~ EnJoy Reading ~√"យើងប្រជុំប្រហែលយូរបំផុតម៉ោងប៉ុន្មាន ?" ថេហ្យុងសួរទៅកាន់ខេព្រោះចិត្តគេនឹកដល់តែក្មេងតូចដែលនៅឯវីឡាមិនបាត់ នឹកគ្រប់ដង្ហើម ចេញចូលគេពិបាកហាមចិត្តរបស់ខ្លួនឯងណាស់ នឹកឃើញតែស្នាមញញឹម ការសើចការឌឺដងមុខតូចសភ្លឺរលោងស្អាតនោះមិនឈប់មិនខុសគ្នាពីចៅហ្វាយឡើយ
ខេក៏នឹកម្ចាស់ចិត្តមុនស្រទន់ស្អាតដែលចាំគេដូចគ្នា" ប្រហែលម៉ោងបួនបាទ " ខេ
"យូរណាស់កុំរញ៉េរញ៉ៃច្រើនត្រឹមម៉ោងបីកន្លះបានហើយតិចជាងនេះរឹតល្អ " ថេហ្យុង"បាទចៅហ្វាយ…."ការប្រជុំក៏បានបញ្ចប់រាងក្រាស់ត្រឡប់មកវីឡាវិញភ្លាម
"ចង្រៃអើយម៉ោងទើបបីកន្លះភ្លេចថាអាល្អិតជើងល្អនៅរៀននៅឡើយ " ថេហ្យុង
"ឡាមីនមីងហាណាទៅណា?"រាងក្រាស់សួរស្រប
ដាក់ខ្លួុនអង្គុយលើសាឡុង"បាទចៅហ្វាយគាត់ទៅមើលការខុសត្រូវនៅសួនបាត់ហើយព្រោះថ្ងៃនេះមានការដាំផ្កាបន្ថែម "
" អោយគេរៀបចំតាមយើងប្រាប់ហើយរឺនៅ ?"
" រួចហើយចៅហ្វាយ "ថេហ្យុងមិននិយាយអ្វីដើរទៅបន្ទប់រាងតូចចង់ពិនិត្យមើលថាគេគួរប្ដូរបន្ទប់ផ្សេងអោយគេដែលទេ ទោះគេត្រូវមកគេងជាមួុយគេតែគេគួរមានបន្ទប់ផ្ទាល់ខ្លួនតែធ្វើអោយគេលេចស្នាមញញឹមមកពេលឃើញរាងកាយតូចគេងនៅលើគ្រែ តែស្នាមញញឹមអំបាញ់មិញក៏រសាយបាត់ពេលគេប៉ះមុខតូចឡើងកម្ដៅខ្លាំង
" ជុងហ្គុក …..???" ថេហ្យុង
"អឹម…."ក្មេងតូចក្រហឹមក្នុងបំពង់កងាកប្រែខ្លួនមក
រករាងក្រាស់ទាញភួយមកឃ្លុំដល់ក្បាលតែក៏ត្រូវដៃមាំចាប់ទាញបោះទៅម្ខាងដោយមិនស្ដាយស្រណោះដោះអាវធំរបស់ខ្លួនមកដណ្ដាប់អោយរាងតូច ចាប់បីកាយតូចដែលស្លេកស្លាំងរងារញាក់យកទៅបន្ទប់
របស់ខ្លួន" តេតាមគ្រូពេទ្យអោយមកអោយលឿន " ថេហ្យុងស្រែកប្រាប់ឡាមីនដែលទើបដើរចេញពីផ្ទះបាយ ហើយបីកាយតូចទៅខាងលើយ៉ាងលឿន ឡាមីនដែលមិនទាន់បានឆ្លើយនៅឡើយរហ័សទាញយកទូរស័ព្ទតេទៅគ្រូពេទ្យប្រចាំគ្រួសារ

YOU ARE READING
បង្រ្កាបស្នេហ៍កូនចៅជើងល្អ ( ចប់ )
Actionស្នេហារបស់អ្នកជាចៅហ្វាយ ដែលជាម៉ាហ្វៀកំណាច ជាមួយនឹងក្មេងប្រុសដែលជាកូនរបស់ជំនិតប៉ារបស់ខ្លួន បានកើតឡើងព្រោះ ភាពចង់ឈ្នះបំបាក់ក្មេងជើងល្អនោះគឺ ចន ជុងហ្គុក note : top tae