ភាគ 17 : យល់ព្រម

1.2K 67 0
                                    

~ EnJoy Reading ~√

 រាងតូចបើកភ្នែកឡើងទាំងមិនចង់គេមានអារម្មណ៍ថាសោះពេញមួុយដងខ្លួនតែម្ដង….

"ខ្ងុំនៅទីណានឹង?"ជីមីនចោតសួុរខ្លួនឯងតិចៗហើយ
ក៏នឹកឃើញឃើញដែលបានកើតឡើង ក្មេងតូចចាប់
ផ្ដើមរលីងរលោងតើពេលនេះម៉ាក់របស់គេយ៉ាងមិចទៅហើយ?តើរាងក្រាស់ចាប់គេមកធ្វើអីរឺចាប់គេយកមកធ្វើរឿងមិនល្អមែនទេ ទេគេមិនព្រមឡើយ?

រាងតូចព្យាយាមចុះពីលើគ្រែទាំងនៅវិលមុខនៅ
ឡើយគេព្យាយាមដើរបានប៉ុន្មានជំហានក៏ចង់ដួលតែរាងក្រាស់ដែលបើកទ្វារចូលមករត់មកត្រកងគេជាប់ហើយលើកបីកាយតូចទៅដាក់លើគ្រែ តែរាងតូចបែបជាយំចេញមកទៅវិញ រាងក្រាស់មើលចំមុខតូចទាំងមិនយល់ការ ។ហេតុអីចាំបាច់យំគេបានធ្វើអ្វីទៅ គេមិនបានចាប់យកមកធ្វើបានឯណាចាំបាច់យំ?

"លោកដោះលែងខ្ងុំទៅណា….ហឹកហឹកខ្ងុំនឹងរកការងារធ្វើខ្ងុំនឹងព្យាយាមសងលោកអោយគ្រប់ ខ្ងុំមិនរត់គេចនោះទេសុំអង្វរណាលោកខ្ងុំមិនចង់ធ្វើការងារអាក្រក់អស់ទាំងនេះនោះទេ ខ្ងុំខ្លាច ខ្ងុំមិនចង់ធ្វើបាបអ្នកណាទេហឹកហឹក " ជីមីននិយាយតាមការគិតគេនៅក្មេងណាស់គេមិនចង់ធ្វើរឿងអស់នេះទេ គេចង់
ទៅរៀនវិញ គេឃើញរាងក្រាស់ក៏ដឹងបាត់ទៅហើយថានាយមិនមែនមនុស្សធម្មតានាយជាម៉ាហ្វៀចឹងគេ
មានតែចាប់ខ្លួនគេអោយធ្វើរឿងអាក្រក់មិនខាន់

រាងក្រាស់លឺក្មេងតូចនិយាយបែបនេះញញឹមឡើងហួសចិត្តនឹងរាងតូចខ្លាំងណាស់ចេះគិតបែបនេះទៅកើតទោះគេជាម៉ាហ្វៀមែនតែគេមិនដែលចាប់បង្ខំអ្នក
ណាម្នាក់អោយធ្វើការអោយគេឡើយ គេរឹតតែទៅធ្វើបាបមនុស្ស ដែលមិនដឹងអីដែល គេខំជួយហើយនៅគិតអាក្រក់លើគេទៀតសមតែដាក់ទោសទេតើ
នៀក

" ហេតុអីក៏ឯងគិតបែបនេះទៅវិញអាល្អិត ?" រាងក្រាស់សួរជីមីនទាំងទឹកមុខផ្អែមល្ហែម គេមើលទៅរាងតូចដោយក្រសែរភ្នែកដែលកក់ក្ដៅខ្លាំងណាស់

"ព្រោះលោកជាមនុស្សខាងផ្លូវងងឹតបើមិនចាប់ខ្ងុំមកធ្វើរឿងបែបនេះលោកចង់លក់ខ្ងុំមែនទេ ?" រាងតូចនៅតែសួរនាយទាំងទឹកភ្នែក

បង្រ្កាបស្នេហ៍កូនចៅជើងល្អ ( ចប់ )Where stories live. Discover now