ភាគបញ្ចប់:ថេយ៍ស្លាប់ហើយ

5K 345 32
                                    

ជុងគុក រហ័សចូលទៅត្រកងកាយមាឌល្អិតជាប់ក្នុងរង្វង់ដៃគេលូកដៃទៅទះថ្ពាល់ ថេយ៉ុង តិចៗស្រាលៗទាំងដែលរាងកាយនៅសល់តែស្បែកដណ្ដប់ឆ្អឹង ទឹកភ្នែកកូនប្រុសមិនដែលស្រក់ចំពោះនណារម្នាក់វាកំពុងតែស្រក់តក់ៗទៅលើរូបរាងកាយតូចដែលរលាយនៅដល់តែស្បែកដណ្ដប់ឆ្អឹងដ៏គួរអោយញញើត អ្នកផ្សេងអាចនឹងខ្លាចតែចំពោះ ចនជុងគុក គេមិនបានខ្លាចនោះទេគេកំពុងតែខ្លាចខ្លួនឯងដែលធ្វើរឿងនេះឡើងមក
«[...] ជុងគុក បងយ៉ាងមិចហើយអូនសុំទោសស្រាយចំណងអូនបន្តិចទៅណាអូនលាងរបួសអោយបង ជុងគុក បងយ៉ាងមិចហើយបងមានឈឺទេ?-ជុងគុក អូនស្រឡាញ់បង-អរុណសួស្ដីបងសម្លាញ់អាហារពេលព្រឹកអូនរៀបចំរួចហើយនៅលើតុ »សម្លេង ថេយ៉ុង បន្លឺឡើងរងូវជុំវិញត្រចៀករបស់គេ ធ្វើអោយគេហាក់ដូចជានៅមិនសុខទ្រូងខាងឆ្វេងលោតកន្រ្តាក់ដឹបៗនាំអោយចុកឆៀបៗដូចមានកាំបិតរុកឆ្កឹះឆ្កៀលនៅខាងក្នុងដំបៅ ជុងគុក ញ័រដៃញ័រជើងស្ទើរតែដួលសន្លប់ព្រោះគេមិនដែលបានជួបការឈឺចាប់ខ្លាំងបែបនេះពីមុនមក
« ហ្អឹកៗ ថេយ៉ុង យើងសុំទោស! »ពាក្យសុំទោសតែមួយម៉ាត់គេតែងតែរំលឹកវាឡើងមកនៅពេលធ្វើខុសហើយ ថេយ៉ុង គឺតែងតែអភ័យទោសអោយគេនឹងវិលមកសភាពដើមឈប់ខឹងឈប់ងក់ងរចុះពេលនេះគេសុំទោសហើយគេអោបលួងលោមហើយហេតុអី ថេយ៉ុង មិនវិលមកសភាពដើមវិញរួចនិយាយប្រាប់គេថា( មិនអីទេអូនភ័យទោសអោយបង )រួចក៏មកអោបគេវិញថើបថ្ងាសគេស្រាលៗដូចពីមុន?
« ពេលណាទើបអូនងើបមកអោបបងមកថើបបងរួចនិយាយថាអូនអភ័យទោសអោយបង?ហេតុអីពេលនេះអូនខឹងយូរម្លេះ?អូនចង់អោយបងលួងបឺបមិច?ថើបឬក៏អោបឬក៏ជូនអូនទៅកោះជេជូ?ទៅណាក៏បងព្រមទៅដែលដើម្បីអោយអូនព្រមងើបមកអភ័យទោសអោយបងវិញ »ជុងគុក យំអោបរាងកាយអាល្អិតដែលគេតែងតែធ្វើបាបជាប់នៅក្នុងរង្វង់ដៃ ដាមឈាមនៅលើជញ្ជាំងបូករួមជាមួយថង់អាហារដែលគេគប់ចោលកាលពីព្រឹកមិញវានៅទីនេះដដែលមិនបានបាត់ទៅណានោះទេ សភាពពេល ថេយ៉ុង ឃ្លានដល់ថ្នាក់ខាំសុីសាច់ខ្លួនឯង គ្រាន់តែគស្រមៃក៏គេខ្លោចចិត្តអាណិតអាល្អិតនេះកាន់តែខ្លាំង រូបភាពគេសើចសប្បាយឬក៏ខ្លាចដូចជាមនុស្សឆ្កួតធ្វើអោយគេចាប់ផ្ដើមគិតថាគេគឺជាមនុស្សអាក្រក់ រំពេចនោះកណ្ដឹងរោទិ៍បញ្ជាក់បានថាមានអ្នកមករកគេទើបគេដាក់អាល្អិតអោយដេកសន្សឹមៗទៅលើការ៉ូមុននឹងដើរទៅបើកទ្វាទាំងគ្មានព្រលឹង ទ្វាបានបើកឡើងបង្ហាញអោយឃើញលោកគ្រូពេទ្យកម្លោះកំពុងតែឈរនៅចំពោះមុខគេ
