~ EnJoy Reading ~√
"មានរឿងហើយចៅហ្វាយ….!"ឡាមីននិយាយទាំងងាកមកមើលមុខចៅហ្វាយកម្លោះព្រោះមានឡានខ្មៅបីបួនគ្រឿងឈប់បាំងខផ្លូវមានប្រុសពាក់ឆុតខ្មៅបិតមុខមាឌធំៗមិនតិចជាង10នាក់នោះឡើយទក្រោយ
ក៏មិនកើតនេះមកស្វាគមន៍គេលឿនយ៉ាងនេះផងរឺ?រាងក្រាស់មិនបានបារម្ភពីខ្លួនឯងបន្ដិចសោះឡើយព្រោះគេដឹងថារឿងប៉ុននឹងគេអាចយករួចខ្លួន
ដោយមិនពិបាកឡើយតែក្មេងតូចដែលកំពុងស្ថិតក្នុងវង្វង់ដៃគេទៅវិញទេជាទីបារម្ភបំផុតពេលនេះ…." ពួុកអាចង្រៃអស់នេះមិនស្គាល់ងាប់ពិតមែន " ថេហ្យុងពោលឡើងដោយកែវភ្នែកកំណាចខុសពីក្មេងតូចដែលកំពុងភ័យឡើងចង់ស្លេកស្លាំងទៅហើយ ….
" ចុះតាមសម្រួលមក ! មិនបាច់ចង់តដៃទេ គ្នាយើងឡោមព័ទ្ធជិតអស់ហើយ…."បុរសមាឌធំជាមេក្រុមស្រែកប្រាប់អ្នកក្នុងឡានលឺៗតម្រង់កាំភ្លើងគ្រប់ដៃមកកាន់ឡានរាងក្រាស់នឹងកូនចៅរបស់ថេហ្យុងពិតណាស់ថាពួកវាប្រាកដជារៀបចំមកបានយ៉ាងល្អថែមទាំងទីតាំងគេនឹងកូនចៅមិនស្គាល់ច្បាស់ ពិបាកក្នុងការតតាំងតែគិតថា គីម ថេហ្យុងព្រមចុះចាញ់មែនទេគិតខុសហើយ ?
"ជុងហ្គុងទុកចិត្តយើងយើងមិនបណ្ដោយអោយឯង
កើតអីទេនៅក្បែរយើងលឺទេ?"រាងក្រាស់ចាប់កាន់ដៃតូចៗដែលចាប់ផ្ដើមត្រជាក់នោះជាប់រាងតូចក៏ងក់
ក្បាលយល់ព្រម…." យើងប្រាប់ថាអោយចុះ...ថ្លង់រឺយ៉ាងមិច?ពួកឯង
ចូលទៅចាប់វាមក"គ្រាន់តែលឺបញ្ជាបុរសមាឌធំៗដែលមានកាំភ្លើងក្នុងដៃដើរមកកាន់តែជិតឡានរាងក្រាស់ចាប់បើកទ្វារឡានតែក៏ត្រូវរាងក្រាស់នឹងឡាមីនបាញ់ត្រូវស្លាប់អស់បីនាក់យ៉ាងរហ័ស រាងក្រាស់កាន់ដៃរាងតូចរត់ទៅក្នុងព្រៃយ៉ាងលឿនដោយមានកូនចៅជួយបាញ់ការពារ" ចង្រៃយ៍….ពួុកអាបំបង់បាយឆាប់តាមវាទៅ…."
ស្រែកថាហើយពួុកគេក៏រត់តាមយ៉ាងកកិតតាមក្រោយរាងក្រាស់នឹងកូនចៅ…..ផាំង….ផាំង….សំឡេងកាំភ្លើងបន្លឺឡើងពេញព្រៃធំដែលកូនចៅរបស់ខេនឹងសត្រូវស្លាប់មួយចំនួន…

ESTÁS LEYENDO
បង្រ្កាបស្នេហ៍កូនចៅជើងល្អ ( ចប់ )
Acciónស្នេហារបស់អ្នកជាចៅហ្វាយ ដែលជាម៉ាហ្វៀកំណាច ជាមួយនឹងក្មេងប្រុសដែលជាកូនរបស់ជំនិតប៉ារបស់ខ្លួន បានកើតឡើងព្រោះ ភាពចង់ឈ្នះបំបាក់ក្មេងជើងល្អនោះគឺ ចន ជុងហ្គុក note : top tae