~ EnJoy Reading ~√
" ទៅរៀបចំទៅ ! យើងទៅតាមក្រោយ"ថេហ្យុងតប
ដោយមើលទៅក្មេងតូចដែលក្រោកមកអង្គុយមើលមកគេពីពេលណាក៏មិនដឹងទើបងាកមកមើលមុខកូនចៅដែលអោនគំនាប់គេមុខចេញទៅបាត់" ភ្ងាក់ក៏ល្អហើយ !! ទៅលុបមុខចេញទៅ យើង
ប្រញាប់"ជុងហ្គុកដែលទទួលបានបញ្ជាហើយក៏មិន
ប្រកែកតវ៉ាអ្វីឡើយក៏ដើរចេញទាំងមមីមមើរទៅ
លុបលាងមកអោយស្អាតបាត់ទើបត្រលប់មកវិញ ត្រូវដៃមាំចាប់កាន់ដៃគេទៅណាទៀតហើយក៏មិន
ដឹង មនុស្សស្អីចរិកយ៉ាប់រាប់គ្នាបែបនេះ" លោកទៅណាទៀតហើយ….?"រាងតូចមើល
ផែនខ្នងធំទូលាយនោះដោយចោតសួរទាំងមុខមិនរីក
" ទៅជាយក្រុង !ឈប់និយាយហើយដើរតាមយើង
តាមសម្រួលបើមិនចង់អោយបីឯងអោយខ្មាស់គេ "
រាងកាយក្រាស់ឈប់ហើយងាកមកថាអោយក្មេង
តូចមាំុងៗដោយមុខស្មើទើបក្មេងតូចព្រមដើរតាមការអូសទាញដោយស្ងាត់មាត់ដូចគេចុក….skip
រាងក្រាស់ដែលទើបចេញពីក្នុងឃ្លាំងមកវិញជាមួយ
ទឹកមុខមាំលើសដើមនោះធ្វើអោយកូនចៅដែល
បានឃើញហើយមិនហ៊ានសូម្បីកម្រើកខ្លួនអោន
មុខចុះមិនហ៊ានប្រសព្វភ្នែកនឹងកែវខ្លាកំណាចដូចអសុរាកាយនោះទេព្រោះតែរបស់ក្នុងឃ្លាំងបានខូចខាតដោយសារតែមានរនុកក្នុងរបស់គូរសត្រូវធ្វើអោយខូចខាតមិនស្ទើរនោះទេនេះប៉ារបស់គេ
បណ្ដាយពេកទេដឹង?រាងតូចដែលអង្គុយចាំនៅក្នុងឡានស៊េរីទំនើបពណ៍ខ្មៅមើលមិនធ្លុះដល់ក្នុងនោះមិននិយាយអ្វីពេលឃើញទឹកមុខរបស់រាងក្រាស់ខ្ពស់ដែលដើរចូលក្នុងឡានមកអង្គុយជិតគេព្រោះគិតថាមិនគួរធ្វើអ្វីនៅពេលនេះទេខ្លាចគេច្រឡោតដាក់យ៉ាប់មិនខាន
ឡើយទើបអោយអ្នកម្ខាងស្ងប់អារម្មណ៍ជាងនេះ…" យ៉ាងមិចហើយ ??"រាងក្រាស់លើកទូរស័ព្ទមក
និយាយហើយងាកមើលមុខតូចដែលកំពុងមើល
មកគេហើយរហ័សងាកមុខចេញពីគេមើលទៅនោះ ពេលឡានចេញដំណើរ…" ពួុកយើងបានឡើងយន្ដហោះផ្ទាល់ខ្លួនយ៉ាងមាន
សុវត្ដិភាពហើយចៅហ្វាយតែអ្នកប្រុសតូចបានគេង
លក់បាត់ហើយ"ខេនិយាយហើយងាកមើលមុខចៅ
ហ្វាយតូចដែលគេងលក់ជិតខ្លួន លេចស្នាមញញឹមតិចៗ…" ល្អណាស់...កុំប្រហែសអោយសោះ " ថេហ្យុង
"បាទ….."ប្រព័ន្ធទូរស័ព្ទក៏ត្រូវបានផ្ដាច់រាងក្រាស់
បិទភ្នែកលើកដៃញីថ្ងាស់ខ្លួនឯងតិចៗពេញមួយថ្ងៃហើយគេមិនបានសម្រាកឡើយរឿងដែលត្រូវដោះ
