~ EnJoy Reading ~
ថ្ងៃថ្មីបានមកដល់ការចេញដំណើរក៏បានមកដល់
"រៀបចំហើយៗមែនទេ?"ថេហ្យុងចោតសួរទៅកាន់ស៊ូហ្គា
"រួចហើយគ្រប់យ៉ាងនៅចាំតែថាវាជាការពិតដែលរឺអត់?បើវានិយាយពិតយើងអាចធ្វើបាន " ស៊ូហ្គា
"វាមិនហ៌ានកុហកយើងទេវាមិនហ៊ានយកជីវិតវាមកលែងសើចទេ"ថេហ្យុងញញឹមវៃចញ្ចើមដាក់ស៊ូហ្គា នាយញញឹមតបវិញ ថេហ្យុងងាកមកមើលមុខរាងតូចដែលញញឹមស្រស់ជាមួយមិត្ត (ដឹងតែពីរនាក់គ្នា
គេ)" តោះចេញដំណើរបានហើយ….." ថេហ្យុងដើរមកអោបចង្កេះរាងតូចទៅក្នុងឡាន ជីមីនក៏ទៅឡានរបស់ខ្លួន
"ស៊ូហ្គាហេតុអីយើងមិនជិះឡានរួមគ្នាដូចពេលមកចាំបាច់បំបែកគ្នាធ្វើអី"ជីមីនចោតសួររាងក្រាស់ដែលនៅជិតខ្លួននោះ
"មិនមានអ្វីទេគ្រាន់តែចង់មានភាពផ្ទាល់ខ្លួន
ប៉ុណ្ណោះ"ស៊ូហ្គាញញឹមអង្អែលក្បាលក្មេងតូចថ្នមៗ
" បាទ….." ជីមីនផ្ដេកក្បាលលើទ្រូងមាំ ដៃមាំអោបចង្កេះតូចដៃម្ខាងទៀតអង្អែលម្រាមដៃស្រលូនស្អាតថ្នមៗធ្វើអោយកូនចៅគេដែលឃើញក៏អត់ញញឹមនឹងក្ដីសុខដែលចៅហ្វាយកំពុងមានមិនបានងឺត………..សម្លេងចាប់ហ្រ្វាំងឡានបន្លឺឡើងខ្ទរដងផ្លូវស្ងាត់សងសាងអមដោយព្រៃឈើនឹងជ្រោះ
"មានរឿងហើយចៅហ្វាយ"ឡាមីនងាកមកនិយាយប្រាប់ថេហ្យុងយ៉ាងលឿន
"ជុងហ្គុកស្ដាប់តាមបងមិនថាមានរឿងអ្វីនោះទេហាមដាច់ខានកុំចេញឆ្ងាយពីឡាមីន " ថេហ្យុងចាប់រាងតូចអោយសម្លឹងគេចំៗ
" ហេតុអីទៅថេហ្យុង ចុះបងនោះ….បងចង់ទៅណា?"ជុងហ្គុកចាប់ស្លន់ស្លោពេលរាងក្រាស់និយាយអីប្លែកបែបនេះរាល់ដងគេតែងនៅជិតហើយនិយាយថាអោយនៅជិតគេតែពេលនេះគេកើតអ្វី???"ឡាមីនការពារគេអោយបានល្អ...បងស្រឡាញ់អូន"ថេហ្យុងងាកទៅប្រាប់ឡាមីនហើយងាកមកនិយាយប្រាប់ជុងហ្គុកវិញថើបគេមួយដង្ហើម
" ចុះមក កុំក្បាច់ក្បូរច្រើនពេកអាចង្រៃ…." ស៊ុបជនភ្ជុងកាំភ្លើងទៅកាន់រាងក្រាស់ដែលនៅក្នុងឡានអមដោយកូនចៅជាច្រើនប្រដាប់ដោយកាំភ្លើងខ្លីនឹងកាំភ្លើងវែងក្នុងដៃ
ESTÁS LEYENDO
បង្រ្កាបស្នេហ៍កូនចៅជើងល្អ ( ចប់ )
Acciónស្នេហារបស់អ្នកជាចៅហ្វាយ ដែលជាម៉ាហ្វៀកំណាច ជាមួយនឹងក្មេងប្រុសដែលជាកូនរបស់ជំនិតប៉ារបស់ខ្លួន បានកើតឡើងព្រោះ ភាពចង់ឈ្នះបំបាក់ក្មេងជើងល្អនោះគឺ ចន ជុងហ្គុក note : top tae