~ EnJoy Reading ~√
"ចង្រៃយ៍…..!!អាក្មេងចង្រៃឯងហ៊ានធ្វើបែបនេះដាក់យើងផងមែនទេ?យើងដូចជាមើលងាយឯងពេកហើយហ្គេមមួុុនេះវាមិនបញ្ចប់ត្រឹមនឹងទេអាចង្រៃ"
លោកដុងយូក្រវាស់របស់នៅលើតុធ្វើការធ្លាក់ខ្ទិចខ្ជីដើម្បីកម្ចាយចិត្តដែលកំពុងឆេះសន្ធោសន្ធៅ ព្រោះគ្រឿងចក្រដែលដឹកមកគាត់ចំណាយដើមទុនអស់
រាប់លានដុល្លារអ្វីដែលសំខាន់នោះជារបស់ចាំបាច់ទៀតផងតែត្រូវកូនចៅរបស់ថេហ្យុងដាក់គ្រាប់បែកបំផ្ទុះខ្ជិចគ្មានសល់" តែខ្ងុំថាពេលនេះមិនគួរធ្វើអ្វីទេចៅហ្វាយ ព្រោះខាននោះខាំមិនលែងទេ"សូនីដែលជាជំនិតរបស់លោកដុងយូនិយាយឡើងដោយមើលមុខចៅហ្វាយដែលនៅសន្ជឹកគិតមួយភ្លេតទើបហាមាត់មកនិយាយវិញ
"បាន…!អ្វីដែលសំខាន់ត្រូវដោះស្រាយរឿងនេះអោយបានរៀបរតលឿនបំផុត(គ្រឿងចក្រ) "
"បាទចៅហ្វាយ"សូនីថាហើយក៏ចេញទៅបាត់ទោះគេព្រមស្ងាត់មិនតបតមិនមែនមានន័យថាគេនឹងតបតវិញនៅថ្ងៃណាមួុយនោះទេ …..
skip
ពេលវេលាមួយខែហើយដែលថេហ្យុងបានមករស់នៅលើទឹកដីប្រទេសកូរ៉េមួយខែដែលគេសឹងតែគ្មានពេលសម្រាកពីការងារទាល់តែសោះតែទោះរវល់ខ្លាំងយ៉ាងណាក៏គេមិនដែលភ្លេចមកបង្រ្កាបក្មេងជើងល្អនៅឯផ្ទះដែលតែងតែជំនាស់នឹងគេគ្រប់ពេលគ្រប់រឿងចូលចិត្តលែងជេរប្រទេចគេជារៀងរាល់ថ្ងៃនោះឡើយគេដឹងថាគេចាប់ផ្ដើមបាត់មុខអាក្មេងជើងល្អម្នាក់នេះលែងបានហើយ
" យើងប្រាប់ថាយ៉ាងមិចកាលពីព្រឹក ?" សំឡេងរឹងកំព្រឹសរបស់នាយកម្លោះសួរដោយការខឹងសម្បារដែលក្មេងម្នាក់នេះហ៊ានជំនាស់បញ្ជារបស់គេនាយមើលទៅក្មេងតូចដោយក្រសែរភ្នែកអានមិនចេញ ធ្វើអោយជុងហ្គុកចាប់ផ្ដើមភ័យគេមិនដែលឃើញអ្នកម្ខាងខឹងគេខ្លាំងយ៉ាងនេះពីមុនមកឡើយ
"កង់ខ្ងុំខូចទើបសិស្សច្បងសូប៊ីនជូនមកធម្មតាទេតើវាគ្មានទាល់ខុសអ្វីនោះទេលោកចាំបាច់ខឹងដល់ថ្នាក់នេះ?"ជុងហ្គុកសួរបកទៅកាន់រាងក្រាស់ដែលអង្គុយនៅលើពូកទន់ល្វើយនោះគេពិតជាមិនយល់នោះទេហេតុអ្វីចាំបាច់ហាមគេមិនអោយរាប់អានជាមួយនឹងសូប៊ីនដែលនោះ ? គ្រាន់តែរាប់អានសិស្សច្បងខុសត្រង់ណា?
