Episode19:អោយតែបងព្រមមកវិញអូនហ៊ានធ្វើគ្រប់យ៉ាង

1.5K 142 4
                                    

ថេយ៉ុង សរសេរសាផ្ញើរទៅ ជុងគុក ជាលើកចុងក្រោយសឹមងើបឈរទាញយកអាវក្រៅដើរចេញពីខុនដូរបានស្រមោល បន្ទាប់ពីរំលងទៅ3ម៉ោង ថេយ៉ុង ក៏មកវិញទាំងមានថង់អាហារសំពីងសំពោង ទឹកមុខញញឹមខ្ជឹបព្រោះមុននេះគេបានឃើញរថយន្តរបស់ ជុងគុក ចតនៅខាងក្រោម
« ជុង~ »សម្លេងស្រាលស្រទប់បន្លឺឡើងហៅសព្វនាមអ្នកម្ខាងទៀតប៉ុន្តែ នាយញញឹមសឹងតែរីកថ្ពាល់ពេលឃើញថាម្ហូបនៅលើតុបានអស់រលីង នាយអាចសន្មត់ថា ជុងគុក បានញ៊ាំអាហារដែលនាយធ្វើដោយផ្ទាល់ដៃ
  « បងញ៊ាំអាហារនៅលើតុនេះមែនទេ?យ៉ាងមិចដែលស្នាដៃអូនឆ្ងាញ់ឬអត់? »ថេយ៉ុង ប្រាកដខ្លួនទៅជិតនាយកម្លោះសឹមញញឹមសឹងរហែកមាត់ចោទសួរទៅអ្នកម្ខាងទៀត
« យើងមិនដឹងទេព្រោះមុននេះយើងចាក់ចោលមិនមែនយកមកអង្គុយញ៊ាំផង »សម្ដីសោះអង្គើយទៅកាន់គេធ្វើអោយគេបិទស្នាមញញឹមទុកវិញមួយឡែកសឹមងាកទៅមើលធុងសម្រាមនៅក្នុងផ្ទះបាយឃើញថាវាមានអាហារនៅខាងក្នុងនោះមែន
« ហេតុអីបងមិនញ៊ាំអូនខំងើបពីព្រលឹមមកចម្អិនអាហារសម្រាប់បងណា៎? »ថេយ៉ុង ពេបមាត់តិចៗសម្លឹងមើលទៅគេទាំងទឹកមុខគួរអោយអាណិតប៉ុន្តែនាយបែជាធ្វើមុខស្មើរដាក់គេទៅវិញ វាពិតជាគួរអោយអន់ចិត្តខ្លាំងណាស់
« យើងមិនបានបញ្ជារអោយឯងធ្វើវានោះទេ »ជុងគុក ងើបឈរសូកដៃចូលហោប៉ៅដើរសម្ដៅទៅទូរសម្លៀកបំពាក់សឹមទាញយកវ៉ាលីក្បែរនោះចេញមក រួចក៏បោះវាអោយទៅ ថេយ៉ុង
« ចេញទៅ! »2ម៉ាត់យ៉ាងខ្លីចេញពីបបូរមាត់ក្រាស់ក្មឹករបស់ទេវបុត្របិសាច ថេយ៉ុង ឈរគាំឆ្កឹងមួយកន្លែងសម្លឹងទៅបង្វិចសម្លៀកបំពាក់ទាំងទឹកមុខហាក់ដូចជាតក់ស្លុត
« យើងប្រាប់អោយចេញទៅ »ជុងគុក សង្រ្គឹតជើងធ្មេញបន្ថែមសម្លេងខ្លាំងៗដាក់គេដេញអោយគេចេញយ៉ាងឈាមត្រជាក់ ថេយ៉ុង សម្រក់ទឹកភ្នែកមួយតំណក់សឹមស្ទុះរត់ទៅអោបគេយ៉ាងណែនដោយមិនខ្លាចគេច្រានខ្លួនចេញនោះឡើយ
« លែងយើង »ជុងគុក ខាំមាត់គ្រឺតក្នាញ់ជាមួយនឹងចរិកក្មេងនេះជាខ្លាំង គេដេញចេញហើយនៅមុខក្រាស់ហ៊ានមកអោបគេទៀតហ្ហេស?ក្មេងនេះពិតជាថ្លើមធំណាស់
