនបាត់ឈឺនោះទេ ទើបគេទម្រេតខ្លួនទៅលើពូករួចលើកជើងសណ្ដូកទៅលើពូកដដែល គេចេញទៅណាមិនបានដើរក៏មិនចង់កើត គ្រាន់តែដើរទៅងូចទឹកក៏គេធ្វើមិនចង់បានផង ចុះទម្រាំតែដើរចេញពីប្រុសម្នាក់នោះ តើឲ្យគេធ្វើបែបមិចទៅ??
     សូហ្វ អង្គុយចិតផ្លែឈឺទាំងភ្នែកដៀងសម្លក់ទៅកាន់ជាន់ខាងលើមិនឈប់មិនឈរ ម៉ូរ៉ា មើលទៅហាក់មានអារម្មណ៍មិនសូវល្អពេលក្រឡេកឃើញអ្នកស្រីចន ប្រុងប្រៀមកំពុងសម្លឹងទៅកាន់ជាន់ខាងលើមិនដាច់ នាងអាចទាយដឹងបានថា សូហ្វ កំពុងតែសម្លក់នឹងគុំគួនជាមួយនឹង ថេយ៉ុង ប៉ុន្តែណាស់ហើយចុះនាងប្រហែលជាមិនហ៊ានធ្វើអ្វីអ្នកប្រុសតូចរបស់នាងនោះទេព្រោះមានអ្នកស្រីចននៅចាំការពា ថេយ៉ុង ជានិច្ច
                    ~ដឹប~
     សូហ្វ ទម្លាក់កាំបិតទៅលើតុសឹមគប់ផ្លែប៉ោមទៅគន្លៀតជញ្ជាំងទាំងកែវភ្នែកនៅតែដឹតដាមក្រហមដូចឈាម ពេលនេះ ជុងគុក មិននៅអ្នកស្រីចន ក៏សម្រាកវាជាឧកាស់ល្អរបស់នាងហើយប៉ុន្តែរនាងគ្មានភាពក្លាហានលើកដៃសម្លាប់ គីមថេយ៉ុង ហេតុអីបានវាទៅជាបែបនេះ??ក្រែងម្សិលមិញនាងខំដេកគិតជិតមួយយប់អំពីល្បិចកល់សម្លាប់ក្មេងម្នាក់នោះ ហេតុអីមកដល់ពេលនេះនាងបែជាមិនហ៊ានលើកដៃសម្លាប់ទៅវិញ??ចំជាគ្មានបានការអ្វីមែន!!
     « ពស់វាតែងតែមានពិស ឆ្កែវាក៏កាពារឆ្អឹងរបស់វាចេញពីពពួកសត្វអត់ឃ្លានផ្សេងផងដែរ »សូហ្វ ទន្ទេញពាក្យមួយនេះជាប់នៅក្នុងចិត្ត នាងគិតថាចង់កម្ចាត់ ថេយ៉ុង ចេញក៏ប៉ុន្តែពេលវេលាហាក់ដូចជាមិនអំណោយផលសោះ តើគួរធ្វើបែបណាបន្តរទៀតទៅ??