« ថេយ៉ុង គេយ៉ាងមិចហើយ?នេះក្រដាស់ពិនិត្យសុខភាពរបស់គេខ្ញុំខំរត់តាមលោកនៅថ្ងៃនោះដែលប៉ុន្តែរមិនទាន់ទើបខំឆែកទីតាំងនឹងយកវាមកអោយលោក លោកជួយមើលថែគេផងស្ថានភាពរបស់គេមិនស្រួលនោះទេ »អ៊ុនវ៉ូ និយាយរៀបរាប់យ៉ាងវែងអន្លាយនាំអោយគេស្រក់ទឹកភ្នែកម៉ាត់ៗតួចបើកក្រដាស់នោះពិនិត្យមើល
« ថេយ៍គេស្លាប់ហើយ »សម្ដីគ្មានកម្លាំងរបស់គេធ្វើអោយ លោកដុកទ័របញ្ឈប់ជំហានដែលប្រុងនឹងដើរចេញមុននោះរួចងាកមករកគេវិញ
« លោក?លោកថាយ៉ាងមិច? »គេនៅតែមិនស្រណុកចិត្ត ថេយ៉ុង ស្លាប់?គេស្ដាប់ច្រឡំទេឬ?វាមិនអាចទេរួចទេប៉ុន្មានថ្ងៃមុនគេនៅនិយាយសើចនឹងឆ្លើយឆ្លងជាមួយនឹងខ្លួនទេតើ?ជុងគុក មិនមាត់តែគេដើរទៅខាងក្នុងខុនដូរ ទាំងមានលោកដុកទ័រដើរតាមពីក្រោយពេលចូលមកដល់ខាងក្នុងគេក៏អង្គុយទៅលើការ៉ូថែមទាំងលើកយកអាល្អិតមកអោបក្នុងរង្វង់ដៃដដែល លោកដុកទ័រគាំងនិយាយមិនចេញ គាត់ឈរសម្លឹងមើលទៅគេទាំងទឹកមុខពិបាកនឹងស្មាន គាត់កំពុងតែមានអារម្មណ៍ថាខូចចិត្តជំនួសពួកគេទៅទៀត លោកដុកទ័រទម្លាក់ខ្លួនអង្គុយសឹមលើកដៃទៅអង្អែលស្មាគេតិចៗហាក់ដូចជាធ្វើវិធីអោយគេកាត់ចិត្ត
« លោកជាដុកទ័រខ្ញុំសង្ឃឹមថាលោកអាចជួយអោយគេរស់ម្ដងទៀតបាន »ជុងគុក និយាយខ្សាវៗស្ដាប់សឹងតែមិនឭនាំអោយលោកដុកទ័រ ដកដង្ហើមធំហាក់ដូចជាអាណិតគេរឹតតែខ្លាំង មិនដឹងថាពួកគេជួបរឿងបែបមិចម្នាក់ណាត្រួវឬម្នាក់ណាខុសនោះទេតែពេលនេះគាត់មិនអាចបន្ទោសគេបាននោះទេ យ៉ាងណាៗមនុស្សម្នាក់ណាក៏មានកំហុសស្រាប់ហើយ គេសាងកំហុសពេលនេះគេកំពុងតែអង្គុយអោបវិបត្តមួយនោះ
« ហ្អឹកៗ »ជុងគុក អួលដើម.ក និយាយមិនចេញសូម្បីតែដុកទ័រជំនាញក៏ជួយ ថេយ៉ុង មិនបានដែលនៅពេលនេះ រំពេចនោះ សូហ្វ មករកពួកគេទាំង2ទាំងទឹកមុខញញឹមតែក៏ត្រូវបិទស្នាមញញឹមវិញពេលឃើញរូបរាយកាយនណារម្នាក់នៅសល់តែស្បែកដណ្ដប់ឆ្អឹង នាងមកនេះដើម្បីមកជួយលួងលោម ថេយ៉ុង អោយត្រូវគ្នាជាមួយ ជុងគុក តែនាងបែជាមកក្នុងសភាពសោកសៅទៅវិញ
« ជុងគុក?នេះមានរឿងអី ឯណា ថេយ៉ុង? »សូហ្វ ចោទសួរទៅ ជុងគុក តិចៗល្មមអាចឭដល់គេបាន សន្សឹមៗគេងាកមុខមករកនាងរួចក៏និយាយទៅកាន់នាងទាំងទឹកមុខពិបាកមើល
« ថេយ៉ុង គេនៅទីនេះហើយ »ជុងគុក ងាកមុខមករកនាងនិយាយទាំងសោកសៅ ទឹកភ្នែកដិតដាមជាប់លើរង្វង់ភ្នែក សូហ្វ លុតជង្គង់ទៅលើការ៉ូខិតខ្លួនទៅជិត ជុងគុក នាងកំពុងតែមានអារម្មណ៍ថាខុសឆ្គងដែរសាងរឿងនេះឡើងមក
« ជួយលួងគេបន្តិចទៅបងលួងគេមិនបាត់ខឹងទេ »ជុងគុក និយាយទៅកាន់ សូហ្វ ដោយអោយ សូហ្វ ជួយលួង ថេយ៉ុង ព្រោះខ្លួនខំលួងដែរប៉ុន្តែគេមិនបាត់ខឹងគឺនៅខឹងលើសដើម មិនដឹងថាគួរលួងដោយវិធីណានោះទេ
