~ EnJoy Reading ~
ត្រឡេកមកមើលស៊ូហ្គាវិញគេពិតជារវល់ណាស់មួុយរយះនេះទើបគេគ្មានពេលអោយរាងតូចដែលចាំគេនៅសេតវិមានឡើយ
" សុំទោសដែលអោយអូនចាំរហូតបែបនេះ " រាងក្រាស់ចូលមកអង្អែលសក់ជីមីនថ្នមៗ និយាយតិចៗដាក់អ្នកដែលគេងចាំគរនៅលើសាឡុងបន្ទប់
ទទួលភ្ងៀវនោះ"បងមកវិញហើយហ៎៎…..?"ជីមីនដែលទទួលបានការសំខាន់ពីរាងក្រាស់ក៏ភ្ងាក់ឡើង
" ហេតុអីក៏មកគេងបែបនេះប្រយ័តឈឺ ? ញាុំបាយហើយរឺនៅ ?"
"អូនញាុំរួចហើយចុះបងនោះបងកើតអីរឺអត់មើលទៅបងមិនស្រស់សោះឡើយ " រាងតូចចាប់មុខរាងក្រាស់ហើយអង្អែលតិចៗ"បងមិនបានកើតអ្វីទេកុំបារម្ភបងគ្រាន់តែហត់ពីការងារបងញាុំរួចហើយតោះទៅបន្ទប់បានហើយហើយថ្ងៃក្រោយកុំមកចាំបងគេងទីនេះទៀតលឺទេ ?"
"អូនដឹងហើយអូនលែងធ្វើអោយបងបារម្ភ
ហើយ"ជីមីនញញឹមស្រស់អោបករាងក្រាស់ដែលបី
ខ្លួនគេឡើងហើយថើបថ្ពាល់រាងក្រាស់ គេដឹងថារាងក្រាស់កំពុងមានបញ្ហានៅឯក្រុមហ៊ុនហើយក៏មិនមែនរឿងតូចនោះដែល តែនាយព្យាយាមធ្វើដូចគ្មានរឿងអ្វីគេចង់ជួយនាយណាស់តែក៏មិនអាចធ្វើអ្វីបានរាងក្រាស់បីរាងតូចដាក់លើគ្រែហើយថើបគេបន្ដិចមុននឹងទាញកន្សែងចូលទៅមូជទឹក ប្រហែល15នាទីរាងក្រាស់ក៏ចេញមកវិញ
" ហេតុអីមិនគេងទៀតមីននី..….?"
" អត់ទេចង់គេងជាមួយបង "
" តែបងនៅបង្ហើយការងារដល់យប់ជ្រៅណាស់ កុំចាំបងប្រយ័តឈឺ ""មិនអីទេបងធ្វើការបងទៅអូនអាចនៅកំដរបងតិចក៏បាន ចាំអូនងងុយអូននឹងគេងវិញណា៎៎ "
"ក៏បានតាមចិត្ត"រាងក្រាស់ដើរទៅយកឡេបថបធ្វើការមកធ្វើនៅលើពូកជំនួសតុធ្វើការវិញ ដែលមានកាយតូចនៅប្រឡោះជើង នាយដាក់ឡេបថបលើភ្លៅធ្វើការផងឆ្លៀតថើបសក់ទន់រលោងស្អាតរបស់រាង
តូចយូរៗម្ដងៗរាងតូចមិននិយាយអ្វីគេងកើយទ្រូងមាំយ៉ាងស្ងៀមស្ងាត់មួយសន្ទុះគេក៏គេងលក់បាត់…."សុបិន្ដល្អក្មេងល្អរបស់បង"ស៊ូហ្គាទុកឡេបថបលើតុក្បែរក្បាលដំណេកហើយដាក់ខ្លួនគេងដោយមានរាងតូចក្នុងរង្វង់ដៃនាយដកដង្ហើមធំ គេបានស្បើយច្រើនណាស់បន្ទាប់ពីមកដល់ផ្ទះបានឃើញស្នាម
ញញឹមរបស់មនុស្សខ្លួនស្រឡាញ់
YOU ARE READING
បង្រ្កាបស្នេហ៍កូនចៅជើងល្អ ( ចប់ )
Actionស្នេហារបស់អ្នកជាចៅហ្វាយ ដែលជាម៉ាហ្វៀកំណាច ជាមួយនឹងក្មេងប្រុសដែលជាកូនរបស់ជំនិតប៉ារបស់ខ្លួន បានកើតឡើងព្រោះ ភាពចង់ឈ្នះបំបាក់ក្មេងជើងល្អនោះគឺ ចន ជុងហ្គុក note : top tae