     « ផ្ញើរទុកសិនចុះ ពេលណាមួយយើងនឹងជម្រះទៅលើឯងទាំងការទាំងដើម ហុឹស!! »សូហ្វ ដើរនាំដំណើរធ្ងន់ៗសម្ដៅទៅបន្ទប់របស់ខ្លួនវិញទាំងកំហឹងខឹងពេញដើមទ្រូង ប៉ុន្តែនាងធ្វើអ្វី ថេយ៉ុង មិនបានក៏ព្រោះតែមានអ្នកស្រីចន នៅពីក្រោយនោះអី។
     ធ្មេចបើកៗថ្ងៃរៀបការរបស់ ជុងគុក ក៏មកដល់វាហាក់បីដូចជាដំណឹងដែលកើតមានឡើងភ្លាមៗសម្រាប់ ថេយ៉ុង នាយកម្លោះតូចអង្គុយសណ្ដូកជើងនៅលើពូកទាំងភ្នែកចោលមើលទៅក្រៅបង្អួចសម្លឹងមើលកន្លែងសម្បថដែលកូនក្រមុំនឹងកូនកម្លោះត្រូវឡើងមកស្បថស្បែ។
     ជុងគុក ស្ថិតក្នុងឈុតកូនកម្លោះ នាយឈរសម្លឹងមើលខ្លួនឯងនៅក្នុងកញ្ចក់មិនព្រិចភ្នែកទាំងនៅមានស្នាមញញឹមដិតដាមជាប់នៅលើផែនថ្ពាល់មិនរលុប ទីបំផុតថ្ងៃនេះបានមកដល់ហើយថ្ងៃដែលគេត្រូវរៀបការជាមួយនឹងនារីម្នាក់ដែលជាគូរជីវិតគេជ្រើសរើសដោយខ្លួនឯង ក៏ប៉ុន្តែរនាយបែជាបិទស្នាមញញឹមវិញនៅពេលដែលខ្លួនមានអារម្មណ៍ថាខុសទៅលើ ថេយ៉ុង
     « គេជាប្រុសមិនខូចខាតអ្វីនោះទេ »ជុងគុក ដកដង្ហើមមួយឃូចោលសឹមទាញសារេក្រវ៉ាត់ក៏របស់ខ្លួនឲ្យមានរបៀបរៀបរយ គេខានជួបគ្នាជាមួយនឹង ថេយ៉ុង តាំងពីថ្ងៃដែលគេទិញអាហារពេលល្ងាចមកអោយ ថេយ៉ុង ម្លេះ មិនមែន ថេយ៉ុង ជាអ្នកគេចគេនោះទេគឺជាគេខ្លួនឯងដែលខំគេចពី ថេយ៉ុង។
     ជំហានជើងធ្ងន់ៗរបស់កូនកម្លោះស្ថិតក្នុងឈុតរៀបការយ៉ាងល្អឥតខ្ចោះ គេសែនស្រស់សង្ហារហាក់ដូចជាទេវបុត្រស្ថិតនៅក្នុងរឿងព្រេងនិទាន ជុងគុក ញញឹមអោនក្បាលជាការអរគុណពេលដែលខ្លួនបានឡើងមកដល់ខាងលើកន្លែងសម្បថ ថេយ៉ុង ដែលលួចលបមើលពីក្នុងបន្ទប់មកក៏មានអារម្មណ៍ហាក់ដូចជារំជើបរំជួលប្លែកពេលបានឃើញប្រុសម្នាក់នេះស្ថិតនៅក្នុងឈុតកូនកម្លោះ ទោះបីជាកូនក្រមុំរបស់ប្រុសម្នាក់នោះមិនមែនជាគេក៏គេហាក់ដូចជាសប្បាយអរជំនួសប្រុសម្នាក់នោះផងដែរ ឈររងចាំមិនដល់3នាទីផង កូនក្រមុំក៏ដើរចេញមកទាំងអោបដៃអ្នកជាឪពុកខ្លួនយ៉ាងណែន លោកឪពុកក្មេងរបស់ ជុងគុក ហុចដៃរបស់នាងទៅឲ្យ ជុងគុក កាន់សឹមពោលពាក្យផ្ដាំទៅកាន់គេជាមុន
     « ប៉ាទុកឲ្យឯងមើលថែកូនរបស់ប៉ា កុំធ្វើឲ្យនាងទឹកភ្នែកត្រូវស្រឡាញ់នាងដូចជាកែវភ្នែក ពេលណាដែលកូនឈប់ស្រឡាញ់នាងសូមប្រគល់នាងមកឲ្យប៉ាវិញ »លោកមីន ផ្ដែរផ្ដាំកូនប្រសារប្រុសទាំងស្នាមញញឹម សូហ្វ នាងជាកូនតែមួយរបស់គាត់គាត់ត្រូវតែផ្ដែផ្ដាំកូនប្រសារជាមុនបែបនេះហើយ ណាមួយគាត់ក៏ស្រឡាញ់នាងសឹងតែស្មើរកែវភ្នែកទៅហើយ