នេះអាចជាលើកទីពីរហើយដែលសូប៊ីនជូនគេមកផ្ទះលើកទីមួុយក៏ត្រូវមនុស្សចូលចិត្តបញ្ជាម្នាក់នេះហាមបាត់ទៅហើយតែដោយសារសូប៊ីនសុំជូនគេមកទើបគេយល់ព្រមដោយគិតថារាងក្រាស់មិនទាន់មកពីធ្វើការវិញនោះទេ តែអ្នកណាទៅដឹងថាគេមកលឿនជាងរាល់ថ្ងៃយ៉ាងនេះ ?ដែលតាមធម្មតាមិនក្រោមម៉ោងប្រាំបីយប់ទេតែនេះម៉ោងទើបប្រាំមួយជាងគេមកបាត់ទៅហើយ ….
" ខុស ….យើងប្រាប់បែបណាក៏ធ្វើតាមទៅ " ថេហ្យុងហាមាត់និយាយពាក្យថាខុសដែលគេក៏គិតថាវាមិនសមនឹងខុសតែគេពិតជាស្អប់ពេលអាល្អិតម្នាក់នេះទៅស្និតស្នាលនឹងអ្នកផ្សេងក្រៅពីគេជាពិសេសកែវភ្នែកពេលដែលសូប៊ីនមើលមកអាល្អិតម្នាក់នេះគេដឹងថាវាមិនមែនជាការមើលធម្មតានោះទេ គេចង់តែយកកាំបិតទៅឆ្គៀលគ្រាប់ភ្នែកអាម្នាក់នេះចោលទេ ….(ខ្លាំងហា៎៎យើងនឹង~^~)
"មិន….ខ្ងុំមិនធ្វើចង់យ៉ាងមិច?លោកកុំខុស
រឿងឥតហេតុផលពេក….."រាងតូចថាហើយចង់ដើរចេញពីបន្ទប់តែក៏ត្រូវរាងក្រាស់ស្ទុះយ៉ាងលឿនមកចាប់បោះគេទៅលើពូកទន់ល្វើយនោះហើយឡើងទ្រោមពីលើកាយតូចរហ័សថែមទាំងចាប់ដៃតូចៗទាំងពីរសង្កត់ខ្លាំងៗស្ទើលិចចូលក្នុងពូកធ្វើអោយរាងតូចមិនអាចនឹងរើរួចពីកណ្ដាប់ដៃម៉ាហ្វៀមុខមាំឈាមត្រជាក់ម្នាក់នេះបានឡើយ…."លោកចង់ធ្វើអីនឹង?លែងទៅ…."រាងតូចភ័យខំរើបម្រើតែគិតថាកម្លាំងតូចស្ដើងគេអាចយកឈ្នះអ្នកខាងលើបាននោះមិនសូម្បីតែធ្វើអោយគេកម្រើកខ្លួុនផងនាយកម្លោះញញឹមចុងមាត់ មើលផ្ទៃមុខភ័យខ្លាចរបស់ក្មេងតូច គេនឹងបង្រ្កាបគេអោយដឹងថាអ្នកណាខ្លាំង…
" ក៏ធ្វើអោយឯងដឹងថា ឯងជារបស់យើង ហើយនឹងគ្មានពាក្យថាខុសរឿងទៀតនោះអី" ថេហ្យុង
To be continued

YOU ARE READING
បង្រ្កាបស្នេហ៍កូនចៅជើងល្អ ( ចប់ )
Actionស្នេហារបស់អ្នកជាចៅហ្វាយ ដែលជាម៉ាហ្វៀកំណាច ជាមួយនឹងក្មេងប្រុសដែលជាកូនរបស់ជំនិតប៉ារបស់ខ្លួន បានកើតឡើងព្រោះ ភាពចង់ឈ្នះបំបាក់ក្មេងជើងល្អនោះគឺ ចន ជុងហ្គុក note : top tae