រឿង ទេពមច្ឆារបស់អគ្គនាយកចន💞Ep2

2.7K 204 1
                                    

Ep2:នាងជាអ្នកជួយខ្ញុំមែនទេ??

     ថេយ៉ុងប្រើរកន្ទុយរបស់ខ្លួនហែលយ៉ាងលឿនស្លេវសម្ដៅទៅរកអង្គម្ចាស់របស់ខ្លួនដែលលិចទៅក្នុងបាតសមុទ្រសន្សឹមៗ
     "(ទេពមច្ឆាមែនទេ??ទេពមច្ឆាមានពិតឬ??)"ទោះបីជាកែវភ្នែកចាប់ផ្ដើមស្រវាំងសន្សឹមៗក៏ ជុងគុក អាចមើលឃើញព្រឹមៗថាអ្នកណាដែលកំពុងហែលមកជួយខ្លួនគេមិនមែនមនុស្សហើយក៏មិនមែនត្រី
     "(គេជួយខ្ញុំឬ?)"ត្របកភ្នែកចាប់ផ្ដើមបិទសន្សឹមៗមុននឹងសន្លប់បាត់មាត់ឆឹង ហើយក៏ចំពេលថេយ៉ុង មកចាប់ទាញដៃគេបានដូចគ្នា។
                ~ព្រូស~
     កាយក្រាស់ត្រូវទម្លាក់ទៅលើដីគោគមួយទំហឹង ដោយសារពេលនេះរាងងងឹតទៅហើយព្រោះម៉ោងប្រមាណជា8យប់ទៅហើយ ថេយ៉ុង យកម្រាមដៃទៅក្រវាសសរសៃរសក់ចេញពីផ្ទៃមុខសង្ហារមុននិងទម្លាក់បបូរមាត់ទៅធ្វើការសង្រ្គោះបឋមដោយការបញ្ចូលខ្យល់
     "ពុទ្ធោ!!!ស្លាប់ហើយស្នាមថើបលើកដំបូងរបស់ព្រះរាជបុត្រា!អួយស្លាប់ហើយខ្ញុំ"យ៉ាម៉ាកុសត្វព្រាបដែលត្រូវជាមិត្តរបស់ ថេយ៉ុង ត្រូវដួលសន្លប់ទៅលើដីភ្លាមៗពេលឃើញថាស្នាមថើបដំបូងរបស់ព្រះរាជ្យបុត្រាត្រូវផ្ដល់ទៅលើបុរសម្នាក់ដែលមិនដែលស្គាល់គ្នាសោះ
     "ហេតុអីមនុស្សលោកសង្ហារបែបនេះ??"ថេយ៉ុង យកដៃច្រតនឹងចង្ការសម្លឹងមើលផ្ទៃមុខសរម៉ត់រលោងរបស់ ជុងគុក យ៉ាងជក់ចិត្តកាន់តែមើលជិតទើបដឹងថាប្រុសម្នាក់នេះសង្ហារយ៉ាងណា ថេយ៉ុងទម្លាក់ក្បាលកើយទៅលើដើមទ្រូងហាប់មាំរបស់ ជុងគុក មុននឹងបិទភ្នែកសង្ងំគេងទាំងអស់កម្លាំង។
     "លោក...លោក"សម្លេងស្រទន់របស់មនុស្សស្រីម្នាក់អង្រួនដាស់ឲ ជុងគុក ងើបពីដំណេកកាយសង្ហារស្ទុះងើបសម្លឹងឆ្វេងស្ដាំទើបដឹងថាខ្លួនបានមកដល់ដីគោគតែមិនដឹងតាំងពីស្មាលណា
     "អឺ...នាងជួយខ្ញុំមែនទេ???"ជុងគុក ក្រវីក្បាលឲស្ងាងឈឺក្បាលបន្តិចមុននិងងើយសម្លឹងមើលផ្ទៃមុខតូចច្រមិចស្រស់ផូផង់របស់ស្រីស្រស់ដែលនៅចំពោះមុខ នាងក្រមុំតូចក៏រហ័សងក់ក្បាលរួចញញឹមស្រស់ទោះនាងមិនបានជួយគេក៏ដោយតែមើលទៅគេសង្ហារណាស់មានតែទទួលថាខ្លួនជួយសិនទើបបាន
