ភាគ 31 : ចាប់ខ្លួន

789 54 0
                                    

~ EnJoy Reading ~

"បងប្រុស….."តាគីកាន់ដៃជុងហ្គុកជាប់យ៉ាណែន
ជុងហ្គុកកាន់តបវិញពួុកគេចាប់ផ្ដើមភ័យព្រោះមើលទៅគ្នាខាងគេមកច្រើនណាស់ហើយម្នាក់ៗមានសុតតែកាំភ្លើងគ្រប់ដៃនៅក្នុងដៃ

" ធ្វើយ៉ាងមិចទៅបង ពួកវាមកច្រើនណាស់ ?"
" បងមិនដឹងទេ ?"

"ប្រគល់ពួកគេទាំងពីរអោយមកយើងបើមិនចង់
ងាប់"បុរសអាវខ្មៅមាឌធំម្នាក់ភ្ជុងមករករាងតូចទាំងពីរនឹងកូនចៅ 

"កុំសង្ឃឹម…..អាក់…."កូនចៅរបស់រាងតូចក៏ត្រូវគ្រាប់ស្លាប់ភ្លាមៗចំណែកអ្នកនៅសល់ក៏មិនដឹងតដៃបែបណាអោយយកឈ្នះព្រោះគេនៅសល់តែបីនាក់ប៉ុណ្ណោះចំណែកគ្នាគេព័ទ្ធជិតទៅហើយ ខាងគេរៀបគម្រោងមកបានយ៉ាងល្អ 

" ហឹកហឹក ……." តាគីចាប់ផ្ដើមយំចេញមកគេពិតជាស្អប់ស្ថានភាពបែបនេះណាស់ជុងហ្គុកខ្លួនគេផ្ទាល់ក៏មិនដឹងធ្វើយ៉ាងមិចបន្ដដែល

"ចូលចាប់ពួកវាមកតែម្នាក់ក៏មិនអោយសល់ដែល "បុរសមាឌធំដដែលស្រែកបញ្ជាឡើង កូនចៅក្រោមបង្គាប់ក៏ចូលមកចាប់រាងតូចទាំងពីរព្រមទាំងកូនចៅផងដែលព្រោះគេមិនចង់អោយមានអ្នកផ្ដល់ដំណឹងអោយដល់ថេហ្យុងបានលឿនពេកឡើយ

" អាចង្រៃចង់នាំពួកយើងទៅណា ?" ជុងហ្គុកដែលត្រូវគេបោះចូលឡានពីរនាក់តាគីនោះស្រែកសួរ
ទាំងមុខខឹងសម្បារ

"នេ៎៎…..!អាក្មេងចង្រៃកុំមកប្រើសម្ដីខ្លាំងជាមួយអញប្រយ័តថាអញវៃមិនស្គាល់ក្មេង …" បុរសទីមួយចង់លើកដៃវៃជុងហ្គុក តែជុងហ្គុកខំធ្វើជាមិនខ្លាចតែក្នុងចិត្តភ័យណាស់

"បានហើយ….មិនលឺចៅហ្វាយប្រាប់ទេថាកុំអោយ
ពួកគេទាំងពីរមានរបួស " បុរសទីពីរក៏ចាប់ដៃគេហើយនិយាយដាស់តឿន

" សំណាងហើយឯងមិនចង់ងាប់មិនខាន់ "
" ស្មានយើងខ្លាចឯងមែនទេ….?"ជុងហ្គុក
" ឯង……" បុរសទីមួយចង្អុលមុខរាងតូច
"បានហើយបងប្រុស….."តាគីហាមជុងហ្គុកទាំងបារម្ភ

មួុយសន្ទុះក្រោយឡានស៊េរីទំនើបដែលមានរាងតូចទាំងពីរនៅខាងក្នុងក៏បានឈប់ រាងតូចទាំងពីរកាន់ដៃគ្នាជាប់តែអ្នកដែលយ៉ាប់បំផុតគឺតាគីគេមានភាពភ័យខ្លាចជាងជុងហ្គុក

បង្រ្កាបស្នេហ៍កូនចៅជើងល្អ ( ចប់ )Donde viven las historias. Descúbrelo ahora