~ EnJoy Reading ~
មន្ទីពេទ្យ
" ហេតុអីទើបតែមក ដឹងថាអូនចាំបងយូរដែលទេ?"គ្រាន់តែថេហ្យុងលដល់បន្ទប់ភ្លាមជុងហ្គុកដែលអង្គុយចាំគេចោតសួរទាំងទឹកមុខពិបាកមើល
" សុំទោស….កុំខឹងអីណា បងក៏មិនចង់ទៅដែលតែការងារត្រូវដោះស្រាយ បងមិននឹកស្មានថាអូនក្រោកលឿនបែបនេះ….." រាងក្រាស់ចូលមកអោបកាយតូចជាប់ជាការលួងលោម
" មិនបានខឹងទេ គ្រាន់តែមិនឃើញបង ស្មានតែបងទៅធ្វើអ្វីគ្រោះថ្នាក់ទៀតហើយ ?" រាងតូចថយពីការអោបលើកដៃតូចៗមកក្រសោបមុខសង្ហាររបស់នាយ
"កុំបារម្ភបងមិនទៅណាចោលអូននោះទេបងសន្យាបងមិនអោយខ្លួនឯងមានរបួស មិនទៅធ្វើអ្វីដែលមានគ្រោះថ្នាក់មិនអោយអូនបារម្ភទេ ញញឹមមួយមកអាក្មេងជើងល្អ…."ថេហ្យុងក្រសោបដៃតូចញញឹមស្រស់ស្របនឹងកែវភ្នែកមុតថ្លានោះធ្វើអោយបេះដូងក្មេងតូចសឹងរលាយទៅហើយ
" បងសន្យាហើយណា៎៎…."
" បាទ….យប់ណាស់ហើយញាុំអ្វីហើយរឺនៅ ?"
" រួចហើយ….ចុះបងនោះថេយ៍ ?"
" រួចហើយ គេងបានហើយណា ""បងចង់ទៅណា?"ជុងហគុកចាប់ដៃថេហ្យុងចាប់ពេលនាយក្រោកចង់ដើរចេញ
" បងទៅបន្ទប់ទឹកសម្អាតខ្លួនបន្ដិច គេងទៅណាបងមិនទៅណាទេ"នាយអង្អែលមុខតូចថ្នមៗ
ថេហ្យុងចេញពីបន្ទប់ទឹកវិញនៅតែឃើញក្មេងតូច
មិនព្រមគេង" ហេតុអ្វីមិនគេង ?"
"ចាំបងនឹងហើយហិហិ…"ជុងហ្គុកតបទាំងសើចស្ងេញ"មោះចឹងគេងបានហើយអូនមិនអាចគេងយប់ជ្រៅបានទេ " រាងក្រាស់ចូលមកទាញកាយតូចអោយស្ថិតក្នុងរង្វង់ដៃបិទភ្នែកគេងទាំងពីរនាក់
ពីរបីថ្ងៃកន្លងផុតទៅជុងហ្គុកក៏បានការអនុញាត្តិអោយត្រឡប់មកផ្ទះវិញ
"សប្បាយចិត្តណាស់ទីបំផុតបានមកផ្ទះវិញហើយ"ក្មេងតូចដាក់ខ្លួនលើសាឡុងមួយទំហឹង
" ញាុំស៊ុបសិនទៅកូនម៉ាក់ចាំគេង " មីងហាណាស្រែកហៅកូនប្រុសដែលគេងលើសាឡុង
" ឈ្ងុយណាស់អរគុណណាស់ម៉ាក់…សឺត...."
" ឆាប់ញាុំទៅប្រយ័តត្រជាក់លែងឆ្ងាញ់ "
" បាទ…."

YOU ARE READING
បង្រ្កាបស្នេហ៍កូនចៅជើងល្អ ( ចប់ )
Actionស្នេហារបស់អ្នកជាចៅហ្វាយ ដែលជាម៉ាហ្វៀកំណាច ជាមួយនឹងក្មេងប្រុសដែលជាកូនរបស់ជំនិតប៉ារបស់ខ្លួន បានកើតឡើងព្រោះ ភាពចង់ឈ្នះបំបាក់ក្មេងជើងល្អនោះគឺ ចន ជុងហ្គុក note : top tae