ស្រាយក៏មិនមែនរឿងតូចតាចឡើយរាងតូចឃើញបែបនេះខិតចូលមកជិតចាប់ដៃមាំចេញហើយយកដៃតូចៗស្រលូនស្អាតរបស់ខ្លួនញីថ្នមៗលើថ្ងាស់អូសមកដល់ត្រឹមចញ្ចើមក្រាស់ស្អាតនោះធ្វើអោយរាងក្រាស់បើកភ្នែកមកមុខស្រស់ស្អាតចំពោះមុខតែក៏មិនបានហាមាត់ហាមដៃតូចៗនោះទុកអោយគេធ្វើវាយ៉ាងស្ងៀមស្ងាត់…" ធូរស្បើយខ្លះទេ ??"បបូរមាត់ហើបសួររាងក្រាស់
ដោយបញ្ចប់ចលនាដៃ ដៃមាំចាប់ក្រសោបចង្កេះ
តូចអោយកៀកកិតនឹងខ្លួនកាន់តែស្និតស្នាលគេពិត
ជាមានអារម្មណ៍ថាធូរស្បើយពិតមែនអោយអត់នឹង
សួរមិនបានថាគេចេះមកពីណា?" ហឹម….! ឯងចេះធ្វើវាមកពីណា ?"រាងក្រាស់សួរ
ដោយមិនភ្លេចរឹតរង្វង់ដៃកាន់តែណែនរហូតរាងតូច
ត្រូវលើកដៃមករុញទ្រូងមាំនោះ…" ចេះមកពីម៉ាក់…." គេតបហើយងាកមុខចេញ ពិតជាមិនចង់ប្រសព្វភ្នែកចំៗជាមួយប្រុសមាឌមាំម្នាក់នេះឡើយវាធ្វើអោយបេះដូងគេលោតញាប់
ខុសប្រក្រតីជានិច្ចតែក៏ត្រូវដៃមាំដែលនៅដល់ចាប់អោយបែរមកចំៗនឹងមុខស្រស់សង្ហារដោយម្ចាស់
ខ្លួុនក៏អោនយ៉ាងរហ័សមកគ្រប់គ្រងបបូរមាត់តូចស្រស់ស្អាតចំពោះមុខចាប់កញ្ចឹងករាងតូចចាប់មិនអោយគេរើសរួចបានដោយមិននឹកខ្មាស់ឡាមីនដែល
កំពុងបើកឡាននោះទេចំណែកឡាមីនក៏មិនហ៊ាន
បំពាននោះទេរាងតូចលើកដៃគក់ទ្រូងមាំខ្លាំងៗតែមិន
បានផលតែអ្នកម្ខាងរឹតតែសង្កត់កម្លាំងខ្លាំងជាងមុខរុលអណ្ដាតសើមទៅដួសដងយកភាពផ្អែមពីក្រអូម
មាត់តូចយ៉ាងពេញចិត្តរហូតធ្វើអោយក្មេងតូចលង់តាមការពង្វក់ដោយលើកដៃមកអោបកមាំដោយមិនដឹងខ្លួុនធ្វើអោយនាយកម្លោះពេញចិត្តយ៉ាងខ្លាំងព្រោះយ៉ាងណាគេតែងតែបង្រ្កាបក្មេងជើងល្អម្នាក់នេះបានជានិច្ច…." ស្ដាប់បង្គាប់បែបនេះទើបគួរអោយស្រឡាញ់ " រាងក្រាស់និយាយឡើងពេលដល់មាត់ចេញពីមាត់តូចធ្វើអោយក្មេងតូចសឹងតែរឹងខ្លួនទៅហើយ តែក៏រហ័សដកខ្លួុនមកអង្គុយអោយបានស្រួលបួលវិញ
គ្រឺត…...សំឡេងចាប់ហ្វ្រាំងឡានបន្លឺឡើងធ្វើអោយរាងតូចស្ទើតែធ្លាក់ពីលើកៅអីឡានតែបានដៃមាំចាប់មកវិញយ៉ាងរហ័ស….
"មានរឿងហើយចៅហ្វាយ….!"ឡាមីននិយាយឡើងបានតែតិចទេបាទ....
To be continued

YOU ARE READING
បង្រ្កាបស្នេហ៍កូនចៅជើងល្អ ( ចប់ )
Actionស្នេហារបស់អ្នកជាចៅហ្វាយ ដែលជាម៉ាហ្វៀកំណាច ជាមួយនឹងក្មេងប្រុសដែលជាកូនរបស់ជំនិតប៉ារបស់ខ្លួន បានកើតឡើងព្រោះ ភាពចង់ឈ្នះបំបាក់ក្មេងជើងល្អនោះគឺ ចន ជុងហ្គុក note : top tae