ភាគ 28 : 18+....

1.1K 66 0
                                    

~ EnJoy Reading ~

រាងក្រាស់មិនបានអោយឡាមីននាំគេទៅអាផាតមិនផ្ទាល់ខ្លួនរបស់គេដែលស្ថិតនៅចំកណ្ដាលទីក្រុងសេអ៊ូលតែម្ដងច្បាស់ណាស់ថាគេនឹងដាក់ទោសក្មេងដែលតែងតែចចេសម្នាក់នេះអោយខ្លាំងម្ដង….

"ថេយ៍ហា៎៎…..អូនសុំទោសណា….ថេយ៍ហា៎៎...កុំ
ស្ងាត់ចឹងបានទេនិយាយជាមួយអូនមួយបាត់មកណា៎៎"ជុងហ្គុកដើរតាមរាងក្រាស់ដែលកំពុងបោះជំហានវែងៗយ៉ាងលឿនមិនខ្ចីខ្វល់ពីរាងតូចតុញតុលជើងខ្លីៗ(ក្នុងរឿង)ខំរត់តាមគេនាយរក្សារមុខមាំគួរអោយខ្លាចទៀតហើយ ឡាមីនក្រវីក្បាលនឹងចរិកចៅហ្វាយខ្លួុនដែលកំពុងដើរទៅបន្ទប់របស់គេដែលស្ថិតនៅជាន់ទី 25នៃអាផាតមិនដែលធំសម្បារនៃទីក្រុងដ៏
ស្រស់ស្អាតនេះ…

"ថេយ៍ហា៎៎…..អាម៉ាហ្វៀឆ្កួត….."នៅពេលដល់បន្ទប់ធំទូលាយស្រស់ស្អាតរៀបចំយ៉ាងប្រណិតហើយក្មេងតូចនៅតែហៅនាយកម្លោះដដែលមិនឆ្លើយក៏ជេរនាយទាំងទឹកភ្នែក ធ្វើអោយនាយងាកមកមើលមុខគេទាំងជ្រួញចញ្ចើមចូលគ្នាចិត្តមួយក៏ខឹងអាក្មេងក្បាលរឹងម្នាក់នឹងខ្លាំងណាស់ដឹងទេពេលឃើញអាម្សៀតនោះអោបកាយតូចដែលជាកម្មសិទ្ធរបស់នាយ ឈាមនាយស្រាវសឹងហូរមកក្រៅទៅហើយ លូវហ៊ានមកជេរគេទៀត?

"យ៉ាងមិច…..?ធ្វើខុសហើយហ៊ានមកជេរទៀតមែន
ទេ?កុំបាច់មកទឹកភ្នែកទឹកសម្បោរមិនទាន់បានដាក់
ទោសផង ជេរផងយំផងចឹង ត្រូវថែមទៀតហើយមើលទៅ អោយទៅជាប់នៅកោះកំណាចល្អទេ?"
នាយនិយាយដោយរក្សាមុខមាំរឹងដូចថ្មមិនរំសាយនិយាយដូចប្រាកដប្រជានៅប្រយោជន៍គេធ្វើអោយ
ក្មេងតូចរៀងភាំងនឹងនាយណាស់នេះចង់យកគេទៅដាក់កោះដែលមានសុតតែសត្វកាចសាហាវចឹងមែនទេ? ចិត្តដាច់ពេកហើយ 

" ហឹកហឹក….មនុស្សអាក្រក់….ខ្ងុំស្អប់បង ហឹកហឹក"ក្មេងតូចបន្ទាប់ពីចង់លួងនាយមិនបានបែបជាយំយកៗខឹងដែលចង់យកគេទៅអោយសត្វសាហាវសុីនឹងតើ

" ឈប់យំ…...ប្រាប់ថាអោយឈប់យំ….." រាងក្រាស់រៀងឡើងសសៃកថាអោយអ្នកដែលយំមិន
ឈប់ធ្វើអោយក្មេងតូចដែលធ្លាប់តែចចេសស្ងាត់
ឈឹងមើលមុខនាយម៉ង់ៗអត់នឹងអោយអ្នកម្ខាងលួចខ្នាញ់ក្នុងចិត្តមិនបាន

បង្រ្កាបស្នេហ៍កូនចៅជើងល្អ ( ចប់ )Where stories live. Discover now