« អោយតែបងព្រមមករកអូនវិញអូនហ៊ានធ្វើគ្រប់យ៉ាង »ថេយ៉ុង យំរហុឹសអោបគេយ៉ាងណែនដូចតុកែ ជុងគុក នាយសែនរអើម នាយក្រញែងខ្លួនពេញដោយភាពខ្ពើមរអើមសឹមបេះដៃគេចេញរួចច្រានគេអោយដួលទៅលើការ៉ូ
« ឯងជាឃាតករឯងជាអ្នកសម្លាប់កូនយើង ដោយសារតែឯងយើងសឹងតែសម្លាប់ប្រពន្ធជាទីស្រឡាញ់របស់យើង ចេញពីទីនេះទៅ គ្មានឯងវាជាក្ដីសុខរបស់យើងគ្មានវត្តមានឯងវាជាសុភមង្គលរបស់យើង »ជុងគុក ស្រែកគំហក់ដាក់គេខ្លាំងៗ ថេយ៉ុង យកដៃជូតឈាមជាប់កៀនក្បាលចេញតិចៗមុននេះ ជុងគុក បានច្រានគេអោយបុកក្បាលជាមួយនិងជ្រុងតុ ទើបវាបណ្ដាលអោយហូរឈាម តែរបួសខាងក្រៅមិនឈឺដល់របួសខាងក្នុងនោះទេ បេះដូងគេដូចត្រូវមានអ្នកណាម្នាក់មកចាប់ហែកដាច់ជាបំណែកពេលឭដល់ពាក្យដែល ជុងគុក បាននិយាយ ត្រូវហើយគេជាឃាតករ ឃាតករសម្លាប់កូនរបស់មនុស្សខ្លួនឯងស្រឡាញ់ហើយក៏ជាមនុស្សតែម្នាក់ដែលរៀបគម្រោងបំផ្លាញគ្រួសារអ្នកផ្សេងយកក្ដីសុខតែខ្លួនឯង
« ត្រូវហើយខ្ញុំជាមនុស្សអាក្រក់ជាឃាតករតឬខ្ញុំធ្វើមានហេតុផល មកពីខ្ញុំស្រឡាញ់បងទើបខ្ញុំធ្វើវា សូមអង្វរបងចង់អោយអូនធ្វើជាអ្វីក៏បាន អ្នកបម្រើសត្វធាតុឬក៏ជាប្រុសកំណាន់អ្វីក៏បានដែរអោយតែអូនអាចនៅជិតបងបែបនេះបានរហូត »ថេយ៉ុង លន់តួរយំរហាមដៃអោបជើងគេអឹបនឹងដើមទ្រូង កែវភ្នែកទាំង2ងើយសម្លឹងទៅកាន់ប្រុសចិត្តដាច់ទាំងបេះដូងខ្ទេចខ្ទាំ គេចិត្តធ្ងន់ណាស់មិនសូម្បីតែអោនមកមើលគេវិញ ប្រុសម្នាក់នេះនៅតែរក្សាមុខមាំសម្លឹងទៅមុខមិនដាច់ដោយមិនអាចទាយដឹងថាគេកំពុងតែគិតអ្វី
« បម្រើយើងអោយបានល្អទៅបើយើងពេញចិត្តយើងនឹងអនុញ្ញាតអោយឯងនៅទីនេះបន្តរទៀត »ជុងគុក ចាប់ផ្ងើយចង្ការគេឡើងលើអោយសម្លឹងចំផ្ទៃមុខរបស់ខ្លួនខណៈទឹកមុខគេពោពេញទៅដោយស្នាមញញឹមពិសពល់ ក្មេងនេះជាអ្នកលេងល្បិចដាក់គេមុនដូចនេះគេត្រូវតែសងសឹករកយុតិធម៌អោយកូនរបស់គេវិញដូចគ្នា ឪពុកណាដែរថាមិនឈឺពេលកូនដែលមិនទាន់បានឃើញពន្លឺថ្ងៃនោះបានស្លាប់ចោលខ្លួន?