     « បាទលោកប៉ា ខ្ញុំសន្យារថាខ្ញុំនឹងមើលថែនាងរហូតដល់ដង្ហើមខ្ញុំរលត់ »ជុងគុក ញញឹមយ៉ាងស្រទន់សម្លឹងមើលទៅនាងទាំងអារម្មណ៍រំជើបរំជួល មិននឹកស្មានថាពេលនេះគេបែជាជួបជាមួយនឹងមនុស្សស្រីម្នាក់ដ៏ស្រគត់ស្រគំជាស្រីម្នាក់ដែលគេតែងតែប្រាថ្នាចង់បាន មកជាគូរផ្គាប់
     « តើលោកចន ជុងគុក យល់ព្រមទទួលអ្នកនាង មីនសូហ្វ ជាគូរភរិយារួចព្រមទទួលយកអតីតកាលរបស់នាងមិនថាល្អឬក៏អាក្រក់ដែលឬទេ?? »លោកអាចារ្យ ចោទសួរទៅកូនកម្លោះជាមុន
     « បាទខ្ញុំ ចនជុងគុក យល់ព្រមទទួល មីនសូហ្វ ជាភរិយា...មិនថាអតីតកាលនាងបែបណាក៏ខ្ញុំបាទព្រមទទួលយកមិនរាថយ...ហើយខ្ញុំក៏សន្យារថានឹងកាន់ដៃនាងឆ្លងគ្រប់គ្រឿងរាំងមុខទាំងអស់មិនថាតូចក្ដីឬធំក្ដី គ្មានថ្ងៃដោះដៃចេញពីនាងនោះឡើយ »ជុងគុក និយាយសម្បថរួចសឹមយកជញ្ជៀនមកពាក់ឲ្យនាងតាមការប្រាប់របស់លោក អាចារ្យ
     « ចុះអ្នកនាង មីនសូហ្វ ព្រមទទួលលោក ចនជុងគុក ជាស្វាមីរូចហ៊ានទទួលយកអតីតកាលរបស់គាត់មិនថាអាក្រក់ឬល្អដែរឬទេ?? »លោកអាចារ្យ កាន់ក្រដាស់មួយសន្លឹកនៅនឹងដៃ ទាំងចោលភ្នែកសួរជាសំណួរទៅកាន់ខាងកូនក្រមុំ
     « ចាស៎ខ្ញុំ មីនសូហ្វ ព្រមទទួលលោក ចនជុងគុក ជាស្វាមីនឹងទទួលនូវអតីតកាលរបស់គាត់មិនថាអាក្រក់ឬល្អក្ដីហើយក៏សន្យារថានៅក្បែរគាត់គ្រប់ពេលវេលា »បន្ទាប់ពីនិយាយពាក្យសម្បថហើយនាងក៏ដកជញ្ជៀនពាក់ទៅលើដៃនាងខាងឆ្វេងរបស់ ជុងគុក តាមការបញ្ជាររបស់លោកអាចារ្យ ដូចគ្នាផងដែរ
     «[...] នេះហើយជាសុភមង្គលពិតរបស់គេ...សំណាងហើយដែលឯងមិនធ្វើជាមាជ្រែកតាំងពីដំបូងមកម្លេះ គីមថេយ៉ុង »ថេយ៉ុង សម្លឹងមើលទៅគូរស្វាមីភរិយាថ្មីថ្មោងទាំងពីរ ទាំងនៅក្នុងដើមទ្រូងខាងឆ្វេងលោតកន្រ្ទាក់ដឹបៗមិនឈប់មិនឈរ គេសែនឈឺចាប់ដូចត្រូវនណារម្នាក់មកចាប់ហែកបេះដូងចែកជាពីរ រឿងដែលប្រុសម្នាក់នោះបានធ្វើមកលើគេវាជាប់ដិតដាមនៅក្នុងខួរក្បាលរបស់គេជានិច្ចមិនងាយរលុបទៅណានោះឡើយ គ្រប់កាយវិកាអ្វីៗក៏គេនៅចាំបានទាំងអស់
