ភាគ 38 : បញ្ចប់ហ្គេម

1K 56 0
                                    

~ EnJoy Reading ~

" យ៉ាងមិចមិននឹកស្មានថាយើងនៅរស់ហើយ យើងដឹងជាឯងមែនទេ ហាន់ ជីនអុក " ថេហ្យុងតបទាំងញញឹមដដែលស្របពេលដែលកូនចៅគេទាញយកស៊ុបជននឹងជាហ៊ូចូលមកទាំងមានសភាពយ៉ាប់យឺនបំផុតខ្លួនប្រាណគេមានសុទ្ធរបួសដែលវ័តដោយផ្ដៅ នឹងស្នាមកាំបិតនៅនឹងដៃ ឈាមហូរស្ទើសុះខ្លួន

" ឯង……" ជីនអុក
"យើងប្រាប់ហើយថាយើងមិនមែនជាក្មេងបៀមដៃដែលដេកអោយឯងធ្វើបាបយើងម្ដងហើយម្ដងទៀតទេគ្រាន់តែយើងមិនចង់មានបញ្ហាដដែលៗប៉ុណ្ណោះតែមើលទៅមនុស្សដូចឯងមិនងាយរៀងនោះទេ "

@ថេហ្យុងនឹងជីនអុកជាសត្រូវសុីសាច់ហុតឈាមគ្នាតាំងពីយូរមកហើយ ហើយពួកគេក៏ធ្លាប់ប្រយុទ្ធជាមួយគ្នាក៏មិនតិចដែល តែក៏មិនមានអ្នកណាឈ្នះជីនអុកតែងតែរកវីធីកម្ចាត់ថេហ្យុងជានិច្ច ហើយថេហ្យុងក៏ដឹងថាស៊ុបជនតែម្នាក់មិនហ៊ានមកសម្លាប់ខ្លួនគេទេ ហេតុនេះទើបគេលែងល្បីដើរចូលរោងខ្លាដោយផ្ទាល់ដើម្បីបញ្ចប់បញ្ហាប៉ុណ្ណោះ

"ចុះឯងគិតថាឯងនាំគ្នាចូលមកកាន់រោងខ្លារបស់យើងហើយឯងអាចចេញទៅវិញបានដោយងាយៗចឹងមែនទេ ?" ជីនអុក

"បើយើងមិនប្រាកដក៏យើងមិនហ៊ានដើរចូលមកដែល"ថេហ្យុងញញឹមចុងមាត់តាមទម្លាប់ឌឺដោយឈាមត្រជាក់របស់គេ 

"ថ្ងៃនេះបើមិនមែនជាឯងគឺយើងត្រូវតែមានម្ខាងត្រូវតែស្លាប់ " ជីនអុក ដកដាវសាមម្រៃដែលថ្លឺថ្លាចុងស្រួចគ្រាន់ឃើញក៏ដឹងថាវាមុតកម្រិតណា ថេហ្យុងញញឹមយ៉ាងពេញចិត្តទាញដាវរបស់ខ្លួនចេញមកដែល 

"ចូល……"ជីកអុកស្រែកឡើងក៏ប្រយ័តរវាងក្រុមទាំងពីរក៏កើតឡើងស៊ូហ្គាបានប្រយុទ្ធជាមួយជំនិតរបស់ជីនអុកមើលទៅគេក៏មានស្នាដៃមិនណយតែស៊ូហ្គាគេក៏មិនមែនមនុស្សធម្មតារឿងអស់ទាំងនេះ ចំណែកឡាមីនខេនឹងឃ្យុងមីននឹងកូនចៅផ្សេង
ទៀតប្រយុទ្ធតតាំងជាមួយកូនចៅជីនអុកគ្មានញញើតដៃ

ឆាំង…..ឆាំង….សម្លេងដាវប៉ះគ្នាលាន់លឺឡើងជាមួយនឹងក្បាច់ប្រយុទ្ធយ៉ាងជំនាញរបស់ម្ចាស់ដាវទាំងពីរ

"តែសាកសពរបស់ឯងក៏យើងមិនបន្សល់ទុកដែលអាថេហ្យុង " ជីនអុក 

បង្រ្កាបស្នេហ៍កូនចៅជើងល្អ ( ចប់ )Donde viven las historias. Descúbrelo ahora