« អូនយល់ព្រមៗ »ថេយ៉ុង ញញឹមយ៉ាងស្រស់ពេលនេះគេមានសង្ឃឹមឡើងវិញហើយទោះបីជាវាត្រឹមតែ2%ក៏ដោយណាស់ហើយចុះដើម្បីបាននៅក្បែប្រុសម្នាក់នេះគេហ៊ានបូជាគ្រប់បែបយ៉ាងដើម្បីប្រុសម្នាក់នេះមានអារម្មណ៍ថាសប្បាយចិត្តទោះបីអោយគេស្លាប់ក៏គេព្រមដែរ។
      « ម៉ោង6ល្ងាចបងទៅដល់ផ្ទះវិញហើយ...អូខេចាំបងទិញនំផ្ញើរអូន »ជុងគុក និយាយទូរសព្ទ័ទាំងញញឹមញញែមខណៈអ្នកម្ខាងទៀតគេងបែខ្នងដាក់គេទាំងលួចសម្រក់ទឹកភ្នែក គេមានរឿងអ្វីត្រូវយំក្រែងគេជាអ្នកទទួលយកឋានៈអ្នកបម្រើរលើគ្រែមែនទេ?ហេតុអីគេត្រូវមានចិត្តប្រចណ្ធលើនាយ?
      « ឯងបម្រើយើងបានល្អ យើងអនុញ្ញាតអោយឯងនៅទីនេះបន្តរទៀតតែឯងគ្មានសិទ្ធទៅរកយើងឬបង្កររឿងផ្ដេសផ្ដាស់នោះទេដរាបណាយើងមិនទាន់មករកឯងឯងមិនអាចចេញទៅណាបានទាំងអស់ »នាយនិយាយហើយក៏ទាញអាវក្រៅមកពាក់សឹមដើរទៅយកច្រវ៉ាក់ពីក្នុងទូរយកមកចាក់កិបជើងរបស់ ថេយ៉ុង ជាប់ខ្លាចគេចេញទៅបង្កររឿងនៅខាងក្រៅ បន្ទាប់ពីគេដើរចេញទៅបាត់ហើយអាល្អិតអោនមើលជើងជាប់ច្រវ៉ាក់របស់ខ្លួនសឹនយោវាទៅមកៗទាំងទឹកមុខញញឹម មិនមែនញញឹមក្នុងន័យមានល្បិចឬក៏សប្បាយចិត្តអ្វីនោះឡើយគេញញឹមដោយសារតែគេដឹងថាខ្លួនឯងកំពុងតែមានជំងឺសតិអារម្មណ៍ហើយនៅមកត្រូវគេចាប់ឃុំឃាំងបែបនេះទៀតជំងឺគេនឹងរីកដុះដាបឡើងរហូតដល់គេគ្មានសតិគ្រប់ំ្រងខ្លួនឯង ពេលនោះគេនឹងក្លាយទៅជាមនុស្សឆ្កួត
     « ហាហា »គិតៗទៅសប្បាយចិត្តគេក៏សើចចេញមកដោយមិនអាចខានបាន ហៃយ៉ាពេលក្លាយទៅជាមនុស្សឆ្កួតគេលែងដឹងឭអ្វីទាំងអស់គេនឹងមិនបាច់មកនៅពិបាកចិត្តរឿងនេះទៀតឡើយពេលនោះគេនឹងនៅស្ងប់សុខ។
     ជុងគុក ត្រឡប់មកភូមិគ្រឹះវិញទាំងមានកាន់នំនឹងអាហារសំពីងសំពោងពេញដៃសម្ដៅទៅរក សូហ្វ ដែលសង្ងំឆ្កឹងមួយកន្លែងនៅលើពូក តាំងពីចេញពីមន្ទីពេទ្យមកនាងមិនត្រូវអនុញ្ញាតអោយធ្វើអ្វីនោះឡើយក្រៅពីសង្ងំនៅតែមួយកន្លែងនៅលើពូក
     « វ៉ាក់អឺ បងមកដល់ហើយនេះនែក៎នំដែលអូនខលអោយបងទៅទិញនោះបងទិញមកច្រើនណាស់ »ជុងគុក យកថង់នំទៅដាក់លើតុសឹមបើកប្រអប់នំទាញយកនំមួយចេញមកដាក់នៅក្នុងចានហុចអោយទៅ សូហ្វ នាងញញឹមរួចក៏ទទួលយកនំពីអ្នកជាប្ដី ពេលនេះគេវិលមកសភាពដើមវិញហើយគេលែងរវីរវល់ជាមួយស្រីម្នាក់នោះដូចពីមុនហើយ