     «[...] ខ្ញុំគូរដើរចេញនៅពេលនេះវាកាន់តែល្អ »ថេយ៉ុង យកគុជខ្យងទៅទុកនៅលើតុសឹមទាញយកលុយដែលមានដោយសារតែការលក់គុជខ្យងរបស់អ្នកស្រីចន មកញាត់ចូលក្នុងហោប៉ៅសឹមបោះជំហានចេញទៅខាងក្រៅទាំងពិបាក ដោយសារតែកម្មវិធីធ្វើឡើងនៅខាងក្រោយភូមិគ្រឹះទើបបានជាគេអាចចាកចេញទៅបានយ៉ាងស្រួលណាមួយអ្នកបម្រើរកំពុហតែមមាញឹកក្នុងការចម្អិនអាហារក្នុងផ្ទះបាយ គ្មាននណាម្នាក់ចាប់អារម្មណ៍ជាមួយគេនោះឡើយ ឈាមហូតដិតដាមជាប់នៅលើបេតុង តាំងពីចេញពីបន្ទប់ ថេយ៉ុង រហូតមកដល់ខាងក្រៅភូមិគ្រឹះ នាងល្អិតដើរសន្សឹមៗមួយៗទាំងបបូរមាត់នៅស្លេកដូមមាន់ស្ងោក៏ព្រោះតែឈឺលើមុខរបួសនោះអី
     «[...] សឺតឈឺណាស់ »ទម្រាំតែដើរហួសចេញពីខ្លោងទ្វាភូមិគ្រឹះគេសឹងតែដួលទៅហើយ រំពេចនោះភ្នែករហ័យក្រឡេកឃើញអ្នកនៅក្បែរនោះលើកដៃបកហៅឡានរួចក៏ដើរចូលបើកចេញទៅ ខ្លួនក៏សាកធ្វើតាមគេវាបានផលពិតមែន តាក់ស៊ីពណ៌ក្រហមមួយបានឈប់នៅចំពីមុខគេ អ្នកបើកតាក់សុីចុះពីលើរថយន្តតួចរត់មកបើកទ្វាអោយ ថេយ៉ុង
     « ទៅណាដែលអាល្អិត »គាត់ចោទសួរទៅកាន់ ថេយ៉ុង ខណៈដៃកំពុងតែមួលសោបញ្ឆេះរថយន្ត ថេយ៉ុង លើកដៃអេះក្បាលតិចសឹមរកនឹកឈ្មោះកំពុងផែនោះតែគេនឹកមិនឃើញ
      ថេយ៉ុង និយាយអ្វីមិនចេញបានត្រឹមទាញក្រដាស់រួចសរសេរឈ្មោះសមុទ្រដែលខ្លួប ចង់ទៅណាមួយគេនៅទីនោះតាំងពីតូចរឿងអ្វីដែលគេមិនស្គាល់នោះ??អ្នកបើកតាក់សុីងក់ក្បាលសឹមបររថយន្តចាកចេញពីទីនោះសម្ដៅទៅកំពុងផែ បន្ទាប់ពីមកដល់កំពុងផែគាត់ក៏នាំ ថេយ៉ុង ចេញមករួចនិយាយជាមួយនាយកំប៉ាល់សម្ដៅទៅលើសមុទ្រដែល ថេយ៉ុង ចង់ទៅ។
     នៅលើកំប៉ាល់ ថេយ៉ុង ដកដង្ហើមធំសម្លឹងមើលទៅផ្ទៃទឹកសមុទ្រដ៏ធំល្ហល្ហេវ វាល្ហល្ហេវដូចជាការគិតរបស់គេនៅពេលនេះ អ៊ីចឹងគេកំពុងតែគិតថាពេលទៅដល់សមុទ្រតើគេធ្វើយ៉ាងមិចតរទៀតដើម្បីចុះទៅទីនោះ??
     « ហុឹម!! »ថេយ៉ុង ដកដង្ហើមធំតានតឹងក្នុងចិត្តជាខ្លាំងគេមិនដឹងថាគួរធ្វើបែបមិចតរទៀតនោះឡើយ មានតែវិធីម្យ៉ាងនោះទេគឺផ្លុំសម្បកខ្យងតែណាស់ហើយចុះវាយ៉ាងមិចនឹងលាន់ឭសម្លេងដល់ក្រោមបាតសមុទ្របានទៅ??បើសមុទ្រនេះជ្រៅដល់ម្លឹងនោះ??ហឺយចុះមានតែវិធីម្យ៉ាងទេគឺសាកល្បងបើមិនសាកល្បងគេមិចមឹងដឹងថាវាអាចធ្វើបានឬមិនបានទៅណ៎??ហុឹស
______________________

រឿង ទេពមច្ឆារបស់អគ្គនាយកចន❤️(ចប់)Where stories live. Discover now