~ EnJoy Reading ~
មន្ទីពេទ្យ….
កាយតូចត្រូវបានបញ្ជូនចូលក្នុងបន្ទប់សង្រ្គោះបន្ទាន់ចំណែកតាគីពេទ្យយកទៅពិនិត្យដូចគ្នា
" កូនចៅរៀបចំរួចហើយចៅហ្វាយ " ឡាមីនចូលមក
"ល្អ….តាមរកវាអោយឃើញទោះត្រូវក្រឡាប់ផែនដីរកក៏ត្រូវតែរកវាអោយឃើញយើងនឹងអោយវាសង
ជុងហ្គុកវិញ"ថេហ្យុងដែលឈរនៅមុខបន្ទប់សង្រ្គោះបន្ទាន់នោះហាឡើងដោយភ្លើងគំនុំព្រោះរូបភាពនឹងស្នាមជុំលើផ្ទាល់មុខរាងតូចនៅដក់ជាប់ក្នុងចិត្តគេមិនអាចរលុបឡើយ" បាទចៅហ្វាយ….." ឡាមីនដើរចេញទៅ គេក៏បារម្ភអ្នកក្នុងបន្ទប់ដូចគ្នាដែល
" យើងនឹងដុតឯងអោយខ្លោច គឹម ស៊ុបជន" ថេហ្យុងក្ដាប់ដៃភ្នែកឡើងក្រហម មើលទៅគេពេលនេះមិនខុសពីបិសាចដែលខឹងសម្បារនោះទេមួយសន្ទុះក្រោយមកលោកដុងទ័រក៏ចេញមកវិញ
" គេយ៉ាងមិចហើយ ?" ថេហ្យុង
"អ្នកជំងឺបានត្រូវថ្នាំពុលម្យ៉ាងដែលផលិតឡើងពីសាធាតុពុលជាច្រើនរួមបញ្ចូលគ្នា វាអាចជ្រាបចូលក្នុង
ខ្លួនអ្នកជំងឺរហូតដល់បេះដូង ធ្វើអោយស្លាប់បានតែសំណាងដែលលោកយកគេមកបានលឿនយ៉ាងនេះយើងនៅអាចព្យាបាលបាន តែ…."គ្រូពេទ្យ"តែអ្វី…?" ថេហ្យុង
"អ្នកជំងឺនៅក្មេង ហើយគេក៏ក៏ឧស្សាហ៍ឈឺសុខភាពគេមិនអាចទប់ទល់នឹងជាតិពុលបានទេទើបជាតិថ្នាំបានជ្រាបចូលឈាមលឿនយ៉ាងនេះ ពេលនេះគេអាចនឹងខ្សោយនឹងងាយឈឺសន្លប់ច្រើន យើងត្រូវការប្រើពេលក្នុងការព្យាបាលនឹងការយកចិត្តទុកដាក់ពីគ្រប់គ្នាច្រើន"" យើងប្រើពេលយូរទៀតទេ ?"
"មិនយូរទេសំខាន់គេត្រូវចាក់ថ្នាំនឹងលេបអោយទៀងពេល "" អឹម….."
" បន្ដិចទៀតខាងយើងនឹងរៀបចំគេទៅបន្ទប់ VIP ហើយ លាសិនហើយលោកថេហ្យុង " លោកដុង
ទ័រថាហើយក៏ចេញទៅថេហ្យុងដើរចូកក្នុងបន្ទប់ទាំងនៅខឹងមិនបាត់នៅ
ឡើយគេចង់តែចិញ្ច្រាំគេអោយសុះសាច់នោះទេ" សុំទោសបងការពារអូនមិនបានល្អ…." ថេហ្យុងកាន់ប្រអប់ដៃតូចអង្អែលថ្នមៗ

YOU ARE READING
បង្រ្កាបស្នេហ៍កូនចៅជើងល្អ ( ចប់ )
Actionស្នេហារបស់អ្នកជាចៅហ្វាយ ដែលជាម៉ាហ្វៀកំណាច ជាមួយនឹងក្មេងប្រុសដែលជាកូនរបស់ជំនិតប៉ារបស់ខ្លួន បានកើតឡើងព្រោះ ភាពចង់ឈ្នះបំបាក់ក្មេងជើងល្អនោះគឺ ចន ជុងហ្គុក note : top tae