~ EnJoy Reading ~√
"ចៅហ្វាយតូច….!"អ្នកមីងហាណាចូលមកអោនគំនាប់រាងក្រាស់បន្ដិចភ្នែកមីទៅមើលកូនប្រុសដែលគាត់បារម្ភមិនបានគេងមួយយប់ទៅហើយនោះឃើញទឹកមុខស្លេកស្លាំងរបស់កូនប្រុសហើយសឹងតទប់ទឹក
ភ្នែកមិនបាន"មើលថែគេអោយល្អផង!….."ថេហ្យុងប្រលែងដៃក្រោកឈរមកបញ្ជាដោយទឹកមុខរាបស្មើរ(កូនគេណាលោកម៉ហ្វៀមិនបាច់បញ្ជាទេគេចេះមើលថែហើយ បារម្ភម្លេះ ? ◐.̃◐)
ទោះគេមិនចង់ទៅចោលរាងតូចតែគេនៅមានរឿងជាច្រើនដែលត្រូវជម្រះបញ្ជីហើយនៅប្អូនប្រុសរបស់គេទៀតនោះគេមិនអាចទុកការងារជាច្រើនព្រោះរាងតូចម្នាក់នេះបានទេ….
" កុំបារម្ភអីចៅហ្វាយតូច…!អរគុណណាស់ដែល
ជួយគេមកវិញ…."អ្នកមីងហាណាអោនគំនាប់ម្ដងទៀតអ្នកកម្លោះមិនមាត់ក៏ដើរចេញទៅបាត់…." យ៉ាងមិចហើយ??"សម្លេងរឹងកំព្រឹសរបស់នាយ
កម្លោះបន្លឺឡើងដោយបោះកូនកាំបិតទៅកាន់គោល
ដៅដែលនៅប្រហែលពីរម៉ែត្រពីខ្លួនរបស់គេ គ្មានខុសមួុយកាំបិតណាឡើយ"មើលតាមសាក់រូបកាំបិតខ្វែងពីរនោះជាតំណាងអោយក្រុមរបស់លោកដុងយូបាទ"ខេយករូបសញ្ញាដែលថតបានពីសាកសពរបស់កូនចៅដុងយូដែលស្លាប់នោះ
នាយកម្លោះទទួលមកមើលហើយលេចស្នាមញញឹមកំណាចចេញមកយ៉ាងស្រស់សង្ហារតែឃោឃៅ
" លឺមកថាគ្រឿងចក្ររបស់វាកំពុងដឹកជញ្ជូនតាម
ផ្លូវទឹកពីប្រទេសចិនមកមែនទេ?"នាយកម្លោះនិយាយស្របដើរទៅលើកកែវស្រាក្រហមមកក្រេមបន្ដិច…" បាទចៅហ្វាយ…..! " ខេ
"យើងមិនចង់ប៉ះពាល់មនុស្សទេតែយើងចង់ប៉ះពាល់ដល់បេះដូងដែលអាចឆេះក្ដៅមួយនោះ " ថេហ្យុង" បាទ !! ខ្ងុំនឹងចាត់ការអោយបានរៀបរយ " ខេដែលដឹងពីគំនិតរបស់ចៅហ្វាយនោះក៏អោនគំនាប់ចេញទៅព្រោះដឹងណាស់ថាចៅហ្វាយរបស់ខ្លួនមិនចូលចិត្តរករឿងរឺលួុចឆ្មក់អ្នកណាមុនឡើយតែនឹងសងវិញមិនចាំស្អែកឡើយ….
" ហ្គេមនេះឯងជាអ្នកផ្ដើមទេ ឈូ ដុងយូ " រាងក្រាស់ញញឹមចាំមើលភាពក្ដៅក្រហាយរបស់ដៃគូរសត្រូវកាន់តែធ្វើអោយគេសប្បាយចិត្តទៅវិញ

YOU ARE READING
បង្រ្កាបស្នេហ៍កូនចៅជើងល្អ ( ចប់ )
Actionស្នេហារបស់អ្នកជាចៅហ្វាយ ដែលជាម៉ាហ្វៀកំណាច ជាមួយនឹងក្មេងប្រុសដែលជាកូនរបស់ជំនិតប៉ារបស់ខ្លួន បានកើតឡើងព្រោះ ភាពចង់ឈ្នះបំបាក់ក្មេងជើងល្អនោះគឺ ចន ជុងហ្គុក note : top tae