     « ញ៊ាំទៅកុំនៅញញឹមមើកមុខបងបែបនេះបើអូននៅមើលមុខបងមិចនឹងអាចឆ្អែតទៅ? »ជុងគុក យកដៃទៅច្បិចថ្ពាល់នាងលេងតិចៗ ពេលឃើញនាងញញឹមមិនបានធ្វើមុខស្មើរដាក់ខ្លួនបែបនេះខ្លួនក៏រាងធូរចិត្តខ្លះ
     « មកពីប្ដីអូនសង្ហារនោះអីទើបអូនចង់មើលអោយឆ្អែត »សូហ្វ យកនំមកខាំមួយម៉ាត់សឹមនិយាយទៅគេវិញទាំងនំនៅពេញមាត់នៅឡើយ ជុងគុក ញញឹមមិនដាច់ពីមាត់យកដៃទៅអង្អែលក្បាលនាងមិនឈប់។
     « ឃ្លានណាស់...ហ្អឹកៗឃ្លានណាស់ »ថេយ៉ុង គេងយកដៃអោបពោះលេបទឹកមាត់ក្អឹកៗ គេមិនបានញ៊ាំអីតាំងពីម្សិលមិញពេលល្ងាចរហូតដល់ម៉ោងថ្មើរនេះនៅមិនទាន់មានអ្វីបានចូលពោះសូម្បីតែមួយគ្រាប់
     « ជុង~អូនឃ្លានណាស់ »ថេយ៉ុង យំសសឹកទាំងដៃនៅអោបពោះជាប់ស្អិតមិនរបេះ គេឃ្លានគេចង់ញ៊ាំ គេមិនអាចទ្រាំបានទេព្រះអឺយ ជុងគុក មកជួយគេផងទៅហេតុអីក៏ចិត្តដាច់ហ៊ានទុកអោយកូនមច្ឆាតូចនៅក្នុងខុនដូរតែម្នាក់ឯងត្រូវគេបង្អត់បាយហើយថែមទាំងដាក់ច្រវ៉ាក់ជាប់ទៀតផង ដោយទ្រាំមិនបានគេក៏ទាញដៃខ្លួនឯងយកមកខាំរហូតដល់ដាច់សាច់ចេញឈាមមករហាមក៏គេនៅតែមិនព្រមឈប់ ពេលនេះគេឃ្លានខ្លាំងណាស់មានតែឈាមខ្លួនឯងទេទើបអាចចម្អែតក្រពះគេមួយគ្រាបាន
      « នែ៎ធ្វើស្អីនឹង?!!! »ជុងគុក ស្ទុះចូលមកចាប់ទាញដៃគេចេញនាយសឹងតែគាំងបេះដួងពេលឃើញថានៅលើមុខគេពោពេញទៅដោយឈាមចំនែកដៃក៏ដាច់ប្រវែងវែងគួរសម់ដែរ
     « ជុង?ថេយ៍ឃ្លានណាស់ »ថេយ៉ុង ពេបមាត់ធ្វើមុខជូរកន្រ្តាក់ចង់ទាញដៃខ្លួនឯងមកខំទៀតប៉ុន្តែ ជុងគុក ទាញយកអាវជិតនោះមករុកមាត់គេដើម្បីកុំអោយគេធ្វើអីផ្ដេសផ្ដាស់ មិននឹងខ្លួនរហ័សរត់ទៅទៅទិញអាហារដែលមាននៅខាងមុខខុនដូរ ទម្រាំតែមកដល់ខុនដូរវិញ ថេយ៉ុង ខាំដៃបឺតឈាមខ្លួនឯងសឹងតែអស់ពីខ្លួនទៅហើយ
     « យើងប្រាប់អោយឈប់ឯងឆ្កួតទេឬយ៉ាងមិចបានជាសុីសាច់ខ្លួនឯងបែបនេះ? »ជុងគុក ទាញយកភ្លៅមាន់មករុកចូលមាត់របស់គេសឹមគប់ថង់អាហារក្រៀមទៅលើគេដើម្បីអោយគេបើកយកញ៊ាំដោយខ្លួនឯង ពេលឃើញអាហារនៅនឹងមុខហើយអាល្អិតប្រវេប្រវាស្រាយថង់ចេញទាញយកសាច់មកខាំញ៊ាំទាំងញ័រដៃ។
____________

រឿង ទេពមច្ឆារបស់អគ្គនាយកចន❤️(ចប់)Where stories live. Discover now