« ថេយ៉ុង...ឯងឭយើងនិយាយទេ?ឈប់ខឹងបង ជុងគុក ទៅណាគាត់ដឹងខុសហើយ យើងនាំគាត់មករកឯងវិញហើយក្រែងឯងចង់បានគាត់វិញមិនអ៊ីចឹង?ពេលនេះគាត់កំពុងអោបឯងហើយឈប់ខឹងទៅណាកុំធ្វើចរិកដូចជាកូនក្មេងទៀតអីគាត់នៅទីនេះហើយ »សូហ្វ និយាយទៅកាន់គេតិចៗទាំងទឹកភ្នែកជោគរង្វង់ភ្នែក អ៊ុនវ៉ូ ក៏រន្ធត់ចិត្តមិនស្ទើរដែលគេនិយាយអ្វីមិនចេញបានត្រឹមអង្គុយយំអាណិតពួកគេទាំង3នាក់ពិសេសនោះគឺ ថេយ៉ុង។
នៅលើវាលខ្សាច់នៃមហាសមុទ្រមួយកន្លែងដែលយើងបានដឹងថាវាជាកន្លែងដែល ជុងគុក បានជួប ថេយ៉ុង ជាលើកដំបូង ជុងគុក ក្នុងសម្លៀកបំពាក់កាន់ទុក្ខកំពុងតែបាចអ្វីមិនដឹងចូលទៅក្នុងសមុទ្រតាមមើលទៅវាហាក់បីដូចជាកម្ទេចផេះសល់ពីការំលាយសាកសព្វ
« បើមានជាតិក្រោយបងសន្យារថានឹងមើលថែអូនអោយបានល្អជាងនេះបងសន្យារថានឹងស្រឡាញ់អូនជាងនណាទាំងអស់ »ជុងគុក គេនិយាយម្នាក់ឯងសឹងតែស្ដាប់មិនឭបន្ទាប់ពីបាចផេះរួចរាល់ហើយគេក៏ដើរតម្រង់មករកវីឡារបស់គេវិញគសសម្រេចចិត្តសង់វាឡើងមកនៅទីនេះកន្លែងនេះគេបានជួប ថេយ៉ុង បែបនេះហើយគេសុខចិត្តបញ្ចប់ជីវិតខ្លួនឯងនៅទីនេះ ចំនែកកាងារនៅក្រុមហ៊ុនគឺនាយប្រើរជំនិតជាអ្នកមើលការងារជំនួសចំនែក សូហ្វ បានរៀបការម្ដងទៀតដោយកូនកម្លោះមិនមែនជា ជុងគុក នោះឡើយហើយនាងក៏រស់នៅក្នុងនាមជាកូនស្រីចឹញ្ចឹមរបស់ អ្នកស្រីចន ផងដែរ។
40ឆ្នាំបានរំលងផុតទៅ
ពេលនៅរងចាំនណាម្នាក់ទាំងគ្មានចម្លើយថានឹងវិលត្រឡប់បែបនេះវាហាក់ដូចជាយូរខ្លាំងណាស់ប៉ុន្តែរយ៉ាងណាៗគេក៏មិនអាចបណ្ដោយអោយការរងចាំរលុបចេញពីក្នុងខួរក្បាលគេនោះទេ ការរងចាំពីមួយថ្ងៃទៅមួយថ្ងៃវាកាន់តែយូរនិងឯកកោ ជុងគុក វ័យគេក៏កាន់តែចំណាស់គេអង្គុយនៅលើកៅអីយោលសម្លឹងមើលទៅផ្ទៃសមុទ្រល្វឹងល្វើយសឹមស្រដីជាលើកចុងក្រោយទាំងទឹកមុខតានតឹង
« វាជាកំហុសបងហើយអូនក៏ដាក់ទោសបងដោយវិធីបែបនេះ...សង្ឃឹមថាជាតិក្រោយពួកយើងអាចរស់នៅរួមសុខជាមួយគ្នា »។
កំហឹងខឹងឆេវឆាវដោយគ្មានហេតុផលតែងតែទទួលបានមកវិញនូវការខូចខាត ដូចជាជុងគុក នៅពេលនេះអ៊ីចឹងដោយសារកំហឹងគ្មានការពិចារណាគេបានបាត់បង់មនុស្សដែលស្រឡាញ់គេស្មើរនឹងជីវិត មនុស្សតែម្នាក់ដែលព្រមពលីដើម្បីគេគ្រប់សព្វបែបយ៉ាងមិនថាវាឈឺកម្រិតណាក៏ដោយ ជាចុងក្រោយពួកគេក៏មិនអាចនៅជាមួយគ្នាដោយសារតែមានម្នាក់បានចាកចេញទៅឆ្ងាយបំផុត។
ចប់ដោយបរិបូរណ៍
@មានវគ្គ2

រឿង ទេពមច្ឆារបស់អគ្គនាយកចន❤️(ចប់)Where stories live. Discover now