     "ខ្ញុំ...ខ្ញុំពិតជាអគុណនាងណាស់ដែលបានជួយជីវិតខ្ញុំ...ពេលដែលមានគេមកជួយខ្ញុំខ្ញុំសន្យារថានិងសងគុណនាងឲស្មើរនិងចិត្តបរិសុទ្ធដែលនាងបានជួយខ្ញុំ"ជុងគុក រហ័សស្រវ៉ាចាប់ម្រាមដៃតូចស្រឡូនរបស់ស្រីក្រមុំញញឹមយ៉ាងស្រស់ចំនែក សូហ្វ ក៏ញញឹមស្រស់តបវិញងក់ក្បាលញាប់ស្មេរនេះសំណាងជាន់សំណាងហើយ
     "មិនបានទេខ្ញុំត្រូវតែទៅបកស្រាយ!"ថេយ៉ុង កើតអារម្មណ៍ប្រចណ្ឌ័ភ្លាមៗប៉ុន្តែ សត្វត្រីដែលជាអង្គរក្សរបស់គេរហ័សឃាត់
     "មិនបានទេព្រះរាជ្យបុត្រាពួកគេជាមនុស្សបើពួកគេដឹងថាយើងខុសគេបែបនេះពួកគេនិងចាបើយើងទៅសម្លាប់មិនខានទេ"ថេយ៉ុង ងក់ក្បាលយល់ស្របតែពេលក្រឡេកទៅម្ដងទៀតឃើញស្រីម្នាក់នោះអូសដៃ ជុងគុក ទៅបាត់ហើយ
     "មែនហើយធ្មប់មឹកគេអាចជួយយើងបាន"គិតចុះគិតឡើង ថេហ៍ ក៏នឹកឃើញដល់ធ្មប់មឹកដែលជាសត្រូវរបស់ព្រះបិតាគេតែលើកនេះមានតែប្រថុយទើបគេអាចរួមរស់ជាមួយបុរសក្នុងក្ដីស្រម៉ៃបាន
     "អេព្រះរាជ្យបុត្រា"អង្គរក្សត្រីរកហាមមិនទាន់ព្រោះថេយ៉ុងលឿនជាងលឹបទៅក្នុងទឹកភ្លាមហែលសម្ដៅទៅទឹកដីរបស់មេធ្មប់មឹក។
      រំលងទៅប្រហែល10នាទីថេហ៍ក៏មកដល់ទីកន្លែងតែសត្វឈ្លើងសមុទ្រដែលជាអ្នកយាមកាមនៅខាងមុខទ្វាដំណាក់របស់ធ្មប់មឹករហ័សហាមឃាត់ព្រះរាជ្យបុត្រាអ្នកណាក៏ដឹងថាស្ដេចរបស់វពពួលទេពមច្ឆានិងធ្មប់មឹកមិនមែនជាមិត្តនិងគ្នាទេ
     "ឈប់សិនព្រះរាជ្យនិងត្រាទ្រង់យាងមកទេនេះមានការអ្វីដែលក្រាបទូល??"ពួកគេអាចមើលដឹងថាថេហ៍មកក្នុងរឿងអ្វីប៉ុន្តែរធ្វើជាសួរឌឺដងបន្ថែម
     "ឲគេចូលមក"សម្លេងស្រទន់មានរស់និយមរបស់មេធ្មប់មឹកបន្លឺឡើងវែកផ្លូវឲថេយ៉ុងចូលទៅក្នុងបានយ៉ាងស្រួល
     "អូហូ!!!ថ្ងៃនេះពិតជាមានមោទនៈភាពណាស់ដែលព្រះរាជ្យបុត្រាគីមថេយ៉ុងមករកធ្មប់ដូចជាខ្ញុំដល់កន្លែងបែបនេះ"ធ្មប់មឹកហែលទៅមកបង្វិលខ្លួនថេយ៉ុង2_3ជុំចំនែកអង្គរក្សត្រីរបស់គេវិញដូចជាមានអារម្មណ៍ដូចជាមិនស្រួលសោះ
