EnJoy Reading ~√
"យ៉ាងមិចសម្លក់យើងយ៉ាងនេះចង់សុីយើងមែន
ទេ?"ថេហ្យុងសួរឌឺដងជុងហ្គុកដោយភ្ជាប់ជាមួយស្នាមញញឹមកំហូច"មែនហើយចង់សុីលោកខ្លាំងណាស់ សុីមិនអោយសល់ឆ្អឹងទេ " ជុងហ្គុកដាក់កែវទឹកដោះគោលើតុនិយាយឌឺរាងក្រាស់វិញឆ្លៀតញាក់ចញ្ចើមដាក់ទៀត
(អាកូននឹងឌឺកាត់តាមណាគេចេះ?)ដោយអត់ខ្នាញ់មិនបានរាងក្រាស់ក៏ទាញគេយកមកអោយអង្គុយលើភ្លៅមាំទាំងគូររបស់គេដែលអង្គុយលើកៅអីធ្វើការ" លែងទៅមើល ហេតុអីចូលចិត្តបង្ខំបែបនេះ?"រាង
តូចខំរើចេញពីដៃមាំទាំងគូរដែលខំរឹតរង្វង់ដៃកាន់តែណែននៅតែសើចឌឺដាក់រាងតូចមិនឈប់"យើងបង្ខំតែក៏ធ្វើអោយឯងសប្បាយចិត្តហើយកក់
ក្ដៅនឹងវាដែលមិនចឹងត្រូវទេ?"គ្រាន់តែលឺរាងក្រាស់សួរបែបនេះធ្វើអោយជុងហ្គុកនៅស្ងៀមលែងរើព្រោះវាត្រូវចំណុចពេកហើយធ្វើអោយមុខគេឡើងក្រហមក៏ងាកមុខចេញយ៉ាងលឿន តែក៏ត្រូវរាងក្រាស់ទាញមុខមកវិញ" គេចធ្វើអី ? យ៉ាងមិចចំចំណុចមែនទេ ? មើលមុខឡើងក្រហមហើយគួរអោយស្រឡាញ់ណាស់"
"មិនបានចំចំណុចអីទេបានហើយលែងទៅខ្ងុំងងុយ
"រាងតូចរើចេញតែនៅតែមិនឈ្នះកម្លាំងអ្នកម្ខាង"នៅអោយស្ងៀម ប្រយ័តវាងើបឯងប្រាកដជាងើបពីគ្រែមិនរួចជាមិនខាន " ថេហ្យុងអោនទៅខ្សឹបក្បែរត្រចៀករាងតូចធ្វើអោយគេព្រឺសម្បុរខ្ញាក់តែម្ដង
" ក៏លែងទៅលោក ខ្ងុំងងុយពិតមែនណា៎៎…."រាងតូចធ្វើមុខអង្វរកអោយគេអាណិតព្រោះគេចង់បានការអនុញាតពីនាយ គេពិតជាងងុយពិតមែនធ្វើបាបគេមិនអោយបានដេកមួយយប់ហើយ ថ្ងៃឡើងមិនបានគេងលូវមកនិយាយចង់ធ្វើបាបគេមិនអោយក្រោកពីគ្រែរួចទៀត តែបែរជាធ្វើអោយអ្នកម្ខាងខ្នាញ់នឹងគេសឹងតែលេបគេចូលក្នុងពោះទៅហើយ
" បើងងុយក៏គេងទៅ….."រាងក្រាស់ចង់តែបង្កើតភ្លើងស្នេហ៍ធ្វើអោយក្មេងតូចថ្ងួចថ្ងូរក្រោមទ្រូងគេទេតែក៏ហាមខ្លួនឯងព្រោះមិនចង់ធ្វើបាបគេទេ
" គេងយ៉ាងមិច បើអង្គុយបែបនេះ ? "ជុងហ្គុក
"គេងបែបនេះ!គេងទៅយើងធ្វើការហើយកុំលឺមាត់"រាងក្រាស់ទាញក្បាលរាងតូចអោយកើយនឹងទ្រូងមាំរបស់គេដៃម្ខាងកាន់ចង្កេះតូចជាប់ ដៃម្ខាងចាប់ឯងសារមកពិនិត្យ រាងតូចក៏មិនប្រកែករោលក្បាលនឹងចញ្ចឹងកមាំ សស្អាតនោះដូចកូនឆ្មារាងក្រាស់អោនមកថើបសក់ទន់រលន់នោះយូរៗម្ដងក្មេងតូចគេងយ៉ាងស្កប់ស្គល់

VOCÊ ESTÁ LENDO
បង្រ្កាបស្នេហ៍កូនចៅជើងល្អ ( ចប់ )
Açãoស្នេហារបស់អ្នកជាចៅហ្វាយ ដែលជាម៉ាហ្វៀកំណាច ជាមួយនឹងក្មេងប្រុសដែលជាកូនរបស់ជំនិតប៉ារបស់ខ្លួន បានកើតឡើងព្រោះ ភាពចង់ឈ្នះបំបាក់ក្មេងជើងល្អនោះគឺ ចន ជុងហ្គុក note : top tae