      "ព្រះរាជបុត្រាយាងទៅវិញទៅក្រាបទូល"អង្គរក្សត្រីអោនខ្សិបក្បែរត្រចៀករបស់ថេយ៉ុងបបួលគេទៅវិញព្រោះហាក់ដូចជាគ្នានសុវត្តិភាពសោះ
     "ឯងកុំមកចេះ!!!"ធ្មប់មឹកចាប់ច្របាច់អង្គរក្សត្រីរបស់ថេយ៉ុងស្ទើរតែកំប៉ៀត
     "ឈប់!!ឈប់ភ្លាមទៅ"ថេយ៉ុង រហ័សឃាតទើបធ្មប់មឹកប្រលែងត្រីនោះចេញពីដៃវិញមុននិងហែលសម្ដៅមករកថេហ៍ម្ដងទៀតរួចចាប់ច្បិចចង្ការនាយកម្លោះលេងតិចៗ
     « ខ្ញុំអាចដឹងថាព្រះរាជ្យបុត្រាដ៏ស្រស់ផូផង់មករកខ្ញុំដោយសារមូលហេតុអ្វី!"បន្ទាប់ពីច្បិចសង្ការថេយ៉ុងរួចធ្មប់មឹកក៏បែរទៅយកដបថ្នាំមួយដបពណ៌បៃតងមកហុចឲ្យថេយ៉ុងតែថេយ៉ុងប្រុងនឹងយកទៅហើយតែធ្មប់មឹកទាញមកវិញ
     "ខ្ញុំត្រូវការរបស់ដោះដូរ"
     "ជាអីនិយាយមក?"ថេយ៉ុងតបទៅវិញទាំងមុខមាំ
     "ហាស់ៗគឺខ្ញុំត្រូវការយកសម្លេងរបស់ព្រះរាជ្យបុត្រានិងកាត់អណ្ដាតរបស់ព្រះរាជ្យបុត្រាចោល ប្រសិនបើព្រះរាជ្យបុត្រាបានទៅជាមនុស្សហើយដើរមួយជំហានប្រៀបដូចជាព្រះរាជ្យបុត្រាជាន់លើបន្លាដ៏មុតស្រួចមួយជំហាន"មឹកធ្មប់សើចទាំងសប្បាយចិត្តអ្នកណាដែលថាមិនចង់បានសម្លេងដ៏ពិរោះរណ្ដំរបស់ព្រះរាជ្យបុត្រាគីមថេយ៉ុងទៅ?
     "តែ..."ថេយ៉ុង ប្រុងនិងប្រកែកចុះបើគេនិយាយមិនចេញបានអីបកស្រាយប្រាប់ប្រុសម្នាក់នោះទៅ???
     "សល់ពេលមិនយូរទេ"
     "ក៏បានៗ"ថេយ៉ុង ព្រមទទួលសំណើរភ្លាមៗមិនចាំយូរមឹកធ្មប់ទាញអ្វីម្យ៉ាងមកស្រូបយកសម្លេងរបស់សថេយ៉ុងមុននឹងហុចដបថ្នាំឲ្យថេហ៍វិញ បន្ទាប់ពីផឹកថ្នាំហើយកន្ទុយត្រីក៏ក្លាយទៅជាជើង ធ្មប់មឹកសើចដោយការពេញចិត្តរហ័សទាញកូនកាំបិតមកកាត់អណ្ដាតថេហ៍ភ្លាមៗផងដែល
     "(អាយ៎....ឈឺណាស់ៗ!)"ថេយ៉ុង បានត្រឹមយំនិងបន្លឺពាក្យថាឈឺនៅក្នុងចិត្ត ដង្ហើមចាប់ផ្ដើមខ្សត់ប្រវេប្រវាប្រុងចាកចេញមិនឲ្យចាំយូរអង្គរក្សរបស់ថេហ៍រហ័យទាញព្រះរាជ្យបុត្រាហែលទៅលើដីគោគភ្លាមៗ
     "ហាស៎ៗព្រះរាជ្យបុត្រាពិតជាឆោតល្ងង់ពិតមែនហាសៗ!"។
____

រឿង ទេពមច្ឆារបស់អគ្គនាយកចន❤️(ចប់)Where stories live. Discover now